Home Blog Page 1342

បុរសអាមេរិកម្នាក់នៅពីក្រោយខ្នងការទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងសង្គ្រាមវៀតណាម បានទទួលមរណភាព

0

អ្នកដឹកនាំគោលនយោបាយអាមេរិក លោក Henry Kissinger ដែលជាអ្នកនៅពីក្រោយខ្នងការពិភាក្សាលើព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជា អំឡុងសង្រ្គាមវៀតណាមចូលមកកម្ពុជាក្នុងឆ្នាំ១៩៦៩-១៩៧០ បានទទួលមរណភាពហើយនៅក្នុងវ័យ១០០ឆ្នាំ។Henry Kissinger, American diplomat and Nobel winner, dead at 100 - CNA
លោក Kissinger បានទទួលមរណភាពនៅក្នុងផ្ទះនៃរដ្ឋ Connecticut ដោយមូលហេតុនៃការស្លាប់ មិនត្រូវបានប៉ូលិសរដ្ឋអាមេរិកបង្ហាញឱ្យដឹងនោះទេ។

អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៩ ដល់ដើមឆ្នាំ១៩៧៣ ចំនួន២លាន៨សែនតោន ដែលគ្រានោះ លោក Kissinger ក៏បានទទួលស្គាល់ពីទង្វើរបស់លោក ដែលបណ្ដាលឱ្យប្រជាជនកម្ពុជារាប់សែននាក់បានបាត់បង់ជីវិត និងមានពិការភាពរាប់មុឺននាក់ផងដែរ។Henry Kissinger's bombing campaign likely killed hundreds of thousands of Cambodians − and set path for the ravages of the Khmer Rougeសូមបញ្ជាក់ថា ការដែលអាមេរិក ទម្លាក់គ្រាប់បែកជាច្រើនតោនមកកម្ពុជាដូច្នេះ ដោយបានយកលេសថា កំទេចពួកយៀកកុង៕Cambodian Incursion | Vietnam War Commentaries

ប្រភព៖ Britannica 

 

ជនបរទេសនិយាយថា គ្មានប្រទេសណាកខ្វក់ដូចវៀតណាម

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានចុះផ្សាយថា វៀតណាមជាប្រទេសមួយដែលការធ្វើចរាចរមានភាពរញ៉េរញ៉ៃបំផុត និងមានសំឡេងស៊ីប្លេរំខានទៀតផង ។ លើសពីនេះ នៅមានបញ្ហាផ្សេងទៀតដែលធ្វើឱ្យវៀតណាមខូចកេរ្តិ៍ឈ្មោះក្នុងវិស័យទេសចរណ៍ គឺបញ្ហាសំរាម និងភាពកខ្វក់ក្នុងទីក្រុង ។

នៅតាមបណ្តាខេត្តផ្សេងៗ ក៏ដូចជាទីក្រុងហាណូយ និងទីក្រុងដាណាង ពិបាកដោះស្រាយបញ្ហាបរិស្ថានកខ្វក់ណាស់ ហើយក៏ពិបាកផ្លាស់ប្តូរទម្លាប់ការចោលសំរាមរបស់ពួកគេផងដែរ ដោយសារពួកគេមិនបានខ្វល់ខ្វាយពីបរិស្ថាន និងទទួលការអប់រំមិនត្រឹមត្រូវ ។ ជនបរទេសនិយាយថា ពួកគេគ្មានទំនួលខុសត្រូវចំពោះសង្គមទេ ហើយម្នាក់ៗគិតតែពីការសប្បាយរៀងៗខ្លួន ។ ជនបរទេសប្រាប់ថា ពួកគេបានទៅកម្សាន្តនៅតាមប្រទេសនានាលើពិភពលោក ប៉ុន្តែគ្មានប្រទេសណាមួយកខ្វក់ដូចវៀតណាមទេ ។Vietnam in danger of becoming a dump as China says no to trash - Vietnam  Insider

