Home Blog Page 1346

រឿងភាគថៃណាដែលប៉ះពាល់ដល់ស្តេចថៃនឹងត្រូវហាមផលិត ជំនួសដោយការផលិតមាតិកាផ្លូវភេ.ទ

0

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការយុទ្ធសាស្រ្តពង្រឹងជំនាញទន់(Soft Power)ប្រទេសថៃ បានស្នើឱ្យមានការកែប្រែថ្មីមួយនៃគោលការណ៍ផលិតមាតិកាខ្សែភាពយន្តថៃ ដើម្បីជាការផ្លាស់ប្តូរមួយឲ្យស្របទៅនឹងតម្រូវការក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាការជំរុញភាពច្នៃប្រឌិតក្នុងប្រទេស។Thailand Bans Book on King Before Publication

ប្រធានគណៈកម្មាធិការជាតិស្តីពីការអភិវឌ្ឍន៍ Soft Power របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានបង្ហាញពីការកែប្រែថ្មីមួយ ដែលទាមទារឲ្យផលិតកម្មឯកជនទាំងអស់ពិចារណាឡើងវិញនូវការផលិតខ្សែភាពយន្តនិងមាតិកាវីដេអូ ដោយមិនអនុញ្ញាតិឲ្យផលិតខ្សែភាពយន្តណាដែលប៉ះពាល់ដល់របបរាជានិយម ពោលគឺមិនឲ្យបង្ហាញពីទិដ្ឋភាពនៃរបបគ្រប់គ្រងរដ្ឋរបស់ស្តេចថៃនោះទេ។Movie Theaters Show Quiet Resistance to Thai Monarchy Is Growing - Bloomberg

បើទោះបីជាមានការហាមឃាត់ផលិតមាតិកាដែលប៉ះពាល់ដល់របបរាជានិយមនេះក៏ពិតមែន ប៉ុន្តែខាងក្រសួងថៃបានលើកទឹកចិត្តឲ្យផលិតមាតិកា ឬខ្សែភាពយន្តណាដែលទាក់ទងទៅនឹងខ្លឹមសារផ្លូវភេ.ទ ឬទំនៀមទម្លាប់ប្រពៃណីជំនួសវិញ។ កំណែទម្រង់បែបនេះ មិនមែនដើម្បីគ្រប់គ្រងការផលិតភាពយន្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែដើម្បីបម្រើដល់ផលប្រយោជន៍ជាតិរយៈពេលវែង។AirAsia forced to apologise over 'dog whistle for sex tourists' ad campaign  | SBS News

គោលបំណងរបស់ប្រទេសថៃគឺដើម្បីពង្រីកនិងបង្ហាញសក្តាពុលរបស់ខ្លួនទៅលើពិពលលោក ជាពិសេសគឺការរីកចម្រើនផ្នែកឧស្សាហកម្មភាពយន្ត ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រនេះ បានបង្កប់នៅក្នុងគោលនយោបាយ Soft Power របស់ប្រទេសថៃដើម្បីទាញយកផលប្រយោជន៍ ក៏ដូចជាតាមរយៈវប្បធម៌និងអរិយធម៌ដ៏សម្បូរបែបរបស់ខ្លួនទៅលើវិស័យផ្សេងៗដូចជា ទេសចរណ៍ ពិធីបុណ្យ កីឡា និងរចនាសម្ព័ន្ធ ហើយក៏បានបង្កើតការងារជាង ២០ លានកន្លែងតាមរយៈវិស័យទាំងនេះ សម្រាប់ប្រជាពលរដ្ឋខ្លួនក្នុងមួយឆ្នាំៗផងដែរ៕

ទម្លាប់ញ៉ាំអាហារ ៤ យ៉ាងដែលអ្នកគួរផ្លាស់ប្តូរនៅពេលឈានចូលអាយុ ៣០ឆ្នាំ

0

បន្ទាប់ពីឈានដល់អាយុ ៣០ ឆ្នាំរាងកាយចាប់ផ្តើមទទួលការផ្លាស់ប្តូរជាច្រើនដូចជា ការរំលាយអាហារចាប់ផ្តើមថយចុះ ប្រព័ន្ធរំលាយអាហារមិនដំណើរការដូចពីមុន អ័រម៉ូនចាប់ផ្តើមផ្លាស់ប្តូរ ប៉ះពាល់ដល់ទម្ងន់ រូបរាង និងសុខភាពទូទៅ។ ដូច្នេះហើយ អ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នកនៅពេលអ្នកមានអាយុ ៣០ ឆ្នាំ ដែលនេះជាទម្លាប់នៃការញ៉ាំចំនួន ៤ ដែលអ្នកគួរតែផ្លាស់ប្តូរនៅពេលឈានចូលអាយុ ៣០ ឆ្នាំ។

