ប្រទេសប៉ាគីស្ថាន ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យតក់ស្លុតមួយ ដែលកើតឡើងនៅក្នុងសួនសត្វប្រទេសប៉ាគីស្ថាន ក្រោយពីបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានសត្វខ្លាព្រួតគ្នាខាំរហូតដល់ស្លា.ប់នៅក្នុងទ្រុង ។ ប៉ូលិសបានព្យាយាមស៊ើបអង្កេតថា តើបុរសម្នាក់នេះចូលទៅក្នុងទ្រុងខ្លាដោយរបៀបណា? ក្រោយមក អាជ្ញាធរក៏បានបញ្ជាឱ្យបិទសួនសត្វមួយរយៈសិន ។Pakistan zoo shut down after mystery tiger attack - Bangladesh Weekly

បើតាមការចុះផ្សាយរបស់សារព័ត៌មានប៉ាគីស្ថានបង្ហាញថា សួនសត្វ «Sherbagh» នៅទីក្រុង Bahawalpur រដ្ឋ Punjab ស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន ត្រូវបានអាជ្ញាធរបញ្ជាឱ្យបិទជាបណ្តោះអាសន្ន ក្រោយពីបុគ្គលិកធ្វើការក្នុងសួនសត្វ បានឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅក្នុងទ្រុងមួយ ដែលមានខ្លានៅក្នុងនោះរហូតដល់៣ក្បាល ។ លើសពីនេះ ខ្លា១ក្បាលបានពាំស្បែកជើងរបស់សាកសពនៅមាត់របស់វាទៀតផង ។

បុគ្គលិកធ្វើការក្នុងសួនសត្វនិយាយថា ខ្លួនបានប្រទះឃើញសាកសពបុរសនេះ ពេលកំពុងបោសសម្អាតនៅបរិវេណនោះ ។ បើតាមការពិនិត្យសភាពសាកសពបង្ហាញថា បុរសនេះត្រូវបានខ្លាព្រួតគ្នាខាំនៅពេលយប់ ។ ពេលនេះ សួនសត្វបានបិទទ្វារបណ្តោះអាសន្នសិន ដោយសារតែអាជ្ញាធរធ្វើការស៊ើបអង្កេតថា តើបុរសនេះចូលទៅក្នុងទ្រុងខ្លាដោយរបៀបណា?Man found half-eaten by zoo tigers after one of the apex predators was seen  with a shoe in its mouth

លោក Ali Usman Bukhari ជាអាជ្ញាធរប្រចាំតំបន់និយាយថា ៖ «លទ្ធផលការត្រួតពិនិត្យពុំទាន់បានប្រកាសជាសាធារណៈទេ តែបើតាមភស្តុតាងដែលប្រមូលបានពីទ្រុងខ្លាបង្ហាញថា បុរសនេះនៅតែមានជីវិតនៅឡើយ នៅពេលគាត់ត្រូវបានខ្លាវា.យប្រហា.រ» ។

លោក Bukhari បន្តថា ខ្លាមិនបានចេញក្រៅទ្រុងទៅខាំបុរសនេះទេ ប៉ុន្តែរូបគាត់ទៅវិញទេ ដែលចូលមកក្នុងទ្រុងខ្លាដោយខ្លួនឯង ។ យើងនឹងដោះស្រាយបញ្ហានេះ ដោយជួលភ្នាក់ងារឯកជនមកជួយការពារសុវត្ថិភាពក្នុងសួនសត្វ ។Man found dead in zoo after staff saw big cat chewing shoe

ទោះយ៉ាងណា គេមិនអាចបញ្ជាក់បានថា អ្នកស្លា.ប់គឺជាអ្នកណាឱ្យប្រាកដទេ ហើយក៏គ្មានសាច់ញាតិប្រកាសតាមរកសាកសពដែរ ។ តាមរបាយការណ៍បឋមបង្ហាញថា អ្នកស្លា.ប់អាចជាមនុស្សវិកលចរិត ខណៈអាជ្ញាធរប្រចាំតំបន់បានប្រាប់ប្រព័ន្វផ្សព្វផ្សាយថា បុគ្គលិកធ្វើការក្នុងសួនសត្វនេះមានវត្តមានគ្រប់គ្នា ។ ដូច្នេះ គេសន្និដ្ឋានថា អ្នកស្លាប់ជាមនុស្សមកពីខាងក្រៅ ៕ ប្រភព ៖ khaosod