ពលរដ្ឋជប៉ុនហ្វឹកហាត់ទប់ទល់នឹងការវាយប្រហារដោយមីស៊ីល
ប្រទេសជប៉ុន ៖ ស្របពេលសង្គ្រាមបានកើតឡើងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យទីក្រុងតូក្យូរបស់ប្រទេសជប៉ុនសម្រេចចិត្តរៀបចំការហ្វឹកហាត់ពីវិធីជម្លៀសខ្លួនភ្លាមៗសម្រាប់ពលរដ្ឋជប៉ុន ក្នុងករណីមានការវាយប្រហារដោយមីស៊ីល ។
ការហ្វឹកហាត់ពីវិធីជម្លៀសខ្លួនលើកនេះ គេបានរៀបចំឡើងក្នុងស្ថានីយរថភ្លើងក្រោមដីនៅតំបន់នេរីម៉ា ទីក្រុងតូក្យូ រួមទាំងស្ថានីយរថភ្លើងក្រោមដីនៅតំបន់តូអេ នេរីម៉ា និងឧទ្យានហេសេ ស៊ុតស៊ុជិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានអ្នកចូលរួមប្រមាណ៣០នាក់ ។
ក្នុងអំឡុងពេលហ្វឹកហាត់ អ្នកស្ថិតនៅស្ថានីយរថភ្លើងក្រោមដីនឹងចាប់ផ្តើមជម្លៀសខ្លួន នៅពេលប្រព័ន្ធប្រកាសអាសន្ននៅទូទាំងប្រទេស (J-Alert) របស់រដ្ឋាភិបាលកណ្តាលផ្តល់សញ្ញាដាស់តឿនថា មានការប្រហារដោយមីស៊ីល ។ ចំណែកសមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធនឹងជាអ្នកជួយនាំផ្លូវមនុស្សម្នាចុះជណ្តើរទៅកាន់ទ្វារពិនិត្យសំបុត្ររថភ្លើងនៅជាន់ក្រោមដី ។ បន្ទាប់មក អ្នកជម្លៀសខ្លួនទាំងនេះត្រូវអង្គុយចុះ ដើម្បីការពារខ្លួនពីការបំផ្ទុះគ្រាប់បែក ។
រដ្ឋាភិបាលជប៉ុនបានរៀបចំទីកន្លែងសុវត្ថិភាពចំនួន៤.២៥៨កន្លែងសម្រាប់ទទួលជនភៀសខ្លួនបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការខូចខាតដោយសារការវាយប្រហារតាមមីស៊ីល ។ ទីកន្លែងដែលរដ្ឋាភិបាលបានរៀបចំភាគច្រើន គឺជាកន្លែងផ្តល់សេវាកម្មងាយស្រួលសាធារណៈ និងកន្លែងនានានៅក្រោមដី ដែលគេចាត់ទុកថា វាមានសុវត្ថិភាព ។
បុរសជប៉ុនម្នាក់មានអាយុ៦០ឆ្នាំ បានមកចូលរួមហ្វឹកហាត់ពីវិធីជម្លៀសខ្លួននិយាយថា វាជាការហ្វឹកហាត់លើកដំបូងរបស់គាត់ ដើម្បីទប់ទល់នឹងស្ថានការណ៍អាសន្ន ដោយសារការវាយប្រហារដោយមីស៊ីល ។ គាត់បានរៀនសូត្ររួចហើយអំពីវិធីយករួចខ្លួន នៅពេលជួបហេតុការណ៍អាក្រក់ ។
ចំណែកអាជ្ញាធរប្រចាំទីក្រុងតូក្យូបញ្ជាក់ថា អាជ្ញាធរមានគម្រោងរៀបចំការហ្វឹកហាត់បន្ថែមទៀតដើម្បីផ្តល់ដំណឹងឱ្យពលរដ្ឋដឹងថា ពួកគេគួរធ្វើដូចម្តេច បើជួបនឹងហេតុការណ៍បន្ទាន់កើតឡើងជាក់ស្តែង ៕ ប្រភព ៖ nation











ក្នុងឱកាសដ៏អស្ចារ្យនេះកញ្ញា គុន អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមបង្ហាញអារម្មណ៍ដោយមានមោទនភាពក្រៃលែងដែលខ្លួននាងបានសម្តែងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ បង្ហាញពីប្រវត្តិដ៏យូរលុងនៃការសម្តែងអំឡុង ១០០ ឆ្នាំមុនដ៏គួរឱ្យស្ញប់ស្ញែង។










/cloudfront-us-east-2.images.arcpublishing.com/reuters/CZXGEJMGFZJ5VNJLJXF3T64SUI.jpg)



កន្លែងនេះ បើកដំណើរការជិត ១០ឆ្នាំមកហើយ និងអោយភ្ញៀវទាំងអស់ចូលទស្សនា ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ចំពោះតម្លៃសំបុត្រចូលទស្សនាម្នាក់ត្រឹមតែ ១០.០០០ រៀលតែប៉ុណ្ណោះ។
Theam’s Gallery មានទីតាំងស្ថិតនៅផ្លូវ៣០ ភូមិវាល ឃុំកងចាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពីមុនកន្លែងនេះត្រឹមជារោងជាង និងកន្លែងរក្សាវត្ថុប្រើប្រាស់ប្រចាំថ្ងៃពីបុរាណ។
វិចិត្រសាលនេះ មានដាក់តាំងវត្ថុពីបុរាណៗ ដែលភាគច្រើន ជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និងមានចម្លាក់ព្រះដែលប្រជាជនខ្មែរគោរពបូជាជាដើម។ ក្រៅពីនេះ ជាវត្ថុសិល្បៈផ្សេងៗ ឧបករណ៍ភ្លេង គំនូរ ផលិតផលសិប្បកម្មជាដើម៕




របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖





