Home Blog Page 1379

មកស្គាល់អាហារល្បីៗចំនួន ៨ នៅក្នុងប្រទេសឥណ្ឌា

0

ឥណ្ឌា គឺជាប្រទេសដែលសម្បូរទៅដោយអាហារបួស ដែលមានលក្ខណៈជានំ ឬបន្លែ ផ្លែឈើច្រើនជាងសាច់ ដូច្នេះប្រសិនបើអ្នកចង់ទៅកំសាន្តនៅក្នុងប្រទេសនេះ យើងសូមណែនាំអាហារឆ្ងាញ់ៗនិងពេញនិយមបំផុតទាំង ៨ ដូចខាងក្រោម៖

១.Masala dosas៖ ម៉ាសាឡា ដូសា គឺមុខម្ហូបដ៏ល្បីបំផុតរបស់ប្រទេសឥណ្ឌាខាងត្បូង ក៏ដូចជាមានភាពល្បីល្បាញទូទាំងពិភពលោកផងដែរ។ ម្ហូបមួយប្រភេទនេះ មានរូបរាងស្រដៀងនឹងនំខេករបស់បារាំង និងជាម្ហូបប្រពៃណីរបស់ឥណ្ឌា ដែលភ្ញៀវទេសចរជាច្រើនបាននិយាយថា អាហារនេះមានរសជាតិឆ្ងាញ់ណាស់។Masala Dosa Recipe - Great British Chefs

២.Chaat៖ ឆាត គឺជាអាហារតាមដងផ្លូវដ៏ពេញនិយមបំផុតនៅទីក្រុងដេលី ប្រទេសឥណ្ឌា។ មុខម្ហូបឆាត មានគ្រឿងផ្សំដ៏អស្ចារ្យនៃបំណែកដំឡូងបារាំង នំបុ័ងចៀន និងសណ្តែកសៀង តុបតែងជាមួយស្លឹកខ្ទឹមស្រស់ ទឹកដោះគោជូរ និងខ្ញីស្ងួត រួមទាំងទឹកអំពិលទុំ។Delhi Style Matar Chaat Recipe - Dry Green Peas Chaat by Archana's Kitchen

៣.Dal makhani៖ ដាល់ម៉ាកានី គឺជាស៊ុបធ្វើឡើងដោយការចំហុយសណ្តែកខ្មៅតូចៗជាច្រើនម៉ោង រួមជាមួយបន្លែជាច្រើនមុខ ដោយមុខម្ហូបនេះ ត្រូវបានគេចាត់ទុកថាល្អបំផុត សម្រាប់កម្មវិធីធំៗដូចជាពិធីជប់លៀង និងពិធីមង្គលការជាដើម។Dal Makhani Recipe - Fun Food Frolic

៤.Vada pav៖ វ៉ាដា ប៉ាវ គឺជាម្ហូបបួសដ៏ពេញនិយមបំផុតរបស់ប្រទេសឥណ្ឌា ដែលមនុស្សជាច្រើនហៅម្ហូបនេះថាប៊ឺហ្គឺឥណ្ឌា ដោយនំទាំងនេះត្រូវបានរកឃើញនៅក្នុងតូបលក់អាហារតាមដងផ្លូវទូទាំងទីក្រុងបុមបៃ។Vada pav - Wikipedia

៥.Stuffed paratha៖ ប៉ារ៉ាថា គឺជានំបន្ទះ និងជាអាហារពេលព្រឹកដ៏ល្បីរបស់ឥណ្ឌាភាគខាងជើង ដោយវិធីសាមញ្ញបំផុតក្នុងការញ៉ាំប៉ារ៉ាថាគឺដាក់វាជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតតាមជម្រើសរបស់អ្នក។Stuffed paratha recipe - BBC Food

៦.Dhokla៖ Dhokla ត្រូវបានគេទទួលស្គាល់ថាជាម្ហូបប្រចាំតំបន់នៃភាគពាយ័ព្យប្រទេសឥណ្ឌា វាគឺជាអាហារសម្រន់បួសដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើពីអង្ករ និងសណ្តែកសៀង ជាមួយនឹងម្ទេសចៀន ខ្ទឹមក្រហម ខ្ញី និង baking soda។Electric Cooker Dhokla Recipe | Gujarati Dish - Geek Robocook

