Home Blog Page 1363

បុរសម្នាក់មុខមាត់ស្អាតបាទ បែរជាលួចថតរូបនារីម្នាក់ក្នុងបន្ទប់ទឹកលើភ្នំគិរីរម្យ (មានវីដេអូ)

0

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីបុរសរោគចិត្ត បានទៅសំងំចូលបន្ទប់ទឹករួមមួយកន្លែងនៅក្នុងរីសតមួយ នៅលើភ្នំគិរីរម្យ ដោយបានប្រើប្រាស់ទូរសព្ទថតរូបនារីម្នាក់ ដែលកំពុងចូលបន្ទប់ទឹកជាប់នោះ។

បើយោងតាមការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ Kakada Mkt ដែលត្រូវជាសាច់ញ្ញាតបានលើកឡើងថា៖”សូមប្រយ័ត្នប្អូនៗនារីដែលទៅបោះតង់ប្រើបន្ទប់ទឹករួម នេះជារឿងដែលឈឺចាប់បំផុតកើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ត្រូវជាកូនបងស្រីម្នាក់លក់ម្ជូរក្នុងរីសតមួយកន្លែងលឺភ្នំគីរីរម្យ ដែល បានចូលទៅសង្ងំក្នុងបន្ទប់ទឹកស្រីរួចធ្វើការលួចថតប្អូនស្រីខ្ញុំ ដោយពេលនោះម៉ោង 11 យប់ ប្អូនស្រីខ្ញុំបានចូលទៅបន្ទប់ទឹកតែម្នាក់ឯង កំឡុងពេលកំពុងនៅក្នុងបន្ទប់ទឹកម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើ មើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំងខាងក្រោមនៃបន្ទប់ទឹក ពេលនោះ ប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ ខ្ញុំទាំងភ័យតក់ស្លុត ពេលមកដល់ក៏គោះទ្វារ មួយសន្ទុះ ទម្រាំ បុរសម្នាក់នោះបើកទ្វារ (ពេលកំពុងគោះទ្វារប្រហែលបុរសរោគចិត្តនោះកំពុងលុបវីដេអូហើយ) ពេលបើកទ្វារមកបុរសនោះថាស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយអោយឆែកទូរស័ព្ទគាត់ រួចបដិសេធថាមិនបានថត ទាំងប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក ពេលនោះ ខាងម្ចាស់រីសតក៏បានហៅទៅដោះស្រាយស្ងាត់ៗ ដោយមេកាអ្នកគ្រប់ខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្តស្រវឹងស្រា មិនអាចនិយាយគ្នាបាន នឹងសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត ករណិបែបធ្លាយនឹងទទួលខុសត្រូវ ដោយខាងរីសតផ្ទាល់ ។ លុះស្អែកឡើងរង់ចាំការដោះស្រាយ ជនរោគចិត្តនោះនៅតែមិនដឹងកំហុស ប្រកែកថា មិនបានថត នឹង មិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយមាត់ ! សគមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូតពេកហើយ មិនសូម្បីប្តឹងពូលីសដោយសារអាណិតម្តាយ នឹង មិនចង់វែង បានត្រឹមទទួលរឿងឈឺចាប់ ត្រលប់មកផ្ទះវិញ ! ខាងក្រុមគ្រួសារខ្ញុំគ្មានចង់បានអីទេគ្រាន់ចង់អោយបុគ្កលម្នាក់នោះចេះដឹងកំហុស នឹង ធ្វើការសុំទោអោយប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ ! នេះជាមេរៀនមួយមិនគួរទៅបន្ទាប់ទឹកពេលយប់ស្ងាត់តែឯងទេគួរតែមានមិត្តភក្តិឬបងប្អូនទៅជាមួយ ជៀសវាងជនរោគចិត្តអាចធ្វើរឿងមិនគម្បី!សូមបញ្ចាក់ហេតុការនេះកើតឡើងនៅថ្ងៃទី 11 ខែ វិច្ឆិកា នេះថ្មីៗ នៅរីសតមួយកន្លែង”។

ជុំវិញករណីនេះ ម្ចាស់រីសត មិនទាន់មានចំណាត់ការអ្វីនៅឡើយមួយនោះទេ ដោយរងចាំការដោះសា្រយគ្នាជាបន្តទៀត ដែលអាចនឹងឈានដល់ការអនុវត្តច្បាប់ ប្រសិនបើមិនមានដំណោះស្រាយល្អណាមួយទៅគ្រួសសារជនរងគ្រោះ៕

MGI 2021 បដិសេធបទល្មើសពាក់ព័ន្ធអំពើពេស្យាចារ ខណៈឈ្នះបណ្តឹងលើសំណុំរឿងជម្លោះលើកិច្ចសន្យាខ្ចីប្រាក់

