Home Blog Page 1378

កូរ៉េខាងជើងចាប់ផ្តើមបិទស្ថានទូតនៅក្រៅប្រទេស

0

ប្រទេសកូរ៉េខាងជើង ៖ យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបិទស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ដូចជា ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា ។ ចំណែកប្រទេសកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតនៅក្រៅប្រទេសនេះ គឺចង្អុលបង្ហាញឱ្យឃើញថា កូរ៉េខាងជើងកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច ។North Korea closes multiple embassies around the world: Report - The Taiwan  Timesកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មន្ត្រីស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានចូលជួបមេដឹកនាំប្រទេសទាំងពីរដើម្បីលាឈប់ពីតំណែង ដោយសារកូរ៉េខាងជើងបានបិទស្ថានទូតនៅប្រទេសទាំងពីរនេះ ។North Korea closes multiple embassies around the world

ចំណែកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការស្វែងរកប្រាក់នៅក្រៅប្រទេស ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសដែលមានគោលដៅកំណត់ថវិកាសម្រាប់គម្រោងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ។ ហេតុនេះ វាពិបាកក្នុងការថែរក្សាស្ថានទូតកូរ៉េខាងជើងនៅក្រៅប្រទេសដូចមុន ។

ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ហើយប្រទេសទាំងពីរនេះនៅតែរក្សាទំនាក់ទំនងផ្នែកកងទ័ព និងជាប្រភពនៃការស្វែងរកប្រាក់នៅក្រៅប្រទេស តាមរយៈគម្រោងសហការផ្សេងៗ ដូចជា គម្រោងសាងសង់រូបសំណាកជាដើម ។ មុននេះ ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចំនួន១៥៩ ប៉ុន្តែមានទំនាក់ទំនងការទូតត្រឹមតែ៥៣ ប៉ុណ្ណោះនៅក្រៅប្រទេស ។South Korea, US and Japan condemn North Korea's alleged supply of munitions  to Russia - ABC News

រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២៣ ដោយយោងតាមប្រភពមិនបង្ហាញឈ្មោះថា ប្រទេសកូរ៉េខាងជើងមានគម្រោងបិទស្ថានទូតយ៉ាងតិចចំនួន១០ នៅក្រៅប្រទេស រួមទាំងស្ថានកុងស៊ុលនៅហុងកុងផងដែរ ដោយសារមានបញ្ហាសេដ្ឋកិច្ច ៕ ប្រភព ៖ pptv hd

គណនីបណ្តាញសង្គមរបស់ Lisa នៅក្នុងប្រទេសចិនត្រូវបានបិទចោល

0

នៅថ្ងៃទី ១ ខែវិច្ឆិកា អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងថាគណនី Weibo ដែលជាបណ្តាញសង្គមចិនផ្ទាល់ខ្លួនរបស់ Lisa សមាជិក BLACKPINK មិនអាចចូលមើលបានទៀតទេ។ ការបិទនេះត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹងការសម្តែងស៊ិចស៊ីរបស់ Lisa នៅប្រទេសបារាំងកាលពីចុងខែកញ្ញា។The Best Looks Of All Time From Blackpink's Lisa

អ្នកគាំទ្រជាច្រើននាក់បានព្យាយាមចូលទៅស្វែងរកគណនីបណ្តាញសង្គមចិនរបស់ Lisa ប៉ុន្តែអ្នកគាំទ្របែរជាឃើញពាក្យថា គណនីនេះត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃវេទិកា Weibo ហើយបច្ចុប្បន្នមិនអាចចូលប្រើបាន។ ទាក់ទិននឹងករណីនេះតារាសម្តែងចិនដ៏ល្បី Angelababy និង Jenny Zhang ដែលត្រូវគេដឹងថាបានចូលរួមទស្សនាការសម្តែងរបស់ Lisa ក៏រងផលប៉ះពាល់ផងដែរ។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនមិនអាចចុច Follow គណនីរបស់ពួកគេបានទេ ផ្ទុយទៅវិញបានបង្ហាញថា គណនីនេះបំពានច្បាប់របស់វេទិកា។Lisa of BLACKPINK Wore a Corseted Made-to-Order Dress from Vivienne  Westwood in Seoul — See Photos | Teen Vogue

