្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋក្នុងភូមិមួយនៅខេត្តនគររាជសីម៉ា បានភ័យខ្លាចយ៉ាងខ្លាំងក្រោយពីប្រទះឃើញព្រះសង្ឃ១អង្គញៀនថ្នាំ និងដើរកាន់កាំបិតស្រែកឡូឡាគំរា.មគេឯងពេញភូមិ ។ ក្រោយមក អាជ្ញាធរប្រចាំតំបន់បានសហការជាមួយប៉ូលិស ចុះមកចាប់ខ្លួនព្រះសង្ឃនេះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

លោក Sakkarin Semehiran ចៅហ្វាយស្រុកបួញ៉ៃ ខេត្តនគររាជសីមា បានបញ្ជាឱ្យលោក Nuchit Panyaphong មានតួនាទីទទួលបន្ទុកផ្នែកសន្តិសុខប្រចាំស្រុកបួញ៉ៃ ព្រមទាំងកម្លាំងប៉ូលិសស្រុកបួញ៉ៃ ចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ករណីពលរដ្ឋប្តឹងថា មានព្រះសង្ឃគង់នៅវត្តមួយក្នុងឃុំខុនថង ស្រុកបួញ៉ៃ បានសេពថ្នាំញៀន ។ ពលរដ្ឋលើកឡើងថា ព្រះសង្ឃនេះបាននិយាយស្តីតែម្នាក់ឯង និងដើរកាន់កាំបិតទៅមកក្នុងវត្ត និងក្នុងទីប្រជុំជន ហើយបង្កការភ័យខ្លាចដល់អ្នកស្រុកយ៉ាងខ្លាំង ។ผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัด

នៅពេលអាជ្ញាធរប្រចាំតំបន់ និងប៉ូលិសបានទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញព្រះសង្ឃនេះអង្គុយនិយាយតែម្នាក់ឯងមែន នៅផ្ទះរបស់សាច់ញាតិ ។ លើសពីនេះ ព្រះសង្ឃថែមទាំងបានកាន់កាំបិតមុតស្រួចគ្រប់ពេលវេលាទៀតផង ។ ហេតុនេះ អាជ្ញាធរ និងសាច់ញាតិក៏បាននិយាយបញ្ចុះបញ្ចូលឱ្យព្រះសង្ឃដាក់កាំបិតចុះ និងប្រគល់ខ្លួនឱ្យប៉ូលិសចាប់តាមសម្រួល ។

ព្រះសង្ឃញៀនថ្នាំនេះ ព្រះនាម Suthipong បានសារភាពប្រាប់ប៉ូលិសថា ព្រះអង្គពិតជាបានប្រើប្រាស់ថ្នាំញៀនមែន និងធ្លាប់បានទទួលការព្យាបាលផ្លូវចិត្តនាពេលកន្លងមក ។ ក្រោយមក ប៉ូលិសបានធ្វើការផ្សឹកព្រះសង្ឃ និងបញ្ជូនទៅកាន់មន្ទីរពេទ្យបួញ៉ៃ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលផ្លូវចិត្តតាមគម្រោង «Korat Care U» បន្តទៀត ៕ ผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัดผวากันหมด! พระลูกวัด เมายาบ้าควงมีดเดินอาละวาด เจ้าหน้าที่จับสึกส่งตัวบำบัดប្រភព ៖ nation