0

កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ដែលជាអតីតម្ចាស់ជ័យលាភី Miss Grand International 2021 បានចេញមុខបកស្រាយជាផ្លូវការ ជុំវិញពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងអំពើពេស្យាចារ។ ជាមួយគ្នានេះអតីតបវរកញ្ញារូបនេះទើបតែឈ្នះបណ្តឹងលើសំណុំរឿងជម្លោះលើកិច្ចសន្យាខ្ចីប្រាក់ ដែលភាគីដើមបណ្តឹងទាមទារចំនួន១.៥ពាន់លានដុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr0YVHHrDiSZEWG-k9HJAYIvYtCNqUEAI-dvSsnftkEb0oj3p9AvlKC7RZkSTKo208lw2tzQ2sbjf-Nx5oAoMtSKZqn7eYv7IbmwEJ3h2b-McVKi8diAFdlizQuEfruJI7IR_2uOnf2XXIuM5rSZZK7Y1CxI5EbdhqlHBhJshOq0kRrblx94noqo13afs/s960/image_2023-11-15_12-00-53%20(3).png

នៅលើបណ្តាញផ្ទាល់ខ្លួនរបស់កញ្ញា Thuy Tien នារសៀលថ្ងៃទី១៤ វិចិ្ឆកា បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមនាពេលថ្មីៗនេះពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។
នៅក្នុងការបង្ហោះរបស់ Thuy Tien បានបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះមិនពិត និងជាសកម្មភាពបំភាន់មតិសាធារណៈដោយចេតនា។ Miss Grand International 2021 បាននិយាយថា យោងតាមការសន្និដ្ឋានរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈនាងមិនពាក់ព័ន្ធអំពើពេស្យាចារនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxFJjiEEXj-NuVoOPQY3xIt15ZlkHkX2SwdX8bujCxmOrKPNDxmFqD4878sxC9OgLjwnQTgEY_KixiyoXSNS6g0Ku15ySBuyMXWP3XCjHRQA_3sYEE2tUzpN_2-9Z-NzoZCX9VVTfxFub6SKMczTs_ajzexNN4tIJPw2lzTUc365buRHXkDzdZRslRuOg/s620/image_2023-11-15_12-00-53%20(2).png

ពាក្យចចាមអារ៉ាមអំពី Thuy Tien បានកើតឡើងចាប់តាំងពីពេលដែលអាជ្ញាធរបានបំផ្លាញបទល្មើសពេស្យាចារដែលមានការចូលរួមពីតារាចម្រៀង និងតារាបង្ហាញម៉ូតល្បីៗជាច្រើននាក់នៅក្នុងកម្មវិធី showbiz របស់វៀតណាមកាលពីដើមខែវិច្ឆិកា។ មេខ្លោងនៃអំពើពេស្យាចារនេះគឺ Huynh Thanh Thuan ដែលធ្វើការជាអ្នកផាត់មុខ និងអ្នកប្រឹក្សាស្ទីលផ្ទាល់ខ្លួន (stylist) ព្រមទាំងមានទំនាក់ទំនង និងធ្លាប់រួមការងារជាមួយសិល្បករល្បីៗជាច្រើនក្នុងកម្មវិធី showbiz។ នៅពេលដែលមេខ្លោងត្រូវបានចាប់ខ្លួន រូបភាពរបស់កញ្ញា Thuy Tien ជាមួយបុគ្គលនេះ បានលេចឡើងនៅលើបណ្តាញសង្គម អមដោយពាក្យចចាមអារ៉ាមអវិជ្ជមានជាច្រើន។
Thuy Tien បាននិយាយថា រូបថតដែលថតជាមួយគ្នាមានតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់រូបថតកាលពី ៤ ឆ្នាំមុន thuy Tien ថាជាផែនការរៀបចំមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមុនពេលសវនាការឧទ្ធរណ៍ក្នុងគោលបំណងអាក្រក់។ ដូច្នេះហើយទើបនាង និងក្រុមហ៊ុនគ្រប់គ្រងមិននិយាយអ្វីឡើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីកុំឱ្យហេតុការណ៍កាន់តែធ្ងន់ធ្ងរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxzGzJiPKlDUM1fzb2Kk3ufxs4ZwEl2hhkmO22axXTQHilfZrvn0J5M2Ovpqfj8nXF7GqrWhRCgB07uMuPL4pdCfLGEGBEApKL5SDHenBEWKM4X89VgKDmW9sxQFSCWkuodcPFjscqnChPqwGfFfRhAhyphenhyphensZ3EQVCIqGLWTj-RJmPTUZnMtsd022QXzTI/s684/image_2023-11-15_12-00-53.png

ជុំវិញបញ្ហាតាមអ៊ីនធឺណិត និងការបញ្ចេញមតិផ្សេងៗអតីតបវរកញ្ញាវៀតណាមរូបនេះបាននិយាយថា នាង និងក្រុមហ៊ុនគ្រប់គ្រងបានធ្វើការជាមួយនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ ដើម្បីដោះស្រាយបញ្ហាជាមួយភាគីពាក់ព័ន្ធ រួមទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម៖ Facebook, Tiktok និង Youtubeជាដើម៕

