Home Blog Page 1346

ភាពអស្ចារ្យនឹកស្មានមិនដល់ជាមួយនឹងបច្ចេកវិទ្យាថ្មី Galaxy AI របស់សាមសុង! នឹងមកដល់ឆាប់ៗនេះ…!

0

(ភ្នំពេញ) ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤៖ ឆ្នាំថ្មី សករាជថ្មីនៃទូរស័ព្ទបច្ចេកវិទ្យា AI បានមកដល់ហើយដែលមាននៅលើ Galaxy AI របស់សាមសុង ជាមួយព្រឹតិ្តការណ៍ Galaxy Unpacked 2024 ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត បន្ទាប់ពីព្រឹត្តិការណ៍ធំៗជាច្រើនដែលបានកើតឡើងនៅចុងឆ្នាំ 2023 បានមកដល់ទៀតហើយ។

តើនឹងមានរឿងអ្វីអស្ចារ្យកើតឡើងនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ខាងមុខនេះ? តើព្រឹត្តិការណ៍ដ៏រំភើបមួយនេះ នាំយកនូវបច្ចេកវិទ្យាថ្មីដែលផ្ដល់កំពូលនូវបទពិសោធន៍ដល់ការប្រើប្រាស់អស្ចារ្យកម្រិតណា?

បើចង់ដឹងកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាព្រឹត្តិការណ៍ដ៏ធំបំផុត Galaxy Unpacked 2024 ដែលធ្វើឡើងនៅថ្ងៃទី 17 មករា ឆ្នាំ2024 វេលាម៉ោង 12:00 យប់…តាមរយៈអនឡាញ…លើគេហទំព័រផ្លូវការសាមសុង…ហ្វេសប៊ុកផេក និង YouTube channel ផ្លូវការរបស់សាមសុង …!

ដូចនេះដើម្បីកុំឱ្យខកខាននូវការទស្សនាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ 2024 នេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោម៖

http://Samsung.com
https://www.facebook.com/SamsungCambodia
https://www.youtube.com/Samsung

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!យនឹងបច្ចេកវិទ្យាថ្មី Galaxy AI របស់សាមសុង!
នឹងមកដល់ឆាប់ៗនេះ…!

 

វៀតណាមមានគោលបំណងទទួលភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់នៅឆ្នាំ២០២៤

0

វៀតណាម៖ រដ្ឋបាលទេសចរណ៍ជាតិរបស់ប្រទេសវៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ និងភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់នៅឆ្នាំ ២០២៤ នេះ។

យោងតាមសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារឆ្នាំ ២០២៣ និងការអនុវត្តទិសដៅការងារឆ្នាំ ២០២៤ ដែលប្រកាសដោយរដ្ឋបាលជាតិទេសចរណ៍ នៅថ្ងៃទី១ ខែមករាថា វិស័យទេសចរណ៍វៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៧-១៨ លាននាក់នៅឆ្នាំ ២០២៤ នេះ។ ដោយត្រូវបានគេរំពឹងថា ទេសចរណ៍វៀតណាមនឹងងើបឡើងវិញពី ៩៥-១០០% បើធៀបនឹងឆ្នាំ ២០១៩។Resumption of some international flights not expected to bring back many  tourists

កន្លងទៅនៅឆ្នាំ ២០២៣ វៀតណាមបានស្វាគមន៍ភ្ញៀវចំនួន ១២.៦ លាននាក់ លើសពីគោលដៅដែលបានកំណត់នៅដើមឆ្នាំ ៨ លាននាក់ និងស្មើ ៧០% បើធៀបក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃ Covid-19 ។
ឧស្សាហកម្មនេះក៏ត្រូវបានគេរំពឹងថានឹងបម្រើភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់ រួមទាំងភ្ញៀវស្នាក់នៅប្រហែល ៧២.៥ លាននាក់ផងដែរ។ ដូច្នេះប្រាក់ចំណូលសរុបពីទេសចរណ៍ក្នុងឆ្នាំ ២០២៤ ក៏ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៤០ ពាន់ពាន់លានដុង (ប្រមាណជាង ៣៤.៦ ពាន់លានដុល្លារអាមេរិក) ពោលគឺ ១.២៥ ដងច្រើនជាងប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ និង ១.២ ដងច្រើនជាងក្នុងឆ្នាំ ២០១៩ ។Vietnam welcomes first foreign tourists in 2023 - VnExpress International

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ មន្ទីរទេសចរណ៍របស់វៀតណាមក៏បានអនុវត្តកម្មវិធី និងគម្រោងសំខាន់ៗរបស់ឧស្សាហកម្ម ក៏ដូចជាលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សកម្មភាពទេសចរណ៍បៃតងផងដែរ។ ឧស្សាហកម្មនេះក៏បង្កើតយុទ្ធនាការទីផ្សារទេសចរណ៍តាមប្រធានបទ បង្កើតប្រព័ន្ធទិន្នន័យទេសចរណ៍ជាតិ និងអនុវត្តការងារផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិទៀតផង។