៧.Barfi៖ Barfi គឺជាបង្អែមប្រពៃណីដ៏ពេញនិយមបំផុតរបស់ប្រជាជនឥណ្ឌា ដោយបង្អែមនេះត្រូវបានផលិតចេញពីម្សៅទឹកដោះគោ និងទឹកដោះគោខាប់ ក៏ដូចជាត្រូវបានគេចាត់ទុកថាល្អបំផុត សម្រាប់កម្មវិធីធំៗដូចជាពិធីជប់លៀង និងពិធីមង្គលការជាដើម។Instant Pot Milk Burfi (Milk Fudge) | My Heart Beets

៨. Pani puri៖ Pani Puri ឬ gol guppa ត្រូវបានគេចាត់ទុកថាជាអាហារដ៏ឆ្ងាញ់ប្រចាំរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ អាហារសម្រន់តាមដងផ្លូវដ៏ល្អឥតខ្ចោះនេះ ធ្វើពីស្រូវសាលីដំឡូងហឹរ សណ្តែកសៀង និងទឹកអម្ពិលដែលមានរសជាតិហឹរ រួមជាមួយនឹងគ្រឿងទេសដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត៕Pani puri recipe - BBC Food

មូលហេតុ និងវិធីការពារចំនួន ៥ នៃជំងឺរលាកក្រពះ

0

ជំងឺរលាកក្រពះ ត្រូវបានរកឃើញចំពោះមនុស្សវ័យជំទង់ រហូតដល់មនុស្សវ័យចំណាស់ ដែលវាជារឿងធម្មតាទេ ព្រោះជាញឹកញាប់ជំងឺរលាកក្រពះនេះច្រើនតែកើតឡើងដោយសារមូលហេតុចំនួន ៥ ដូចខាងក្រោម៖

១.ការឆ្លងមេរោគមួយចំនួន៖ ពិតណាស់មនុស្សម្នាក់ៗសុទ្ធតែការរស់នៅខុសៗគ្នា នៅពេលដែលអ្នកបរិភោគអាហារ និងទឹកមិនស្អាត ឬអាហារកកដែលមិនទាន់ចម្អិន ក៏ដូចជាអាហារឆៅជាដើម អាចធ្វើឱ្យក្រពះរបស់អ្នកងាយនឹងឆ្លងបាក់តេរីផ្សេងៗ។Stomach (Gastric) Cancer - Gastroenterology Specialists of Dekalb |  Gastroenterologists

២.ការជក់បារី៖ ការជក់បារីធ្វើឱ្យអ្នកងាយឆ្លងមេរោគ Helicobacter pylori ដែលជាមូលហេតុនៃជំងឺក្រពះ ដូច្នេះអ្នកជក់បារីទៀងទាត់ ងាយនឹងកើតដំបៅក្រពះ និងរលាកក្រពះជាងអ្នកមិនជក់បារី។Smoking and Eye Disease - American Academy of Ophthalmology

៣.ប្រើថ្នាំផ្សេងៗ៖ ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម ក៏ដូចជាការប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) និងថ្នាំប្រឆាំងប្លាកែត ដូចជាអាស្ពីរីន អាចមានផលប៉ះពាល់ដែលបំផ្លាញស្រទាប់ក្រពះ។Bouches-du-Rhône : un centre de santé holistique accusé d'« exercice  illégal de la médecine » - Le Parisien

៤.មានភាពតានតឹង ធ្លាក់ទឹកចិត្ត ឬមានការថប់បារម្ភ៖ នៅពេលដែលយើងស្ត្រេសខ្លាំង អ័រម៉ូនក្នុងរាងកាយនឹងប្រែប្រួល ដែលធ្វើឱ្យលំហូរឈាមពិបាក ហើយក្រពះបញ្ចេញទឹកក្រពះច្រើនខុសធម្មតា ជាលទ្ធផលធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែអាក្រក់ទៅៗ។Employer Guide to Work-Related Stress | Tips & managing stress

៥.ការផឹកគ្រឿងស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗក្នុងបរិមាណច្រើន វានឹងចូលទៅក្នុងស្រទាប់ស្លេសនៅក្នុងក្រពះ ដែលបណ្តាលឱ្យរលាក និងអាចបណ្តាលឱ្យមានដំបៅក្រពះផងដែរ។9 things that can happen to your body if you drink beer daily | HealthShots