ការចោលសំរាមផ្តេសផ្តាសនៅវៀតណាមត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គម ហើយអ្នកលេងបណ្តាញសង្គមនិយាយថា ប្រទេសថៃ និងប្រទេសផ្សេងៗ ក៏មានសំរាមផ្លាស្ទិកដែរ ដូចជា ថង់ដាក់ចំណីអាហារ, កែវកាហ្វេ, បំពង់បឺត និងដបទឹកសុទ្ធ ។ លើសពីនេះ ក៏មានបញ្ហាចរាចរណ៍ និងស្រវឹងក្នុងពេលបើកបរ ប៉ុន្តែប្រទេសថៃបានដោះស្រាយបញ្ហានេះ ដោយការអប់រំពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ទើបធ្វើឱ្យបច្ចុប្បន្ន ជនជាតិថៃមានទម្លាប់កើបសំរាមនៅតាមផ្លូវ សូម្បីតែក្រដាស១សន្លឹក ។ ពេលខ្លះ ពួកគេដាក់កាកសំណល់មួយចំនួនចូលហោប៉ៅខោ រួចយកទៅបោះចោលក្នុងធុងសំរាមដោយខ្លួនឯង ។Vietnam's long and winding road to plastic waste reduction

ហេតុនេះ បើចង់ឱ្យប្រទេសមានបរិស្ថានស្អាត និងគ្មានការចោលសំរាមផ្តេសផ្តាសនៅតាមកន្លែងសាធារណៈ ឬតាមផ្លូវ រដ្ឋាភិបាលប្រទេសនីមួយៗត្រូវអប់រំកុមារតាំងពីថ្នាក់មត្តេយ្យ អំពីការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ទើបពួកគេមានទម្លាប់ល្អជាប់ខ្លួន និងប្រកាន់យកទម្លាប់ល្អនេះនៅពេលពួកគេធំឡើង ។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ជនបរទេសនិយាយថា នៅតាមឆ្នេរសមុទ្រវៀតណាមមានសំរាមច្រើនណាស់ ។ ហេតុនេះ វៀតណាមគួរតែពិន័យអ្នកចោលសំរាមផ្តេសផ្តាស និងអប់រំពីការចោលសំរាមនៅតាមសាលារៀនទូទាំងប្រទេស ។ បើធ្វើបែបនេះបាន នៅតាមភូមិតូចៗ ឬទីសាធារណៈផ្សេងៗនឹងមានខ្យល់អាកាសបរិសុទ្ធ ហើយភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត ។Beaches trashed in central, southern Vietnam - VnExpress International

ជនបរទេសខ្លះទៀតប្រាប់ថា នៅប្រទេសវៀតណាមស្ទះចរាចរណ៍ខ្លាំង និងមានគំនរសំរាមច្រើនបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ។ ជនជាតិវៀតណាមនិយាយឮសំឡេងខ្លាំងជាងគេនៅលើពិភពលោក រីឯភាពកខ្វក់ គឺវៀតណាមកខ្វក់បំផុត ។ ចំណែកនៅតាមភោជនីយដ្ឋានវៀតណាមវិញបានបោសសម្អាតតែម្តងប៉ុណ្ណោះ គឺបោសសម្អាតនៅពេលបិទទ្វារឈប់លក់ឱ្យអតិថិជន ។ ដូច្នេះ ជនបរទេសទៅលេងវៀតណាមតែម្តងប៉ុណ្ណោះ ពួកគេមិនចង់ទៅលេងទីនោះទៀតទេ ។

សរុបមក រដ្ឋាភិបាលវៀតណាមគួរចេញច្បាប់ឱ្យតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហាសំរាម និងអប់រំពីការចោលសំរាមចាប់ពីក្មេងថ្នាក់មត្តេយ្យឡើងទៅ ក៏ដូចជាអប់រំក្នុងក្រុមគ្រួសារផងដែរ ។ ការចោលសំរាមផ្តេសផ្តាសបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ជាពិសេស វិស័យទេសចរណ៍ ៕