លើសពីនេះរដ្ឋបាលទេសចរណ៍ជាតិក៏ជឿជាក់ដែរថា នៅឆ្នាំ ២០២៤ វិស័យទេសចរណ៍ពិភពលោកនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដូចគ្នាទៅនឹងឆ្នាំ ២០១៩ ផងដែរ។ ដូច្នេះ តម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិកំពុងផ្លាស់ប្តូរឥតឈប់ឈរ ទាមទារឱ្យកាន់តែខ្ពស់ឡើងនូវគុណភាពផលិតផល បទពិសោធន៍ ភាពសម្បូរបែប និងលក្ខណៈពិសេស ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកក៏នៅតែបន្តកើនឡើងផងដែរ៕Best Time to Visit Vietnam| Bookmundi

លីម តិចម៉េង និង លឹម សេរីហាន់នីកា ចាប់ដៃគូច្រៀងជាមួយគ្នាម្តងអ្នកគាំទ្រពោលបែបនេះ

0

លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរថាសមគ្នាខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូច្រៀងជាមួយគ្នាក្នុងកម្មវិធីប្រគំតន្រ្តីដើម្បីអបអរឆ្លងឆ្នាំសាកល២០២៤ នាពេលថ្មីៗនេះ។ ការចាប់ដៃគូជាមួយគ្នានេះអ្នកគាំទ្ររបស់ពួកគេរំពឹងថានាពេលខាងមុខម្ចាស់ពានទាំងពីររូបនេះអាចមានបទចម្រៀងផ្លូវការជាមួយគ្នាជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh075pq5-ftAZ7CFqRtknc30eBJNx6Mw2_98VSzGRaMU4icHEMYDfpNpEbwUOR5nI5MbQHgljFnZGN9xkeWKHla2aa1HTRB7pcVeQmb_80eceIEOODcjNf9p3weS-7OAdCN0Q_Q3SXQ5umK4qip-R2HJ1GjggolGACfS0UczISgPiBzyDvrOMrjpoGVmu0/s1716/407711674_337811549000398_1540939645709355997_n.jpg

បទដ៏ល្បីល្បាញរបស់ ពេជ្រ សោភា និង ជី ដេវីត មានចំណងជើងថា «ស្រឡាញ់បងម៉ែឱ្យជិះឆ្កែ» និងបទ ស្រលាញ់អូន៣៦៦ថ្ងៃ ពីម្ចាស់សំនៀងដើម ពេជ្រ សោភា និង ឆន សុវណ្ណារាជ ត្រូវបានម្ចាស់ពានពីររូបគឺ លីម តិចម៉េង និង លឹម សេរីហាន់នីកា បានជ្រើសយកមកបកស្រាយរួមគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីពេលថ្មីៗនេះដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ។ ការបកស្រាយបទចម្រៀងរបស់អ្នកទាំងពីរញុំាឱ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយរាំលេងកម្សាន្តនិងច្រៀងទៅតាមចង្វាក់ភ្លេង ខណៈអ្នកគាំទ្រក៏ចង់ឃើញម្ចាស់ពានទាំងពីរដែលសុទ្ធតែជាកំពូលមនុស្សបានប៉ះគ្នាម្តងព្រោះ តិចម៉េង និង នីកា ពូកែកូដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaXKs-NW6DqLW9W5PVEv_PsEKVSJzCaeohwuRNhPEDA04bpIEIxG-eK9KVb7JCWGpwlKFw2pcCJI9H3v4aBnfEnzHmr0V16wYeVwtsqF0xzP1HhkU3T5QWN1Mjdwyg5BDsfqNGDjEBJ5P8V9pcH87SCsr7VbbizKJcMlRChnUGJzPdBd_j9iEuzkbERPk/s2048/416084708_670604291932689_3323297047536303110_n.jpg

ក្រោយពីម្ចាស់ពានទាំងពីររូបប៉ះគ្នាហើយ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំរូបភាពនេះជាយូរមកហើយ ខណៈ តិចម៉េង និង នីកា ជាម្ចាស់ពានទាំងវ័យក្មេងដូចគ្នាហើយការចាប់ដៃជាមួយគ្នានេះពិតជាស៊ីចង្វាក់គ្នាបានល្អណាស់។ អ្នកគាំទ្របានលើកឡើងទៀតថា ថ្ងៃមួយខាងផលិតកម្មនឹងមានបទចម្រៀងផ្ទាល់ខ្លួនឱ្យអ្នកទាំងពីរចេញបទជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyXPxlIA5XzG18NWc5k3LZh5WI1B9oEcY8vE9B3umSfnQqOl_QdRiKPSSe2OCklBcpMJS_H6qWQifCKljbyx0xxm3yqCSVaL0c9R03Sz1WbkTfBpjOi3731reV5CAgda0VeNiLEmOkuEFTPxBhYJD7QHaPOBqkKNN2MS7Ohls3UDg7VbLsbuCiulhVlg/s960/415290863_351914070923479_7065885043075961663_n.jpg

លីម តិចម៉េង បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ជាង១ឆ្នាំមកហើយ ខណៈលោកបានចេញបទជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បាន១បទ ក្រៅពីនោះលោកចេញបទចម្រៀងទោលនិងជាមួយក្រុមTOP4 ។ ចំណែក លឹម សេរីហាន់នីកា បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ប្រមាណជា៣ខែដោយបានចេញជាបទចម្រៀងទោលចំនួន៤បទលើទីផ្សារ មិនទាន់មានដៃគូចម្រៀងប្រុសចេញបទរួមគ្នានៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOj0PeE82Ab8GdQzN3NZtxbF__JGbjLu2x3P6CruwEi7dQ3JsLMIaLDf7sygx9uyO01yOSitCLGQ3IXdA83saCmpr2JLLpJawz1OmgHYAYPnO7yCzpV07H7AtkTwy0En6JmPmt3uPJ2K93zYgBZ6W5Eqw5CezX68WkErV2zz-Wum7AD4EUeLuTW3F2-0/s2048/415570078_670688725257579_7793455608368337013_n.jpg