១.បន្ថែមជាតិសរសៃឱ្យបានច្រើនជាងមុន៖ ជាធម្មតាមនុស្សភាគច្រើនតែងតែបរិភោគជាតិសសៃត្រឹមតែ ១១-១៥ ក្រាមប៉ុណ្ណោះ។ ហេតុនេះហើយ នៅពេលអ្នកមានអាយុ ៣០ ឆ្នាំ អ្នកគួរបន្ថែមជាតិសរសៃឱ្យបានច្រើនជាងមុនពី ២៥-២៩ ក្រាមក្នុងមួយថ្ងៃ ដោយវានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកពោះវៀនធំ។ ដូច្នេះអាហារដែលមានជាតិសសៃច្រើនរួមមាន អង្ករ បន្លែ ផ្លែឈើ សណ្ដែក គ្រាប់បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ។30 High Fiber Foods

២.បន្ថែមអូមេហ្គា ៣ ឱ្យបានច្រើនជាងមុន៖ មនុស្សដែលមានអាយុ ៣០ ឆ្នាំគួរតែផ្តោតលើការបន្ថែមអូមេហ្គា ៣ ទៅក្នុងរបបអាហាររបស់ពួកគេ ព្រោះវានឹងជួយឱ្យខួរក្បាលភ្លឺថ្លា អារម្មណ៍ល្អ កាត់បន្ថយការរលាក កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងការពារជំងឺវង្វេងជាដើម។ ដូច្នេះអាហារដែលមានជាតិអូមេហ្គា ៣ រួមមាន ត្រីសាលម៉ុន ត្រីសាឌីន ស៊ុត និងទឹកដោះគោជូរ។8 foods that are rich in Omega-3 to add to your meals now

៣.កាត់បន្ថយអាហារកែច្នៃ និងអាហារហឹរ៖ សាច់ក្រក ហតដក និងអាហារហឹរផ្សេងៗទៀត គឺជាអាហារពេញនិយមរបស់យុវវ័យ។ ការញ៉ាំកាន់តែច្រើន ហានិភ័យនៃជំងឺមហារីកពោះវៀនកាន់តែខ្ពស់។ ដូច្នេះមនុស្សដែលមានអាយុ ៣០ ឆ្នាំមិនគួរទទួលទានអាហារបែបនេះទេ ព្រោះវានឹងធ្វើឱ្យលើសទម្ងន់ ក៏ដូចជាធ្វើឱ្យសុខភាពរាងកាយចុះខ្សោយ៉ាងឆាប់ផងដែរ។Hot Dog and Sausage Nutrition Guide | NHDSC

៤.កាត់បន្ថយភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹង៖ នៅពេលអ្នកឈានដល់អាយុ ៣០ ការផឹកគ្រឿងស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម និងមហារីក។ ដូច្នេះគួរបញ្ឈប់ជាបន្ទាន់ ព្រោះវ័យនេះអាចរងផលប៉ះពាល់យ៉ាងឆាប់រហ័សបំផុត៕Review: Trying to Find Best Energy Drink at Store — Ranking

Jennie បង្ហើបមូលហេតុបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន

0

នៅថ្ងៃទី២ ខែមករា Jennie សមាជិក BLACKPINK បានចូលរួមជាភ្ញៀវកិត្តិយសដំបូងក្នុងកម្មវិធី ថ្មីរបស់សិល្បការិនីជើងចាស់ Lee Hyori របស់ទូរទស្សន៍ KBS ដែលនឹងចាក់ផ្សាយថ្ងៃទី៥ មករា។ នេះជាសកម្មភាពទោលផ្លូវការដំបូងរបស់ Jennie ចាប់តាំងពីបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ខណៈតារាចម្រៀងរូបនេះក៏បានបង្ហើបពីមូលហេតុនៃការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដោយសម្រេចចិត្តមិនបន្តកុងត្រាបុគ្គលជាមួយក្រុមហ៊ុន YG ។Blackpink Jennie Reveals to Lee Hyori Why She Left YG : r/kpop