ស្វាមីនាំភរិយាទៅប្រគល់ឱ្យម្តាយក្មេកវិញ ដោយសារនាងពូកែតែរឿងម្យ៉ាង

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ World of Buzz បានចុះផ្សាយពីវីដេអូមួយកំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម TikTok ក្រោយពីស្វាមីបាននាំភរិយារបស់ខ្លួនទៅប្រគល់ឱ្យម្តាយក្មេកវិញ ដោយសារភរិយាមិនចេះធ្វើការងារផ្ទះ ហើយនាងពូកែតែរឿងម្យ៉ាងប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ហើយក្នុងវីដេអូគេឃើញស្វាមីរូបនេះបាននាំភរិយាទៅប្រគល់ឱ្យម្តាយក្មេកដល់មុខផ្ទះ ។ ក្រោយមក បុរសជាស្វាមីបានហៅម្តាយក្មេកមកជជែកជាមួយខ្លួន និងទទួលយកកូនស្រីទៅនៅជាមួយវិញ ។ ស្វាមីនិយាយថា ៖ «នាងមិនចេះធ្វើម្ហូបទេ ហើយបោកខោអាវក៏អត់ចេះដែរ នាងពូកែតែខាងទិញទំនិញអនឡាញប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgee8ZOP3QgCuhXwcEsCCyh8oUy8XiImOJVjsZI0psA6aF3EuJMhGDwWftyapwgETtVFISsybqBXcjl6buQb3D1mL6eCU2NwtJNwsWM9XDDC7GT_vYSB4nw3jq7lE_lb8Co1MpPJFJ1HKCyGMTo3ZoZmH2Xy5m7MwXyu_eefitCw8aSfz8n-UStviNA-rk/s1280/photo_2023-11-30_13-28-26.jpg

ស្វាមីបន្តថា ៖ «ខ្ញុំសោកស្តាយណាស់ដែលបានរៀបការជាមួយនាង ។ ខ្ញុំបានចំណាយប្រាក់យ៉ាងច្រើនដើម្បីរៀបចំពិធីមង្គលការ ហើយអ្វីដែលខ្ញុំទទួលបាន គឺនាងចេះតែទិញទំនិញអនឡាញប៉ុណ្ណោះ» ។

ស្វាមីបន្ថែមថា ៖ «ខ្ញុំប្រគល់នាងឱ្យម្តាយនាងហើយ ។ ខ្ញុំមិនដឹងថា ហេតុអ្វីត្រូវមករៀបការជាមួយមនុស្សមិនចេះធ្វើការងារផ្ទះ ។ ខ្ញុំបានប្រគល់អ្វីគ្រប់យ៉ាងឱ្យនាង ប៉ុន្តែខ្ញុំមិនទទួលអ្វីត្រឡប់មកវិញសោះ» ។

លើសពីនេះ ស្វាមីក៏បានរិះគន់ម្តាយក្មេកផងដែរ ដែលគាត់មិនបានអប់រំកូនស្រីអំពីការធ្វើជាភរិយា និងជាមេគ្រួសារដ៏ល្អ ។ ប៉ុន្តែម្តាយក្មេកឆ្លើយតបថា ៖ «អ្នកមិនគួរធ្វើដាក់កូនស្រីខ្ញុំដូចអ្នកបម្រើទេ ពីព្រោះយ៉ាងហោចណាស់ កូនស្រីខ្ញុំស្រស់ស្អាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_yr_SGwFCGe5hdfgMKPI3gJsffGyl6vfv9XOPLBCB-ue4neR4xqB9HlqRfdldEmrYtGiCmB9VFzgV8g0utfgYmg-1ckZ-byGSNgmvzsu4kqcCCm8ovpG1L2a1K5bwpuoX7qJhv7w9GZPZ_wYnM00zVrx_kORa1xwP2ReA1FDTr1wtao7AQfrWsF1a_8/s1280/photo_2023-11-30_13-28-25.jpg

ម្តាយក្មេកសួរត្រឡប់ទៅវិញថា ៖ «កាលពីមុន នៅពេលសេពគប់ឃើញថា ស្រុះស្រួលគ្នា ហេតុអ្វីពេលនេះ បែរជាផ្លាស់ប្តូរគ្រប់យ៉ាងអស់? តើបានគិតច្បាស់លាស់ហើយឬនៅថា សម្រេចចិត្តលែងលះគ្នា? តើឱ្យកូនស្រីខ្ញុំធ្វើជាអ្នកបម្រើរបស់អ្នក មែនទេ?» ។

ទោះយ៉ាងណា កូនប្រសាររូបនេះនៅតែប្រកាន់ជំហរតាមការសម្រេចចិត្តរបស់ខ្លួន ព្រមទាំងប្រាប់ថា ភាពស្រស់ស្អាតរបស់ភរិយាមិនអាចជួយនាងឱ្យចេះធ្វើការងារផ្ទះនោះទេ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvJaM6HphBUeEgXipHjEBCtN7c3VANqOdJ5qDGTxJsrc9dxohZ45byEoAoASGWYz_Pcj8SFDjJvWyTsWFqDLAAVuSQK_SCXkGTotm6l3D8d5lz1aUglU8chNB6k4p15kBNnz3zr5NOPTlg-JFAOF-qJlGu73DuIiQT6cf6c5KCEwLaPCnB8wfDrCSqlE/s1280/photo_2023-11-30_13-28-25%20(2).jpg

