ប្រទេសថៃ ៖ លោក Disthat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុន PTT ប្រចាំប្រទេសថៃបញ្ជាក់ថា ក្រុមហ៊ុន PTT បានពិចារណារក្សាតម្លៃប្រេងឥន្ធនៈនៅចុងឆ្នាំ២០២៣ នេះ ដើម្បីជារង្វាន់ឆ្នាំថ្មីសម្រាប់ពលរដ្ឋថៃ និងជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងប្រកាសតម្លៃប្រេងជាផ្លូវការនាពេលឆាប់ៗនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។PTT Launches Thailand's First Carbon Offset Bunker to Tackle Climate Change

ដូចគ្នានេះ លោក Somchai Techawanit ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bangchak Corporation Public Company Limited បានលើកឡើងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល គិតចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Bangchak នឹងរក្សាតម្លៃប្រេងឥន្ធនៈឱ្យនៅដដែល និងមិនដំឡើងថ្លៃទេ ។ បើតម្លៃប្រេងនៅលើទីផ្សារពិភពលោកធ្លាក់ចុះ ក្រុមហ៊ុននេះនឹងបញ្ចុះតម្លៃប្រេងនៅប្រទេសថៃដូចគ្នាដែរ ។

ក្រោយពីក្រុមហ៊ុនប្រេងឥន្ធនៈទាំងពីរនេះប្រកាសថា នឹងរក្សាតម្លៃប្រេងឥន្ធនៈឱ្យនៅដដែល និងមិនដំឡើងថ្លៃប្រេងនោះ បានធ្វើឱ្យពលរដ្ឋថៃបង្ហាញការគាំទ្រយ៉ាងខ្លាំង ។ ពលរដ្ឋនិយាយថា ក្នុងអំឡុងពេលចូលឆ្នាំសកល ពួកគេនឹងត្រូវធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ផ្សេងៗ ហើយតម្រូវការប្រេងសម្រាប់យានជំនិះនឹងកើនឡើងផងដែរ ។ ចុងក្រោយ ពួកគេសំណូមពរថា សូមកុំឱ្យក្រុមហ៊ុនប្រេងឆ្លៀតឱកាសដំឡើងថ្លៃប្រេងពេលមានបុណ្យទាន ។Thai oil firm PTT expands pharma business with $475 mln Alvogen deal |  Reuters

នៅពេលបុណ្យចូលឆ្នាំសកល ពលរដ្ឋថៃជាច្រើននាក់បានធ្វើដំណើរកម្សាន្ត ជាពិសេស ពួកគេធ្វើដំណើរនៅពេលយប់ ។ គណៈរដ្ឋមន្ត្រីថៃបានអនុម័តពន្យារពេលឱ្យក្លិបកម្សាន្តដែលមានទីតាំងក្នុងសណ្ឋាគារស្របតាមច្បាប់ រីឯក្លិបកម្សាន្តមានទីតាំងនៅទីក្រុងបាងកក, ភូកេត, ឈុនបុរី, ឈៀងម៉ៃ និងកោះសាមុយ អាចបើកសេវាកម្មទទួលភ្ញៀវរហូតដល់ម៉ោង៤ភ្លឺ ។ ចំណែកក្រុមហ៊ុនប្រកបអាជីវកម្មនានានៅទីក្រុងប៉ាតាយ៉ា ក៏ត្រៀមខ្លួនផ្តល់សេវាកម្មដល់ភ្ញៀវតាមពេលវេលាកំណត់ផងដែរ ។

ក្រុមហ៊ុនប្រកបអាជីវកម្មយល់ឃើញថា វាជារឿងល្អសម្រាប់អ្នករស់នៅទីក្រុងប៉ាតាយ៉ា ដោយសារពួកគេអាចប្រកបរបររកស៊ីនៅពេលរាត្រី ហើយអាចរកប្រាក់ចំណូលបន្ថែមទៀត ខណៈភ្ញៀវទេសចរក៏កើនឡើងផងដែរ ។ វាជាការពង្រឹងសេដ្ឋកិច្ចដល់ទីក្រុងប៉ាតាយ៉ា រីឯបញ្ហាសុវត្ថិភាពវិញ អាជ្ញាធរបានត្រៀមខ្លួនការពារសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរទាំងអស់ ៕Surin Thailand May 3 2019 - PTT Gas Station. Petroleum Authority of  Thailand 3672852 Stock Photo at Vecteezy ប្រភព ៖ Mono News