Jennie បានពន្យល់ថានាងចង់បន្តសកម្មភាពជាក្រុមជាមួយ YG ដោយសារតែភាពជាដៃគូ រយៈពេល ៧ ឆ្នាំរបស់ពួកគេ ប៉ុន្តែនៅពេលដែលនិយាយអំពីសកម្មភាពផ្ទាល់ខ្លួនរបស់នាង នាងចង់មានសេរីភាព និងផាសុកភាពជាងមុន។ «ខ្ញុំចង់ធ្វើសកម្មភាពជាក្រុមជាមួយក្រុមហ៊ុនដែលខ្ញុំបាននៅជាមួយអស់រយៈពេលប្រាំពីរឆ្នាំ ប៉ុន្តែខ្ញុំចង់មានសេរីភាព និងផាសុកភាពជាងមុននៅក្នុងសកម្មភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ដូច្នេះខ្ញុំបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា OA ដោយយកចិត្តទុកដាក់។ ខ្ញុំនឹងធ្វើការជាមួយក្រុមការងារដែលខ្ញុំបាននៅជាមួយជាយូរមកហើយ។ ខ្ញុំចង់ធ្វើគ្រប់សកម្មភាពរបស់ខ្ញុំដោយសេរី»។ នេះជាការលើកឡើងរបស់ Jennie ។230105 Jennie and Lee Hyori - 'The Seasons: Lee Hyori's Red Carpet' STV  Korea Photos | kpopping

សមាជិក BLACKPINK រូបនេះបានបន្តថា នាងពិតជាដឹងគុណចំពោះអ្វីទាំងអស់ដែលនាងបានរៀននៅ YG Entertainment ហើយបានពន្យល់ថានាងត្រូវបានបំផុសគំនិតឱ្យបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង នៅពេលដែលនាងចាប់ផ្តើមសួរថា នាងពិតជាចង់ធ្វើអ្វីដោយខ្លួនឯងនាពេលអនាគត។BLACKPINK's Jennie Releases Solo Track, 'You & Me': Stream It Now –  Billboard

Jennie បាននិយាយថា «ខ្ញុំបានរៀនច្រើនណាស់នៅ YGហើយដោយសារវាជាក្រុមហ៊ុនដែលខ្ញុំចាប់ផ្តើមជាសិក្ខាកាមតាំងពីដំបូងមក ខ្ញុំមានច្រើនណាស់ដែលខ្ញុំអាចធ្វើបាន និងរៀន ដូច្នេះខ្ញុំបានសួរខ្លួនឯងថា ‘តើអ្នកអាចធ្វើអ្វីបានដោយខ្លួនឯងនៅក្នុង អនាគត?’ ខ្ញុំបានគិតថា ‘ចូរយើងប្រឈមមុខនឹងវាដោយភាពក្លាហាន»។ ជាមួយគ្នានេះដែរ Jennie ក៏បានបង្ហាញពីអត្ថន័យនៃឈ្មោះក្រុមហ៊ុនរបស់នាងគឺ ‘ODD ATELIER’ ហៅកាត់ថា OA ដោយ Jennie បានពន្យល់ថា «វាមានចេតនាក្នុងការធ្វើបានល្អ ទោះបីជាផ្លូវរបស់ខ្ញុំចម្លែក និងខុសពីអ្នកដទៃក៏ដោយ»។Blackpink's Jennie Kim Is A Fan Of This London-Based Bridal Brand | British  Vogue

គួរបញ្ជាក់ថា Jennie បានបង្ហាញស្លាកសញ្ញា ODD ATELIER របស់នាងជាផ្លូវការនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយបង្ហាញថានាងបានបង្កើតក្រុមហ៊ុនដើម្បី «ទាក់ទាញការយកចិត្តទុកដាក់ក្នុងវិធីខុសពីអ្វីដែលធម្មតា ឬរំពឹងទុក»៕

តើខួរក្បាលមនុស្សអាចរស់បានរយៈពេលប៉ុន្មានដោយគ្មានអុកស៊ីហ្សែន?

0

ខួរក្បាលរបស់មនុស្សគឺជាសរីរាង្គដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ដែលពឹងផ្អែកលើការផ្គត់ផ្គង់អុកស៊ីសែនជាប្រចាំពីឈាម។ ដូច្នេះប្រសិនបើគ្មានអុកស៊ីសែន កោសិកាខួរក្បាល រួមទាំងណឺរ៉ូនដែលបញ្ជូនសញ្ញាឱ្យគិត និងមានអារម្មណ៍ថយចុះបន្តិចម្តងៗ ហើយក៏ចាប់ផ្តើមស្លាប់។ យោងតាមវេជ្ជបណ្ឌិត Danny Gonzalez អ្នកស្រាវជ្រាវផ្នែកខួរក្បាលសរសៃឈាម និងជាជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសរសៃប្រសាទ Barrow ក្នុងទីក្រុង Phoenix រដ្ឋ Arizona បាននិយាយថា គាត់មិនមានចម្លើយច្បាស់លាស់នោះទេថា តើខួរក្បាលមនុស្សអាចរស់រានមានជីវិតបានយូរប៉ុណ្ណា ប្រសិនបើគ្មានអុកស៊ីសែន។How long can the brain survive without oxygen? | Live Science

ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Gonzalez ក៏បានបន្តទៀតថា ជាទូទៅតាមការស្រាវជ្រាវបានបង្ហាញថា ការខ្វះអុកស៊ីសែនពេញលេញនឹងធ្វើឱ្យកោសិកាខួរក្បាលស្លាប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ នៅក្នុងព្រឹត្តិការណ៍នៃការគាំងបេះដូង សកម្មភាពអគ្គិសនីដោយឯកឯងនៅលើផ្ទៃនៃខួរក្បាលនឹងបាត់បង់ក្នុងរយៈពេល ១០ – ៣០ វិនាទី។ រីឯការខូចខាតខួរក្បាលជាអចិន្ត្រៃយ៍វិញអាចកើតឡើងក្នុងរយៈពេល ៤ នាទីបន្ទាប់ពីការផ្គត់ផ្គង់ឈាមត្រូវបានកាត់ផ្តាច់។ ដូច្នេះការស្លាប់កោសិកាច្រើននឹងបង្កើនហានិភ័យនៃការស្លាប់ខួរក្បាល ការបាត់បង់មុខងារខួរក្បាលទាំងស្រុង និងមិនអាចត្រឡប់វិញបាននោះទេ។What You Need to Know About Brain Oxygen Deprivation

សម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលវិញមិនបណ្តាលឱ្យកោសិកាខួរក្បាលស្លាប់ភ្លាមៗនោះទេ ដោយការខ្វះអុកស៊ីសែនក្នុងខួរក្បាលរយៈពេល ៥ នាទី នឹងបណ្តាលឱ្យសន្លប់ ឬប្រកាច់ជាដើមនេះបើយោងតាមវិទ្យាស្ថានជាតិនៃជម្ងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញា (NINDS)។Brain hypoxia: Symptoms, causes, and recoveryហេតុនេះហើយ ការខ្វះអុកស៊ីសែនក្នុងខួរក្បាលគឺមានការប្រែប្រួលដោយអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗ មានន័យថាបើសុខភាពយើងល្អការខ្វះអុកស៊ីសែនក្នុងខួរក្បាលមានរយៈពេលយូរ ប្រសិនបើសុខភាពយើងចុះខ្សោយការខ្វះអុកស៊ីសែនក្នុងខួរក្បាលនឹងមានរយៈពេលខ្លី ឬអាចនឹងស្លាប់ភ្លាមៗក៏ថាបាន នេះបើយោងតាមការសិក្សាឆ្នាំ ២០២១ នៅក្នុងទស្សនាវដ្តី Intensive Care Medicine៕

ក្តៅៗ! សមត្ថកិច្ចឃាត់ខ្លួនលោក នី ណាក់ ក្រោយលោកបង្ហោះសាររិះគន់ក្រសួងការងារ

0

នៅព្រឹកថ្ងៃទី៥ មករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ ដោយចោទពីបទបរិហារកេរ្តិ៍ និងញុះញង់ ក្រោយលោកបង្ហោះសារលើហ្វេសប៊ុករិះគន់ក្រសួងការងារ។ទស្សនៈ​របស់​មហាជន​មួយចំនួន​លើ​បណ្ដាញ​សង្គម​អំពី​ការប្រើ​ហិង្សា​លើ​លោក នី  ណាក់ — ខ្មែរលោក នី ណាក់ បានសរសេរសារបង្ហោះលើហ្វេសប៊ុកដែលមានឈ្មោះថា”Iman KH” ដោយលើកឡើថា៖”FN,មួយម៉ឺនក្រុមហ៊ុនបើកថ្មីនៅ២០២៤។សង្ស័យរាប់តាំងពីក្រុមហ៊ុនលក់លៀសហាល ក្រុមហ៊ុនដើរសុំទាន ក្រុមហ៊ុនលក់ថ្នាំញៀន។ល។ បើកច្រើន បិទវិញអត់រាប់ឡើយ។ប្រ/ទខ្លាសេដ្ឋកិច្ចលក់តាំងពីភ្នំមិនសល់”។

បច្ចុប្បន្នលោក នី ណាក់ ត្រូវបានសមត្ថកិច្ចគ្រោងបញ្ជូនទៅតុលាការ ក្រោយពីសាកសួររួចរាល់។

គួរបញ្ជាក់ថា លោក នី ណាក់ ទើបត្រូវជនមិនស្គាល់មុខស្ទាក់វាយក្បាលស្ទើរផុតជីវិត ហើយកំពុងអំពាវនាវដល់សាធារណជនសុំថវិកា គ្រោងទៅព្យាបាលរបួសក្បាលនៅប្រទេសថៃផងដែរ៕ភរិយា​របស់​លោក នី ណាក់ អំពាវនាវ​ចាប់​ជន​ដៃ​ដល់  ក្រោយ​ស្វាមី​ត្រូវ​បាន​វាយ​​យ៉ាង​ដំណំ