មីយ៉ាន់ម៉ាពង្រីកផ្ទៃដីដាំដំណាំកាហ្វេនាំចេញទៅក្រៅប្រទេស

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានរបស់មីយ៉ាន់ម៉ារាយការណ៍ថា នៅឆ្នាំ២០២៤នេះ ប្រទេសមីយ៉ាន់ម៉ាបានត្រៀមពង្រីកផ្ទៃដីដាំដំណាំកាហ្វេក្នុងតំបន់ជាច្រើន ដើម្បីនាំចេញទៅក្រៅប្រទេស ខណៈបច្ចុប្បន្ន មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេសនៅលើពិភពលោក ។Who is Myanmar junta chief Min Aung Hlaing? 5 things to know - Nikkei Asia

លោកឧត្តមសេនីយឯក Min Aung Hlaing ប្រធានក្រុមប្រឹក្សាគ្រប់គ្រងរដ្ឋប្រចាំមីយ៉ាន់ម៉ាបញ្ជាក់ថា លោកបានត្រៀមវិធានការផ្សេងៗដើម្បីពង្រីកផ្ទៃដីដាំដុះកាហ្វេ រហូតដល់២៧.៩០០ហិកតា នៅឆ្នាំ២០២៤ ។ លើសពីនេះ លោកក៏បានជំរុញការវិនិយោគលើផលិតកម្មកាហ្វេនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយលោកបញ្ជាក់ថា មីយ៉ាន់ម៉ាមានផ្ទៃដីគ្រប់គ្រាន់សម្រាប់ការដាំដំណាំកាហ្វេ ។

យោងតាមរបាយការណ៍បញ្ជាក់ថា ការពង្រីកផ្ទៃដីដាំដុះកាហ្វេលើកនេះ នឹងបង្កើនផ្ទៃដីដាំកាហ្វេសរុបនៅប្រទេសមីយ៉ាន់ម៉ា ស្មើរហូតដល់៣សែនហិកតា នៅឆ្នាំ២០២៤ ។ ហេតុនេះ គេសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងអាចប្រមូលប្រាក់ចំណូលពីដំណាំកាហ្វេ ចាប់ពីរយៈពេល៥ឆ្នាំ ទៅ៧ឆ្នាំ ខាងមុខ ។Why Myanmar Is Specialty Coffee's Newest Golden Child - Perfect Daily Grind

ប្រទេសមីយ៉ាន់ម៉ាបានដាំដំណាំកាហ្វេនៅទីកន្លែងជាច្រើន ដូចជា ៖ ទីក្រុងយ៉ងហួយ, ទីក្រុងយាវ៉ាង៉ាន់ និងទីក្រុងភីនអូវីន រហូតដល់រដ្ឋឆាន និងតំបន់ផាក់ខូ ។ ការដាំដុះដំណាំកាហ្វេប្រមាណ៨០% នៅប្រទេសនេះ គឺជាកាហ្វេអារ៉ាប៊ីកា ។ រហូតមកដល់បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ាបានផលិតកាហ្វេស្មើនឹងជាង៩.០០០តោនក្នុង១ឆ្នាំ ក្នុងនោះមានកាហ្វេការ៉ាប៊ីកា ជាង៧.០០០តោន និងកាហ្វេរ៉ូបឺស្តារ ជាង២.០០០តោន ។

សមាគមកាហ្វេប្រចាំប្រទេសមីយ៉ាន់ម៉ាលើកឡើងថា កន្លងមក មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេស ដូចជា ៖ ប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ចិន, ថៃ, អូស្ត្រាលី និងប្រទេសផ្សេងទៀត ៕Nine coffee plantations granted GAP certificates - Thura Swiss

គួរចោលវត្ថុចំនួន៥ ចេញពីលំនៅឋាន បើចង់ទទួលបានលាភសំណាងឆ្នាំថ្មី

0

នៅដើមឆ្នាំថ្មី គឺជាពេលវេលាដ៏ល្អមួយដើម្បីឱ្យយើងគ្រប់គ្នាចាប់ផ្តើមធ្វើអ្វីថ្មីៗដើម្បីដំឡើងរាសី ឬនាំមកនូវលាភសំណាងក្នុងជីវិតរបស់យើង ។ ការងារដំបូងដែលគួរធ្វើ គឺការបោសសម្អាតលំនៅឋានឱ្យបានស្អាតបាត និងទុកដាក់របស់របរទាំងឡាយឱ្យមានសណ្តាប់ធ្នាប់ ។

ចាស់ៗពីដើមជឿថា បើចង់ទទួលបានលាភសំណាងឆ្នាំថ្មី យើងគួរតែបោះចោលវត្ថុទាំង៥យ៉ាងនេះទៅក្នុងធុងសំរាម ហើយមិនចាំបាច់សោកស្តាយវាទេ ដើម្បីឱ្យយើងអាចចាប់ផ្តើមជីវិតល្អប្រសើរជាងមុន និងទទួលបានជោគជ័យថ្មីៗផងដែរ ។7 Tips for a More Eco-Friendly Move - Advice From Bob Vila

ការបោះចោលសម្ភារៈចាស់ៗ វានឹងធ្វើឱ្យលំនៅឋានមួយដែលធ្លាប់ជាសំបុកកណ្តុរ ក្លាយទៅជាលំនៅឋានមានរបៀបរបៀបរយ ស្អាត និងគួរឱ្យចង់រស់នៅ ។ តើវត្ថុទាំង៥យ៉ាងនេះមានអ្វីខ្លះ?

