នៅថ្ងៃទី២ ខែមករា Jennie សមាជិក BLACKPINK បានចូលរួមជាភ្ញៀវកិត្តិយសដំបូងក្នុងកម្មវិធី ថ្មីរបស់សិល្បការិនីជើងចាស់ Lee Hyori របស់ទូរទស្សន៍ KBS ដែលនឹងចាក់ផ្សាយថ្ងៃទី៥ មករា។ នេះជាសកម្មភាពទោលផ្លូវការដំបូងរបស់ Jennie ចាប់តាំងពីបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ខណៈតារាចម្រៀងរូបនេះក៏បានបង្ហើបពីមូលហេតុនៃការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដោយសម្រេចចិត្តមិនបន្តកុងត្រាបុគ្គលជាមួយក្រុមហ៊ុន YG ។Blackpink Jennie Reveals to Lee Hyori Why She Left YG : r/kpop

Jennie បានពន្យល់ថានាងចង់បន្តសកម្មភាពជាក្រុមជាមួយ YG ដោយសារតែភាពជាដៃគូ រយៈពេល ៧ ឆ្នាំរបស់ពួកគេ ប៉ុន្តែនៅពេលដែលនិយាយអំពីសកម្មភាពផ្ទាល់ខ្លួនរបស់នាង នាងចង់មានសេរីភាព និងផាសុកភាពជាងមុន។ «ខ្ញុំចង់ធ្វើសកម្មភាពជាក្រុមជាមួយក្រុមហ៊ុនដែលខ្ញុំបាននៅជាមួយអស់រយៈពេលប្រាំពីរឆ្នាំ ប៉ុន្តែខ្ញុំចង់មានសេរីភាព និងផាសុកភាពជាងមុននៅក្នុងសកម្មភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ដូច្នេះខ្ញុំបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា OA ដោយយកចិត្តទុកដាក់។ ខ្ញុំនឹងធ្វើការជាមួយក្រុមការងារដែលខ្ញុំបាននៅជាមួយជាយូរមកហើយ។ ខ្ញុំចង់ធ្វើគ្រប់សកម្មភាពរបស់ខ្ញុំដោយសេរី»។ នេះជាការលើកឡើងរបស់ Jennie ។230105 Jennie and Lee Hyori - 'The Seasons: Lee Hyori's Red Carpet' STV  Korea Photos | kpopping

សមាជិក BLACKPINK រូបនេះបានបន្តថា នាងពិតជាដឹងគុណចំពោះអ្វីទាំងអស់ដែលនាងបានរៀននៅ YG Entertainment ហើយបានពន្យល់ថានាងត្រូវបានបំផុសគំនិតឱ្យបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង នៅពេលដែលនាងចាប់ផ្តើមសួរថា នាងពិតជាចង់ធ្វើអ្វីដោយខ្លួនឯងនាពេលអនាគត។BLACKPINK's Jennie Releases Solo Track, 'You & Me': Stream It Now –  Billboard

Jennie បាននិយាយថា «ខ្ញុំបានរៀនច្រើនណាស់នៅ YGហើយដោយសារវាជាក្រុមហ៊ុនដែលខ្ញុំចាប់ផ្តើមជាសិក្ខាកាមតាំងពីដំបូងមក ខ្ញុំមានច្រើនណាស់ដែលខ្ញុំអាចធ្វើបាន និងរៀន ដូច្នេះខ្ញុំបានសួរខ្លួនឯងថា ‘តើអ្នកអាចធ្វើអ្វីបានដោយខ្លួនឯងនៅក្នុង អនាគត?’ ខ្ញុំបានគិតថា ‘ចូរយើងប្រឈមមុខនឹងវាដោយភាពក្លាហាន»។ ជាមួយគ្នានេះដែរ Jennie ក៏បានបង្ហាញពីអត្ថន័យនៃឈ្មោះក្រុមហ៊ុនរបស់នាងគឺ ‘ODD ATELIER’ ហៅកាត់ថា OA ដោយ Jennie បានពន្យល់ថា «វាមានចេតនាក្នុងការធ្វើបានល្អ ទោះបីជាផ្លូវរបស់ខ្ញុំចម្លែក និងខុសពីអ្នកដទៃក៏ដោយ»។Blackpink's Jennie Kim Is A Fan Of This London-Based Bridal Brand | British  Vogue

គួរបញ្ជាក់ថា Jennie បានបង្ហាញស្លាកសញ្ញា ODD ATELIER របស់នាងជាផ្លូវការនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ដោយបង្ហាញថានាងបានបង្កើតក្រុមហ៊ុនដើម្បី «ទាក់ទាញការយកចិត្តទុកដាក់ក្នុងវិធីខុសពីអ្វីដែលធម្មតា ឬរំពឹងទុក»៕