គណនីបណ្តាញសង្គមរបស់ Lisa នៅក្នុងប្រទេសចិនត្រូវបានបិទចោលនេះត្រូវបានគេជឿថាពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹង Lisa, Angelababy និង Jenny Zhang នៅក្នុងប្រទេសចិនបន្ទាប់ពី Lisa បានសម្តែងនៅក្លិប Crazy Horse នៅប្រទេសបារាំង។ ការសម្តែងរបស់ Lisa មានមនុស្សជាច្រើនបានរិះគន់ព្រោះជាទង្វើ និងជាគំរូមិនល្អសម្រាប់អនីតិជន ដោយសារតែអ្នកគាំទ្ររបស់នាងរួមមានសិស្សស្រីជាច្រើននាក់ ស្របពេលកន្លងមក Lisa បានទៅប្រទេសចិនដើម្បីចូលរួមក្នុងកម្មវិធី និងថតផ្សាយពាណិជ្ជកម្មផងដែរ។
ចំណែកឯតារាសម្តែងចិនពីរនាក់ដែលរងផលប៉ះពាល់នេះ ក៏ត្រូវបានទស្សនិកជនរាប់លាននាក់នៅប្រទេសចិនអំពាវនាវឱ្យធ្វើពហិការចំពោះការសម្តែងរបស់ពួកគេដោយសារតែតារាសម្តែងទាំងពីរនេះ បំពានលើបទប្បញ្ញត្តិក្នុងវិស័យសិល្បៈសម្តែង ដែលកំណត់ដោយអាជ្ញាធរចិន។BLACKPINK's Lisa joins initiative to fund childrens' education in Thailand

ការសម្តែងរបស់ Lisa នៅឯប្រទេសបារាំងកាលពីខែកញ្ញា មានមនុស្សជាច្រើនបានរិះគន់ នាងដោយសារតែជឿថាការងារនេះវាជះផលអវិជ្ជមានទៅដល់យុវវ័យដែលមិនទាន់គ្រប់អា យុ។ មតិខ្លះទៀតក៏បានលើកឡើងដែរថាការសម្តែងរបស់ Lisa គ្រាន់តែជាការកម្សាន្តសុទ្ធសាធ ស្ថិតក្នុងភាពទាន់សម័យហើយនាងស្ថិតក្នុងវ័យដែលអាចសម្តែងស៊ិចស៊ីបានហើយ ៕BLACKPINK's Lisa owns the runway with her impressive catwalk at CELINE's  2022 fashion show

តើអ្នកដឹងទេថា ពេជ្រកើតឡើងដោយរបៀបណា?

0

ពេជ្រ (Diamond) គឺជារូបធាតុមួយក្នុងចំណោមរូបធាតុកើតពីធម្មជាតិ ដែលវាមានសភាពរឹងបំផុតនៅលើផែនដី ហើយរតនវត្ថុមួយនេះក៏មានតម្លៃថ្លៃជាងគេផងដែរ។ ដូច្នេះហើយ តើពេជ្រកើតឡើងដោយរបៀបណា?

ពេជ្រកើតមកពីអង្គធាតុកាបូន (Carbone) សុទ្ធ ដូចគ្នាទៅនឹងក្រាហ្វីត (Graphite) ដែលគេយកមកធ្វើជាបណ្ដូលខ្មៅដៃដូច្នោះដែរ គ្រាន់តែរបៀបនៃការរៀបអាតូមកាបូនរបស់ពួកវា មានសភាពខុសគ្នាដាច់ស្រឡះប៉ុណ្ណោះ។ ពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយថាមពលកម្ដៅដ៏ក្តៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសម្បកផែនដី ហើយត្រូវដោលឱ្យចេញផុតពីផ្ទៃផែនដី ដោយសារតែបន្ទុះភ្នំភ្លើង ដែលវានឹងកកើតឡើងក្នុងផ្ទៃផែនដីក្នុងជម្រៅចាប់ពី ១៦០-៤៨០ គីឡូម៉ែត្រ។Diamond History in India | Indian Jewelry History – Virani Jewelers