 

ទីក្រុងក្វាងចូវចាប់ផ្តើមដំណើរការរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើក

0

ប្រទេសចិន ៖ រថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរបានចាប់ផ្តើមផ្តល់សេវាកម្មដឹកអតិថិជនហើយនៅទីក្រុងក្វាងចូវ ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ នេះជាការបោះជំហានដ៏សំខាន់មួយក្នុងការនាំយកបច្ចេកវិទ្យាការបើកបរដោយស្វ័យប្រវត្តិមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ។ អ្នកដំណើរទាំងអស់អាចឡើងជិះរថយន្តនេះ តាមរយៈការប្រើប្រាស់សំបុត្ររថយន្ត ឬការស្កេនទូទាត់ប្រាក់ ដូចគ្នានឹងការជិះរថយន្តទូទៅដែរ ។Free ride! Self-driving buses start passenger trial in Guangzhou

អ្នកដំណើរម្នាក់ឈ្មោះ Yu និយាយថា គាត់បានមកសួនសាធារណៈ Shuimo ដើម្បីដើរកម្សាន្ត ហើយបានឃើញរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ។ ហេតុនេះ គាត់ក៏សាកល្បងជិះរថយន្តនេះជាលើកដំបូងឃើញថា នៅលើរថយន្តមានកន្លែងអង្គុយធំទូលាយ ហើយងាយស្រួលទៀតផង ។

រីឯអ្នកដំណើរម្នាក់ទៀតឈ្មោះ Zhao និយាយថា គាត់បានតាំងចិត្តនាំកូនមកជិះរថយន្តគ្មានអ្នកបើកបរនេះដើម្បីឱ្យដឹងថា តើវាមានលក្ខណៈខុសប្លែកគ្នាពីរថយន្តធម្មតាដូចម្តេចខ្លះ?Guangzhou to Launch 6 Self-Driving Operation Demonstration Lines with 50  Self-Driving Buses - Pandaily

រថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ១គ្រឿងនេះ បានបំពាក់ទៅដោយបច្ចេកវិទ្យាបើកបរទំនើបគ្រប់កន្លែងទាំងអស់ ។ រថយន្តនេះបានបើកបរដោយខ្លួនឯងក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ ភ្នាក់ងារផ្តល់សេវាកម្មរថយន្តដឹកអ្នកដំណើរនៅទីក្រុងក្វាងចូវនិយាយថា បច្ចុប្បន្ន មានរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ចំនួន៥០គ្រឿង បានដឹកអ្នកដំណើរនៅទីក្រុងក្វាងចូវ ។

Feng Jiantao មកពីក្រុមហ៊ុន Guangzhou No.4 Bus ប្រាប់ថា ផ្លូវធ្វើដំណើររបស់រថយន្តក្រុងបានធ្វើតាមពេលវេលាកំណត់ ដូចជា ៖ នៅម៉ោងប្រញាប់ នឹងមានរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ផ្តល់សេវាកម្មដឹកអ្នកដំណើររៀងរាល់៨នាទី ទៅ១៥នាទី ។ រីឯតម្លៃសំបុត្ររថយន្ត គឺស្មើត្រឹមតែ២យាន់ប៉ុណ្ណោះ (ឬប្រមាណ១ពាន់រៀល) ដែលតម្លៃនេះដូចគ្នានឹងការជិះរថយន្តធម្មតាដែរ ៕Guangzhou launched first driverless bus line with L4 autonomous driving  buses - Mobility Innovators

ក្រុមហ៊ុនជប៉ុនរៀបចំពិធីបុណ្យសពដល់សត្វល្អិតដែលស្លាប់ដោយសារការធ្វើពិសោធន៍

0

ប្រទេសជប៉ុន៖ ក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិតជប៉ុនមួយបានរៀបចំពិធីបុណ្យសពសម្រាប់សត្វល្អិតដែលខ្លួនធ្លាប់យកទៅសាកល្បង ដើម្បីគោរពបូជា បន្ទាប់ពីបានប្រើសត្វទាំងនេះពិសោធន៍ក្នុងការផលិតថ្នាំ។

យោងតាមគេទំព័រអន្តរជាតិ Audiity Central ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមករាថា ក្រុមហ៊ុន Earth Corporation ដែលជាក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិតរបស់ជប៉ុន បានរៀបចំពិធីកាន់ទុក្ខសត្វល្អិត នៅខាងក្នុងប្រាសាទ Myadoji នៃទីក្រុង Ako ដើម្បីគោរពដល់ការលះបង់របស់សត្វល្អិតដែលក្រុមហ៊ុនធ្លាប់យកទៅពិសោធន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8CMV3cFEbxVLfL8cMd52332NJjnbX3ymC2GuleI1NEUB4JOyhnTV4cTFa7M6GP-O8yeP3moFjJ3KqMivG5zgDm-HbaCCnX96H0kJLRZ7yD68-o4cGNE8_LDyDAuMGOaL-Pzj1M3DefVFFIHOH6eMhLCyNV7TCrHpAcfD7jvEV544Cauyp9rpyuWVfmhg/s640/insect-celebration.webp

