ប្រទេសទាំង ១០ ខាងក្រោមនេះគឺជាប្រទេសដែលត្រូវបានអ្នកទេសចរស្វែងរកច្រើនបំផុតក្នុងខែធ្នូ ឆ្នាំ២០២៣ តាមរយៈ Google។ ដូច្នេះ ក្នុងចំណោមប្រទេសទាំង ១០ នោះគឺសុទ្ធតែស្ថិតក្នុងទ្វីបអឺរ៉ុប មានតែប្រទេសនៅអាស៊ីតែមួយប៉ុណ្ណោះដែលមានឈ្មោះក្នុងបញ្ជីនេះ។

ហេតុនេះហើយចំណាត់ទី១ បានទៅលើប្រទេសក្រិច ដែលជាប្រទេសមានអ្នកស្វែងរកច្រើនបំផុត។ មិនថាពួកគេទៅទីណាទេ ប្រទេសក្រិចតែងតែធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់ពីទិដ្ឋភាពថ្ងៃលិចនៅ Santorini រហូតដល់ឆ្នេរដ៏ស្ងប់ស្ងាត់នៅ Corfu ។Destination focus: Glories of Greece - Cruise Trade News

ចំពោះចំណាត់ថ្នាក់ទី២ វិញគឺប្រទេសអេស្ប៉ាញ ដែលជាប្រទេសត្រូវបានសរសើរដោយ CN Travller ថា “ស្រស់ស្អាតពេញមួយឆ្នាំ” ។ អ្នកអានទស្សនាវដ្ដីនេះបានបោះឆ្នោត San Sebastian របស់ប្រទេសអេស្ប៉ាញថាជាទីក្រុងដែលមានមុខម្ហូបល្អបំផុតនៅក្នុងពិភពលោក។ លើសពីនេះទីក្រុង Barcelona ក៏ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះភោជនីយដ្ឋាន សណ្ឋាគារ និងប្រព័ន្ធកម្សាន្តដ៏សម្បូរបែបផងដែរ។15 Best Things to Do in Barcelona - What is Barcelona Most Famous For? – Go  Guides

រីឯចំណាត់ថ្នាក់ទី៣ បានទៅលើប្រទេសអ៊ីតាលី គឺជាប្រទេសដែលមានឆ្នេរសមុទ្រមេឌីទែរ៉ាណេវែង ក៏ដូចជាបន្សល់ទុកនូវសញ្ញាដ៏មានអានុភាពលើវប្បធម៌ និងម្ហូបបស្ចិមប្រទេស រួមទាំងមានសិល្បៈល្បីៗ និងប្រាសាទបុរាណជាច្រើនទៀត។Bask in the Beauty of the Mediterranean on an Italy Vacation | Goway

ចំណែកឯចំណាត់ថ្នាក់ទី៤ គឺប្រទេសព័រទុយហ្គាល់ ដែលមានទីតាំងនៅលើមហាសមុទ្រអាត្លង់ទិកបានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើននៃវប្បធម៌ ក៏ដូចជាគោលដៅដ៏សំខាន់មួយ និងស្ថាបត្យកម្មរបស់ប្រទេសភាគច្រើនមានតាំងពីទសវត្សរ៍ឆ្នាំ ១៥០០-១៨០០។Best cities and towns in Portugal to visit 2023 | The Independentចំណាត់ថ្នាក់ទី៥ ប្រទេសក្រូអាត គឺជាប្រទេសមួយដែលមានទីតាំងនៅផ្លូវបំបែកនៃអឺរ៉ុបកណ្តាល និងអាគ្នេយ៍ ដែលមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើលោក។Facts about Croatia - Croatia Travel Co.

ចំណាត់ថ្នាក់ទី៦ ប្រទេសស៊ីប គឺជាកោះធំជាងគេទីបី និងមានប្រជាជនច្រើនជាងគេនៅសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាមានវប្បធម៌ និងមានអាហារដ៏សម្បូរបែប។8 Best Cyprus Towns and Resorts - Where to Stay in Cyprus – Go Guides

ចំណាត់ថ្នាក់ទី៧ ប្រទេសថៃ គឺជាប្រទេសអាស៊ីតែមួយប៉ុណ្ណោះដែលមានឈ្មោះក្នុងបញ្ជីនេះ។ ប្រទេសថៃមានកោះចំនួន ១៤៣០ សម្រាប់អ្នកទេសចរជ្រើសរើសជាគោលដៅ ដែលកោះនីមួយៗផ្តល់នូវបទពិសោធន៍ផ្សេងៗគ្នា។ ប្រសិនបើអ្នកត្រូវការកន្លែងលំហែរកាយ អ្នកគួរតែជ្រើសរើសកោះសាមុយ ឬកោះតៅជាកន្លែងឈប់សម្រាកសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តកីឡាផ្សងព្រេងនៅក្នុងទឹក។Thailand | History, Flag, Map, Population, Language, Government, & Facts |  Britannica

ចំណាត់ថ្នាក់ទី៨ ប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលមានវប្បធម៌ចំណាស់ជាងគេបំផុតលើពិភពលោក។ ប្រទេសនេះក៏មានអាហារល្បីៗ ភោជនីយដ្ឋាន សណ្ឋាគារ និងប្រព័ន្ធកម្សាន្តដ៏សម្បូរបែបផងដែរ។Egypt Travel Guide 2023: What to See, Eat, and Do

ចំណាត់ថ្នាក់ទី៩ ប្រទេសម៉ាល់តា គឺជាទីតាំងប្រវត្តិសាស្ត្រដែលទាក់ទងនឹងការស្នងរាជ្យនៃអ្នកគ្រប់គ្រងដែលរួមមាន Romans, Moors, Knights of Saint John, បារាំង និងអង់គ្លេស។10 Reasons to Visit Malta - What Makes Malta So Special? – Go Guides

ចំណាត់ថ្នាក់ទី១០ ដែលជាចំណាត់ថ្នាក់ចុងក្រោយនៃអ្នកទេសចរស្វែងរកច្រើនបំផុតនោះ គឺប្រទេសហូឡង់ ដែលជាប្រទេសត្រូវបានគេស្គាល់ថាមានទេសភាពផ្ទះល្វែងនៃប្រឡាយ វាល tulip រោងម៉ាស៊ីនខ្យល់ និងផ្លូវជិះកង់ដ៏ទំនើប រួមទាំងមានសារមន្ទីរល្បីៗជាច្រើនដូចជា Van Gogh ជាដើម៕Netherlands Country Profile - jobs.ac.uk