ភាគច្រើនពេជ្រត្រូវគេបានរកឃើញក្នុងថ្មភ្នំភ្លើងឈ្មោះ ឃីមបឺរឡៃត៍ (Kimberlite) នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែតំបន់រ៉ែនេះមានទីតាំងនៅត្រង់បរិវេណផ្ទៃដីដែលភ្នំភ្លើងមិនទាន់រលត់។ រីឯពេជ្រមួយចំនួនទៀត ត្រូវបានគេរកឃើញក្នុងសភាពត្រូវទឹកច្រោះ ហើយហូរនាំទៅឆ្ងាយចេញពីភ្នំភ្លើងឃីមបឺរឡៃត៍ផងដែរ។Diamonds in Minecraft: How to Find and Mine Them - Only Natural Diamonds
គួរបញ្ជាក់ដែរថា ប្រទេសដែលផលិតពេជ្រច្រើនជាងគេមានដូចជាប្រទេសរុស្ស៉ី បូស្វាណា, អូស្ត្រាលី, កុងហ្គោ (DR Congo), កាណាដា, អង់ហ្គោឡា (Angola), អាហ្វ្រិកខាងត្បូង, ស៊ីមបាវ៉េ (Zimbabwe), ណាមីប៊ី (Namibia), និងសៀរ៉ាឡេអូន (Sierra Leone) ជាដើម៕Diamonds | shop.reparatucoche.com

លោក អូលីវ៉ា គង់ យកហ៊ូលខ្មែរច្នៃជាឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងស្រស់ស្អាតទាក់ភ្នែកខ្លាំង

0

លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏ល្បីទាំងក្នុងនិងក្រៅប្រទេសបានយកហ៊ូលខ្មែរមកពីខេត្តតាកែវច្នៃជាឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបង្អួតសម្រស់យ៉ាងទាក់ភ្នែកលើទឹកដីអង្គរនាំឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការសរសើរព្រាតពីឈុតសំលៀកបំពាក់ខ្មែរដ៏ស្រស់ស្អាតនេះ។May be an image of 1 person and temple

តាមការរៀបរបស់អ្នកច្នៃម៉ូតដ៏ល្អឯករូបនេះបានឱ្យដឹងថា ឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបានច្នៃឡើងពីហ៊ូលខ្មែរមកពីខេត្តតាកែវ ត្បាញដកស្រង់ពីផ្ការំដួលនៅលើសំពត់អប្សរាអង្គរ ពណ៌នៃឈុតបានដកស្រង់ពី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ មានត្បាញជាអក្សរខ លោមជុំវិញផ្ការំដួល តំណាងឱ្យខ្មែរ។May be an image of 4 people and text

លោក បានឱ្យដឹងទៀតថាការច្នៃម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាតស្លៀកជាក្បិននេះគឺដើម្បីចូលរួម ដង្ហែក្បួនកឋិនទានជុំវិញប្រាសាទអង្គរ ព្រមទាំងបានបួងសួងបារមីបរមវិស្ណុលោក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតាបិតា តាមថែរក្សាទឹកដីកម្ពុជា និងប្រជាជនទូទាំងសាកលលោកឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ សុខសន្តិភាពផងដែរ។May be an image of temple

គួរបញ្ជាក់ថា លោក អូលីវ៉ា គង់ ជា Top Designer ម្នាក់ក្នុងប្រទេសកម្ពុជាដែលទទួលបានការកោតសរសើរយ៉ាងច្រើន។ នាខែធ្នូ ខាងមុខលោកនឹងតំណាងប្រទេសចូលរួមកម្មវិធី ASIA FASHION RUNWAY 2023 នៅ ប្រទេសម៉ាឡេស៊ី ដោយមានទាំងសែរាជវង្សចូលរួមទៀត។ ក្នុងឆ្នាំនេះ អ្នកច្នៃម៉ូត អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ចំនួន២ហើយនៅលើឆាកអន្តរជាតិដោយពានរង្វាន់មួយឈ្នះ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលី និងពានរង្វាន់មួយទៀតជា Best International Designer នៅប្រទេសវៀតណាម៕May be an image of 3 peopleMay be an image of textMay be an image of 1 person and templeNo photo description available.