ទោះជាយ៉ាងណាក៏ដោយដើម្បីការពារជំងឺរលាកក្រពះឱ្យបានត្រឹមត្រូវយើងគួរអនុវត្តដូចជា៖
១.ញ៉ាំអាហារឱ្យទាន់ពេលវេលា។
២.ផឹកទឹកស្អាត និងបរិភោគផ្លែឈើ បន្លែឱ្យបានច្រើន។
៣.កុំញ៉ាំអាហារដែលបង្កឱ្យកើតជំងឺក្រពះ ដូចជាអាហារហឹរ អាហារខ្លាញ់ អាហាររហ័ស និងភេសជ្ជៈមានជាតិអាល់កុល។
៤.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៥.កុំលេបថ្នាំញឹកញាប់ពេក ព្រោះថ្នាំខ្លះអាចមានឥទ្ធិពលអាក្រក់ដល់ក្រពះ៕

នាយករដ្ឋមន្ត្រីថៃកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម X (Twitter) អំពីកិច្ចប្រជុំគណៈកម្មការនៃការិយាល័យការពារ និងបង្ក្រាបគ្រឿងញៀនថា នេះជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលថ្មីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ។ លោកនាយករដ្ឋមន្ត្រីថៃសង្ឃឹមថា ការិយាល័យការពារ និងបង្ក្រាបគ្រឿងញៀន នឹងមានគោលនយោបាយកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ពីព្រោះវាជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល ។New Thai leader Srettha Thavisin is a wealthy property developer who didn't  hide his political views | The Asahi Shimbun: Breaking News, Japan News and  Analysis

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា ខ្ញុំបានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀននៅប្រទេសថៃ ឱ្យបានត្រឹមរយៈពេល១ឆ្នាំ ។ ហេតុនេះ ខ្ញុំនឹងផ្តល់ការណែនាំសម្រាប់ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន ៖

១-គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាធ្វើការ និងមិនបែងចែកការងារគ្នាដើម្បីសម្រេចគោលដៅរួមគ្នា គឺកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋថៃ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំញៀន ។

២-វិធានការប្តូរអ្នកជក់ថ្នាំញៀនឱ្យក្លាយជាអ្នកជំងឺ, សង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍, ដោះស្រាយបញ្ហាអំពើហិង្សាផ្លូវចិត្តដែលបណ្តាលមកពីថ្នាំញៀន, លើកទឹកចិត្តឱ្យបំបាត់គ្រឿងញៀន ព្រមទាំងត្រៀមការងារ និងឧបករណ៍បំបាត់គ្រឿងញៀនឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេសថៃ និងមានប្រសិទ្ធភាព ។Yaba Most Popular Addictive Drug in Thailand | Dara Rehab

៣-អនុវត្តវិធានការផ្លូវច្បាប់ជាក់លាក់ ដោយលុបបំបាត់ក្រុមជួញដូរថ្នាំញៀន, គ្រប់គ្រងការលួចនាំចូល, រឹបអូសយកសម្ភារៈរបស់អ្នកជួញដូរ, ចាត់ការប្រភពជួញដូរ, ស្វែងរកការជួញដូរនៅតាមព្រំដែន និងបង្ក្រាបដើម្បីកាត់ផ្តាច់ច្រកនាំចូលថ្នាំញៀន ព្រមទាំងចរចាជាមួយស្ថានទូតប្រទេសជិតខាង ដើម្បីសហការគ្នាកាត់បន្ថយការលួចនាំចូល ។

៤-គ្រប់គ្រងថ្នាំញៀនតាមរយៈយុទ្ធសាស្ត្រថ្នាក់ខេត្ត ដោយសូមឱ្យថ្នាក់ខេត្តធ្វើការនាំមុខដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងខេត្ត ហើយត្រូវអនុវត្តតាមមធ្យោបាយវាស់វែងជាក់ស្តែង ។Thailand has legalised cannabis, but its war on drugs continues | SBS  Dateline

៥-អនុវត្តតាមច្បាប់ប្រឆាំងគ្រឿងញៀនឱ្យកាន់តែខ្លាំង ពីព្រោះវាជាច្បាប់កែប្រែមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀន ។ លើសពីនេះ ក៏មានការបង្កើនទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗផងដែរ ដើម្បីបង្ខំឱ្យអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព ៕ ប្រភព ៖ khaosod

បរឡាង កំណត់ទ្រព្យទឹកជ្រោះធម្មជាតិ របស់អ្នកស្រុកសំឡូត

0

ក្រៅពីជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្មនិងឧស្សាហកម្ម ខេត្តបាត់ដំបងក៏មានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនទៀតផងដែរ។ ជាក់ស្តែង ដូចជាទឹកធ្លាក់បរឡាងឬក៏គេច្រើនហៅថា ជ្រោះបរឡាង មានទីតាំងស្ថិតនៅ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងក្រញ៉ូង។

ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡូត បត់ខាងឆ្វេងតាមផ្សារត្រែងចូលក្នុងប្រមាណជា១៨គីឡូម៉ែត្រ នោះលោកអ្នកនឹងឃើញស្លាករមណីយដ្ឋាននោះ។

ទឹកធ្លាក់បរឡាង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត៕

ទឹកធ្លាក់​បរឡាង​ ស្រុកសំឡូត​ ខេត្តបាត់ដំបង - YouTube

No photo description available.No photo description available.

តារាកំប្លែង នាយក្រឹម លើកឡើងបែបនេះក្រោយប្រជុំដោះស្រាយបញ្ហារើ.សអើ.ងភេ.ទទី៣រួចរាល់

0

ទីបំផុតរឿងហេតុចម្រូងចម្រាស់ជុំវិញពាក្យសម្តីរបស់តារាកំប្លែងរើសអើងភេទទី៣ បានដោះស្រាយគ្នាដោយសន្តិវិធីហើយបន្ទាប់ពីភាគីទាំងសងខាងគឺតារាកំប្លែង នាយក្រឹម និងបេក្ខជន ណុប ដាណេ បានជួបពិភាក្សាគ្នាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងប្រធានសមាគមសិល្បករកម្ពុជា។ បន្ទាប់ពីដោះស្រាយគ្នារួចប្រកបដោយភាពវិជ្ជមានតារាកំប្លែង នាយក្រឹម បាននិយាយថាខ្លួនមិនមានចេតនារើសអើងភេទទី៣នោះទេ បើរើសអើងមែនមិនមែនសម្តែងត្រាប់តាមភេទទី៣ឡើយ។May be an image of 7 people, newsroom and text

នៅលើបណ្តាញសង្គមរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានលើកឡើងថា « បញ្ហាត្រូវបានដោះស្រាយ ដោយការនិយាយដោយបើកចិត្តនិងបេះដូង ពូក្រឹមមិនមានចេតនារើសអើងភេទទី៣នោះទេ តែពាក្យពេចន៍ការនិយាយទៅបែរជាប៉ះដល់អារម្មណ៍បងប្អូនក្មួយៗមួយចំនួន និងភេទទី៣ បើខ្ញុំស្ឬក៏រើសអើង ខ្ញុំក៏មិនសម្តែងត្រាប់តាមភេទទី៣ដែរ ហើយមិនជួយឡង់សេរភេទទី៣ជាច្រើននាក់កន្លងមកឱ្យមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះដែរ»។May be an image of 3 people, dais, newsroom and text

តារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងទៀតថា «ចឹងសូមបងប្អូនក្មួយៗភេទទី៣ឈប់មានការខឹងឬក៏វាយប្រហារតទៅទៀត សុទ្ធតែគ្នាយើងហ្នឹង តារាកប្លែង នាយក្រឹម និងភេទទី៣ គឺជា អ្នកផ្តល់សំណើច សើចសប្បាយដូចគ្នា»។May be an image of 2 people and text

គួរបញ្ជាក់ផងដែរថា រឿងហេតុដែលបង្កឱ្យមានប្រធានបទនៅលើបណ្តាញសង្គមរហូតដល់មានការប្រជុំពិភាក្សាដោះស្រាយគ្នានេះគឺបានកើតឡើងនៅយប់ថ្ងៃទី២៨ តុលា ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ដោយ គណៈកម្មការ ក្រឹម បាននិយាយទៅកាន់បេក្ខជន ណុប ដាណេ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។ ពាក្យសម្តីនេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម អ្នកសិល្បៈ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នាមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់អង្គការសហគមន៍ឥន្ទធនូកម្ពុជាដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស៕

 

តើរវាងជ្រុញឈើ និងជ្រុញផ្លាស្ទិកមួយណាមានសុវត្ថិភាពជាង ?