នៅក្នុងកម្មពិធីនោះដែរ បុគ្គលិកក្រុមហ៊ុនជាង ៦០ នាក់បានចូលរួមក្នុងពិធីនេះ ដោយមានការតាំងរូបភាពសត្វល្អិតជាច្រើនប្រភេទដូចជា សត្វកន្លាត មូស រុយ កណ្តុរ ជាដើម ហើយក៏មានព្រះសង្ឃ តាវ ចូលរួមពិធីផងដែរ។Discoveries at the Bug Lab (U.S. National Park Service)

លោក Tomihiro Kobori ប្រធានក្រុមហ៊ុន Earth បាននិយាយថា មូលហេតុដែលគាត់ប្រារព្ធពិធីនេះគឺដោយសារ មនុស្សជាច្រើនមិនអើពើនឹងការលះបង់របស់សត្វល្អិតរាប់ពាន់ក្បាល ដោយមិនដឹងពីតម្លៃនៃការលះបង់សម្រាប់វិទ្យាសាស្ត្រ លោកសង្ឃឹមថាពិធីបុណ្យសពនេះនឹងជួយឱ្យបុគ្គលិក រួមទាំងមនុស្សជាច្រើនមើលឃើញពីតម្លៃសត្វល្អិតក្នុងផ្នែកនោះ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនកំពុងបង្កាត់ពូជសត្វកន្លាតរាប់លានក្បាល និងរុយ ១០០ លានក្បាលបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងការសាកល្បងថ្នាំសំលាប់សត្វល្អិត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិតនេះ ធ្លាប់បានប្រារព្ធពិធីបុណ្យសពជារៀងរាល់ឆ្នាំផងដែរ ហើយការធ្វើបែបនេះគឺជាង ៤០ ឆ្នាំមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmjO9Wcr2sasN5O8LO6mVuG8VuZtANpX0iKf5lzm7RDeQ5ZxIscLzzKw1l3ohLRBjOefMbVhqE2v2J0tvd-nhk8b8YAf1YtmCJFdMzg6zMxfnvSMTSQZSOH4LC_4cc_tfB7QKiJTR7_kjE1KT7ILucqDPFkAB2oyxaOcYDSLKwaEnsaqQwBQzJUiokMsE/s750/cockrach.jpg

កសិករដាំម្ទេសសប្បាយចិត្តពេលតម្លៃម្ទេសកើនឡើងខ្ពស់

0

ប្រទេសថៃ ៖ គេសង្កេតឃើញថា កសិកររស់នៅឃុំណងប៉ិត ស្រុកមឿង ខេត្តយ៉ាក់សូថន ប្រទេសថៃ បាននាំគ្នាប្រកបមុខរបរដាំម្ទេសលក់ស្ទើរគ្រប់ក្រុមគ្រួសារ ដោយសារនៅឆ្នាំ២០២៤ នេះ តម្លៃម្ទេសបានកើនឡើងខ្ពស់ ។ កសិករប្រាប់ថា ពួកគាត់បានដាំម្ទេសច្រើនជាងឆ្នាំមុនៗ ពីព្រោះបច្ចុប្បន្ន ផ្លែម្ទេសមានតម្រូវការខ្ពស់នៅលើទីផ្សារ ។ชาวสวนพริก อำเภอพิมาย ปรับราคาพริกหน้าสวนขึ้น10บาท หลังราคาน้ำมันปรับสูง

កសិករដាំម្ទេសនិយាយថា ពួកអាជីវករបានមកទិញម្ទេសដល់ចម្ការតែម្តង គឺម្ទេសមានតម្លៃចាប់ពី៧០បាត ទៅ៨០បាតក្នុង១គីឡូក្រាម ។ កាលពីមុន កសិករអាចលក់ម្ទេសបានត្រឹមតែពី២០បាត ទៅ៤០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃបានកើនឡើងទ្វេដង ហើយកសិករដាំម្ទេសនៅខេត្តយ៉ាក់សូថន សប្បាយចិត្តគ្រប់គ្នានៅពេលម្ទេសឡើងថ្លៃបែបនេះ ។ชาวสวนเฮ! พริกแพง ราคารับซื้อหน้าสวนพุ่ง กิโลกรัมละ 130 บาท - ข่าวสด

