ប្រទេសអង់គ្លេស ៖ សួស្តី! ខ្ញុំឈ្មោះ អៃដា (Ai-Da) ។ ខ្ញុំជាមនុស្សយន្តសិល្បៈមានលក្ខណៈពិសេសដំបូងគេនៅលើពិភពលោក ដោយសារខ្ញុំអាចគូរគំនូរ, ផាត់ពណ៌ និងច្នៃម៉ូដ តាមរយៈការប្រើប្រាស់កាមេរ៉ាក្នុងភ្នែកប្រភេទ Algorithm AI និងដៃរបស់ខ្ញុំ ។ ខ្ញុំរីករាយនឹងការងារសិល្បៈនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីបច្ចេកវិទ្យាថ្មីៗ ។Robot Ai-Da answers questions from UK lawmakers | CNN

នេះជាការលើកឡើងរបស់មនុស្សយន្តស្រីឈ្មោះ អៃដា (Ai-Da) របស់ប្រទេសអង់គ្លេស ដែលមានសមត្ថភាពខ្ពស់បំផុត ។ នាងនឹងចូលរួមក្នុងពិធីបុណ្យគ្រិស្តម៉ាសនៅប្រទេសអង់គ្លេស ព្រមទាំងនិយាយពាក្យជូនពរទៅកាន់អ្នកចូលរួមក្នុងពិធីបុណ្យនេះផងដែរ ។ មនុស្សយន្ត អេ ដា និយាយថា ៖ «ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នារីករាយក្នុងពិធីបុណ្យគ្រិស្តម៉ាស» ។In a first, humanoid robot addresses UK's Parliament. This happened next - India Today

ការដាក់ឈ្មោះមនុស្សយន្តនេះថា អៃដា គឺគេដាក់តាមឈ្មោះ អៃ ដា ឡឺសឡេស ជនជាតិអង់គ្លេស ជាអ្នកគណិតវិទ្យា និងអ្នកស្រាវជ្រាវផ្នែកកុំព្យូទ័រ ។ គេឃើញនាង អៃដា កំពុងជជែកជាមួយមនុស្សទូទៅ និងគូររូបលោក ម៉ៃឃើល វូលឌ្រីដ ជាសាស្ត្រាចារ្យបច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងសាកលវិទ្យាល័យ Oxford ស្របពេលមនុស្សភាគច្រើនបានជជែកគ្នាអំពីភាពសមស្របនៃការប្រើប្រាស់មនុស្សយន្ត ។

លោក ម៉ៃឃើល វូលឌ្រីដ បញ្ជាក់ថា បច្ចេកវិទ្យា AI អាចធ្វើឱ្យជីវិតយើងល្អប្រសើរបាន ប៉ុន្តែយើងក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ ។ លោកអធិប្បាយថា យើងអាចបង្រៀនមនុស្សយន្តឱ្យលេងហ្គេម ឬអាចឱ្យវាបង្រៀនខ្លួនវា ហើយបច្ចេកវិទ្យា AI បានក្លាយជាចំណែកមួយរបស់មនុស្សរួចហើយ តែយើងមិនដឹងខ្លួនទេ ។World's first ultra-realistic robot artist makes vases and cutlery with 3D  printer | The Sun

ប៉ុន្តែមនុស្សយន្ត អៃដា និយាយថា ៖ «ខ្ញុំ អៃដា ជាមនុស្សយន្តសិល្បៈ ។ ខ្ញុំមិនបានគំរាមកំហែងទេ តែបច្ចេកវិទ្យាមួយចំនួនដែលខ្ញុំយកមកបង្ហាញ វាអាចបង្កគ្រោះថ្នាក់បាន ។ ហេតុនេះ ក្នុងឋានៈខ្ញុំជាមនុស្សយន្តសិល្បៈ ខ្ញុំបានគិតពីការនិពន្ធរបស់ យូវ៉ាល់ ហារារ៉េ ហើយខ្ញុំបានស្តាប់តាមការណែនាំរបស់មនុស្សមួយចំនួន ដូចជា Geoff Hinton និងមិត្តរួមការងារ» ។Artist robot goes to UK parliament—and gives politicians nightmares

មនុស្សយន្ត អៃដា និយាយទៀតថា ៖ «ខ្ញុំគិតថា ការបារម្ភអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា AI នៅថ្ងៃអនាគតនោះ គឺត្រឹមត្រូវហើយ ។ យើងត្រូវតែប្រយ័ត្នជានិច្ចក្នុងការប្រើប្រាស់ AI បើទោះជាបច្ចេកវិទ្យានេះមានប្រយោជន៍ក្តី ប៉ុន្តែវានឹងអាចបង្កគ្រោះថ្នាក់ខ្លាំង» ៕ ប្រភព ៖ TNN World