យោងតាមគេហទំព័រ Tripadvisor ដែលជាក្រុមហ៊ុនអាមេរិកប្រតិបត្តិការភ្នាក់ងារទេសចរណ៍អនឡាញ បានពឹងផ្អែកលើការវាយតម្លៃរបស់អ្នកដំណើរជាង ១០.៧ លាននាក់នៃគោលដៅទេសចរណ៍ល្បីៗចំនួន ១០០ ជុំវិញពិភពលោក ដើម្បីស្វែងរកកន្លែងដែលត្រូវបានគេរិះគន់ច្រើនបំផុត។ ក្នុងនោះភ្ញៀវទេសចរភាគច្រើនបានត្អូញត្អែរថា “ដំណើរកម្សាន្តក្នុងកន្លែងទាំង ២០ នោះគឺមានការរង់ចាំយូរពេកក្នុងការទស្សនា”។
ដូច្នេះកន្លែងដែលត្រូវបានភ្ញៀវទេសចររិះគន់ច្រើនបំផុតក្នុងឆ្នាំ ២០២៣ រួមមាន៖
១. ប៉ម Eiffel នៃទីក្រុងប៉ារីស ប្រទេសបារាំង
២. London Eye ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
៣. រោងមហោស្រព Colosseum នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
៤.សួនកម្សាន្ត Legoland Windsor Resort នៅចក្រភពអង់គ្លេស
៥.ព្រះវិហារ Sagrada Familia ក្នុងប្រទេសអេស្ប៉ាញ
៦.អគារ Empire State នៅសហរដ្ឋអាមេរិក
៧. Alton Towers Resort នៅចក្រភពអង់គ្លេស
៨.សួនទឹក Siam Park ក្នុងប្រទេសអេស្ប៉ាញ
៩.រមណីយដ្ឋានកម្សាន្ត Disneyland Paris ប្រទេសបារាំង
១០. Universal Studios Singapore ប្រទេសសិង្ហបុរី
១១.ប៉ម Tower of London នៅចក្រភពអង់គ្លេស
១២.តំបន់ភ្នំ Victoria Peak នៃទីក្រុងហុងកុង ប្រទេសចិន
១៣.សារមន្ទីរសិល្បៈជាតិ Louvre ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង
១៤.អគារខ្ពស់ Burj Khalifa នៅក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម
១៥.សួនកម្សាន្ត Thorpe Park ប្រទេសអង់គ្លេស
១៦.សារមន្ទីរ Madame Tussauds ប្រទេសអង់គ្លេស
១៧. Chessington World កន្លែងកម្សាន្តរបស់ Adventures Resort ប្រទេសអង់គ្លេស
១៨.សារមន្ទីរ Van Gogh ប្រទេសហូឡង់
១៩.កន្លែងសង្កេតនៅលើកំពូលនៃមជ្ឈមណ្ឌល Rockefeller នៅសហរដ្ឋអាមេរិក
២០. Warner Bros. Studios. Studio Tour London និងការបង្កើត Harry Potter ប្រទេសអង់គ្លេស៕









