ជាការពិតណាស់ ភាពជោគជ័យ ឬបរាជ័យរបស់មនុស្សយើងភាគច្រើនគឺអាស្រ័យទៅលើបុគ្គលដែលយើងកំពុងសេពគប់ ដូច្នេះយើងគួរតែជ្រើសរើសសេពគប់មនុស្សដែលអាចធ្វើឱ្យជីវិតមានភាពរីកចម្រើន មិនមែនសេពគប់ហើយធ្វើឱ្យជីវិតកាន់តែស្មុគស្មាញជួបប្រទះតែភាពបរាជ័យនៅក្នុងជីវិតនោះទេ។ ហេតុនេះហើយ ដើម្បីឱ្យជីវិតរបស់អ្នកជួបតែរឿងល្អៗ អ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្ស ៥ ប្រភេទដូចខាងក្រោម៖

១.មនុស្សអាត្មានិយម៖ នៅក្នុងក្រុមហ៊ុនមួយ អ្នកប្រាកដជាជួបនរណាម្នាក់ដែលជាមនុស្សអាត្មានិយម។ មនុស្សប្រភេទនេះគឺហ៊ានធ្វើអ្វីទាំងអស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះប្រសិនបើអ្នកជួបមនុស្សប្រភេទនេះ គឺមិនបាច់ធ្វើល្អ ឬជួយយកអាសារច្រើនពេកទេ ព្រោះមនុស្សនេះមិនដែលចាំទង្វើល្អរបស់យើងទេ។Selfish people 'will eventually die out' because evolution favours cooperation | Daily Mail Online

២.មនុស្សដែលគិតអវិជ្ជមាន៖ មនុស្សប្រភេទនេះ មានគំនិតទុទិដ្ឋិនិយមខ្លាំងចំពោះមនុស្សជុំវិញខ្លួន ដោយតែងតែបង្ហាញអារម្មណ៍អវិជ្ជមានទៅលើគេជានិច្ច។ ប្រសិនបើមានមនុស្សប្រភេទនេះនៅក្នុងក្រុមការងារ គឺវានឹងប៉ះពាល់ដល់សីលធម៌របស់មនុស្សគ្រប់រូប ក៏ដូចជាធ្វើឱ្យការរួបរួមចុះខ្សោយ ដោយកាត់បន្ថយប្រសិទ្ធភាពការងារ និងការរំពឹងទុករបស់អ្នកសម្រាប់អនាគត។How Negative Thinking Can Twist Your Reality And Ruin Your Life – Part 2 | JC Coaching

៣.មនុស្សគ្មានគោលដៅ៖ មនុស្សដែលខ្ជិល ព្រងើយកន្តើយ មិនខ្វល់ពីអនាគត មិនមានគោលដៅច្បាស់លាស់ ពេលសេពគប់យូរៗទៅអ្នកនឹងក្លាយទៅជាមនុស្សដូចគេ ដូច្នេះ គួរគម្បីនៅឱ្យឆ្ងាយល្អជាង។6 Reasons Goal Setting Is a Complete Waste of Time for New Entrepreneurs | Entrepreneur

៤.មនុស្សមាត់អត់គម្រប៖ មនុស្សប្រភេទនេះ អាចបង្ករឿងអាស្រូវបានយ៉ាងងាយ ដែលវាអាចមានផលប៉ះពាល់ទៅដល់មនុស្សជុំវិញខ្លួន ដូច្នេះអ្នកមិនគួររាប់អាន ឬសេពគប់មនុស្សបែបនេះទេ ព្រោះវាធ្វើឱ្យមនុស្សល្អៗជាច្រើនស្អប់អ្នក។8 Giveaways That People Were Just Talking About You

៥.មនុស្សដែលមិនមានភាពចាស់ទុំ៖ មនុស្សដែលធ្វើអត្តចរិតដូចកូនក្មេង យកតែចិត្ត គិតតែអារម្មណ៍ខ្លួនឯង មិនមានហេតុផល មនុស្សបែបនេះនៅរួមសង្គមជាមួយនរណាមិនបានយូរទេ បើនៅជិតកាន់តែយូរកាន់តែមានផលវិបាកដល់យើងកាន់តែច្រើន៕