ក្រុមហាម៉ាស នឹងធ្វើការដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងពេលឆាប់ៗនេះ

0

បរទេស៖ ក្រុម Hamas បាននិយាយថា ពួកគេកំពុងរៀបចំដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera ដែលបានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកាថា កងកម្លាំងហាម៉ាសរបស់ប៉ាឡេស្ទីននឹងធ្វើការដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនផ្តល់ព័ត៌មានជាក់លាក់បន្ថែមទៀតនោះទេ។How Hamas secretly built a 'mini-army' to fight Israel | Reuters

ក្នុងថ្ងៃដដែលនោះ លោក Abu Obeda អ្នកនាំពាក្យកងពលតូច Kassam ក្រុមប្រដាប់អាវុធរបស់ហាម៉ាស ក៏បានផ្ញើសារគំរាមទៅដល់កងទ័ពអ៊ីស្រាអែលថានឹងប្រែក្លាយតំបន់ហ្គាហ្សាទៅជាកន្លែងបញ្ចុះសពទាហានអ៊ីស្រាអែល ចំពេលមានការបន្តកើនឡើង និងការពង្រឹងប្រតិបត្តិការលើដី។Hamas brutality against Israeli innocents shocks the world's conscience |  Fox News

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ហើយអង្គការសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា “ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងធ្ងន់ធ្ងរបំផុត ដោយចាប់ជនជាតិអ៊ីស្រាអែល និងអ្នកផ្សេងជាច្រើននាក់ទៀតធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា”។Gaza Horrified by Hamas' 'ISIS-Style' Threat to Kill Hostages on Camera

គួរបញ្ជាក់ដែរថា កន្លងទៅមានមនុស្សជាង ២៣០ នាក់ រួមជាមួយទាហាន និងជនស៊ីវិល ក៏ដូចជាជនបរទេសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនផ្សេងទៀត ក្នុងអំឡុងពេលនៃការវាយលុកយ៉ាងសាហាវទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលអាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់បានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនសុទ្ធតែជាជនស៊ីវិល៕Israel-Hamas War Highlights | Around 50 hostages killed in Gaza due to  Israeli strikes, says Hamas | World News - The Indian Express

ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តអយុធ្យាកើនឡើងដោយសារខ្សែភាពយន្ត

0

្រទេសថៃ ៖ សារព័ត៌មានប្រទេសថៃបានចុះផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២៣ ថា ក្រោយពីទូរទស្សន៍ថៃបានចាក់បញ្ចាំងខ្សែភាពយន្តរឿង «ព្រហ្មលិខិត» មកឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើននាក់នាំគ្នាមកកម្សាន្តនៅខេត្តអយុធ្យា ។ រីឯពលរដ្ឋរស់នៅទីនេះនិយាយថា មានភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរមកកាន់វត្តព្រះណាម ដែលជាទីកន្លែងបុរាណដ៏សំខាន់ និងជាតំបន់ទេសចរណ៍ថ្មីរបស់ខេត្តអយុធ្យា ហើយវត្តនេះមានទ្វារឆ្លងពេលវេលា ដែលមានដើមពោធិ៍ដុះពីលើទ្វារទៀតផង ។Top 13 Ayutthaya Temples In Thailand: Guide + Map 2023

