ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះអាមេរិកបានធ្លាក់នៅលើអាកាស
សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះ «Boeing 737 Max 9» បានធ្លាក់នៅលើអាកាសពេលយន្តហោះនេះកំពុងហោះហើរ ។ ភ្នាក់ងារអាកាសចរណ៍អាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ «Boeing 737 Max 9» ស្មើចំនួនជាង១០០គ្រឿង ជាបណ្តោះអាសន្ន ។
ការផ្អាកដំណើរការយន្តហោះប្រភេទនេះ បន្ទាប់ពីកើតហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារទ្វារសង្គ្រោះបន្ទាន់នៅចំណុចកណ្តាលនៃយន្តហោះនេះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានធ្លាក់នៅកណ្តាលអាកាស ។ ពេលនោះ មានអ្នកដំណើរចំនួន១៧១នាក់បានធ្វើដំណើរពីទីក្រុង Portland រដ្ឋ Oregon ទៅកាន់ទីក្រុង Ontario រដ្ឋ California បន្ទាប់ពីយន្តហោះបានហោះឡើងលើបន្តិច ។
ហេតុនេះ អ្នកបើកបរយន្តហោះបានសម្រេចចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានដដែលវិញ ហើយសំណាងល្អ គ្មានអ្នកដំណើរណាម្នាក់រងរបួស ឬស្លា.ប់បាត់បង់ជីវិតទេ ។ ប៉ុន្តែហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ភ័យតក់ស្លុតយ៉ាងខ្លាំង ។
តាមការស៊ើបអង្កេតជំហានដំបូងរបស់អ្នកជំនាញមកពីភ្នាក់ងារគ្រប់គ្រងការហោះហើរ និងក្រសួងគមនាគមន៍អាមេរិកបង្ហាញថា ហេតុការណ៍នេះអាចបណ្តាលមកពីប្រព័ន្ធគ្រប់គ្រងសម្ពាធខ្យល់នៅកន្លែងអ្នកដំណើរមានបញ្ហា ។ ហេតុនេះ ទើបវាបណ្តាលឱ្យទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះធ្លាក់ ។
សារព័ត៌មានរាយការណ៍ថា គេបានបញ្ជូនយន្តហោះប្រភេទ Boeing 737 Max 9 ចំនួន២១៨គ្រឿងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗនៅលើពិភពលោករួចហើយ ។ ហេតុការណ៍នេះនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិក ដែលប្រើប្រាស់យន្តហោះប្រភេទនេះត្រូវផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ៕







ការសាងសង់រូបសំណាកនេះ គឺដើម្បីជាការរំលឹកនឹកគុណដល់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូដំបូងបានអប់រំទូន្មានប្រៀនប្រដៅសម្តេចតេជោ កាលពីសម្តេចនៅវ័យកុមារភាពឲ្យមានចំណេះចេះដឹងក្លាយជាបញ្ញវ័ន និងជាវីរជនឆ្នើមរបស់កម្ពុជា។
បុស្បុកតម្កល់រូបសំណាកណេះ គឺធ្វើតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ធ្វើអំពីស្ពាន់៕
ពាក្យ ស៊ូណាមិ (Tsunami) នេះមានប្រភពចេញមកពីភាសាជប៉ុនគឺ “Tsu” ដែលមានន័យថា “កំពង់ផែ” និង “Nami” ដែលមានន័យថា “រលក”។ ពាក្យនេះ ត្រូវបានគេប្រើប្រាស់ និងទូទៅស្គាល់ជាសកលនៅក្នុងឆ្នាំ១៨៩៦ ដោយកាលនោះ ស៊ូណាមិ (Tsunami) បោកបក់មកកាន់ប្រទេសជប៉ុន ធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនាសម័យនោះ។
ដោយឡែក ចំពោះមូលហេតុដែលធ្វើឱ្យជប៉ុនងាយទទួលឥទ្ធិពលរលកយក្សស៊ូណាមិនេះ ក៏ដោយសារជប៉ុនជាប្រទេសដែនកោះ ស្ថិតនៅចំខ្សែអ័ក្សភ្នំភ្លើង និងនៅចំបន្ទាត់នៃតំបន់ងាយរងគ្រោះរញ្ជួយដី តាមបណ្តោយមហាសមុទ្រប៉ាសុីហ្វិក។