អាថ៌កំបាំងនៃការរស់នៅប្រកបដោយសុខភាពល្អពីស្ត្រីចំណាស់ជាងគេលើពិភពលោក

0

បរទេស៖ លោកយាយ Maria Branyas Morera អាយុ ១១៦ ឆ្នាំ ដែលបច្ចុប្បន្នគាត់រស់នៅក្នុងរដ្ឋ San Francisco នៃប្រទេសសហរដ្ឋអាមេរិក ត្រូវបានកត់ត្រាក្នុងសៀវភៅ Guinness Book of Records ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។
យោងតាមគេហទំព័រ CBS បានឱ្យដឹងថា លោកយាយ Maria Branyas Morera បានឆ្លងកាត់សង្គ្រាមលោកចំនួនពីរ គឺសង្រ្គាមស៊ីវិលអេស្ប៉ាញ និងថ្មីៗបំផុតគឺជំងឺរាតត្បាត Covid ១៩។ បច្ចុប្បន្នលោកយាយមិនមានបញ្ហាសុខភាពច្រើនទេ ទោះបីជាគាត់មានអាយុ ១១៦ ឆ្នាំក៏ដោយ ក៏ការគិតរបស់គាត់ច្បាស់ណាស់ ដោយគាត់ចងចាំយ៉ាងច្បាស់ពីពេលដែលគាត់មានអាយុ ៤ ឆ្នាំ ហើយមិនមានជំងឺសរសៃឈាមបេះដូងទេ។Maria Branyas Morera នៅថ្ងៃខួបកំណើតគម្រប់ 116 ឆ្នាំរបស់នាងនៅដើមឆ្នាំ 2023។ រូបថត៖ @Supercentenaria

លោកយាយ Maria បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ជារៀងរាល់ថ្ងៃគាត់មានសុខភាពល្អខ្លាំងណាស់ គ្រាន់តែមានបញ្ហាបន្តិចបន្តួចក្នុងការចល័ត និងការស្តាប់ប៉ុណ្ណោះ។ Maria បានបន្តទៀតថា គាត់ទទួលបានសុខភាពល្អបែបនេះ គឺដោយសារតែគាត់តែងតែញ៉ាំទឹកដោះគោជូរធម្មជាតិជារៀងរាល់ថ្ងៃ ហើយញ៉ាំក្នុងកម្រិតមធ្យម មិនតឹងរ៉ឹងពេកនោះទេ។ ដូច្នេះ ដើម្បីរស់នៅបានយូរអង្វែង ចាំបាច់ត្រូវមានរបៀបរស់នៅប្រកបដោយសណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ក៏ដូចជាទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ មិនខ្វល់ខ្វាយ មិនសោកស្តាយ គិតវិជ្ជមាន និងនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន។115-years-old Branyas Morera becomes the world's oldest living person

លោកយាយ Maria ជឿជាក់ថា ការដែលគាត់មានអាយុវែងអាចមកពីសំណាង និងហ្សែនល្អ ព្រោះក្នុងគ្រួសាររបស់គាត់ អ្នកខ្លះក៏មានអាយុលើសពី ៩០ ឆ្នាំដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាម Manel Esteller នាយកវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកឈាម Josep Carreras និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅសាកលវិទ្យាល័យ Barcelona រួមជាមួយអ្នកវិទ្យាសាស្ត្រអេស្ប៉ាញបានប្រមូលគំរូ DNA របស់លោកយាយ Maria ដើម្បីស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។Catalan News | World's oldest person, 116-year-old Maria Branyas, receives visit from president Aragonès

Esteller ក៏បានធ្វើការស្រាវជ្រាវដោយប្រៀបធៀបហ្សែនរបស់លោកយាយជាមួយនឹងកូនទាំងពីររបស់លោកយាយ រួមទាំងកូនស្រីដែលនៅរស់ និងកូនប្រុសម្នាក់ដែលបានស្លាប់ ដោយសង្ឃឹមថាការស្រាវជ្រាវកោសិការបស់ម៉ារីយ៉ានឹងផ្តល់នូវតម្រុយថ្មីអំពីរបៀបដោះស្រាយបញ្ហាសរសៃប្រសាទដែលទាក់ទងទៅនឹងអាយុ ឬជំងឺសរសៃឈាមបេះដូងនិងមហារីក៕

វៀតណាមបានក្លាយជាប្រទេសដែលផ្គត់ផ្គង់បង្គាធំទី ២ របស់ពិភពលោក

0

ហាណូយ៖ ប្រទេសវៀតណាមបានក្លាយខ្លួនជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេទីពីររបស់ពិភពលោកដែលមានចំនួន ១៣ ភាគរយទៅ ១៤ ភាគរយនៃតម្លៃសរុបទូទាំងពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម Xinhua ដែលបានរាយការណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបច្ចុប្បន្នកំពុងនាំចេញបង្គាទៅកាន់ប្រទេស និងដែនដីប្រហែល ១០០ ជុំវិញពិភពលោក។ ដូច្នេះទីផ្សារនាំចេញបង្គាធំជាងគេទាំងប្រាំរបស់វៀតណាមគឺអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។Vietnam becomes the second largest shrimp supplier worldwide - Vietshrimp  Aquaculture International Fair

បើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក្នុងអំឡុងឆ្នាំ ២០១០-២០២៣ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្កងទឹកប្រឡាក់ពី ៦៤៤ ០០០ ទៅ ៧៣៧ ០០០ ហិកតា។ នេះបើយោងតាមគយវៀតណាម បានឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលនាំចេញបង្គារបស់វៀតណាមឈានដល់ ២.៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។Vietnam becomes the second largest shrimp supplier worldwide – Vietnam  Fisheries Magazine

គួរបញ្ជាក់ដែរថា ប្រទេសដែលនាំចេញបង្គាច្រើនជាងគេលើពិភពលោកមាន ឥណ្ឌា អេក្វាទ័រ វៀតណាម ឥណ្ឌូណេស៊ី ថៃ ចិន និងបង់ក្លាដែស។ ប្រទេសទាំងនេះមានច្រើនជាង ៨០ភាគរយនៃការនាំចេញបង្គាពិភពលោក។ អាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប ជាអ្នកនាំចូលបង្គាធំៗពីប្រទេសទាំងនេះ៕Vietnam becomes the third-largest seafood distributor in the world - Meksea

ចំនួនយុវវ័យកូរ៉េខាងត្បូងនឹងធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល៣០ឆ្នាំ

0

ប្រទេសកូរ៉េខាងត្បូង ៖ ការិយាល័យស្ថិតិកូរ៉េខាងត្បូងលើកឡើងថា ចំនួនយុវវ័យនៅប្រទេសកូរ៉េខាងត្បូងនឹងធ្លាក់ចុះរហូតដល់ពាក់កណ្តាលក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុច្រើនបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈអត្រាកំណើតធ្លាក់ចុះមកនៅកម្រិតទាបបំផុត ។

សេចក្តីរាយការណ៍បញ្ជាក់ថា ពលរដ្ឋកូរ៉េខាងត្បូងមានអាយុចាប់ពី១៩ឆ្នាំ ទៅ៣៤ឆ្នាំ នៅឆ្នាំ២០២០ មានចំនួន១០.២១៣.០០០នាក់ ស្មើនឹង២០,៤% នៃចំនួនពលរដ្ឋសរុបនៅប្រទេសកូរ៉េខាងត្បូង ។ គេរំពឹងថា តួលេខនេះនឹងធ្លាក់ចុះនៅសល់ត្រឹមតែ៥.២១៣.០០០នាក់ នៅឆ្នាំ២០៥០ ។ គេសង្កេតឃើញថា ចំនួននេះបានធ្លាក់ចុះជាបន្តបន្ទាប់ គឺពីចំនួន១៣.៨៤៩.០០០នាក់ នៅឆ្នាំ១៩៩០ មកនៅសល់ត្រឹមតែ១២.៨៨៣.០០០នាក់ នៅឆ្នាំ២០០០ និងនៅសល់ត្រឹម១០.៩៦៧.០០០នាក់ នៅឆ្នាំ២០១០ ។Poll Shows Half of Korean Teenagers Have Thought of Suicide - WSJ

សមាមាត្រចំនួនយុវវ័យធៀបនឹងពលរដ្ឋសរុបអាចធ្លាក់ចុះរហូតដល់១០% នៅឆ្នាំ២០៥០ ។ ចំណែកអត្រាប.ន្តពូ.ជ ឬចំនួនកូនជាមធ្យមដែលស្ត្រីកូរ៉េខាងត្បូងរំពឹងថា នាងនឹងមានកូនក្នុងជីវិត ប៉ុន្តែវានឹងធ្លាក់ចុះមកនៅកម្រិតទាបជាថ្មីនៅឆ្នាំ២០២២ ។