ឥណ្ឌូណេស៊ីបារម្ភពីអតិផរណាកើនឡើងដោយសារទិន្នផលស្រូវធ្លាក់ចុះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ បាតុភូតអេលនីណូធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ីបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់កសិករ ហើយឥណ្ឌូណេស៊ីបានងាកមកទិញស្រូវចូលពីក្រៅប្រទេស ដើម្បីរក្សាបរិមាណស្រូវទុកផ្គត់ផ្គង់ពលរដ្ឋឱ្យបានគ្រប់គ្រាន់ ។ បញ្ហាគ្រោះរាំងស្ងួតរយៈពេលយូរបានធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះ និងជំរុញឱ្យតម្លៃស្រូវកើនឡើងខ្ពស់ ហើយវាបានប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋ ។

កសិករនិយាយថា បាតុភូតអេលនីណូធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ីបានបង្កឱ្យមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំនានា ជាពិសេស ដំណាំស្រូវ ដែលជាអាហារដ៏សំខាន់របស់មនុស្សភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ ។How Indonesian Rice Farmers Become Real Professionals - ICCO EN

លោក Yanto ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសឥណ្ឌូណេស៊ី ដែលបានលក់ម្ហូបអាហារក្នុងតម្លៃធូរថ្លៃនិយាយថា ប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែសីហា ឆ្នាំ២០២៣ ។ អតិថិជនភាគច្រើនមានប្រាក់ចំណូលតិចតួច ហើយធ្វើឱ្យភោជនីយដ្ឋានមិនអាចដំឡើងថ្លៃម្ហូបអាហារបានទេ ។ ហេតុនេះ យើងបានកាត់បន្ថយបរិមាណម្ហូបអាហារលក់ឱ្យអតិថិជន ដើម្បីកាត់បន្ថយការចំណាយដើមទុន ។

កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ លោក Arief Prasetyo Adi រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងជានាយកភ្នាក់ងារចំណីអាហារឥណ្ឌូណេស៊ីបានថ្លែងថា បាតុភូតអេលនីណូបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ឥណ្ឌូណេស៊ី ដោយវាបានធ្លាក់ចុះចំនួន១លាន២សែនតោនពីគោលដៅផលិតស្រូវចំនួន៣០លានតោននៅឆ្នាំ២០២៣ ។Theme 3 (Food production) CASE STUDY Farming - Intensive rice farming in  the lower Ganges Valley Diagram | Quizlet

ពេលបរិមាណផលិតស្រូវមិនប្រាកដប្រជាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងផងដែរ ។ ជាក់ស្តែង សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នៅខែតុលា ឆ្នាំ២០២៣ ស្មើនឹង២,៥៦% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំនួននេះខ្ពស់ជាងបន្តិច បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ ដែលស្មើនឹង២,២៨% ដោយសារតម្លៃស្រូវអង្ករកើនឡើង ។

អ្នកជំនាញរំពឹងថា ស្រូវអង្ករជាកត្តាសំខាន់សម្រាប់កំណត់អត្រាអតិផរណាជារួមនៅឆ្នាំ២០២៣ ខណៈផលប៉ះពាល់ដោយសារបាតុភូតអេលនីណូនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៤ បើទោះជាប្រទេសឥណ្ឌូណេស៊ីនឹងចូលដល់រដូវវស្សាក្តី ៕ Climate smart actions “Saung Iklim” for smallholder farmers in Subang  district, West Java, Indonesia – APN Science Bulletinប្រភព ៖ AEC connect

កសិករថៃបារម្ភពីផលដំណាំខូចខាតដោយសារដំរីព្រៃ

0

ប្រទេសថៃ ៖ មន្ត្រីការពារព្រៃឈើប្រចាំខេត្តណាខនសុវណ្ណ ព្រមទាំងមេភូមិ មេឃុំ និងពលរដ្ឋរស់នៅភូមិយ៉ុកយ៉ៃ ឃុំមេឡេ ស្រុកមេវង្ស ខេត្តណាខនសុវណ្ណ ប្រទេសថៃ បានសហការគ្នាកំណត់គោលដៅការពារដំរីព្រៃ ក្រោយពីប្រទះឃើញដំរីព្រៃចំនួន៣ក្បាលបានចូលមកស៊ីដំណាំជាច្រើនមុខរបស់កសិករ ។

លោក គិទិវឌ្ឍន៍ ឈឺនយ៉ុង មេភូមិយ៉ុកយ៉ៃ លើកឡើងថា មុននេះ មានពលរដ្ឋក្នុងភូមិមកប្តឹងលោកថា មានដំរីព្រៃ៣ក្បាលមកស៊ីដំណាំរបស់ពលរដ្ឋ ហើយពួកគេគិតថា វាមកពីតំបន់ព្រៃប៉ាហួយខាឃែង ដែលស្ថិតនៅជាប់គ្នាជាមួយចម្ការដំណាំ ។ ដូច្នេះ លោកមេភូមិ និងអាជ្ញាធរពាក់ព័ន្ធ ក៏បាននាំគ្នាចុះទៅពិនិត្យមើលនៅបរិវេណដែលពលរដ្ឋប្រទះឃើញដំរី ។นครสวรรค์เฝ้าระวัง "ช้างป่า" ห้วยขาแข้ง - 77 ข่าวเด็ด