0

ជ្រុញ គឺជាសម្ភារៈប្រើប្រាស់ចាំបាច់បំផុតនៅក្នុងផ្ទះបាយ ហើយលំនៅឋានទាំងអស់មិនអាចខ្វះវាបានទេ ។ ជ្រុញមានតួនាទីឱ្យអ្នកចម្អិនម្ហូបអាហារអាចហាន់បន្លែបង្ការ ផ្លែឈើ រហូតដល់សាច់សត្វ ។ គេបានផលិតជ្រុញជាច្រើនប្រភេទ ច្រើនទំហំ ដើម្បីឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត ដូចជា ជ្រុញឈើ និងជ្រុញផ្លាស្ទិក ប៉ុន្តែតើយើងធ្លាប់សង្ស័យដែរឬទេថា យើងគួរជ្រើសរើសប្រើជ្រុញបែបណា ទើបមានសុវត្ថិភាពសម្រាប់សុខភាព ។Buy Wolpin Anti-Slip Wooden Large Chopping Cutting Board for Kitchen  Vegetables, Fruits & Cheese, Eco-Friendly, Anti-Microbial Online at Low  Prices in India - Amazon.in

បើទោះជាជ្រុញផ្លាស្ទិកទទួលបានការពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនានា ដោយសារគេអាចប្រើប្រាស់វាបានយូរ មានទម្ងន់ស្រាល និងតម្លៃធូរថ្លៃ ប៉ុន្តែជ្រុញផ្លាស្ទិកអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពរាងកាយផងដែរ ។

ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដោយសារការប្រើប្រាស់ជ្រុញផ្លាស្ទិក ៖
១-ការផ្ទុកមេរោគ ៖
ជ្រុញផ្លាស្ទិកមានរន្ធតូចៗ ហើយរន្ធទាំងនេះអាចជាកន្លែងប្រមូលផ្តុំនូវមេរោគផ្សេងៗ ដូចជា បាក់តេរី Ecoli, Salmonella និង Listeria Monocytogenes ។ មេរោគទាំងនេះអាចនៅលាយឡំជាមួយម្ហូបអាហារ ប្រសិនបើយើងហាន់សាច់សត្វឆៅ ឬបន្លែឆៅនៅលើជ្រុញផ្លាស្ទិក ដោយមិនបានលាងសម្អាតវាឱ្យត្រឹមត្រូវតាមក្បួនខ្នាត ។ ដូច្នេះ ចំណុចនេះក៏អាចកើតឡើងជាមួយជ្រុញឈើដូចគ្នាដែរ ។Are Plastic Cutting Boards Safe? - Cuisine at Home Guides

២-ការផ្ទុកសារធាតុគីមី ៖
ជ្រុញផ្លាស្ទិកមួយចំនួនអាចផលិតឡើងពីផ្លាស្ទិកដែលផ្ទុកនូវសារធាតុគីមី ដូចជា សារធាតុ BPA (Bisphenol A) ។ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ពីព្រោះសារធាតុ BPA គឺជាសារធាតុគីមីបង្កផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងការអភិវឌ្ឍរបស់ទារកនៅក្នុងផ្ទៃម្តាយ ។

៣-ស្នាមប្រេះនៅលើជ្រុញ ៖
ជ្រុញផ្លាស្ទិកអាចនឹងមានស្នាមប្រេះយ៉ាងងាយ បើគេប្រើប្រាស់កាំបិតមុត ឬហាន់អាហាររឹង ដោយកំទេចផ្លាស្ទិកអាចនៅលាយឡំជាមួយម្ហូបអាហារ ហើយវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ។ គេប៉ាន់ស្មានថា ជ្រុញប្លាស្ទិកនឹងបញ្ចេញមីក្រូផ្លាស្ទិកប្រភេទប៉ូលីអេទីឡែន ហើយឧទាហរណ៍ថា គេបានយកជ្រុញផ្លាស្ទិកមកហាន់សាច់ ឬបន្លែ ចំនួន៥០០លើកក្នុង១ថ្ងៃ ឬចំនួន១២ម៉ឺន៨ពាន់លើកក្នុង១ឆ្នាំ គឺការប៉ះពាល់ជារួមជាមួយមីក្រូផ្លាស្ទិក នឹងស្មើរហូតដល់ជាង៥០ក្រាមក្នុង១ឆ្នាំ ៕Barcraft Polyethylene Chopping Board 15x25cm, Wrapped With A Card Insert:  Kitchen Tools & Gadgets: Amazon.com.au ប្រភព ៖ sanook

ក្តៅចិត្តពេក! តារាសម្តែង ឆឹម សក្កដា ថាមន្រ្ដីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែការងារវិញហួសថ្លែង

0

មិនមែនជាលើកទី១នោះទេដែលប្រជាពលរដ្ឋបានត្អូញត្អែរពីមន្រ្តីរាជការមួយចំនួនធ្វើការគ្មានគុណភាព ហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់លើការងាររបស់ខ្លួនពេលប្រជាពលរដ្ឋមានតម្រូវការ។ ក្នុងនោះតារាសម្តែង ឆឹម សក្កដា ក៏ជួបប្រទះបញ្ហានេះដូចគ្នារហូតលោកពោលថាមន្រ្ដីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែធ្វើការវិញហួសថ្លែង។No photo description available.