របាយការណ៍បញ្ជាក់ថា សមាមាត្រយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងរហូតដល់៨១,៥% នៅឆ្នាំ២០២០ ។ ចំនួនយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងយ៉ាងឆាប់រហ័ស គឺពី៥៤,៥% នៅឆ្នាំ២០០០ មកស្មើនឹង៦៣,២% នៅឆ្នាំ២០០៥ និង៦៨,៩% នៅឆ្នាំ២០១០ ។In South Korea, the young rise up against a president—and a society -  Macleans.ca

ចំណែកសមាមាត្រស្ត្រីវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានកើនឡើងពី៤២,៣% នៅឆ្នាំ២០០០ មកស្មើនឹង៥៥,២% នៅឆ្នាំ២០១០ និង៦១,១% នៅឆ្នាំ២០២០ ។ ដូចគ្នានេះ សមាមាត្របុរសវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានធ្លាក់ចុះពី៦៦% នៅឆ្នាំ២០០០ មកស្មើនឹង៦៤,៧% នៅឆ្នាំ២០១០ និង៦៣,៩% នៅឆ្នាំ២០២០ ៕North Korea relations second to unemployment for South Korea's youth -  CSMonitor.com

Apple គ្រោងនឹងបញ្ឈប់ការផលិតបន្ទះឈីប 5G

0

បរទេស៖ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើតម៉ូដឹមបណ្តាញ 5G ផ្ទាល់របស់ខ្លួនបានបរាជ័យជាច្រើនលើកច្រើនសារ ដោយគម្រោងនេះអាចនឹងត្រូវបានបញ្ឈប់នាពេលបច្ចុប្បន្ន។
យោងតាមគេហទំព័រ Macrumors ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា មហិច្ឆតាអភិវឌ្ឍន៍បន្ទះឈីប 5G របស់ក្រុមហ៊ុន Apple បានបរាជ័យ។ ដូច្នេះ ក្រុមហ៊ុនបានផ្អាកការស្រាវជ្រាវ និងបញ្ចប់ការវិនិយោគរយៈពេលច្រើនឆ្នាំនៅក្នុងគម្រោង។

មូលហេតុនៃការបរាជ័យក្នុងការផលិតបន្ទះឈីប 5G គឺដោយសារ Apple បានជួបប្រទះបញ្ហាបច្ចេកទេសជាច្រើន ហើយត្រូវកែប្រែទាំងស្រុងនូវម៉ូដឹមរបស់ Intel ដោយសារតែការបន្ថែមមុខងារថ្មីធ្វើឱ្យមុខងារដែលមានស្រាប់មិនអាចដំណើរការបាន។ ពួកគេក៏ត្រូវតែប្រុងប្រយ័ត្នផងដែរដើម្បីកុំឱ្យបំពានលើប៉ាតង់ដែលក្រុមហ៊ុន Qualcomm ទទួលបាន។ ក្រុមបច្ចេកវិជ្ជាផ្នែករឹងរបស់ Apple ក៏ត្រូវបានផ្សព្វផ្សាយតាមគម្រោងផ្សេងៗគ្នាជាច្រើនផងដែរ ដែលធ្វើឱ្យការដោះស្រាយកំហុសចំណាយពេលច្រើន។Qualcomm to supply Apple with 5G chips until 2026 under new deal | Reuters

គួររំលឹកដែរថា កន្លងមកការមិនចុះសម្រុងគ្នា រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm គឺជាហេតុផលចម្បងដែលម្ចាស់ iPhone សម្រេចចិត្តបង្កើតម៉ូដឹម 5G ផ្ទាល់ខ្លួន។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានប្តឹងក្រុមហ៊ុន Qualcomm ពីបទគិតថ្លៃអាជ្ញាប័ណ្ណខ្ពស់ពេក។ Apple ក៏បានព្យាយាមប្តូរទៅប្រើម៉ូដឹម Intel សម្រាប់ iPhone 11 ប៉ុន្តែ Intel មិនអាចផលិតបន្ទះឈីប 5G ដែលបំពេញតាមស្តង់ដាររបស់វាបានទេ។ ដូច្នេះហើយ Apple ត្រូវបង្ខំចិត្តធ្វើសន្តិភាព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយ Qualcomm ក្នុងខែកញ្ញា។

