ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា សាច់ញាតិកូនកំលោះបានចងអៀមចុងភៅឱ្យកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងធ្វើឱ្យភ្ញៀវចូលរួមកម្មវិធី ក៏ដូចជាអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនរិះគន់យ៉ាងខ្លាំង ។ មនុស្សមួយចំនួនសួរថា តើនាងរៀបការដើម្បីក្លាយជាអ្នកបម្រើខាងប្រុស មែនទេ? ខណៈអ្នកខ្លះទៀតសួរថា តើនាងរង់ចាំធ្វើការងារក្នុងផ្ទះកូនកំលោះឬ? ប៉ុន្តែអ្នកស្រុកនៅក្បែរនោះប្រញាប់ឆ្លើយថា វាមិនមែនដូចការគិតនោះទេ ។男家在婚紗外綁圍裙網民怒斥:逼新娘進門做家務當地人咁解釋

ពិធីអាពាហ៍ពិពាហ៍មួយនៅទីក្រុងយុនហ្វូ ខេត្តក្វាងទុង ប្រទេសចិន បានក្លាយជាការរិះគន់របស់អ្នកលេងបណ្តាញសង្គម ក្រោយពីមានការផ្សព្វផ្សាយវីដេអូបង្ហាញពីសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំ ។ មនុស្សភាគច្រើននិយាយថា គ្រួសារកូនកំលោះចង់ឱ្យកូនក្រមុំធ្វើការងារក្នុងផ្ទះ នៅពេលនាងចូលមករស់នៅក្នុងគ្រួសារពួកគេ ។在婚紗外綁圍裙男方家人遭網批:逼新娘進門做家務...當地人揭真相| 翻牆來尋奇| 兩岸| 聯合新聞網

ក្នុងវីដេអូនេះបង្ហាញថា ក្រោយពីកូនក្រមុំចុះពីរថយន្តភ្លាម ខាងបងប្អូនកូនកំលោះ ក៏បានដើរមកឈរព័ទ្ធជុំវិញនាង ហើយពួកគេបានយកអៀមចុងភៅមកពាក់ឱ្យនាងតែម្តង ។ ប៉ុន្តែអ្នកស្រុករស់នៅក្នុងតំបន់ប្រាប់ថា មូលហេតុដែលសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំបែបនេះ ដោយសារនាងមានផ្ទៃពោះ ហើយអៀមចុងភៅ គឺសំដៅទៅលើក្មេងៗ និងការជូនពរផ្សេងៗផងដែរ ។ ហេតុនេះ ក្រៅពីវាបានការពារទារកនៅក្នុងផ្ទៃហើយ អៀមចុងភៅនៅមានប្រយោជន៍ជាច្រើនទៀត ។

ក្រោយពីបានទស្សនាវីដេអូនេះ នារីម្នាក់និយាយថា ៖ «ខ្ញុំមកពីទីក្រុងយុនហ្វូ នៅពេលខ្ញុំរៀបការ ខ្ញុំក៏ពាក់អៀមចុងភៅដែរ ។ ក្រោយមក ខ្ញុំបានទៅរស់នៅជាមួយស្វាមី ខ្ញុំមិនបានធ្វើការងារផ្ទះទេ» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «ការពាក់អៀមចុងភៅ គឺបង្ហាញឱ្យគេដឹងថា កូនក្រមុំកំពុងតែពរពោះ ។ យើងគ្រប់គ្នាត្រូវប្រយ័ត្ន និងកុំប៉ះពាល់ខ្លួនកូនក្រមុំខ្លាំងពេក» ។

ចំណែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតមិនយល់ស្របជាមួយទម្លាប់បែបនេះទេ ដោយពួកគេសួរថា អីចឹង ត្រូវតែប្រកាសឱ្យគេគ្រប់គ្នាដឹងថា កូនក្រមុំកំពុងមានផ្ទៃពោះមុនរៀបការ មែនទេ? ប្រភព ៖ khaosod