រៀងរាល់៤ថ្ងៃម្តង កសិករបានបេះផ្លែម្ទេសស្រស់សម្រាប់លក់ឱ្យអតិថិជន និងអាជីវករ ។ នៅខែមករា ឆ្នាំ២០២៤ នេះ ទិន្នផលម្ទេសរបស់កសិករនៅខេត្តយ៉ាក់សូថន មានបរិមាណមិនច្រើនទេ ខណៈម្ទេសជាដំណាំមួយពិបាកដាំ ហើយវាមានមេរោគ និងសត្វល្អិតបំផ្លាញផងដែរ ។Super Chili Pepper Guide: Heat, Flavor, Uses

អ៊ំប្រុសឈ្មោះ នុម ម៉ែនសុរ៉ា ជាកសិករដាំម្ទេសនៅខេត្តយ៉ាក់សូថន ប្រាប់ថា គាត់បានដាំម្ទេសនៅលើផ្ទៃដីប្រមាណ១ហិកតា ហើយគាត់បានចំណាយដើមទុនពី៦ម៉ឺនបាត ទៅ៧ម៉ឺនបាត ។ គាត់បានបេះផ្លែម្ទេសលក់ឱ្យម៉ូយរៀងរាល់៤ថ្ងៃម្តង ហើយដោយសារម្ទេសទុំយឺត គាត់អាចបេះម្ទេសពី៥០គីឡូក្រាម ទៅ៦០គីឡូក្រាមប៉ុណ្ណោះក្នុង១ថ្ងៃ ។Super Chili Pepper: Award-Winning Ornamental Chili Pepper

អ៊ំប្រុសនិយាយថា ៖ «បើម្ទេសទុំគ្រប់ដើម គាត់អាចបេះម្ទេសបានមិនក្រោម២០០គីឡូក្រាមទេក្នុង១ថ្ងៃ ហើយពួកអាជីវករបានមកទិញម្ទេសរបស់គាត់ដល់ចម្ការតែម្តង ។ បច្ចុប្បន្ន ពលរដ្ឋរស់នៅខេត្តយ៉ាក់សូថន បាននាំគ្នាដាំម្ទេសច្រើនជាងដាំដំណាំផ្សេងទៀត ដោយសារតម្លៃម្ទេសកើនឡើងជាបន្តបន្ទាប់» ៕

រកឃើញព្រះពុទ្ធបដិមា២អង្គដែលមានអាយុកាលតាំងពីស.វ៧ កប់ក្នុងដីខេត្តតាកែវ

0

បើយោងទៅតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារនិងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ស្ថិតនៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។May be an image of monument

ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅកំឡុងស.វ.ទី៧ ក្នុងរចនាបថភ្នំដា។ ដោយយល់ឃើញថា ស្ថានភាពនៃរូបព្រះបដិមាទាំងពីរអង្គនេះ មានការបាក់បែក និងត្រូវទទួលការសម្អាតអភិរក្សតាមបច្ចេកទេស ទើបក្រុមការងារថ្នាក់ខេត្តបានសម្រេចប្រគល់រូបចម្លាក់ទាំងពីរព្រះអង្គនេះ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ជាពិសេសគឺដើម្បីសិក្សាបន្ថែមអំពីព្រះពុទ្ធបដិមាដែលជាកេរ្តិ៍ដំណែលដ៏មានតម្លៃ បន្តអភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សារធារណជននាពេលអនាគត។May be an image of 9 people

រូបព្រះពុទ្ធបដិមាទាំងពីរអង្គនេះ រួមមាន៖
១-ព្រះពុទ្ធសមាធិ៖ មានកម្ពស់ប្រហែល ៨០ស.ម និងព្រះភ្នែនប្រហែល ៦៧ស.ម
២-ព្រះពុទ្ធទីបង្ករ៖ មានកម្ពស់ប្រហែល ១៥០ម៉ែត្រ ជើងទម្រប្រហែល ៦៧ស.ម

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិផងដែរ៕May be an image of 4 peopleMay be an image of 3 peopleMay be an image of 4 people

ពលរដ្ឋម៉ាឡេស៊ីមិនពេញចិត្តក្រោយឃើញស្លាកលេខរថយន្តថៃឆ្លងកាត់ព្រំដែនទៅចាក់សាំង

0

បរទេស៖ ប្រជាជនម៉ាឡេស៊ីមិនពេញចិត្តជាខ្លាំង ក្រោយឃើញស្លាកលេខរថយន្តពីប្រទេសថៃ ឆ្លងកាត់ព្រំដែនដើម្បីបំពេញសាំង ៩៥ ដែលជាប្រភេទសាំងធម្មតា ដោយអំពាវនាវដល់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Anwar Ibrahim ឱ្យពន្លឿនបញ្ហានេះ ព្រោះខ្លាចគេយកចំណេញក្នុងសេដ្ឋកិច្ច។

យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមករាថា ជនជាតិម៉ាឡេស៊ីបានបញ្ចេញភស្តុតាងរូបថតរថយន្តមកពីប្រទេសថៃដែលមានឈ្មោះថា Surat Thani បានទៅចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ Petronas ក្នុងទីក្រុង Rawang រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ធ្វើឱ្យប្រជាជនម៉ាឡេស៊ីមិនពេញចិត្ត និងបានចេញមកបញ្ចេញមតិយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍នេះ។

ពួកគេក៏បានដាក់ពាក្យបណ្ដឹងទៅនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Anwar Ibrahim រួមទាំងរដ្ឋមន្ត្រីសេដ្ឋកិច្ច Rafizi Ramli ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ លើសពីនេះ យោងតាម Twitter MALAYSIA Most Viral បានឱ្យដឹងទៀតថា មានឡានមួយគ្រឿងមកពីប្រទេសថៃឆ្លងកាត់ព្រំដែនដើម្បីចាក់សាំងធម្មតា ដោយមាននារីវ័យក្មេងម្នាក់ដែលគេជឿថាជាជនជាតិថៃឈរក្បែរឡាន និងបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈដែលបានមកជួយបំពេញសាំង ក៏ត្រូវបានបញ្ជាក់នៅក្នុងប្រកាសនេះផងដែរ។ชาวมาเลย์ฉุนจัด เจอคนไทยข้ามแดน เติมเบนซิน 95 ลั่น จ่อฟ้องนายก "อันวาร์" |  Thaiger ข่าวไทย

ទោះជាយ៉ាងណាក៏ដោយរថយន្តដែលមានស្លាកលេខបរទេស ឆ្លងកាត់ព្រំដែននោះគឺមិនអាចចាក់សាំងធម្មតា បាននោះទេ។ ដូច្នេះពួកគេត្រូវតែបំពេញសាំងស៊ុបពែ ប៉ុណ្ណោះដោយសាររថយន្តនោះមានស្លាកលេខបរទេស និងមិនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល។ ចំណែកឯប្រេងសាំងធម្មតា គឺត្រូវបានគេចាត់ទុកថាជាប្រេងដែលគាំទ្រដោយរដ្ឋាភិបាល ដោយសារវាមានតម្លៃថោក ហើយចាក់បានតែប្រជាជនម៉ាឡេស៊ីតែប៉ុណ្ណោះ។

បច្ចុប្បន្នតម្លៃសាំង ៩៥ ដែលជាប្រភេទសាំងធម្មតានៅប្រទេសម៉ាឡេស៊ីគឺ ២,០៥ រីងហ្គីតក្នុងមួយលីត្រ (ប្រមាណ ១,៧០០ រៀល) រីឯសាំង ៩៧ វិញដែលជាសាំងស៊ុបពែគឺ (ប្រហែល ៣,០០០ រៀលក្នុងមួយលីត្រ) ចំណែកប្រេងម៉ាស៊ូតមានតម្លៃ ២,១៥ រីងហ្គីតក្នុងមួយលីត្រ (ប្រហែល ១,៩០០ រៀល)។
គួរបញ្ជាក់ដែរថា បន្ទាប់ពី Twitter ខាងលើបានបង្ហោះចែកចាយព័ត៌មាននេះ ប្រជាជនម៉ាឡេស៊ី បានចូលមកបញ្ចេញមតិរិះគន់យ៉ាងក្តៅគគុក អំពីភាពមិនសមរម្យនៃរថយន្តដែលមានស្លាកលេខថៃ ចាក់សាំងធម្មតាពេញក្នុងប្រទេសម៉ាឡេស៊ី។

ដោយពួកគេបាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់ ព្រោះគេយកចំណេញក្នុងសេដ្ឋកិច្ចរបស់យើង។ អ្នកខ្លះក៏ខំមិនថា សូមចាត់វិធានការតឹងរឹង និងចែករំលែកបទប្បញ្ញត្តិជាមួយស្ថានីយ៍ប្រេងឥន្ធនៈនៅគ្រប់ទីកន្លែង។ អ្នកខ្លះទៀតក៏ខំមិនថា ហេតុអ្វីនិយោជកមិនពន្យល់ថាអ្នកណាអាចបំពេញប្រេងសាំងធម្មតា? រីឯអ្នកផ្សេងទៀតក៏ខំមិនថា ហេតុការណ៍នេះ តើអាចប្ដឹងនិងកាត់ទោសម្ចាស់ស្ថានីយសាំងបានដែរឬទេ?ชาวมาเลย์ฉุนจัด เจอคนไทยข้ามแดน เติมเบนซิน 95 ลั่น จ่อฟ้องนายก "อันวาร์" |  Thaiger ข่าวไทย