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ឆឹម សក្កដា ដែលត្រូវជាគូដណ្តឹងអ្នកនាង ពេជ្រ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះហួសថ្លែងនឹងមន្រ្ដីរាជការមួយចំនួន ស៊ីប្រាក់ខែរដ្ឋ តែធ្វើដូចស៊ីប្រាក់ខែម៉ែឪវា ធ្វើការចាំឱ្យតែដល់ម៉ោង និយាយលេងច្រើនជាងធ្វើការ អាណិតប្រជាជនដែលឈរចាំណាស់»។No photo description available.

ទោះបីតារាសម្តែងរូបនេះមិនបានបញ្ជាក់ឱ្យច្បាស់ពីការទទួលសេវាកម្មអ្វីពីមន្រ្តីរាជការក៏ពិតមែនប៉ុន្តែគេសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួនធំសុទ្ធតែបង្ហាញការយល់ឃើញបែបនេះដូចគ្នា ដោយសារតែពួកគាត់ក៏ជួបប្រទះផ្ទាល់តែម្តង។ ក្នុងន័យនេះចង់សម្តៅទៅលើមន្រ្តីរាជការខ្លះធ្វើការគ្មានគុណភាពប្រសិទ្ធភាពជូនប្រជាពលរដ្ឋនោះទេ រង់ចាំតែថ្ងៃបើកប្រាក់ខែប៉ុណ្ណោះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យល្អឡើយ។No photo description available.

យ៉ាងណាមិញ ជាមួយនឹងមតិគាំទ្រនូវការលើកឡើងខាងលើប៉ុន្តែក៏មានមតិមួយបានលើកឡើងឱ្យលោក ឆឹម សក្កដា ថាតារាសម្តែងរូបនេះប្រើសម្តីពិបាកស្តាប់ណាស់គួរប្រើសម្តីពីរោះជាងនេះក្នុងនាមជាបុគ្គលសាធារណៈ។

ក្នុងនោះដែរ តារាសម្តែង ឆឹម សក្កដា បានឆ្លើយតបទៅវិញថា «អូនចូលមើល Comments ផង ថាអ្នកជួបរឿងដូចបង ពួកគេប្រើសំដីអីខ្លះទៅកាន់ពួកគាត់ ប៉ះប្រជាពលរដ្ឋគេមិនហ៊ាន បានត្រឹមទ្រាំខាំមាត់ តែបើបងមិនតប គ្រប់គ្នាមិនតប ត្រូវទ្រាំចឹងមែន? សំដីបងប្រើទៅមើលមនុស្សដូចគ្នា បងដឹងហើយក៏អរគុណដែលចង់ឱ្យបងនិយាយល្អស្ដាប់ តែពួកគេវិញ យើងស្លូតជាន់យើង ! បានបងមិនថតផុស និយាយចំឈ្មោះ ឱ្យថ្នាក់លើឃើញ សំណាងហើយ ការទ្រាំមានកំណត់ដែរអូន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVHYXmoz9OIGwsSEI_QTrQ_0MnfFFSIfz5Ycq3PWVl8SDD0vLvMJtlrmEs7QpLacXkjQxrW1jBvESltyg1IsaW9-EfrqpV7VCwHFrodDvUqCcgm14ODSQpj5e_ihY1doMXvgytAFIfWUNj_HLywTfkB-ElmdY0CB2hAJGs4cPToS9tzVro70Zg6g1Jv-c/s707/image_2023-11-01_10-29-35.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM65Cp0eDG9_r7SBFPPfJS_FHVMBVe4rNV14m7DRzj_KPXB0Y4yKx4GmC3bZypyq-Pgl6h7fu2wFRXAeGEXEO1yCAtwSbjVVODvXGmtpBlLPdXBgIzJtEAUn_8-D9wMhjhtOFdd7J99wa6UB63bKAsoR7pOYL0sz1KqoMP69ekiOO-W7DzOF5L6awFX3M/s1013/Capture%20(92).PNG