ជំហានដំបូង មេភូមិ និងជំនួយការភូមិបានប្រើប្រាស់ដ្រូន ដើម្បីពិនិត្យមើលនៅបរិវេណនោះ ហើយតាមរូបភាពដ្រូនបង្ហាញថា មានដំរីព្រៃតូច-ធំចំនួន៣ក្បាលចូលមកស៊ីដំណាំនៅបរិវេណនេះ ដោយសារស្ថិតនៅជាប់តំបន់ព្រៃប៉ាហួយខាឃែង និងឧទ្យានជាតិមេវង្ស ។ បរិវេណនេះមានស្នាមជើង និងលាមកដំរីជាច្រើនកន្លែង រីឯដំណាំផ្សេងទៀត ដូចជា អំពៅ, ពោត, ដំឡូងមី និងស្រូវ ក៏មានស្នាមជើងដំរីមកស៊ីដំណាំដូចគ្នាដែរ ។

លោក គិទិវឌ្ឍន៍ ឈឺនយ៉ុង មេភូមិយ៉ុកយ៉ៃ និយាយថា ៖ «ពលរដ្ឋបានមកប្តឹងខ្ញុំ ហើយពីដំបូង ខ្ញុំមិនជឿទេ ។ ប៉ុន្តែនៅពេលទៅពិនិត្យជាក់ស្តែង ក៏បានប្រទះឃើញស្នាមជើង និងលាមកដំរីនៅទីនោះ» ។นครสวรรค์เฝ้าระวัง "ช้างป่า" ห้วยขาแข้ง - 77 ข่าวเด็ด

បច្ចុប្បន្ន អាជ្ញាធរភូមិ-ឃុំបានទំនាក់ទំនងទៅមន្ត្រីឧទ្យានជាតិមេវង្ស រួមទាំងស្ថាប័នផ្សេងៗ ដើម្បីស្នើសុំកម្លាំងមន្ត្រីមកសហការជាមួយពលរដ្ឋបង្កើតគោលដៅការពារដំរីព្រៃមិនឱ្យចូលមកជិតទីប្រជុំជន ឬចូលក្នុងភូមិ ក្នុងគោលបំណងការពារហេតុការណ៍គ្រោះថ្នាក់មកលើពលរដ្ឋ ក៏ដូចជាដំរីព្រៃ ៕ ប្រភព ៖ ThaiPBS North

គុណភាព! ឪពុកតារាចម្រៀង ជី ដេវីត លើកឡើងយ៉ាងខ្លីដាក់អ្នករិះគន់រឿងកូនប្រុសតោងគុនខ្មែរដើម្បីល្បី

0

ជុំវិញតារាចម្រៀងល្បីឈ្មោះលោក ជី ដេវីត និង ទេព បូព្រឹក្ស ស្លៀកខោគុនខ្មែរតោងដើម្បីល្បីនៅតែមានជាប្រធានបទជជែកលើបណ្តាញសង្គម ខណៈលោក រស់ កុសល ឪពុកតារាចម្រៀង ជី ដេវីត លើកឡើងយ៉ាងខ្លីដាក់អ្នករិះគន់កូនប្រុសខ្លួនស្តាប់ហើយអាចចុកឈាមក៏ថាបាន។May be an image of 1 person, smiling, grass, tree, fog and roadនៅល្ងាចថ្ងៃទី១៤ វិច្ឆិកា លោក រស់ កុសល ត្រូវជាឪពុករបស់តារាចម្រៀង ជី ដេវីត បានសរសេរបង្ហោះលើបណ្តាញសង្គមថា «g devithតោងគុនខ្មែរ តោងក៏តោងទៅគុនខ្មែររបស់ដូនតាគាត់ អ្នកខ្លះខំរិះគន់ដើម្បីប្រម៉ូតទីផ្សារការពិតចេតនាតោងg devithសោះទាំងដែល g devithមិនមែនដូនតាគាត់ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogMOhGM7g4KPKVbbqCF86M1k6a2AwwUIDwVbpkWh-GuwNXgSJXKyxh6cpEhdFKK-cp5ZXSuf4pT5vEP82HZbCCoWgNCCVOLRpb2uqCwEhp58Jrh5Jw90aRp7w7UJradq2bKvbVhUgh3QdPbAltf2Zizux6I1CotPvPFfgXCj-3AwSlDcnugWWo-VMuMY/s2048/image_2023-11-15_10-40-44.png