នៅខែវិច្ឆិកា ឆ្នាំ២០២៣ គឺជិតបញ្ចប់រដូវវស្សា និងឈានចូលរដូវរងានៅប្រទេសថៃ គេសង្កេតឃើញដើមពោធិ៍នៅត្រង់ទ្វារឆ្លងពេលវេលាជ្រុះស្លឹក និងក្លាយជាទិដ្ឋភាពស្រស់ស្អាតមួយបែបទៀត ។ បើតាមរឿងដំណាលបន្តគ្នាតាំងពីជំនាន់ដូនតាឱ្យដឹងថា បើអ្នកណាម្នាក់បានដើរឆ្លងកាត់ទ្វារនេះហើយ អ្នកនោះនឹងដឹងរឿងរ៉ាវពីអតីតជាតិរបស់ខ្លួន និងត្រឡប់ទៅកាន់សម័យអយុធ្យា ។ ហេតុនេះ វាបានក្លាយជាទីកន្លែងទេសចរណ៍ដ៏សំខាន់របស់ខេត្តអយុធ្យា ហើយទ្វារនេះបានស្ថិតក្នុងឈុតសំខាន់នៃខ្សែភាពយន្តថៃផងដែរ ។Best Temples to Visit in Ayutthaya – Day Trip From Bangkok - Circum-Mundum

បើតាមការសាកសួរភ្ញៀវទេសចរឱ្យដឹងថា ពួកគេមកកម្សាន្តនៅខេត្តអយុធ្យា ដោយសារតែបានទស្សនាខ្សែភាពយន្តថៃរឿងបុព្វេសន្និវេស និងរឿងព្រហ្មលិខិត ដែលកំពុងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ នៅឆ្នាំ២០២៣ ។ ម្យ៉ាងទៀត នៅទីនេះ មានការលក់ចំណីអាហារជាច្រើនប្រភេទឱ្យពួកគេជ្រើសរើស, ការធ្វើដំណើរងាយស្រួល ហើយមានការលក់វត្ថុអនុស្សាវរីយ៍សម្បូរបែប ។ រីឯនៅតំបន់ទេសចរណ៍ក្បែរៗគ្នា ក៏មានភ្ញៀវទេសចរមកលេងច្រើនផងដែរ ។Thailand's ancient Ayutthaya temple damaged by drama-obsessed tourists -  News - The Jakarta Post

លោក អួន និងភរិយា ជាអ្នកប្រកបមុខរបរដឹកភ្ញៀវទេសចរកម្សាន្តតាមទូកនិយាយថា តាំងពីរឿងព្រហ្មលិខិតបានចាក់បញ្ចាំងតាមទូរទស្សន៍ថៃចំនួន២ភាគរួចមក បានធ្វើឱ្យបរិយាកាសដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសនៅខេត្តអយុធ្យាមានសភាពអ៊ូអរឡើងវិញ ក្រោយពីស្ងប់ស្ងាត់នាពេលកន្លងមក ។ លើសពីនេះ ក៏មានភ្ញៀវទេសចរថៃផងដែរមកកម្សាន្តនៅទីនេះ ហើយពួកគេបានស្លៀកពាក់ឈុតថៃទៀតផង ។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើឱ្យអាជីវកម្មជួលឈុតថៃនៅខេត្តអយុធ្យាកើនឡើងមិនក្រោម៦០កន្លែងទេ ៕9 Must Visit Ayutthaya Temples In Thailand For A 2023 TripTop 12 Amazing Things to Do in Ayutthaya (Thailand) - PlacesofJuma

ផលិតកម្ម SM ប្រៀបធៀបតម្លៃសំបុត្រប្រគំតន្ត្រីជាមួយ HYBE ប៉ុន្តែត្រូវអ្នកលេងបណ្តាញសង្គមវាយបកវិញ

0

ដោយសារប្រភេទតន្ត្រី K-Pop កាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោក វាកាន់តែជារឿងធម្មតាសម្រាប់សិល្បករថ្មីចាស់មានដំណើរទេសចរណ៍អន្តរជាតិ និងផ្តល់ឱកាសឱ្យអ្នកគាំទ្រកាន់តែច្រើនបានទស្សនាការប្រគំតន្ត្រីរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការកើនឡើងនៃដំណើរទេសចរណ៍នេះ បានធ្វើឱ្យតម្លៃសំបុត្រប្រគំតន្ត្រីមានការកើនឡើងដូចគ្នារហូតមានអ្នកគាំទ្រជាច្រើនមិនអាចទិញបានសូម្បីតែតម្លៃសំបុត្រដែលមានតម្លៃថោកក៏ដោយ។

