ខួរក្បាលរបស់មនុស្សគឺជាសរីរាង្គដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ដែលពឹងផ្អែកលើការផ្គត់ផ្គង់អុកស៊ីសែនជាប្រចាំពីឈាម។ ដូច្នេះប្រសិនបើគ្មានអុកស៊ីសែន កោសិកាខួរក្បាល រួមទាំងណឺរ៉ូនដែលបញ្ជូនសញ្ញាឱ្យគិត និងមានអារម្មណ៍ថយចុះបន្តិចម្តងៗ ហើយក៏ចាប់ផ្តើមស្លាប់។ យោងតាមវេជ្ជបណ្ឌិត Danny Gonzalez អ្នកស្រាវជ្រាវផ្នែកខួរក្បាលសរសៃឈាម និងជាជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសរសៃប្រសាទ Barrow ក្នុងទីក្រុង Phoenix រដ្ឋ Arizona បាននិយាយថា គាត់មិនមានចម្លើយច្បាស់លាស់នោះទេថា តើខួរក្បាលមនុស្សអាចរស់រានមានជីវិតបានយូរប៉ុណ្ណា ប្រសិនបើគ្មានអុកស៊ីសែន។How long can the brain survive without oxygen? | Live Science

ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Gonzalez ក៏បានបន្តទៀតថា ជាទូទៅតាមការស្រាវជ្រាវបានបង្ហាញថា ការខ្វះអុកស៊ីសែនពេញលេញនឹងធ្វើឱ្យកោសិកាខួរក្បាលស្លាប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ នៅក្នុងព្រឹត្តិការណ៍នៃការគាំងបេះដូង សកម្មភាពអគ្គិសនីដោយឯកឯងនៅលើផ្ទៃនៃខួរក្បាលនឹងបាត់បង់ក្នុងរយៈពេល ១០ – ៣០ វិនាទី។ រីឯការខូចខាតខួរក្បាលជាអចិន្ត្រៃយ៍វិញអាចកើតឡើងក្នុងរយៈពេល ៤ នាទីបន្ទាប់ពីការផ្គត់ផ្គង់ឈាមត្រូវបានកាត់ផ្តាច់។ ដូច្នេះការស្លាប់កោសិកាច្រើននឹងបង្កើនហានិភ័យនៃការស្លាប់ខួរក្បាល ការបាត់បង់មុខងារខួរក្បាលទាំងស្រុង និងមិនអាចត្រឡប់វិញបាននោះទេ។What You Need to Know About Brain Oxygen Deprivation

សម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលវិញមិនបណ្តាលឱ្យកោសិកាខួរក្បាលស្លាប់ភ្លាមៗនោះទេ ដោយការខ្វះអុកស៊ីសែនក្នុងខួរក្បាលរយៈពេល ៥ នាទី នឹងបណ្តាលឱ្យសន្លប់ ឬប្រកាច់ជាដើមនេះបើយោងតាមវិទ្យាស្ថានជាតិនៃជម្ងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញា (NINDS)។Brain hypoxia: Symptoms, causes, and recoveryហេតុនេះហើយ ការខ្វះអុកស៊ីសែនក្នុងខួរក្បាលគឺមានការប្រែប្រួលដោយអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗ មានន័យថាបើសុខភាពយើងល្អការខ្វះអុកស៊ីសែនក្នុងខួរក្បាលមានរយៈពេលយូរ ប្រសិនបើសុខភាពយើងចុះខ្សោយការខ្វះអុកស៊ីសែនក្នុងខួរក្បាលនឹងមានរយៈពេលខ្លី ឬអាចនឹងស្លាប់ភ្លាមៗក៏ថាបាន នេះបើយោងតាមការសិក្សាឆ្នាំ ២០២១ នៅក្នុងទស្សនាវដ្តី Intensive Care Medicine៕