ករណីតារាចម្រៀង ជេន ជួបឧបទ្ទវហេតុភ្លើងឆាបឆេះអំឡុងពេលថតបទចម្រៀងថ្មីបានធ្វើឱ្យមហាជនតក់ស្លុតយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ខណៈមកទល់ពេលនេះស្ថានភាពរបស់ ជេន បានធូរស្បើយបានច្រើនហើយ។ ជាមួយគ្នានេះដែរ ហ្វេនៗបានកោតសរសើរទឹកចិត្តរបស់តារាចម្រៀង នីកូ យ៉ាងខ្លាំងក្រោយពីដឹងថាលោកជាអ្នករត់ទៅឱប ជេន ភ្លាមៗពេលជួបហេតុការណ៍តក់ស្លុតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBIMtXGr1yev1-DrvnwrfM4GzA_TB9OHnORfipco1Nm69T0SOQYwsCtwZVT2-Lz4UZmSNL63I0gmON1mV-I2AwqIpzQXIE9TD2CO5D9AikdoS-H6mY1kckG8xf6tkz-6AQTTzM0RTgPT9MSahgl-R9KV5_lkmD7DURBq_0yE6PxMuZ35CnMtEUVs4LYI/s1081/image_2024-01-08_10-44-37%20(2).png

តាមការឱ្យដឹងពីលោក នីកូ ផ្ទាល់ដែលស្ថិតនៅក្នុងហេតុការណ៍ករណីភ្លើងឆាបឆេះលើដងខ្លួនរបស់ ជេន បានបង្ហើបឱ្យដឹងថាបុរសដែលរត់ទៅឱបជេនគឺជាលោក ហើយភ្លាមៗគឺបញ្ឈប់ការថតតែម្តងបើទោះបីជាការថតបទចម្រៀងថ្មីនោះចំណាយច្រើនយ៉ាងណាក៏ដោយ។ លោក នីកូ បានបញ្ជាក់នៅលើបណ្តាញសង្គមថា «ខ្ញុំរត់ទៅឱបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាកខ្លាំងរបកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុ គឺមុនថត ឈុតភ្ជាប់និងក្រដាស magic នេះ team work បានតេស្ត៍ដដែលៗ រួចហើយគឺឃើញថាវារលត់ភ្លាមរយៈពេល៣វិនាទី ប៉ុន្តែការឆាបធ្វើឱ្យមានបញ្ហាគឺឆាបពីស្បៃ ខ្ញុំបញ្ឈប់ការថតចោលភ្លាមៗទោះបីជាបទមួយនេះចំណាយច្រើនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំនិងជេនក៏មិនដឹងដែរវាមានការរលាកខ្លាំង ព្រោះរយៈពេលនៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញគឺបាននាំជេនទៅកាន់មន្ទីរពេទ្យដើម្បីលាងរបួស »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWo2n16uc-6Pk5pbgZZ9FW3L1BNRbJOl73bEq2WICOEDTx9OXx1knGeX3rYu4mcBMLsjw_f4ejxFMAJc28HTjIQCA2oLDlv3ehReAwDcVKGa3VyoSj3XnQWL5TX358QiuRFjNR6tJhr0AD-wnKZ9rDMVChCPVpb_NSvuP9RxxxcOZq2-af9i0zf4pWlTo/s2048/image_2024-01-05_15-29-55.png

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមរបស់ ជេន វិញក៏បានបង្ហាញស្ថានភាពរបួសរបស់ខ្លួនដែលមានការលាកខ្លាំងនៅត្រង់ពោះ និងចង្ការ ក្រោយពេលជួបហេតុការណ៍ភ្លាមៗដែលធ្វើឱ្យមហាជនកាន់តែតក់ស្លុតនៅមានឃើញមានការលាកយ៉ាងខ្លាំងដូចនេះ។ ទោះយ៉ាងណា ម្ចាស់បទ«ថ្នាក់រៀនជាប់គ្នា» រូបនេះមានស្ថានភាពល្អប្រសើរច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmPh0TlfXo-uGmaSx7ORUEq6qr1f8-quqqD4yBAbhbXvLqvP62hs9I4aji9GwoF-TMYC5zbJtYAkLobZ7ZMKs7YFomXXjdBZL5xY8Ir1uVBGnpk5Wcg7PjV-0q6iFM5w2AOSteDy4W0Y63AHN-vYMuP55h1-K-oreeLYbAAlcdyB0pXDkUJlvIEjbY3bo/s1920/image_2024-01-08_10-44-38.png

ក្រោយពីមហាជនដឹងថាលោក នីកូ ជាអ្នករត់ទៅឱបជេនភ្លាមៗពេលមានភ្លើងឆាបឆេះធ្វើឱ្យទស្សនិកជនសរសើរលោកយ៉ាងខ្លាំងមិនខ្វល់ពីអ្វីទាំងអស់ យកចិត្តទុក្ខដាក់ផ្ដល់ភាពកក់ក្ដៅដល់ក្រុមការងារនិងសិស្សប្អូនដូចនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ មករា មានវីដេអូចែកចាយលើបណ្តាញសង្គមដ៏តក់ស្លុតពីតារាចម្រៀង ជេន ត្រូវភ្លើងឆាបឆេះអំឡុងពេលថតបទចម្រៀងថ្មី។ ក្រោយពីវីដេអូនោះបានចែកចាយខាងក្រុមការងាររបស់ 3f Music ក៏បានចេញមកបញ្ជាក់មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនោះគឺមកពី ក្រដាស magic (ក្រដាសសម្រាប់ដុតលេងសៀក )ឆាបជាមួយស្បៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKyqRwKtM5GSQdSRYkUtiLDDg-KVJbvOB_yDKjk9tVZR7h-1RxRvKbTxEj8hINes9JyXubOumEiW1NuXuaGI8wf4TYJ2kHspLZqExphNhRWmO81GVNAZlebdKvISX9NDwKj1dP9G6znYnonmn3DxQHLAo12b3NJmxyYguioeEax2efimeWosc86GjK2Mc/s2048/image_2024-01-08_10-44-39.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiorpvSN-dzPtOFAf8NI3GhCUIYrQW2yjIaCAiYgM3k1NbfVXcsHx-Ph3Byd2TMY3yzucisgI9koDFhccz_RIPLbSkn6WEVQtT9BIWtbdFMAZzL8tPKKihhqzqK2rAlU3oqIsCUR0dp8jlMgu_MIfX5L6M7VusngfkXbbHy7Q3yzZISrHzv7pbP1T4xes/s2048/image_2024-01-08_10-44-41.png