Facebook និង Instagram ចាប់ផ្តើមគិតលុយសម្រាប់អ្នកដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញ

0

សហអាមេរិក៖ ក្រុមហ៊ុន Meta បានចាប់ផ្តើមគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់បណ្តាញសង្គម Facebook និង Instagram នៅក្នុងទីផ្សារអឺរ៉ុបប្រសិនបើអ្នកប្រើប្រាស់មិនចង់ឃើញការផ្សាយពាណិជ្ជកម្ម។FIX: Instagram account already connected to a Facebook page

យោងតាមគេហទំព័រ Meta ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តគិតលុយតែក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ សម្រាប់អ្នកដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្ដាញសង្គម Facebook និង Instagram ។ ដូច្នេះ អ្នកប្រើប្រាស់នៅក្នុងតំបន់នេះអាចបង់ប្រាក់ចំនួន ១៣ ដុល្លារក្នុងមួយខែ នៅលើកម្មវិធី iOS និង Android ចាប់ពីខែវិច្ឆិកានេះតទៅ ដើម្បីជៀសវាងការមើលឃើញការផ្សាយពាណិជ្ជកម្ម។

សម្រាប់អ្នកដែលមានគណនីច្រើន Meta បាននិយាយថាការជាវនឹងគាំទ្ររាល់គណនីទាំងអស់ដែលភ្ជាប់ជាមួយអ្នកប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលគណនី។ ទោះយ៉ាងណាក៏ដោយនៅខែមីនាឆ្នាំក្រោយក្រុមហ៊ុននឹងប្រមូលប្រាក់បន្ថែមចំនួន ៦-៨ ដុល្លារអាមេរិកសម្រាប់គណនីថ្មីនីមួយៗ។Facebook Ads vs Instagram Ads: 6 Key Considerations For Budgeting
ការផ្លាស់ប្តូរនេះគឺជាលើកទីមួយហើយដែល Meta បានគិតថ្លៃ សេវាអ្នកប្រើប្រាស់ Facebook និង Instagram ដោយ Meta បាននិយាយថាការធ្វើបែបនេះគឺដើម្បីបំពេញតាមបទប្បញ្ញត្តិអឺរ៉ុបស្តីពីការការពារទិន្នន័យ។
គួររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ Meta ត្រូវបានចោទប្រកាន់ដោយអាជ្ញាធរការពារទិន្នន័យអៀរឡង់ពីបទបំពានច្បាប់ការពារទិន្នន័យទូទៅ (GDPR) និងពិន័យជាប្រាក់ចំនួន ៤១២ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនរបស់ Mark Zuckerberg នឹងត្រូវបានបង្ខំឱ្យអនុវត្តតាម ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់សម្រេចចិត្តយ៉ាងសកម្មថាតើត្រូវអនុញ្ញាតឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្ម ឬក៏គ្មាន។New Instagram Advertisers No Longer Need a Facebook Page

ប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមានការផ្សាយពាណិជ្ជកម្មធម្មតានោះ Meta មិនគិតលុយអ្វីទេ មានន័យថាអ្នកអាចប្រើបណ្ដាញសង្គមដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់សម្រេចចិត្តឱ្យវេទិការបស់ពួកគេមិនមានការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្តាញ នោះក្រុមហ៊ុន Meta នឹងគិតលុយចំនួន ១៣ ដុល្លារអាមេរិកក្នុងមួយខែ។
ទោះជាយ៉ាងណាក៏ដោយ Meta មិនបាននិយាយថាតើគោលនយោបាយនេះនឹងត្រូវបានពង្រីកទៅទីផ្សារផ្សេងទៀតឬអត់ទេ ដោយក្រុមហ៊ុននៅតែគាំទ្រការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃរបស់ខ្លួន៕

បុរីពិភពថ្មី សម្រេចទិញផ្ទះពីអតិថិជនវិញ ក្នុងតម្លៃ៥០ភាគរយ

0

បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ពេលនេះបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ។

ក្រុមហ៊ុនបុរីពិភពថ្មី បានឱ្យដឹងថា ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖

១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។

៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។

ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕

 

