ប្រទេសចិន ៖ រថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរបានចាប់ផ្តើមផ្តល់សេវាកម្មដឹកអតិថិជនហើយនៅទីក្រុងក្វាងចូវ ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ នេះជាការបោះជំហានដ៏សំខាន់មួយក្នុងការនាំយកបច្ចេកវិទ្យាការបើកបរដោយស្វ័យប្រវត្តិមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ។ អ្នកដំណើរទាំងអស់អាចឡើងជិះរថយន្តនេះ តាមរយៈការប្រើប្រាស់សំបុត្ររថយន្ត ឬការស្កេនទូទាត់ប្រាក់ ដូចគ្នានឹងការជិះរថយន្តទូទៅដែរ ។Free ride! Self-driving buses start passenger trial in Guangzhou

អ្នកដំណើរម្នាក់ឈ្មោះ Yu និយាយថា គាត់បានមកសួនសាធារណៈ Shuimo ដើម្បីដើរកម្សាន្ត ហើយបានឃើញរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ។ ហេតុនេះ គាត់ក៏សាកល្បងជិះរថយន្តនេះជាលើកដំបូងឃើញថា នៅលើរថយន្តមានកន្លែងអង្គុយធំទូលាយ ហើយងាយស្រួលទៀតផង ។

រីឯអ្នកដំណើរម្នាក់ទៀតឈ្មោះ Zhao និយាយថា គាត់បានតាំងចិត្តនាំកូនមកជិះរថយន្តគ្មានអ្នកបើកបរនេះដើម្បីឱ្យដឹងថា តើវាមានលក្ខណៈខុសប្លែកគ្នាពីរថយន្តធម្មតាដូចម្តេចខ្លះ?Guangzhou to Launch 6 Self-Driving Operation Demonstration Lines with 50  Self-Driving Buses - Pandaily

រថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ១គ្រឿងនេះ បានបំពាក់ទៅដោយបច្ចេកវិទ្យាបើកបរទំនើបគ្រប់កន្លែងទាំងអស់ ។ រថយន្តនេះបានបើកបរដោយខ្លួនឯងក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ ភ្នាក់ងារផ្តល់សេវាកម្មរថយន្តដឹកអ្នកដំណើរនៅទីក្រុងក្វាងចូវនិយាយថា បច្ចុប្បន្ន មានរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ចំនួន៥០គ្រឿង បានដឹកអ្នកដំណើរនៅទីក្រុងក្វាងចូវ ។

Feng Jiantao មកពីក្រុមហ៊ុន Guangzhou No.4 Bus ប្រាប់ថា ផ្លូវធ្វើដំណើររបស់រថយន្តក្រុងបានធ្វើតាមពេលវេលាកំណត់ ដូចជា ៖ នៅម៉ោងប្រញាប់ នឹងមានរថយន្តដឹកអ្នកដំណើរគ្មានអ្នកបើកបរ ផ្តល់សេវាកម្មដឹកអ្នកដំណើររៀងរាល់៨នាទី ទៅ១៥នាទី ។ រីឯតម្លៃសំបុត្ររថយន្ត គឺស្មើត្រឹមតែ២យាន់ប៉ុណ្ណោះ (ឬប្រមាណ១ពាន់រៀល) ដែលតម្លៃនេះដូចគ្នានឹងការជិះរថយន្តធម្មតាដែរ ៕Guangzhou launched first driverless bus line with L4 autonomous driving  buses - Mobility Innovators