ខាងក្រោមនេះ គឺជាវត្ថុចំនួន៥យ៉ាងដែលយើងគួរបោះចោល រួមមាន ៖
១-គ្រឿងសង្ហារិមនៅក្នុងលំនៅឋាន ដែលយើងបានប្រើប្រាស់វាយូរឆ្នាំមកហើយ ឬសម្ភារៈបាក់បែក ខូចទ្រង់ទ្រាយElevate Your Living Space with Premium Modular Furniture
២-សម្លៀកបំពាក់ចាស់ៗដែលយើងទុកចោលយូរឆ្នាំក្នុងទូរ ហើយពុំបានស្លៀកពាក់Your old, unwanted clothes can be turned into building materials | New  Scientist៣-ស្បៀងជាច្រើនមុខដែលយើងបានដាក់ក្នុងផ្ទះបាយ និងទុកចោលក្នុងទូរទឹកកករាប់ខែSubtle Signs Your Food Has Expired៤-សម្ភារៈគ្មានប្រយោជន៍ក្នុងការប្រើប្រាស់
៥-ក្រដាស ឬឯកសារគ្រប់ប្រភេទដែលមិនសំខាន់ ។What is a Document Management System (DMS)? | Wrike

ចុងក្រោយ នៅពេលយើងបានរស់នៅក្នុងលំនៅឋាន ឬទីកន្លែងមានបរិយាកាសល្អ គឺវាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់យើង ដូចជា ៖ វាជួយផ្នែកសុខភាពផ្លូវកាយ និងចិត្ត ហើយវាធ្វើឱ្យយើងមានថាមពលល្អដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗក្នុងជីវិតបាន ។ លើសពីនេះ វាក៏មានឥទ្ធិពលទៅលើការបំពេញការងារប្រចាំថ្ងៃ និងប្រាក់ចំណូលរបស់យើងទៀតផង ៕

អត្ថប្រយោជន៍នៃការដាំរុក្ខជាតិក្នុងការិយាល័យ

0

យោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Reading និង Royal Horticultural Society (UK) ក្នុងឆ្នាំ ២០២៣ បានរកឃើញថា រុក្ខជាតិផើងដែលដាក់នៅលើតុអាចជួយលើកកម្ពស់បុគ្គលិកការិយាល័យឱ្យមានអារម្មណ៍ល្អ និងជួយកាត់បន្ថយភាពតានតឹង ក៏ដូចជាបង្កើនការផ្តោតអារម្មណ៍លើការងារផងដែរ។ នេះបើតាមការសិក្សារបស់ប្រទេសជប៉ុនក៏បានរកឃើញដែរថាវត្តមានរបស់រុក្ខជាតិអាចបង្កើនភាពច្នៃប្រឌិតនៅកន្លែងធ្វើការ។11 Reasons Why Office Plants Are Good For Business :: Fast Fitouts

លោក Jenny Berger អ្នកនិពន្ធនៃការសិក្សាបាននិយាយថា ការដាំរុក្ខជាតិក្នុងការិយាល័យនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ រីករាយជាងមុន ដោយសារតែយើងបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលរុក្ខជាតិបៃតងអាចលុបបំបាត់អារម្មណ៍មិនល្អ និងអារម្មណ៍តានតឹង ធ្វើឱ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងវិញក្នុងកន្លែងការងារ។ ដូច្នេះបរិយាកាសការិយាល័យជាមួយរុក្ខជាតិត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពេញចិត្តការងារខ្ពស់ និងកាត់បន្ថយសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការត្អូញត្អែរអំពីសុខភាពផងដែរ។The benefits of indoor plants in the office

ការស្រាវជ្រាវផ្លូវចិត្តពីមុនក៏បានបង្ហាញដែរថារុក្ខជាតិបៃតងក៏អាចជំរុញអារម្មណ៍វិជ្ជមានចំពោះមនុស្សយ៉ាងងាយស្រួលផងដែរ។ រីឯអង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ៥% នៃមនុស្សពេញវ័យទូទាំងពិភពលោកបានទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្នុងការិយាល័យ។ ហេតុនេះហើយ ការដាំកូនឈើគឺជាវិធីងាយស្រួលក្នុងការភ្ជាប់ជាមួយធម្មជាតិ និងជាវិធីដ៏ល្អមួយក្នុងការជួយកាត់បន្ថយភាពតានតឹងក្នុងការិយាល័យយ៉ាងមានប្រសិទ្ធភាពផងដែរ។11 Reasons Why Office Plants Are Good For Business :: Fast Fitouts