បន្ទាប់ពីមានការត្អូញត្អែរពីអ្នកគាំទ្រអំពីតម្លៃសំបុត្រប្រគំតន្ត្រីឡើងថ្លៃផលិត SM Entertainment បានបញ្ចេញក្រាហ្វដែលប្រៀបធៀបតម្លៃរបស់ពួកគេទៅនឹងក្រុមហ៊ុន HYBE ប៉ុន្មានឆ្នាំមកនេះ។ ក្រាហ្វនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រតាមអ៊ីនធឺណិតនាពេលថ្មីៗនេះ ហើយផលិតកម្ម SM បានទទួលមតិប្រតិកម្មតបវិញ ជាងការគាំទ្រ។HYBE v. Kakao: SM Entertainment Shareholders Weigh K-Pop's Future –  Billboardនៅក្នុងក្រាហ្វនោះបានប្រៀបធៀបតម្លៃសំបុត្រក្នុងអំឡុងឆ្នាំផ្សេងៗគ្នាជាពិសេស ពួកគេកត់សម្គាល់ពីរបៀបដែលតម្លៃសំបុត្ររបស់ HYBE បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមទទួលកុលសម្ព័ន្ធផលិតកម្មផ្សេងទៀតក្នុងឆ្នាំ ២០១៩ ។

ក្នុងឆ្នាំ ២០១៥ ផលិតកម្ម SM លក់សំបុត្រប្រគំតន្រ្តីក្នុងតម្លៃប្រមាណ៨១ដុល្លារ ចំណែកឯ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ៧៣ដុល្លារ។ នៅឆ្នាំ ២០១៩ SM លក់សំបុត្រក្នុងតម្លៃប្រមាណ ៨៩ដុល្លារខណៈ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ៨៩ដុល្លារដូចគ្នា។ ក្នុងឆ្នាំ ២០២២ SM លក់សំបុត្រក្នុងតម្លៃប្រមាណ៩៧ដុល្លារ ចំណែកឯ HYBE លក់ក្នុងតម្លៃប្រហែល១២២ដុល្លារ។ នៅឆ្នាំ២០២៣ SM លក់សំបុត្រក្នុងតម្លៃប្រមាណ១១៣ដុល្លារ ខណៈឯ HYBE លក់សំបុត្រក្នុងតម្លៃប្រមាណ១៤៦ដុល្លារ។HYBE

ការប្រៀបធៀបតម្លៃសំបុត្រនេះ អ្នកនិយមលេងអ៊ីនធឺណែតអះអាងថា SM Entertainment កំពុងប្រៀបធៀបតម្លៃជាមធ្យមរបស់ពួកគេទៅនឹងសំបុត្រ VIP/VIP ដែលមានតម្លៃថ្លៃជាងរបស់ HYBE Labels។ អ្នកលេងបណ្តាញសង្គម បានទាញឧទាហរណ៍ជាក់ស្តែងទៅលើតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ Taemin សមាជិកក្រុម SHINee ដែលបានប្រកាសការប្រគំតន្ត្រីទោលនៅឯ Inspire Arena ក្នុងទីក្រុង Incheon ហើយសំបុត្រមានតម្លៃដល់ទៅ ១៤៧ដុល្លារ ព្រមទាំងលើកឡើងទៀតថាក្រាហ្វដែល SM Entertainment បានចែករំលែកគឺមិនមានភាពត្រឹមត្រូវនៃការប្រៀបធៀបឡើយ៕K-Pop Fans Pick The 10 Most Unforgettable Concerts They Have Experienced -  Koreaboo

វិធីសាស្ត្រ ៤ យ៉ាងដើម្បីកំចាត់សត្វល្អិតតាមបែបធម្មជាតិ

0

នៅរដូវភ្លៀង និងរដូវស្លឹកឈើជ្រុះតែងតែមានសត្វល្អិតជាច្រើនមកអុកឡុកគេហដ្ឋានរបស់អ្នក ក៏ដូចជារំខានដល់ការរស់នៅរបស់អ្នកខ្លាំងផងដែរ។ ដូច្នេះដើម្បីជំនួសឱ្យការប្រើថ្នាំសម្លាប់សត្វល្អិតបែបគីមី អ្នកអាចប្រើគ្រឿងផ្សំធម្មជាតិដូចជា ក្រូចឆ្មាស្រស់ ដើម្បីបណ្តេញសត្វល្អិតចេញពីផ្ទះរបស់អ្នកឱ្យអស់ក្នុងរយៈពេលខ្លី។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ៤ យ៉ាងដើម្បីកំចាត់សត្វល្អិតតាមបែបធម្មជាតិ៖

១.ប្រើក្រូចឆ្មាដើម្បីកំចាត់មូស៖ ដើម្បីកំចាត់មូស អ្នកត្រូវការក្រូចឆ្មាស្រស់ និងគ្រាប់ផ្កាក្លាំពូស្ងួតពីរបីគ្រាប់ ដោយអ្នកអាចទិញគ្រឿងផ្សំទាំងនេះនៅហាងលក់ឱសថបុរាណ ឬហាងលក់គ្រឿងទេសស្ងួត។
វិធីធ្វើៈ កាត់ក្រូចឆ្មាស្រស់ជាពាក់កណ្តាល ឬកាត់ជាចំណិតក្រាស់ៗ បន្ទាប់មកបន្ថែមគ្រាប់ផ្កាក្លាំពូស្ងួតពីរបីគ្រាប់ ដើម្បីគ្របដណ្តប់ផ្ទៃកាត់នៃក្រូចឆ្មារ រួចដាក់ក្រូចឆ្មាលើចានតូចៗ ហើយដាក់វានៅជ្រុងផ្ទះ ដូចជាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ក្រោមតុ ផ្ទះបាយ និងបន្ទប់ទឹក…ជាដើម។ទឹកក្រូច-ឌិញ-ហួង-អ៊ីន-ចាន់-០២

២.កំចាត់មូសដោយប្រើទៀន និងក្រូចឆ្មារ៖ ដើម្បីកំចាត់មូស អ្នកត្រូវរៀបចំក្រមួនទៀន សំបកក្រូចឆ្មារ និងខ្សែទៀន បន្ទាប់មកកាត់ក្រូចឆ្មារជាពី រួចប្រើកាំបិត ឬស្លាបព្រាដើម្បីយកចម្រៀកទាំងអស់ដែលនៅខាងក្នុងក្រូចឆ្មារចេញ។ បន្ទាប់មកចាក់ក្រមួនទៀនដែលរលាយចូលទៅក្នុងសំបកក្រូចឆ្មារ រួចដាក់ខ្សែទៀននៅចំកណ្តាលសំបកក្រូចឆ្មារស្ងួត ហើយអុជភ្លើងបំភ្លឺវា នឹងជួយឱ្យផ្ទះមានខ្យល់អាកាសល្អ និងកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាពបំផុត។duoi-muoi-bang-lemon-០១

៣.ប្រើក្រូចឆ្មារដើម្បីបណ្តេញសត្វកន្លាត៖ អ្នកអាចប្រើក្រូចឆ្មារដើម្បីបណ្តេញសត្វកន្លាតបាន ដោយអ្នកអាចលាយទឹកក្រូចឆ្មារ និងទឹកស្អាត ដើម្បីលាងសម្អាតកម្រាលឥដ្ឋ។ នោះក្លិនក្រូចឆ្មារនឹងជួយបណ្តេញសត្វកន្លាតយ៉ាងមានប្រសិទ្ធភាព រួមទាំងជួយសម្អាតស្នាមប្រឡាក់នៅលើឥដ្ឋទៀតផង។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៤.ប្រើក្រូចឆ្មាដើម្បីកម្ចាត់ស្រមោច៖ ទឹកក្រូចឆ្មាមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញសត្វស្រមោច។ ដូច្នេះអ្នកអាចយកក្រូចឆ្មារ ៤ ផ្លែមកច្របាច់យកទឹក លាយជាមួយទឹកស្អាត ២ លីត្រ រួចបាញ់លើកន្លែងដែលមានស្រមោចច្រើន នោះអាស៊ីតក្នុងក្រូចឆ្មារនឹងសម្លាប់សត្វទាំងនោះចេញឱ្យអស់ពីផ្ទះអ្នកតែម្តង៕Squelch The Squirt: Why Spraying Water Doesn't Work To Train Your Cat | Fear Free Happy Homes
ប្រភព៖kapook.com