ការលើកឡើងខាងលើរបស់ឪពុកតារាចម្រៀងល្បីឈ្មោះរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការពេញចិត្តយ៉ាងខ្លាំងរហូតសរសេរថា ជាឪពុកគុណភាព ព្រោះពាក្យសម្តីដែលលោក រស់ កុសល សរសេរនេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ខ្លីពិតតែខ្លឹម។ អ្នកខ្លះទៀតក៏បានលើកឡើងទៀតថា អ្នកដែលរិះគន់ ជី ដេវីត រឿងតោងគុនខ្មែរដើម្បីល្បីបើឃើញប្រយោគនេះហើយអាចចុកឈាមក៏ថាបាន ខណៈមានមតិលើកឡើងទៀតថា តារាចម្រៀង ជី ដេវីត ធ្វើអ្វីក៏ខុសទាំងរូបគេមានគោលបំណងលើកស្ទួយគុនខ្មែរទៅកាន់ពិភពលោកសោះក៏ខុសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRcAyfOXbXmMlQ931NzgrXQgy6TgNfsGrClkFO-IVfdKVZTk8CjeviNZGeaprPSphCYvIWqcShBptznStHq1c97j6avxaLpwUTUuY-eBpcR9k2UGZH2Vcwnc98FnrbznrevDcrhRmSQ39YLmonq7_7qyj69CySzj904b1FRENEbI0a4wesMa5tbQql_O4/s2048/image_2023-11-15_10-40-43.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងមកថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានស្លៀកខោគុនខ្មែរក្នុងកម្មវិធីរត់ និងកម្មវិធីប្រគំតន្រ្តី ដោយ ជី ដេវីត ថែមទាំងបានថតVlog ជាមួយDJ Soda ស្លៀកខោគុនខ្មែរទៀត។ ទោះយ៉ាងណា ការស្លៀកខោមានពាក្យថាគុនខ្មែរនេះ បែរជាត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនខម្មិនថាពួកគេតោងគុនខ្មែរដើម្បីល្បីទៅវិញជាហេតុធ្វើឱ្យមានការជជែកវែកច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

 

ឆ្នាំនេះ ចង់ចូលរៀននៅភូមិន្ទ ចាំបាច់ត្រូវប្រឡងចូល

0

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់RUPP) គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។

សាកលវិទ្យាល័យនេះ ចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកអប់រំសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
ជារៀងរាល់ឆ្នាំ RUPP តែងតែបើកទទួលសិស្សរាប់ពាន់នាក់ ដោយតម្រូវឱ្យត្រឹមតែធ្វើការដាក់ពាក្យ និងបង់ប្រាក់ជាការស្រេច។

ក៏ប៉ុន្តែឆ្នាំនេះ ដោយសារតែមានកំណែទម្រង់ថ្មី សាលាតម្រូវឱ្យសិស្ស ដែលត្រៀមដាក់ពាក្យចូលរៀនថ្នាក់មូលដ្ឋាន (ឆ្នាំទី១) ត្រូវប្រឡងជាដាច់ខាត។

ខាងក្រោមនេះជាមុខវិជ្ជា ដែលត្រូវប្រឡងចូល តាមដេប៉ាតឺម៉ង់នីមួយៗ៖

May be an image of ticket stub and textMay be an image of ticket stub and text

កម្មវិធីនៅថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយភាសាខ្មែរ និងដើរបង្ហាញម៉ូតនៅលើឆាកទៀត

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមិនធម្មតានោះទេមិនត្រឹមតែអ្នករៀបចំកម្មវិធីធំមួយនៅប្រទេសថៃអញ្ជើញនាងធ្វើជាពិធីការិនីតែប៉ុណ្ណោះទេ តែថែមទាំងទទួលបានកិត្តិយសពិសេសដើរបង្ហាញម៉ូតជាមួយម្ចាស់លាភី Miss Grand International 2023។ លើសពីនេះ ដ្បិតថាចូលរួមនៅប្រទេសថៃប៉ុន្តែអតីតបវរកញ្ញារូបនេះថែមទាំងឆ្លៀតនិយាយភាសាជាតិថែមទៀត។May be an image of 1 person

នេះជាលើកដំបូងហើយដែលអ្នកគាំទ្របានឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី MGC2022 និងជាលំដាប់រងទី៥ MGI 2022 ធ្វើជាពិធីការិនី ខណៈកន្លងមកនេះធ្លាប់តែឃើញនាងដើរម៉ូត ជាបវរកញ្ញា និងសម្តែងរឿង។ តាមការគ្រោងទុកនាយប់ថ្ងៃទី១៤ វិច្ឆិកា បានបង្ហាញខ្លួនក្នុងនាមជាពិធីការិនីជាមួយនឹងពិធីករលោក champ ក្នុងកម្មវិធីស្វាគមន៍TOP 10 Miss Grand International 2023។ ឱកាសនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បង្ហាញចំណាប់អារម្មណ៍ប្រាប់អ្នកគាំទ្រដែរថានាងមានការភ័យបុកទ្រូងព្រោះនេះជាលើកទី១សម្រាប់ខ្លួន។May be an image of 1 person