ទោះជាយ៉ាងណាក៏ដោយលោក Berger បានសង្កត់ធ្ងន់ថាការបង្កើនចំនួនរុក្ខជាតិក្នុង Office មិនចាំបាច់មានច្រើនពេកទេ។ តាមពិតទៅ រុក្ខជាតិដែលត្រូវបានជ្រើសរើសដាក់ក្នុងការិយាល័យគឺមានតែមួយគ្រប់គ្រាន់ហើយសម្រាប់កាត់បន្ថយភាពតានតឹង។ កាលណាដែលរុក្ខជាតិច្រើនពេកនៅលើតុ ក៏អាចរំខាននិងបង្កើនភាពស្មុគស្មាញដល់យើងផងដែរ។11 Reasons Why Office Plants Are Good For Business :: Fast Fitouts

Jisoo នឹងចូលរួមជាមួយក្រុមហ៊ុនបងប្រុស ក្រោយមិនបន្តកុងត្រាជាមួយ YG សម្រាប់សកម្មភាពទោល

0

យោងតាមរបាយការណ៍ផ្តាច់មុខពី Xportnews ដែលបានចេញផ្សាយនៅថ្ងៃទី២ មករា នេះ Jisoo សមាជិកក្រុម BLACKPINK នឹងចូលរួមជាមួយក្រុមហ៊ុនរបស់បងប្រុសរបស់នាងដែលជាក្រុមហ៊ុនអាជីវកម្មខាងអាហារសុខភាពសម្រាប់សកម្មភាពទោលរបស់ខ្លួនបន្ទាប់ពីចុះកុងត្រាបន្តជាមួយផលិតកម្ម YG តែលើសកម្មភាពក្រុម។ ទោះយ៉ាងណា ដំណឹងនេះមិនទាន់មានការបញ្ជាក់ពី Jisoo នោះទេ ខណៈដែលអ្នកតំណាងពីក្រុមហ៊ុនរបស់បងប្រុស Jisoo បានបញ្ជាក់ថាគេមិនដឹងពីទំនាក់ទំនងគ្រួសាររបស់ CEO ឡើយ។Blackpink's Jisoo makes solo debut with 'ME' | Reuters

តាមប្រភពព័ត៌មានបានរាយការណ៍ថា Jisoo សមាជិកក្រុម BLACKPINK នឹងចូលរួមជាមួយក្រុមហ៊ុនរបស់បងប្រុសរបស់នាងគឺ Biomom សម្រាប់សកម្មភាពទោល ខណៈពេលដែល Biomom គឺជាម៉ាកអាហារសុខភាពដែលគ្រប់គ្រងដោយបងប្រុសរបស់ Jisoo គឺ Kim Jung Hun ថ្មីៗនេះពួកគេបានទាក់ទាញការចាប់អារម្មណ៍ដោយប្រកាសពីផែនការអាជីវកម្មថ្មីរបស់ពួកគេ ដោយពង្រីកចូលទៅក្នុងឧស្សាហកម្មកម្សាន្ត និងជ្រើសរើសបុគ្គលិក។ ឈ្មោះបណ្តោះអាសន្នសម្រាប់ផ្នែកកម្សាន្តនៃក្រុមហ៊ុនរបស់ពួកគេគឺ Blissoo ដែលបន្ថែមពាក្យចចាមអារ៉ាមថា Jisoo នឹងចូលរួមជាមួយក្រុមហ៊ុនរបស់បងប្រុសនាង។BLACKPINK's Jisoo Confirmed To Make Solo Debut This Year | Soompi

ផ្នែកមួយនៃការជ្រើសរើសបុគ្គលិករបស់ពួកគេក៏បានបង្ហាញពីរូបភាពរបស់ Jisoo និងបាននិយាយថាពួកគេកំពុងស្វែងរកពង្រីកអាជីវកម្មកម្សាន្តរបស់ពួកគេទាំងក្នុង និងក្រៅប្រទេសដើម្បីឱ្យសិល្បកររបស់ពួកគេត្រូវបានអ្នកគាំទ្រជុំវិញពិភពលោកស្រលាញ់។12 interesting facts about BLACKPINK's Jisoo every true fan must know
ទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងម្នាក់មកពី Biomom បានប្រាប់ Xportnews ថាពួកគេមិនបានដឹងអំពីរបាយការណ៍នេះទេ។ អ្នកតំណាងបាននិយាយថា វាពិបាកក្នុងការពន្យល់ពីទំនាក់ទំនងរបស់ក្រុមហ៊ុនជាមួយ Blissoo ។យើងមិនដឹងពីទំនាក់ទំនងគ្រួសាររបស់ CEO ទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ធ្នូ ២០២៣ ផលិតកម្ម YG បានបញ្ចេញព័ត៌មានផ្លូវការថា សមាជិកទាំង៤របស់ BLACKPINK មិនបន្តកុងត្រាជាមួយក្រុមហ៊ុនសម្រាប់សកម្មភាពបុគ្គលរបស់ពួកគេឡើយ ដោយពួកគេបន្តកុងត្រាជាមួយក្រុមហ៊ុនតែសកម្មភាពក្រុមប៉ុណ្ណោះ។ លើសពីនេះ សមាជិក Jennie ក៏បានផលិតកម្មមួយផ្ទាល់ខ្លួនហើយនឹងមានសកម្មភាពផ្សេងៗជូនអ្នកគាំទ្រសម្រាប់ឆ្នាំ២០២៤ផងដែរ៕Look: Blackpink's Jisoo releases solo album, 'Flower' music video - UPI.com