កំណើននៃការនាំចេញស្រូវរបស់ថៃមានសន្ទុះខ្លាំងក្នុង៩ខែនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃ បានលើកឡើងអំពីការនាំចេញស្រូវក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខេមករា រហូតដល់ខែកញ្ញា) ស្មើនឹងបរិមាណ៦.០៨២.១៣៦តោន កើនឡើង១២,៣% ។ រីឯនៅខែកញ្ញា ឆ្នាំ២០២៣ បរិមាណការនាំចេញស្រូវទៅក្រៅប្រទេស ស្មើនឹង៨០៧.៧៧៦តោន ។GAP – the key to developing sustainable Thai rice farming

ការនាំចេញអង្ករលេខ១ និងអង្ករ៣កំណាត់បានកើនឡើងលើសខែសីហា ឆ្នាំ២០២៣ ដោយសារប្រទេសនាំចូលស្រូវបង្កើនការនាំចូល ដើម្បីបំពេញស្តុកស្រូវក្នុងប្រទេសដែលធ្លាក់ចុះ និងត្រៀមទុកសម្រាប់ពិធីបុណ្យនៅចុងឆ្នាំ២០២៣ ។ លើសពីនេះ ការផ្គត់ផ្គង់អង្ករនៅលើទីផ្សារពិភពលោកមានកំណត់ ដោយសារវិធានការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ដែលគេគិតថា នឹងប៉ះពាល់រហូតដល់ដើមឆ្នាំ២០២៤ ទើបធ្វើឱ្យប្រទេសទិញស្រូវងាកមកទិញស្រូវរបស់ថៃច្រើនឡើង ។

លោក Charoen Laothamathat នាយកសមាគមនាំចេញស្រូវថៃលើកឡើងថា ការនាំចេញអង្ករលេខ១ នៅខែកញ្ញា ឆ្នាំ២០២៣ ស្មើនឹងបរិមាណ២៣៦.១២០តោន កើនឡើង១៩០,៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ។ ចំណែកទីផ្សារសំខាន់ៗរួមមាន ប្រទេសអាហ្វ្រិកខាងត្បូង, បេនីន, និងយេម៉ែន ប៉ុន្តែការនាំចេញអង្ករស ស្មើនឹងបរិមាណ៣៤៩.៧០៩តោន ធ្លាក់ចុះ៧,៥% ហើយទីផ្សារសំខាន់ៗរួមមាន ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា, ជប៉ុន, ហ្ស៊ីមបាវ៉េ, អាហ្វ្រិកខាងត្បូង, បេនីន និងម៉ូសំប៊ិក ។Brighter outlook for Thai agriculture in 2021 boosted by favorable weather  conditions, but prices may be at risk (Current Issue No.3178) - KASIKORN  RESEARCH CENTER

ចំណែកការនាំចេញអង្ករក្រអូបផ្កាម្លិះ ស្មើនឹងបរិមាណ១០៧.៦៧៨តោន ធ្លាក់ចុះ០,៤% ហើយទីផ្សារសំខាន់ៗរួមមាន សហរដ្ឋអាមេរិក, កាណាដា, ហុងកុង, សិង្ហបុរី និងចិន ។

នាយកសមាគមនាំចេញស្រូវថៃរំពឹងថា នៅខែតុលា ឆ្នាំ២០២៣ ការនាំចេញស្រូវរបស់ថៃនឹងស្មើចំនួន៨សែនតោន ដោយសារមានស្រូវជាច្រើនដែលក្រុមហ៊ុននាំចេញពុំទាន់បាននាំចេញអស់ ស្របគ្នានឹងប្រទេសនាំចូលស្រូវចម្បងក្នុងតំបន់អាស៊ាន ដូចជា ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី រួមទាំងទីផ្សារប្រចាំតំបន់ដូចជា អាហ្វ្រិក, មជ្ឈិមបូព៌ា និងអាមេរិក បានបង្កើនការនាំចូលស្រូវ-អង្ករជាបន្តបន្ទាប់ ក្នុងនោះមាន អង្ករស, អង្ករលេខ១ និងអង្ករក្រអូប ដើម្បីប្រមូលទុកធ្វើស្បៀងសម្រាប់ចុងឆ្នាំ២០២៣ ។Thai economy stuck in an aging middle-income trap - Asia Times

ចំណែកប្រទេសដែលបាននាំចេញស្រូវច្រើនជាងគេនៅលើពិភពលោក រួមមាន ៖ ឥណ្ឌា, វៀតណាម, ថៃ, ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ។ រីឯថៃមិនអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្រូវទៅកាន់ទីផ្សារពិភពលោកទេ ពីព្រោះវៀតណាមកំពុងបង្កើនការនាំចេញស្រូវ ៕ ប្រភព ៖ Thai PBS