DJ Soda ស្លៀកឈុតប្រពៃណីខ្មែរថតនៅប្រាសាទអង្គរវត្តទទួលបានការសរសើរពីប្រជាជនកម្ពុជា
ថ្មីៗនេះទន្ទឹមនឹងមានវត្តមានលើទឹកដីកម្ពុជាម្តងទៀតនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់ ជី ដេវីត DJ Soda បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួននៅប្រាសាទអង្គរវត្ត និងភ្លក្សអាហារជាដើម។ ទង្វើរបស់ DJ ដ៏ល្បីល្បាញរូបនេះធ្វើឱ្យប្រជាជនកម្ពុជាកោតសរសើរយ៉ាងខ្លាំងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាងដែលជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។
លើបណ្តាញសង្គមហ្វេកប៊ុក ទិកតុក និងX របស់ DJ Soda បានបង្ហោះវីដេអូនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយDJដ៏ល្បីរូបនេះបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរបែបសម្អាងការយ៉ាងសមសួនថតនៅលើទឹកដីអង្គរវត្តអមជាមួយពាក្យថា « beauty of Cambodia»។ DJ Soda បានបង្ហោះវីដេអូជាបន្តទៀតដោយនាងបានភ្លក្សអាហារនៅកម្ពុជារួមជាមួយការស្លៀកសំលៀកបំពាក់សម្អាងការជាឈុតប្រពៃណីខ្មែរប្រកបដោយស្នាមញញឹម។
បន្ទាប់ពីឃើញរូបភាពរបស់ DJ Soda ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរថតនៅប្រាសាទអង្គរវត្តដូចនេះហើយអ្នកលេងបណ្តាញសង្គមកម្ពុជាបានកោតសរសើរយ៉ាងខ្លាំងដល់DJ ដ៏ល្បីឈ្មោះរូបនេះ ព្រោះទង្វើរបស់នាងបានជួយលើកស្ទួយទេសចរណ៍ខ្មែរតាមរយៈវីដេអូនេះខណៈ DJ រូបនេះមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ ក្នុងកម្មវិធីប្រគំតន្រ្តី DJ Soda បានថតវីដេអូជាមួយ ជី ដេវីត ស្របពេលដែលតារាចម្រៀងកម្ពុជារូបនេះស្លៀកខោគុនខ្មែរផងដែរ ដូច្នេះ DJ Soda កាន់តែជួយផ្សព្វផ្សាយវិស័យគុនខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។
គួរបញ្ជាក់ថា DJ Soda មានឈ្មោះពិតថា Hwang So-hee កើតនៅប្រទេសកូរ៉េ ដែលបច្ចុប្បន្ន DJ រូបនេះមានវ័យ៣៥ឆ្នាំហើយប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតក្មេងៗល្មមៗសុំចាញ់មិនខាន៕











ប្រភព ៖ Mono News
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជាបានចាក់និងអាករ សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវពិតប្រាកដមែន។ រីឯម៉ូតូជនរងគ្រោះ ខ្លួនបានយកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។




















:max_bytes(150000):strip_icc()/GettyImages-1387956619-9b200b9a6cbd4787a95289dcef330a3c.jpg)