កុំទុកចិត្តភាពស្រស់ស្អាតតាមអនឡាញ ព្រោះបច្ចេកវិទ្យា AI ជឿនលឿនហួសពីការស្មាន

0

ប្រទេសចិន ៖ គេហទំព័រមួយឈ្មោះ ETtoday បានចុះផ្សាយពីស្រីស្អាតម្នាក់ដែលកំពុងល្បីល្បាញនៅប្រទេសចិន ក្រោយពីមានការលាតត្រដាងអាថ៌កំបាំងរបស់ស្រីស្អាតម្នាក់នេះថា រូបសម្បត្តិពិតប្រាកដរបស់នាងនៅក្រៅកាមេរ៉ា គឺមានលក្ខណៈខុសប្លែកគ្នាខ្លាំងពីរូបនៅក្នុងបណ្តាញសង្គម ។ អ្នកលេងបណ្តាញសង្គមចិននិយាយថា រូបភាពទាំងពីរនេះខុសគ្នាស្រឡះ ហើយមើលទៅ ដូចមនុស្សផ្សេងគ្នាអីចឹង ។

បើតាមវីដេអូបង្ហាញថា ស្រីស្អាតម្នាក់នេះកំពុងតែនិយាយនៅមុខក្បាលមេក្រូ ដែលមានផ្ទៃខាងក្រោយពណ៌បៃតង ។ ប៉ុន្តែគេសង្កេតឃើញថា សំឡេងរបស់នាងខុសប្លែកគ្នាយ៉ាងខ្លាំងពីមុខមាត់ដ៏គួរឱ្យស្រឡាញ់ ។ បន្ទាប់មក ត្រឹមតែមួយប៉ព្រិចភ្នែក វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលពួកគេឃើញនាងផ្លាស់ប្តូរផ្ទៃមុខរបស់ខ្លួន និងបង្ហាញឱ្យគេឃើញនូវមុខមាត់ពិតប្រាកដ ។ ការពិត នាងមិនមែនជាស្រីស្អាតដូចគ្រប់គ្នាបានឃើញនោះទេ ប៉ុន្តែនាងជាបុរសសក់វែងម្នាក់ ។สาวสวยนั่งไลฟ์ แค่พริบตาฟิลเตอร์หลุด ตัวจริงทำเอาคนดูอึ้ง | Watch

ម្ចាស់វីដេអូនេះមានបំណងឱ្យអ្នកទស្សនាមើលឃើញនូវមុខមាត់ពិតប្រាកដរបស់ខ្លួន និងធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលនឹងបច្ចេកវិទ្យា AI ដែលអាចផ្លាស់ប្តូរមុខមាត់របស់មនុស្សម្នាក់ទៅជាមនុស្សម្នាក់ទៀត ។

បុរសក្នុងវីដេអូបាននិយាយក្នុងវីដេអូថា ៖ «ពេលនេះ តើអ្នកគិតថា អ្នកកំពុងតែមើលស្រីស្អាតម្នាក់និយាយ មែនទេ?» ។ បន្ទាប់មក គាត់បានបង្ហាញមូវមុខមាត់ពិតថា ៖ «មិនមែនទេ នេះជាបុរសមាឌធាត់ម្នាក់មានវ័យកណ្តាល តែបុរសម្នាក់នេះសង្ហាខ្លាំងណាស់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDzKt22XLLyiI_wwCKvasXCs04t-q4YVZRkKLJnDkjkPjkyonkpjaY3vOcaqwfFsfypngZcNIjDrc8dL0-ur2lKvHGmdkY0lFeTSxxwdQoj-5PRtQVwSWfKcekxaRqrE9laeZF-uV3ksfy5yngeX9bJJW6qpjoIEf2eoF2jpWRMJl31Ko5LEVJZnXq_z0/s600/photo_2024-01-02_14-30-15.jpg
លើសពីនេះ បុរសខាងលើបញ្ជាក់យ៉ាងច្បាស់ថា ចិញ្ចើម, ភ្នែក, ច្រមុះ និងមាត់ ដែលមនុស្សគ្រប់គ្នាបានឃើញនាពេលមុននេះ វាមិនមែនជារូបភាពពិតប្រាកដនោះទេ ប៉ុន្តែវាជាការបង្កើតឡើងដោយបច្ចេកវិទ្យា AI ។