គួរបញ្ជាក់ដែរថា កាលពីដើមខែកញ្ញាក្រុមហ៊ុននេះ មានគម្រោងផលិតបន្ទះឈីប 5G នៅឆ្នាំ ២០២៤ ប៉ុន្តែបន្ទាប់មកបានផ្លាស់ប្តូរផែនការទៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ដែលរំពឹងថានឹងត្រូវបានបំពាក់ដោយបន្ទះឈីប 5G ថ្មីគឺ iPhone SE ដែលមានតម្លៃទាបជាការសាកល្បង មុនពេលក្រុមហ៊ុនចាប់ផ្តើមដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ Apple នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយវាយឺតជាងដៃគូប្រកួតប្រជែងជាច្រើនឆ្នាំ ដោយសារកំណែដែលកំពុងអភិវឌ្ឍមិនទាន់គាំទ្របច្ចេកវិទ្យា mmWave នៅឡើយ៕Apple to stick with Qualcomm 5G modems through the iPhone 18 | Macworld

យុវជននិទ្ទេស A ដែលសម្តេចតេជោប្រកាជួយ កំពុងដាក់ពាក្យត្រៀមប្រឡងចូលសកលវិទ្យាល័យ

0

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ដោយប្រាប់ឱ្យមន្ត្រីរ យកសិស្សដែលប្រលងជាប់និទ្ទេស A នៅក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)កាលពីពេលថ្មីៗនេះពីខេត្តកំពតមកភ្នំពេញ ដើម្បីផ្គត់ផ្គង់ឱ្យរៀនបន្តនៅឧត្តមសិក្សា។May be an image of 6 people, slow loris, tree and text

តាមរយៈសម្លេង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោបានចាត់ចែងឱ្យមនុស្សការងាររបស់លោកយកសិស្សនិទ្ទេស A អន ផានិត ដែលមានឪពុក ម្តាយ ជាជនពិការមកឱ្យស្នាក់នៅជាមួយទីតាំងអង្គរក្ស ផ្គត់ផ្គង់ការរៀនសូត្របន្ត ផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរ ជួយផ្គត់ផ្គង់គ្រួសារ និងជួយបង់សងប្រាក់ជំពាក់ធនាគារដល់ផងដែរ។

ក្រោយសម្តេចតេជោ ប្រកាសបែបនេះ បច្ចុប្បន្ន យុវជន អន ផានិត បានមកដាក់ពាក្យប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

សូមបញ្ជាក់ថាបន្ទាប់ពីប្រលងជាប់និទ្ទេស A យុវសិស្ស អន ផានិត ដែលនៅក្នុងគ្រួសារមានជីវភាពក្រីក្របំផុតនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាធពីការតស៊ូរៀនសូត្ររបស់យុវសិស្សរូបនេះ ដោយបង្ហាញពីការខ្វះខាតសព្វបែបយ៉ាង៕May be an image of 2 people, people studying, newsroom, hospital and text

 

កូរ៉េខាងត្បូងដាក់គុ.កបុរសម្នាក់ពាក់ព័ន្ធនឹងករណីតែងកំណាព្យ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មាន BBC រាយការណ៍ថា តុលាការកូរ៉េខាងត្បូងបានកាត់ក្តីឱ្យលោក អ៊ី យ៉ុនសប អាយុ៦៨ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ជាប់ពន្ធនាគាររយៈពេល១៤ខែ ករណីលោកបានតែងកំណាព្យមួយលើកសរសើរប្រទេសកូរ៉េខាងជើងជាសាធារណៈ ។South Korean man gets 14-month jail term for praising North in poem - Saudi  Gazette

កំណាព្យរបស់លោក អ៊ី យ៉ុនសប បានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៦ ។ កំណាព្យនេះមានឈ្មោះថា «មាគ៌ានៃការបង្រួបបង្រួមជាតិ» មានន័យថា ប្រទេសកូរ៉េទាំងពីរត្រូវរួមគ្នាជាប្រទេសតែមួយ និងស្ថិតនៅក្រោមរបបសង្គមនិយមរបស់កូរ៉េខាងជើង ។ បើកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្លាយជាប្រទេសតែមួយនោះ ពលរដ្ឋប្រទេសទាំងពីរនឹងមានលំនៅឋានសមរម្យ, មានការធានារ៉ាប់រងសុខភាព និងការអប់រំដោយពុំចាំបាច់បង់ថ្លៃសិក្សា ។South Korea: Man gets 14-month jail term for praising North in poem - BBC  News

