ប្រទេសថៃ ៖ ក្រសួងការងារប្រទេសថៃគ្រោងស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា លើកទី២ ទៅកាន់គណៈកម្មការប្រាក់ឈ្នួល ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ ក្រសួងការងារនឹងស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលអប្បបរមា រហូតដល់៤០០បាតក្នុង១ថ្ងៃនៅតំបន់មួយចំនួន ដែលមានការចំណាយខ្ពស់ក្នុងការរស់នៅ ព្រមទាំងមុខរបរមួយចំនួនផងដែរ ។Thai Tourism Ministry dusts off China 'travel bubble' proposal - Pattaya  Mail

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា លោកនឹងផ្តល់កាដូឆ្នាំថ្មី ឆ្នាំ២០២៤ ដល់និយោជិតដែលធ្វើការក្នុងផ្នែកចំនួន១១ ហើយកាដូ១ក្នុងចំណោមនោះ គឺការដំឡើងប្រាក់ឈ្នួលអប្បបរមា ដោយផ្អែកតាមការសម្រេចរបស់គណៈកម្មការប្រាក់ឈ្នួល កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ សំណើដំឡើងប្រាក់ឈ្នួលនេះ នឹងលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅចុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីប្រកាសឱ្យអនុវត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។New Thai Labor Rules Send Migrant Workers Packing for Home

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារបន្តថា លោកនឹងស្នើឱ្យគណៈកម្មការប្រាក់ឈ្នួលពិចារណាឡើងវិញ អំពីការដំឡើងប្រាក់ឈ្នួល លើកទី២ ។ ការពិចារណាឡើងវិញនេះ គឺផ្តោតទៅលើមុខរបរ និងទីកន្លែងធ្វើការរបស់និយោជិត ហើយមិនដំឡើងប្រាក់ឈ្នួលគ្រប់កន្លែងទេ ។ ជាក់ស្តែង អ្នកធ្វើការនៅតាមទីក្រុង និងមុខរបរខ្លះ ពួកគេអាចចំណាយក្នុងជីវភាពខ្ពស់ជាងអ្នកធ្វើការនៅតំបន់ជនបទ ។ ដូច្នេះ ត្រូវផ្តល់ភាពយុត្តិធម៌ដល់ពួកគេ ហើយលោកសង្ឃឹមថា គណៈកម្មការត្រីភាគីនឹងយល់ស្របជាមួយសំណើនេះ ដើម្បីពិចារណាអំពីប្រាក់ឈ្នួលអប្បបរមា ។Open to exploitation': Migrant workers in Thai agricultural sector -  LiCAS.news | Light for the Voiceless

លោកជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងលក្ខណៈបែបនេះ នឹងក្លាយជាផ្នែកមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ, ជំរុញការទិញផលិតផល និងជួយឱ្យសេដ្ឋកិច្ចថៃរីកចម្រើន ។ ហេតុនេះ នៅតាមតំបន់រីកចម្រើនខ្លាំង ហើយការចំណាយក្នុងជីវភាពរស់នៅខ្ពស់ យើងចាំបាច់ត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យច្រើនផងដែរ ។Solidarity Center - Thai Unions Coordinate, Collaborate for Success

ទោះយ៉ាងណា លោកនឹងអញ្ជើញមន្ត្រីគណៈកម្មការប្រាក់ឈ្នួលមកប្រជុំពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ហើយនឹងជំរុញឱ្យពិចារណាអំពីការដំឡើងប្រាក់ឈ្នួលឱ្យរួចរាល់មុនខែមីនា ឆ្នាំ២០២៤ ។ បន្ទាប់មក នឹងប្រកាសអំពីប្រាក់ឈ្នួលអប្បបរមា លើកទី២ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ៕ ប្រភព ៖ Mono News