ក្រោយពីបានទស្សនាវីដេអូរបស់បុរសខាងលើ អ្នកលេងបណ្តាញសង្គមចិនលើកឡើងថា មិនគួរឱ្យជឿទេថា បច្ចេកវិទ្យា AI អាចធ្វើបែបនេះបាន ។ អ្នកខ្លះទៀតនិយាយថា បើចង់ឃើញមុខមាត់ពិតប្រាកដរបស់អ្នកណាម្នាក់ គឺត្រូវនិយាយតាម Video call ពីព្រោះបើយើងពិនិត្យមើលលើរូបភាពតែម្យ៉ាង មិនបានទេ ។ ប៉ុន្តែមិនយូរទេ ការនិយាយគ្នាតាមរយៈ Video call ក៏មិនអាចឃើញមុខមាត់ពិតបានដែរ ពីព្រោះបច្ចេកវិទ្យា AI ជឿនលឿនពេក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC60M80bLYiAHsrj4Wu2iIZCc9ASbsVKZYWsDnMYDRX3eHqfd0r2JIjWn0kWQLKhpprbuJjMHdzIf_F3gvcbC9voB9AALwezQzVT0BXPQ4wxJogEL1FnKdEgQ2gozJMBc4JbKZxvKl_U_cXPRL20YcY-Hj2x4Jsm5NGdgWfPsKEOo3z_qAD6GMp9_wbGs/s600/photo_2024-01-02_14-30-11.jpg

មានរឿងអី? ទេព ពិសិដ្ឋ បង្ហោះថា Goofy ដែលជាមិត្តនឹងគ្នាជា «មនុស្សក្រពើ» ទៅវិញ

0

ទើបតែថ្ងៃមុនទៅលើកទឹកចិត្តដោយផ្ទាល់នៅក្នុងការប្រកួតរបស់មិត្តសម្លាញ់ Goofy ស្រាប់តែថ្មីៗនេះ ទេព ពិសិដ្ឋ បែរបង្ហោះថា Goofy ជាមនុស្សក្រពើទៅវិញធ្វើឱ្យអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នា។ ទោះយ៉ាងណា ទេព ពិសិដ្ឋ បានបង្ហោះសារមួយទៀតទើបធ្វើឱ្យអ្នកគាំទ្របានធូរចិត្តមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjK1w3tOuFeh69El1Xxatd19xmIWgYc5i9CnPhuxSt-N_fPiostjuUdNSOmOA9iSk_hVPHpXnkIxmZh50AxnFh-rDRIoMOgOBknIpFQoeU1XcA_dc8Eb2VbD6aO4ciLgBeNQ3-zKSufYG8t3yeV7A6rj7AJxe_nNqQ-6WM2F88ckWkHdjvW0StZPa0t4/s960/383415643_704615628375164_4164044894591004714_n%20(2).jpg

ជឿជាក់ថាអ្នកតាមដានវិស័យរ៉េបស្រុកខ្មែរស្គាល់មកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ និង Goofy ជាមិត្តសម្លាញ់នឹងគ្នាហើយឈ្មោះរបស់ TOP3 The Rapper Cambodia រដូវកាលទី១ រូបនេះមាននៅក្នុងបទចម្រៀង «20 Out Now » និងបទមួយចំនួនរបស់ ទេព ពិសិដ្ឋ ថែមទៀតដែលអាចបញ្ជាក់ថាមិត្តភាពរបស់ពួកគេស៊ីជម្រៅខ្លាំង រួមសុខរួមទុក្ខនៅក្នុងវិស័យតន្រ្តីនេះជាមួយគ្នា។ លើសពីនេះកាលពីថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រលងចម្រៀងរ៉េប ទេព ពិសិដ្ឋ ក៏បានទៅលើកទឹកចិត្តដោយផ្ទាល់ទៅដល់ Goofy ជាមិត្តសម្លាញ់ដូចគ្នាដែលធ្វើឱ្យហ្វេនៗសរសើរពីមិត្តភាពរបស់ពួកគេយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2rDl15IMcBCKFhW8QzEphhYj1fISPfNnqYc667_5PyWx-jsXzy1UOb3SKhw5evbfkRB42t2ZIN2VrcRjqSXOv7WUoA8RTlNOTWq2n7Wx9IFgUiWsW3gwu_TFLs92o5qoe3dS7T9-Yhb3vhI7AmDSDHzpIj2qesKdy7ZaFQqDIb81acRgBd6JDPaoNO8/s1682/366345653_1407637839794519_6342715591076463107_n%20(2).jpg

ទោះយ៉ាងណាកាលពីថ្ងៃទី១ មករា ២០២៤ ស្វាគមន៍ដើមឆ្នាំថ្មីភ្លាមស្រាប់តែ ទេព ពិសិដ្ឋ ចេញមកបង្ហោះសារថា Goofy ជា «មនុស្សក្រពើ» ទៅវិញ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីជាមួយគ្នានោះទេរហូតឈានដល់បង្ហោះសារដូចនេះ ខណៈទើបតែនៅល្អជាមួយគ្នាសុខៗសោះ។ បន្ទាប់ពីបង្ហោះនេះហើយអ្នកគាំទ្របាននាំគ្នាមេនសិនមិត្តភក្តិដទៃទៀតនៅក្នុងការបង្ហោះរបស់ ទេព ពិសិដ្ឋ អ្នកខ្លះក៏បណ្តក់សញ្ញាសួរព្រោះតែមិនយល់ថាកំពុងមានរឿងអ្វី។ អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា រឿងថ្មីស្វាគមន៍ដើមឆ្នាំតែម្តង ចំណែកឯខ្លះទៀតលើកឡើងថា ទេព ពិសិដ្ឋ និង Goofy មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYt2TFXRVwy7TJQbPk7NCXdLCkp1190ryfFB0uUVANNhRkUivyoX368bWSsDOlgLFtTmU5v3GpEkkw7A3JIHB5ennil-x5-YaJRHrkhBTO5vcKpOMFqgPbFgMbAV_-TsrLckOCrVdUNmgE50U7mVE2EMlh1cQyqwSupF5rX9m9ccF1Hagsdb7mscol-Cw/s2048/347429057_1388505788374391_2038711388858776076_n%20(2).jpg