កំណាព្យនេះបានសរសេរទៀតថា ប្រសិនបើប្រទេសកូរ៉េទាំងពីរយល់ព្រមបង្រួបបង្រួមជាតិនោះ ចំនួនការធ្វើអ.ត្តឃា.តនឹងធ្លាក់ចុះ ហើយការជំពាក់បំណុលនឹងធ្លាក់ចុះផងដែរ ។ លោក អ៊ី យ៉ុនសប ទទួលបានពានរង្វាន់ក្នុងការប្រកួតតែងកំណាព្យនៅប្រទេសកូរ៉េខាងជើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។South Korean Man Gets 14-Month Jail Term for Praising North in Poem - News18

ការតែងកំណាព្យរបស់លោក អ៊ី យ៉ុនសប ចាត់ទុកថា គឺជាទង្វើខុសច្បាប់របស់ប្រទេសកូរ៉េខាងត្បូង ពីព្រោះលោកបានលើកសរសើរកូរ៉េខាងជើងជាសាធារណៈ ។ មុននេះ លោកធ្លាប់ជាប់ពន្ធនា.គារអស់រយៈពេល១០ខែក្នុងករណីដូចគ្នានេះ ។ រីឯតុលាការទីក្រុងសេអ៊ូលបញ្ជាក់ថា លោក អ៊ី យ៉ុនសប នៅតែបន្តផ្សព្វផ្សាយ និងសរសើរប្រទេសកូរ៉េខាងជើង ៕Man jailed in South Korea over poem praising North | Bendigo Advertiser |  Bendigo, VIC

ត្រៀមៗ! ខេត្តកែបនឹងរៀបចំពិធីបុណ្យសមុទ្រនៅដើមខែធ្នូនេះ

0

បុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដូច្នេះ បច្ចុប្បន្នរដ្ឋបាលខេត្ដកែប បានកំពុងរៀបចំទីតាំងសហការការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្ដរជាតិ ក៏ដូចជា សុវត្ថិភាពនាយករដ្ឋមន្ដ្រីផងដែរ។

គួររំលឹកដែរថា កន្លងទៅកាលពីឆ្នាំ ២០២២ ពិធីបុណ្យសមុទ្រប្រារព្ធឡើងរយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ ដោយនៅឆ្នាំ ២០២៣ នេះពិធីបុណ្យសមុទ្រនឹងត្រូវធ្វើឡើងនៅខេត្តកែបវិញម្តង។

កែបគឺជាខេត្តដែលមានភាពល្បីល្បាញ និងទាក់ទាញដោយសារសម្រស់ធម្មជាតិ ក៏ដូចជាមានឆ្នេរដ៏ស្រស់ស្អាតផងដែរ។ ខេត្តនេះក៏បានផ្តល់ឱ្យអ្នកទស្សនានូវការសម្រាកដ៏ស្ងប់ស្ងាត់ជាមួយរលកបោកបក់តិចៗ និងឆ្នេរខ្សាច់រំលេចរូបសំណាកផ្សោត រួមជាមួយ រមណីសម្រាប់អ្នកចូលចិត្តធម្មជាតិ មានដើមឈើដ៏ខៀវស្រងាត់ដែលល្អឥតខ្ចោះសម្រាប់ការឡើងភ្នំ និងមើលសត្វស្លាប រួមទាំងទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជុំវិញ។

ផ្ទៃសមុទ្រ ជាទីកន្លែងសម្រាប់កីឡាមួយចំនួន ដូចជា ការជិះទូកលេង ទូកក្ដោង ម៉ូតូទឹក និងសកម្មភាពនៅមាត់សមុទ្រ រួមមាន បាល់ទះ បាល់ទាត់ និងយូហ្គា រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ដែលបង្ហាញពីតន្ត្រីខ្មែរ របាំ ចម្អិនអាហារ និងសិល្បៈ។ កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដូចជាការសម្អាតឆ្នេរ និងការដើរអប់រំបង្ហាញពីការអភិរក្ស ធ្វើឱ្យពិធីបុណ្យនេះក្លាយជាការអបអរសាទរដ៏រស់រវើកនៃបេតិកភណ្ឌឆ្នេរសមុទ្រដែលវិវត្តន៍របស់ខេត្តកែប។ខេត្តកែបត្រូវជ្រើសរើសសម្រាប់បុណ្យសមុទ្រលើកទី៦(ជុំទី២)  នឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ – វិមាន៧មករា

គួរបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣៕