ទោះបីជាលោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រេចហើយក្តីហើយលោក ឌួង ឆាយ ក៏បានរៀបការម្តងទៀតក៏ដោយ ប៉ុន្តែនៅតែមានរឿងរ៉ាវផ្សេងៗបណ្តាក់គ្នាដូចខ្យងទៅលើកូនៗរបស់អ្នកទាំងពីរ។ ជាក់ស្តែងថ្មីៗនេះក៏ផ្ទុះរឿងឯកជនម្តងទៀតហើយលោក ឌួង ឆាយ ក៏បានបង្ហោះសារថា «ទុកឱ្យពេលវេលាជាអ្នកបកស្រាយ» ដែលជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកយ៉ាងច្រើន។
កាលពីថ្ងៃទី៦ មករា អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីឆាតការឆ្លើយឆ្លងគ្នារបស់លោក ឌួង ឆាយ ជាអតីតស្វាមី និងកូនប្រុស ពីរឿងអ្នកនាងចូលរួមកម្មវិធីមង្គលការមួយដោយរៀបរាប់យ៉ាងដូច្នេះថា «ជាដំបូងខ្ញុំសូមជូនពរបងទាំងពីរឱ្យមានសុភមង្គលពេញមួយជីវិត។ ហើយឥឡូវនេះដល់វគ្គមនុស្សមិនចេះកែចរិតពេលខ្លះក៏វាហួសហេតុពេកដែរចេះតែយ៉ាងម៉េចក្នុងខ្លួនបានចេះតែមករករឿងខ្ញុំ ហើយខ្ញុំទៅធ្វើអីអ្នកឯងបានមកខាំខ្ញុំមិនលែងចឹង ហើយកុំមកដើរតួកំសត់ទៀតឱ្យសោះឥឡូវមករករឿងទាំងកូនទៀតមិនដឹងថាជាឪពុកបែបស្អីទេ»។
អ្នកនាងបន្តថា «ខ្ញុំឃើញហើយកំដៅឡើងពេញខ្លួនមនុស្សស្អីមិនចេះនៅសុខរៀងខ្លួនហើយខ្ញុំទៅធ្វើអីប៉ះពាល់អ្នកឯង ហើយអ្នកណាក៏ទំនេរម្ល៉េះផ្ញើរូបខ្ញុំទៅអ្នកឯងត្រៀមខ្លួនទៅអ្នកពូកែចេះដឹងរឿងគេត្រៀមជួបមេធាវីខ្ញុំទៅកុំឱ្យពូកែទំនេររឿងprivateគេពេក ហើយវាយ៉ាងម៉េចបើគ្រាន់តែខ្ញុំទៅការមិត្តភក្តិបងប្អូនខ្ញុំហ្នឹង ហើយខ្ញុំទៅជាមួយបងប្រុសបង្កើតខ្ញុំតាសវាថី មើលតែគ្រួសារអ្នកឯងឱ្យល្អទៅ ហើយចាំបាច់គំរាមកូន យកលុយមកគំរៀមអត់បង់ថ្លៃសាលាឱ្យកូន ខ្ញុំចិញ្ចឹមកូនខ្ញុំខ្លួនឯង៣ឆ្នាំជាងហើយមិនឱ្យលំបាកទេមើលពេលកូនទាំងបីនៅមួយខ្ញុំហាយសូ ម៉េចលុយខ្ញុំខំធ្វើការេកលុយដើម្បីស្នាមញញឹមកូនពិតៗ ក្មេងគ្នាដឹងអីនាំសំពាធឱ្យកូនរឿងមនុស្សចាស់ កូនទៅធ្វើអីអ្នកឯងកុំធ្វើបាបកូនហួសហេតុពេកហើយ ខ្ញុំអាណិតកូនស្រីភឺលទើប៤ឆ្នាំនិងឌុបឈឺមិនប្រក្រតីផងមិនដឹងសំពាធ ហើយនឹកម្ដាយម៉េចទេ»។
ងាកទៅកាន់លោក ឌួង ឆាយ វិញបន្ទាប់ពីអតីតភរិយាបង្ហោះភស្តុតាងនិងខ្លឹមសារខាងលើនេះលោកបានសរសេរនៅលើបណ្តាញសង្គមថា «ខំប្រឌិតគ្រប់រឿង ការពិតនៅតែជាការពិត។ កាន់តែប្រឌិតកាន់តែអស់តម្លៃ។ ការពិតមាននៅលោកនេះ។ ទុកឱ្យពេលវេលាបកស្រាយអ្វីៗគ្រប់យ៉ាង»។
ក្រោយពីលោក ឌួង ឆាយ បង្ហោះថា ទុកឱ្យពេលវេលាជាអ្នកបកស្រាយ អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនវែកញែកយ៉ាងច្រើន។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានបញ្ចេញមតិថា «I’m proud of you Idol ! ខ្ញុំតែងតែសង្កេតឃើញបងជាអ្នកនិយាយត្រង់ចូលចិត្តស្តាប់បងនិយាយមានអត្ថន័យ មានខ្លឹមសារច្បាស់ៗ អតីតកាលរបស់បងបានបង្រៀនអោយមនុស្សដែលធ្វើខុសហើយ អាចកែប្រែកំហុសខ្លួនឯងឡើងវិញបាន, ពេលណាបានពេលវេលាបងស្រាយបង ចាំពេលណាពេលវេលា live ប្រាប់ខ្ញុំផង , ជាតិក្រោយបានចប់ »។
អ្នកផ្សេងទៀតបានសរសេរថា «យកការពិតមកនិយាយចឹងបង អាណិតពេលវេលាណាស់គ្នាអត់ដឹងអីផងឱ្យគ្នាអ្នកបកស្រាយទៀត គ្នាដឹងតែទៅមុខទេ បានហើយខ្ញុំសុំ ឈប់ទៅ ឈប់ត ឈប់ ចងពារ ចាប់ផ្តើមអានាគតប្រពន្ធថ្មី កុំចងពារនិងអតីតធ្វើអី កូនៗមិនអាចទទួលការស្រឡាញ់យកចិត្តទុកដាក់ទាំងសងខាង មានគិតដល់កូនអត់លោក?? , Unsend chat ជាមួយកូនធ្វើអី? តែដូចនៅតាប៉ែ តោងទាមជាមួយគេម៉្លេះ យកកូនទុកដូចល្បែងអុក ។ មានអាសូរចិត្តកូនទេ? មានដឹងកាតព្វកិច្ចខ្លួនជាឪទេ ខឹងក្មេង គំរាមកូនឈប់បង់សាលាឱ្យ ហួសចិត្ត, ចោរមិនដែលថាខ្លួនចោរទេ ហើយក៏គ្មានអ្នកផុសថាខ្លួនខុសមានតែអ្នកទាមទារត្រូវ , កូនគាត់ចេះដឹងខុសត្រូវណាស់ ក្មេងសោះអូនធំឡើងជាសរសរទ្រូងជាតិ, រាល់ដងពូជាអ្នកឡាយបកស្រាយម៉េចលើកនេះពូទុកឱ្យពេលវេលាអ្នកបកស្រាយវិញពូ»៕










