វៀតណាម៖ រដ្ឋបាលទេសចរណ៍ជាតិរបស់ប្រទេសវៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ និងភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់នៅឆ្នាំ ២០២៤ នេះ។

យោងតាមសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារឆ្នាំ ២០២៣ និងការអនុវត្តទិសដៅការងារឆ្នាំ ២០២៤ ដែលប្រកាសដោយរដ្ឋបាលជាតិទេសចរណ៍ នៅថ្ងៃទី១ ខែមករាថា វិស័យទេសចរណ៍វៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៧-១៨ លាននាក់នៅឆ្នាំ ២០២៤ នេះ។ ដោយត្រូវបានគេរំពឹងថា ទេសចរណ៍វៀតណាមនឹងងើបឡើងវិញពី ៩៥-១០០% បើធៀបនឹងឆ្នាំ ២០១៩។Resumption of some international flights not expected to bring back many  tourists

កន្លងទៅនៅឆ្នាំ ២០២៣ វៀតណាមបានស្វាគមន៍ភ្ញៀវចំនួន ១២.៦ លាននាក់ លើសពីគោលដៅដែលបានកំណត់នៅដើមឆ្នាំ ៨ លាននាក់ និងស្មើ ៧០% បើធៀបក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃ Covid-19 ។
ឧស្សាហកម្មនេះក៏ត្រូវបានគេរំពឹងថានឹងបម្រើភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់ រួមទាំងភ្ញៀវស្នាក់នៅប្រហែល ៧២.៥ លាននាក់ផងដែរ។ ដូច្នេះប្រាក់ចំណូលសរុបពីទេសចរណ៍ក្នុងឆ្នាំ ២០២៤ ក៏ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៤០ ពាន់ពាន់លានដុង (ប្រមាណជាង ៣៤.៦ ពាន់លានដុល្លារអាមេរិក) ពោលគឺ ១.២៥ ដងច្រើនជាងប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ និង ១.២ ដងច្រើនជាងក្នុងឆ្នាំ ២០១៩ ។Vietnam welcomes first foreign tourists in 2023 - VnExpress International

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ មន្ទីរទេសចរណ៍របស់វៀតណាមក៏បានអនុវត្តកម្មវិធី និងគម្រោងសំខាន់ៗរបស់ឧស្សាហកម្ម ក៏ដូចជាលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សកម្មភាពទេសចរណ៍បៃតងផងដែរ។ ឧស្សាហកម្មនេះក៏បង្កើតយុទ្ធនាការទីផ្សារទេសចរណ៍តាមប្រធានបទ បង្កើតប្រព័ន្ធទិន្នន័យទេសចរណ៍ជាតិ និងអនុវត្តការងារផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិទៀតផង។

លើសពីនេះរដ្ឋបាលទេសចរណ៍ជាតិក៏ជឿជាក់ដែរថា នៅឆ្នាំ ២០២៤ វិស័យទេសចរណ៍ពិភពលោកនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដូចគ្នាទៅនឹងឆ្នាំ ២០១៩ ផងដែរ។ ដូច្នេះ តម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិកំពុងផ្លាស់ប្តូរឥតឈប់ឈរ ទាមទារឱ្យកាន់តែខ្ពស់ឡើងនូវគុណភាពផលិតផល បទពិសោធន៍ ភាពសម្បូរបែប និងលក្ខណៈពិសេស ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកក៏នៅតែបន្តកើនឡើងផងដែរ៕Best Time to Visit Vietnam| Bookmundi