យ៉ាងណាដ្បិតប្រាប់អ្នកគាំទ្រថាភ័យតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បង្ហាញខ្លួនប្រកបដោយភាពជឿជាក់។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លៀតនិយាយជាភាសាខ្មែរជម្រាបសួរប្រជាជនកម្ពុជាពីចម្ងាយ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន និងជម្រាបពីកម្មវិធីផងដែរ។ លើសពីនេះទៅទៀត ដើមឡើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអញ្ជើញធ្វើជាពិធីការិនីតែដល់កម្មវិធីមែនទែន នាងទទួលបានកិត្តិយសមួយទៀតដើរបង្ហាញម៉ូតចុងក្រោយជាមួយម្ចាស់ជ័យលាភីឆ្នាំ២០២៣ ផងដែរ។ ការដើរ Fashion show នេះដែរអ្នកគាំទ្រពោលសរសើរនាងមិនដាច់ពីមាត់ ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដើរស្អាតណាស់ប្រកបដោយទំនុកចិត្តពេញខ្លួនតែម្តង។

គួរបញ្ជាក់ថាកម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំឡើយដោយលោកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី៕May be an image of 1 personMay be an image of 2 people, blonde hair and text

ចិនឈប់ឱ្យនាំចូលបង្កងពូជកប្បាសពីវៀតណាម

0

បរទេស៖ ប្រទេសចិនទើបតែធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារសត្វព្រៃ ដោយហាមឃាត់ការចាប់ និងជួញដូរបង្កងកប្បាស ដែលនេះនឹងបង្កការលំបាកដល់ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិន។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នាយកដ្ឋានជលផលនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គ្រឹះស្ថាននាំចេញមួយចំនួន និងសមាគមជលផលខេត្ត Phu Yen បានរាយការណ៍ថា ប្រទេសចិនបានបញ្ឈប់ការនាំចូលបង្កងកប្បាសពីប្រទេសវៀតណាម។ ស្រដៀងគ្នានេះដែរ គ្រួសារចិញ្ចឹមបង្កងកប្បាសនៅខេត្ត Khanh Hoa ក៏បាននិយាយដែរថា ចិនឈប់ទិញតាំងពីខែសីហារហូតមកដល់ពេលនេះ ដោយមិនដឹងមូលហេតុ។

ដើម្បីធ្វើការឆ្លើយតបទៅនឹងការវិវឌ្ឍខាងលើ នាយកដ្ឋានកែច្នៃគុណភាព និងការអភិវឌ្ឍន៍ទីផ្សារនាពេលថ្មីៗនេះ បានពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនាយកដ្ឋានត្រួតពិនិត្យសត្វ និងរុក្ខជាតិនៃរដ្ឋបាលទូទៅនៃគយប្រទេសចិន ដោយប្រទេសចិនបាននិយាយថា បង្កងវៀតណាមត្រូវបានបញ្ឈប់ការនាំចេញទៅកាន់ទីផ្សារនេះដោយសារតែបទប្បញ្ញត្តិថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wtni9VFVEJ1VxTcLF9S73BME3qUqKBR2xnagfh0sYID_RmaqMJt-lxXmt3mHIMLh09MSxIUyiDStrEh0PIYQf1mcILtQnbLJyP8yiXRPSgeZMFrx8c4CPfngUsKAVr96TgG7KqFPXV2NP99vjUhq6W4s2EhstcKm_z5pUtNEZTiP7Bkpad88Fmisp1g/s1020/photo_2023-11-15_09-15-54.jpg
នៅក្នុងខែឧសភាឆ្នាំ ២០២៣ នេះប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារសត្វព្រៃ ដែលហាមឃាត់ការចាប់ ការប្រើប្រាស់ ការជួញដូរ និងការជួញដូរសត្វបង្កង ក៏ដូចជាប្រភេទសត្វដទៃទៀតក្នុងបញ្ជីសត្វព្រៃដែលជិតផុតពូជដើម្បីការពារ។ ដូច្នេះ រដ្ឋបាលគយទូទៅរបស់ប្រទេសចិនបានជូនដំណឹងដល់គយក្នុងស្រុកដើម្បីអនុវត្តបទប្បញ្ញត្តិខាងលើដែលបណ្តាលឱ្យការនាំចេញមានការថយចុះ។

នៅក្នុងបទប្បញ្ញត្តិថ្មីនេះ ជាមួយនឹងបង្កងដែលចិញ្ចឹមដោយកសិដ្ឋាន ប្រទេសចិនទាមទារភស្តុតាងច្បាស់លាស់អំពីដំណើរការធ្វើកសិកម្ម។ ទាក់ទិននឹងនីតិវិធីនៃការនាំចូលបង្កងកប្បាសពីកសិដ្ឋានទៅប្រទេសចិន អ្នកនាំចូលពីប្រទេសនានា ត្រូវស្នើសុំអាជ្ញាប័ណ្ណការពារសត្វព្រៃពីនាយកដ្ឋានជលផល (ក្រសួងកសិកម្មចិន)។ ដូច្នេះ គ្រឿងបរិក្ខារដែលវេចខ្ចប់ និងចិញ្ចឹមបង្កងសម្រាប់ការនាំចេញ ត្រូវតែចុះឈ្មោះក្នុងបញ្ជីដែលមានព័ត៌មានជាក់លាក់អំពីកន្លែងចិញ្ចឹមបង្កងឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8I9EPv9KIG9LVkrhkHsb7z3iOeGbHSCyVnEcemGVgbuHc3jWq6Hi62kf3psAcrQ-Q3Lj_HYTrtpMYSoZ6va2T00PpguQ364AxwgsDm4MKKfWTDWd75D0E6rgtWIauj1HeLRzyKlrF-7ERZn3NBjv3TkTPxKZSANvff3v_u3kAbQT6kP9d3pwwyuMIhc/s1200/photo_2023-11-15_09-35-18.jpg

ទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការចុះបញ្ជីពីប្រទេសវៀតណាមរួចរាល់ ប្រទេសចិននឹងរៀបចំការត្រួតពិនិត្យដោយផ្ទាល់នូវកន្លែងធ្វើកសិកម្ម ក៏ដូចជាពិនិត្យ និងចុះបញ្ជីជាមួយនឹងការវេចខ្ចប់ ហើយផ្សព្វផ្សាយនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយនៃប្រទេសនេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់បង្កងវៀតណាម។ គិតត្រឹមដំណាច់ខែសីហា ការនាំចេញបង្កងទៅកាន់ប្រទេសចិនបានឈានដល់ ៧៦ លានដុល្លារអាមេរិក ធ្លាក់ចុះ ៤២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕

១០សកលវិទ្យាល័យល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៣

0

ការប្រឡងសញ្ញាបត្រទុតិយភូមិបានចប់ជាស្ថាពរ ដោយបេក្ខជនខ្លះកំពុងតែសម្រាកលំហែកាយ ឯអ្នកខ្លះវិញទៀតប្រហែលជាកំពុងស្វែងរកសកលវិទ្យាល័យ ដើម្បីរៀនបន្តផងដែរ។

ថ្វីបើលទ្ធផលមិនទាន់ចេញក្តី ក៏ប៉ុន្តែបេក្ខជនទាំងអស់គួរណាស់ តែស្វែងរកសកលវិទ្យាល័យឱ្យហើយ ដើម្បីផ្តល់ភាពងាយស្រួក នៅពេលដែលចេញលទ្ធផលមក យើងអាចកំណត់យកសកលវិទ្យាល័យដើម្បីរៀនបន្តបានតែម្តង។

ខាងក្រោមនេះ​ ជាសកលវិទ្យាល័យល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៣ យោងតាមការស្រង់មតិរបស់គេហទំព័រ 4icu

  1. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  2. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
  3. សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ
  4. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
  5. សកវិទ្យាល័បញ្ញាសាស្ត្រ
  6. សកលវិទ្យាល័យកម្ពុជា
  7. សកលវិទ្យាល័យន័រតុន
  8. រាជបណ្ឌិត្យសភាកម្ពុជា
  9. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  10. សកលវិទ្យាល័យមេគង្គ

 

ការមកដល់នៃ Galaxy គ្រុឌ និង Galaxy គោព្រៃ បង្ហាញចេញនូវគុណតម្លៃមិនសាបសូន្យនៃមោទនភាពជាតិខ្មែរ

0

(ភ្នំពេញ) ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) បានមកដល់ទីផ្សារកម្ពុជាយើងហើយ មកលើកនេះកាន់តែប្លែក…ទាក់ភ្នែក …ជាមួយរចនាបថបែបខ្មែរដ៏ទាក់ទាញបំផុត។

Samsung Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) មានរូបរាងដ៏ស្រស់ឆើតឆាយជាមួយនឹងរចនាបថរូបគោព្រៃជាសត្វតំណាងប្រទេសកម្ពុជា បង្ហាញពីភាពខ្លាំងអង់អាចក្លាហាន ក៏ដូចជាសត្វគ្រុឌជាសត្វដែលមានមហិទ្ធិឫទ្ធិ អឆ្ឆរិយៈផងដែរ។ ផលិតផលសាមសុង ពីមួយជំនាន់ទៅមួយជំនាន់កាន់តែប្លែកអស្ចារ្យ ដោយក្រុមហ៊ុនតែងតែពាំនាំនូវអ្វីថ្មីៗជូនដល់អតិថិជនជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9i0XJ2lo3rY3oJGcLIwqBCvZvsQHkd6n597jXKkvtU1Kg7FtxKR3ZX2H9jK7qqOa8puOuOEkVhrWMgwThbanNZdlpfGnR708UKlexwkNwD5nkk9B-5bM1QK9aLgBfdHfJbg9Iihl_ymkW2o6PtHUvQbw5oXqt4wigVceFakjFLZwmxNX7sMvA-mp6lc/s1280/photo_6118220835329259135_y%20(1).jpg

