ប្រទេសនានានៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលអប្បបរមាឱ្យពលរដ្ឋមិនដូចគ្នាទេ ហើយមិនមែនគ្រប់ប្រទេសសុទ្ធតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសមស្របនឹងការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋទេ ។ លើសពីនេះ មានប្រទេសចំនួន១០ នៅលើពិភពលោក បានផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋរបស់ខ្លួន ។
គេហទំព័រមួយឈ្មោះ Velocity Global បានផ្សព្វផ្សាយអំពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់បុគ្គលិក ដែលពួកគេទទួលបានក្នុងប្រទេសនីមួយៗនៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន១០ ដែលផ្តល់ប្រាក់ឈ្នួលទាបបំផុតឱ្យពលរដ្ឋ រួមមាន ៖
១-ប្រទេសនីហ្សេរីយ៉ា ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែ
២-ប្រទេសអ៊ូសបេគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៨៦ដុល្លារអាមេរិកក្នុង១ខែ
៣-ប្រទេសឥណ្ឌា ៖ បើតាមច្បាប់កំណត់ គឺប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ប៉ុន្តែប្រាក់ឈ្នួលនេះនឹងខុសៗគ្នាអាស្រ័យលើជំនាញ និងក្រុមហ៊ុន![]()
៤-ប្រទេសប៉ាគីស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១១២ដុល្លារអាមេរិកក្នុង១ខែ
៥-ប្រទេសកាហ្សាក់ស្ថាន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៥៦ដុល្លារអាមេរិកក្នុង១ខែ
៦-ប្រទេសអាមេនី ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៩៥ដុល្លារអាមេរិកក្នុង១ខែ
៧-ប្រទេសហ្វីលីពីន ៖ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសហ្វីលីពីនខុសៗគ្នាទៅតាមតំបន់ គឺចាប់ពី ៥ដុល្លារអាមេរិក ទៅ ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ ឬស្មើប្រមាណ ២១៥ដុល្លារអាមេរិកក្នុង១ខែ
៨-ប្រទេសអ៊ុយក្រែន ៖ ប្រាក់ឈ្នួលអប្បបរមាស្មើនឹង ១៨១ដុល្លារអាមេរិកក្នុង១ខែ
៩-ប្រទេសវៀតណាម ៖ វៀតណាមបានរៀបចំប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា ចំនួន២ប្រភេទ រួមមាន ៖
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់មន្ត្រីរាជការ គឺចាប់ពី ៦៤ដុល្លារអាមេរិក
-ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ សម្រាប់បុគ្គលិកក្រុមហ៊ុនឯកជន គឺចាប់ពី ១៣៨ដុល្លារអាមេរិក រហូតដល់ ១៩៩ដុល្លារអាមេរិក និង
១០-ប្រទេសឥណ្ឌូណេស៊ី ៖ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅឥណ្ឌូណេស៊ីខុសៗទៅតាមខេត្តនីមួយៗ គឺចាប់ពី ១២៦ដុល្លារអាមេរិក រហូតដល់ ៣១៦ដុល្លារអាមេរិកក្នុង១ខែ
ចំណែកប្រទេសថៃ មានប្រាក់ឈ្នួលអប្បបរមាជាមធ្យមស្មើនឹង ១០ដុល្លារអាមេរិកក្នុង១ថ្ងៃ (ឬស្មើ ៣៥៤បាត) ។ ដូច្នេះ វាស្មើនឹង ២៦១ដុល្លារអាមេរិកក្នុង១ខែ (ឬស្មើ ៩.៣៥០បាត) ៕ ប្រភព ៖ khaosod










