Kathryn Bernardo បានធ្វើឱ្យអ្នកដើរតាម Instagram របស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះបានសម្រេចចិត្ត Unfollow អតីតមិត្តប្រុស Daniel Padilla និងតារាសម្តែង Gillian Vicencio ដែលត្រូវបានចោទប្រកាន់ថាជាភាគីទីបីនៅក្នុងការបែកបាក់របស់អ្នកទាំងពីរបន្ទាប់ពី Andrea Brillantes ។
អ្នកគាំទ្របានកត់សម្គាល់ឃើញថា Kathryn បាន unfollows អតីតសង្សារខ្លួនពីបញ្ជីបណ្តាញសង្គមដោយកាលពីប្រកាសបែកគ្នាកន្លងមកតារាស្រីរូបនេះនៅ follows នៅឡើយ ខណៈដែល Daniel នៅតែតាមដានអតីតមិត្តស្រីដដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១១ ខែមករា។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតអ្នកគាំទ្របានមើលទៅក្នុងបណ្តាញសង្គមរបស់ Kathryn ហើយបានរកឃើញថានាងក៏បាន unfollows តារាសម្តែង Gillian Vicencio ដូចគ្នាខណៈកាលពីដើមខែធ្នូ ឆ្នាំ២០២៣ នាងនៅ follows សោះ។
តារាសម្តែង Gillian Vicencio ធ្លាប់សម្តែងជាមួយ Kathryn និង Daniel នៅក្នុងរឿងភាគទូរទស្សន៍ មានចំណងជើងថា «2 Good 2 Be True» ហើយនាងត្រូវបានអូសទាញចូលទៅក្នុងការបែកបាក់របស់អ្នកទាំងពីរ បន្ទាប់ពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាង កាលពីខែកញ្ញាបានផ្ទុះឡើងនៅលើបណ្តាញសង្គម។
ទោះយ៉ាងណា តារាស្រី Gillian Vicencio បានបដិសេធពាក្យចចាមអារ៉ាមនេះ ដោយមិត្តរបស់នាងបានអះអាងថា ពួកគេដឹងថាអ្នកណានៅពីក្រោយ “រឿងដែលបង្កើតឡើង” ពីពាក្យចចាមអារ៉ាមស្នេហានេះ។
ទន្ទឹមនឹងនេះដែរ Kathryn ក៏បានក្លាយជាប្រធានបទនៅក្នុងខែវិច្ឆិកា ដូចគ្នាបន្ទាប់ពីដឹងថានាងក៏បាន unfollows តារាស្រី Andrea Brillantes ដែលត្រូវបានគេនិយាយថាជាជនទី៣បំបែកស្នេហារបស់នាង។
គួរបញ្ជាក់ថា Kathryn និង Daniel បានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា១១ ឆ្នាំ។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នាម្តងទៀតនៅក្នុងកម្មវិធី ABS-CBN Christmas special និង Asia Artist Awards រួមទាំងពិធីមង្គលពិធីករល្បីឈ្មោះម្នាក់កាលពីថ្ងៃទី៦ មករា ២០២៤៕
		
	