ម្យ៉ាងវិញទៀត ក្នុងការជ្រើសរើសរូបសត្វតំណាងជាតិសម្រាប់ស្មាតហ្វូន Galaxy A05 និង Galaxy A05s ទាំង2 ម៉ូដែលនេះ ក៏ដើម្បីចង់ផ្សព្វផ្សាយទៅដល់ពិភពលោកឱ្យដឹង និងស្គាល់ពីវប្បធម៌ប្រទេសខ្មែរកាន់តែច្បាស់ថែមទៀត។ ហើយក៏ចង់បញ្ជាក់ផងដែរថា ប្រជាជនខ្មែរទាំងអស់ គឺស្រលាញ់ពេញចិត្តនៅអ្វីដែលជាខ្មែរ និងមានមោទនភាពដែលបានរស់នៅលើទឹកដីមួយនេះ…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBtF6JGo4A4ovaA8vG1H23wkVRfussRfTYyJhsMMG3w_EhBCHP4jtq67zxRo9zOhvyv_Rr0Js5Sn3vY82e0COnr6T0QzLp4mlmmDD_21Xe-4bStbxhevVyGoYCRW2vTAgAIDqiv8rOKJAIv2OqUjzd9YSMC3zlypvJgl3XMHkE56q02ZwJyFvoaHh2jw/s1280/photo_6116168927588497715_y%20(1).jpg

រឹតតែអស្ចារ្យ សម្រាប់រាល់ការទិញនូវស្មាតហ្វូន Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) ស្មាតហ្វូនលំដាប់ថវិកាសម្រាប់ប្រជាជនកម្ពុជា ថ្ងៃនេះលោកអ្នកនឹងទទួលបានការថែមជូនដ៏ពិសេសដូចជា៖

– ឆ្នាំងសាកល្បឿនលឿន

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– កញ្ចក់ការពារអេក្រង់

ប្រូម៉ូសិនក៏ពិសេស…រីឯលក្ខណៈសម្បត្តិរបស់ Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) វិញ ក៏កាន់តែលេចធ្លោផងដែរ! តោះ! ទៅតាមដានទាំងអស់គ្នា!

*Galaxy គោព្រៃ (A05s) 

– អេក្រង់ធំត្រជាក់ភ្នែក៖ ទំហំ 6.7 អ៊ីញ FHD+ PLS LCD 90Hz Refresh Rate

– កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP (Main), 2MP (Depth), 2MP (Macro) និងកាមេរ៉ាមុខ 13MP

– ប្រព័ន្ធដំណើរការលឿន៖ បំពាក់នូវបន្ទះឈីប SM6225

– អង្គផ្ទុក៖ ទំហំ 128GB RAM 4GB និងមាន microSD រហូតដល់ 1TB

– ថាមពលថ្មធំ៖ 5000mAh ជាមួយកម្លាំងសាកល្បឿនលឿន 25W

<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVfLxT_t9Csc4D6HY0_04s1dcwfuDvx8gPI6wrkPYoi-Ubhs6H7EoLvkNg5VXYbc8KI3Y3GDcv0MRAwEnXQZBx6rZ9U4syu0m8F25pzTbUl-b-YziB793lFLuJj7T9IfC8TkJLQr6P68bOj2fTcPrKSUByAgCcObl_ad-mfXWMNE9CHcbfBaW-VWVYCTE/s2362/A05s.pngstrong>*Galaxy គ្រុឌ (A05)

– អេក្រង់ធំ៖ ទំហំ 6.7 អ៊ីញ HD+ PLS LCD 60Hz Refresh Rate

– បំពាក់កាមេរ៉ា៖ ក្រោយ 2 គ្រាប់ ទំហំ 50MP (Main), 2MP (Depth) និងកាមេរ៉ាមុខ 8MP

– ប្រព័ន្ធដំណើរការ៖ បំពាក់នូវបន្ទះឈីប Helio G85 ល្បឿនលឿន

– ទំហំផ្ទុក៖ 64GB RAM 4GB និងមាន microSD រហូតដល់ 1TB

– ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ជាមួយកម្លាំងសាកលឿនដល់ទៅ 25Whttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09dWkUsMm6OPuvNECGBoFJy9qKrZ-darZR-EYaNRN4XE7V4q3JfsdRDE5oSLwywjYKd_DvTu70XIk7aul4Kw1P3I7gTGTx2i40KJFKwwbHgJOvXqyJQAYdTnPaLcMESdVil9xIsr9Xblto1dA6LlzggA6ixgJcAbK4KjeeIpLHRWBpQO9IC5yoQ-7cF4/s2362/A05.png

ប្រញាប់រួសរាន់ឡើងណា៎! ស្មាតហ្វូនដែលមានលក្ខណៈដ៏ពិសេសបែបនេះមិនងាយរកបាននោះទេ…! គ្រាន់តែឮឈ្មោះក៏រំភើបដែរ ចុះទំរាំតែបានឃើញ និងបានក្លាយជាម្ចាស់ទៀត មិនដឹងជារីករាយប៉ុណ្ណាទេហ្ន៎…!

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUkBVWCxW9_mM8ANy9hsbeejgAm3MA0KYX-5YGf1cwYOT0zxS35ES1d_-KQ94sXL1TJ9hGCPagKylF-lbc4TlFMyC6J4ZdQTlyIDcPGn3DpgRuahSLHeiSWCrBpq-yBwnGVEyAha7O7ZMfkNAEWYUnuMOK9uiZOwPcbytSMtpAo2lrtgdF-75EJXqiqY/s4000/World-EXPO-2030-Busan,-Korea_KV_Backdroup-5mx3m%20(1).jpg