យ៉ាងណាមិញ បន្ទាប់ពី ទេព ពិសិដ្ឋ បង្ហោះថា Goofy ជាមនុស្សក្រពើ រួចប្រមាណ ១ម៉ោងក្រោយមក ទេព ពិសិដ្ឋ បានបង្ហោះសារមួយទៀតក្រោយពីធ្វើឱ្យហ្វេនៗផ្ទុះការងឿងឆ្ងល់ព្រាត។ ទេព ពិសិដ្ឋ បានបញ្ជាក់ថា រឿងដែលបង្ហោះថា Goofy ជាមនុស្សក្រពើនោះគ្រាន់តែជាការលេងសើច Prank លេងប៉ុណ្ណោះ ។

ក្រោយពី ទេព ពិសិដ្ឋ បញ្ជាក់រួចបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមធូរចិត្តឡើងវិញដោយសារតែអាយដលរបស់ពួកគេមិនមានបញ្ហាអ្វីជាមួយគ្នាឡើយ ខណៈអ្នកខ្លះក៏បានលើកឡើងទៀតថា ទេព ពិសិដ្ឋ ធ្វើទីផ្សារឱ្យ Goofy ជាដើមពីព្រោះ Goofy ទើបតែបញ្ចប់ការប្រកួតរបស់គេក្នុងកម្មវិធី The Rapper Cambodia ដោយបានជាប់TOP3 ក្នុងការប្រកួតជាមួយបេក្ខជនខ្លាំងៗជាច្រើនរូប៕

ប្រទេសចិនទើបតែរកឃើញព្រះរាជវាំងចំណាស់មួយដែលមានអាយុកាលជាង៤០០០ឆ្នាំ

0

កាលពីពេលថ្មីៗនេះ របកគំហើញខាងបុរាណវត្ថុបានបំភ្លឺទៅលើស្ថាបត្យកម្មមួយដែលបានកសាងឡើងក្នុងកំឡុងរាជវង្ស Xia និងជាខ្សែរាជវង្សដំបូងគេនៃប្រទេសចិន ហើយក៏ត្រូវបានឮការរៀបរាប់តាមរយៈរឿងព្រេងនិទានប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាបានលេចជារូបរាងពិតមែន។

បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា អ្នកបុរាណវត្ថុវិទូបានរកឃើញបំណែកជាភស្តុតាងនៃរាជវាំងចិនដែលមានអាយុកាលជាង ៤ ០០០ ឆ្នាំ។ វាំងនេះត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានសាងសង់ឡើងក្នុងកំឡុងរាជវង្ស Xia ចន្លោះឆ្នាំ ២០៧០ ដល់ ១៦០០ មុនគ.ស។Archaeologists unearth a 4000-year-old palace complex in China!, China -  Times of India Travel

វាំងចាស់នេះគឺជាស្តិតនៅក្នុងទីក្រុងបុរាណមួយនៃមហាកំផែងចិន ដែលមានទីតាំងនៅខេត្ត Henan ភាគកណ្តាលប្រទេសចិន។ កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកបុរាណវត្ថុវិទូបានរកឃើញសំណល់នៃទីក្រុងបុរាណនេះ នៅលើច្រាំងខាងកើតនៃទន្លេ Zhenshui ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១៧៦,០០០ ម៉ែត្រការ៉េ។

ទីក្រុងដែលមានមានមហាកំផែងដ៏រឹងមាំនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ Longshan ដែលជាអរិយធម៌បុរាណនៃប្រទេសចិន។ វប្បធម៌ Longshan នេះក៏ត្រូវបានគ្របដណ្តប់ក្នុងខេត្ត Henan ដ៏ទំនើប និងតំបន់ជិតខាងផ្សេងទៀតនៃប្រទេសចិនក្នុងរជ្ជកាលនោះ។4,000 year old palace discovered in central China - The Jerusalem Post

រចនាសម្ព័ន្ធគ្រឹះនៃការសាងសង់ព្រះរាជវាំងនេះគឺជាបច្ចេកទេសសាងសង់ដោយប្រើដីឥដ្ឋរួមផ្សំជាមួយនឹងវត្ថុធាតុដើមផ្សេងទៀត ដូចជាដីស និងកំបោរ។ វាំងនេះមានទំហំប្រហែល ៦០គុណ ៣០ ម៉ែត្រ និងគ្របដណ្តប់លើផ្ទៃដីជាង ១ ៨០០ ម៉ែត្រការ៉េ។

ក្នុងដំណើរការជីកកកាយនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរន្ធដូចៗគ្នា ដែលផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះប្លង់នៃអគារបុរាណ និងអាចកំណត់អន្តសញ្ញាណគ្រឹះ និងលក្ខណៈពិសេសផ្សេងទៀតដែលប្រាប់ពីដំរុយរូបរាងរបស់ព្រះបរមរាជវាំងនេះផងដែរ៕4,000-year-old palace found hidden in ancient Chinese cityArchaeologists Unearth 4,000-Year-Old Palace in Ancient Chinese Walled City