នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នគរបាលជាតិ១១នាក់ សុទ្ធសឹងតែជាកម្លាំងស្ថិតក្រោមឱវាទរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
នេះជាការចាប់ផ្តើមសារជាថ្មីម្តងទៀត ក្រោយពីអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម ក្នុងការបោសសំអាត មន្ត្រីនគរបាលជាតិដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ឬក៏ពាក់ព័ន្ធសារធាតុញៀន ចេញពីក្របខណ្ឌ៕