ក្តៅៗ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយបន្លំខ្លួនជាព្រះថេរធម្ម ចន វាសី ចន្ទមុនី

0

នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ក្រោយបន្លំខ្លួនជា ព្រះថេរធម្ម ចន វាសី ចន្ទមុនី ទៅទេសនានៅខេត្តកំពត។

លើសពីនេះទៀតបុរសម្នាក់នេះ ក៏ធ្លាប់បន្លំខ្លួនជាខ្សែរាជវង្ស និងក្លែងព្រះរាជសារព្រះមហាក្សត្រថែមទៀតផងដែរ។

ជុំវិញអត្តសញ្ញាណបុរសម្នាក់នេះវិញ សមត្ថកិច្ចមិនទាន់បង្ហើបឱ្យដឹងនៅឡើយនោះទេ ហេតុដូច្នេះសូមរងចាំតាមដានជាបន្តទៀត៕May be an image of 1 person and text that says 'ហាក់ ឧត្តមមុនី 1/1 Sep 7:35 at7:35PM PM'May be an image of 3 peopleMay be an image of diary, ticket stub and textMay be an image of fragrance and bedroomMay be an image of 3 people and textNo photo description available.

តម្លៃទឹកក្រូចកំប៉ុងនៅលើទីផ្សារពិភពលោកកើនឡើង

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានអាមេរិករាយការណ៍ថា តម្លៃផលិតផលទឹកក្រូចក្លាសេនៅលើទីផ្សារពិភពលោកបានកើនឡើង ដោយសារការប្រមូលផលផ្លែក្រូចនៅអាមេរិកទាបជាងគោលដៅ ។ វាបានធ្លាក់ចុះរហូតដល់ជិតពាក់កណ្តាលឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។Frozen Orange Juice Concentrate May Become a Thing of the Past | MyRecipes

ក្រសួងកសិកម្មអាមេរិកលើកឡើងថា ការប្រមូលផលផ្លែក្រូចក្នុងចម្ការបានធ្លាក់ចុះ ដោយសារការឆ្លងរាតត្បាតនៃមេរោគ Greening ដែលបណ្តាលមកពីការឆ្លងបាក់តេរី ហើយមេរោគនេះចូលចិត្តបំផ្លាញដំណាំក្រូច ។ ហេតុនេះ ទើបធ្វើឱ្យការប្រមូលផលផ្លែក្រូចនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេល៥៦ឆ្នាំ ។The Evolution of Orange Juice

ក្រៅពីនេះ ក្រសួងកសិកម្មអាមេរិករំពឹងថា តម្លៃផ្លែក្រូចពូជ Valencia ដែលត្រូវបានគេយកទៅផលិតជាទឹកក្រូចកំប៉ុងច្រើនបំផុតនោះ បានកើនឡើងប្រមាណ២៣% នៅឆ្នាំ២០២៣ ។ ចំណែកនៅរដ្ឋផ្លរីដា ដែលមានផ្ទៃដីដាំដុះ និងផលិតក្រូចដ៏ធំបំផុតរបស់អាមេរិកនៅឆ្នាំ២០២៣ គឺមិនបានប្រឈមនឹងឥទ្ធិពលខ្យល់ព្យុះខ្លាំងក្លាទេ បើធៀបនឹងរយៈពេលជាច្រើនឆ្នាំកន្លងមក ។Canned Natural Orange Juice

ទោះយ៉ាងណា បណ្តាអ្នកវិភាគជឿជាក់ថា ស្ថានការណ៍នេះនឹងល្អប្រសើរឡើងវិញក្នុងរយៈពេល១២ខែខាងមុខ គឺតម្លៃទឹកក្រូចកំប៉ុងនឹងធ្លាក់ចុះប្រមាណ៥០% នៃតម្លៃនាពេលបច្ចុប្បន្ន ៕ ប្រភព ៖ daily news