នាវាអគ្គិសនីអាចហោះបាននឹងដំណើរការនៅឆ្នាំ២០២៤
ប្រទេសស៊ុយអែត ៖ ប្រទេសស៊ុយអែតត្រៀមដាក់ឱ្យដំណើរការនាវាអគ្គិសនីអាចហោះបានជាលើកដំបូងនៅលើពិភពលោក ដោយនាវានេះនឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសាធារណៈនៅទីក្រុង Stockholm នៅឆ្នាំ២០២៤ ។ បើតាមអ្នកផលិតនាវាអគ្គិសនីឱ្យដឹងថា អ្នកដំណើរអាចកាត់បន្ថយពេលវេលាការធ្វើដំណើរពី៥៥នាទី មកនៅត្រឹមតែ២៥នាទីប៉ុណ្ណោះ ។
នាវាអគ្គិសនីមានឈ្មោះថា Candela P-12 បានទទួលការរចនាម៉ូដ និងផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសស៊ុយអែត ឈ្មោះ Candela Technology AB ។ នាវានេះមានប្រវែងសរុប១២ម៉ែត្រ និងអាចដំណើរការបានដោយសារថាមពលថ្មទំហំ២៥២គីឡូវ៉ាត់ម៉ោង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់៣០នាក់ ។
ក្រុមហ៊ុនផលិតនាវាលើកឡើងថា នាវានេះនឹងអាចហោះនៅលើផ្ទៃទឹកក្នុងល្បឿនពី៤៦គីឡូម៉ែត្រ ទៅ៥៦គីឡូម៉ែត្រក្នុង១ម៉ោង ។ រីឯការសាកថ្មនាវា១លើក អាចធ្វើដំណើរបានប្រមាណ៩២គីឡូម៉ែត្រ ។
Gustav Hasselskog ជានាយកគ្រប់គ្រងក្រុមហ៊ុននិយាយថា នាវាអាចហោះបានដោយសារបច្ចេកវិទ្យាមួយហៅថា Hydrofoils ។ បច្ចេកវិទ្យានេះអាចធ្វើឱ្យនាវាហោះនៅលើផ្ទៃទឹក និងជួយឱ្យនាវាអាចធ្វើដំណើរបានលឿន ។ លើសពីនេះ នាវាអគ្គិសនី Candela P-12 ប្រើប្រាស់ថាមពលតិចជាងនាវាទូទៅ ។
ក្រុមហ៊ុនផលិតនាវាបញ្ជាក់ថា នាវានេះបានបំពាក់ម៉ាស៊ីនចំនួន២គ្រឿង និងគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចទប់ស្កាត់ចលនានាវាបានរហូតដល់១០០លើកក្នុង១វិនាទី ។ ដូច្នេះ វាអាចជួយកាត់បន្ថយអាការៈពុលនាវារបស់អ្នកដំណើរបាន ។ នាវាអគ្គិសនីនឹងដំណើរការចាប់ពីឆ្នាំ២០២៤ តទៅ ហើយវានឹងធ្វើដំណើរពីជាយក្រុង Ekerer ទៅកាន់ទីក្រុង Stockholm ។ ជាធម្មតា គេបានចំណាយពេលធ្វើដំណើរចំនួន៥៥នាទី ប៉ុន្តែបើធ្វើដំណើរតាមនាវាអគ្គិសនី នឹងចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ។
Gustav Hasselskog នាយកគ្រប់គ្រងក្រុមហ៊ុនប្រាប់ថា ៖ «បច្ចុប្បន្ន មានការកកស្ទះចរាចរណ៍នៅតាមបណ្តាទីក្រុងជាច្រើន ខណៈការធ្វើដំណើរតាមផ្លូវទឹក គឺជាវិធីធ្វើដំណើរតាំងពីសម័យបុរាណមកម៉្លេះ ប៉ុន្តែការធ្វើដំណើរតាមផ្លូវទឹកមានចំនួនតិចតួចនៅឡើយ ។ នាវា Candela P-12 នឹងជួយឱ្យអ្នកដំណើរទាំងអស់អាចធ្វើដំណើរពីទីក្រុងមួយទៅកាន់ទីក្រុងមួយទៀតយ៉ាងឆាប់រហ័ស» ៕









តាមរយៈការចុះត្រួតពិនិត្យនៅតាមតំបន់ឆ្នេរសមុទ្រឃើញថា អ្នកប្រកបអាជីវកម្មខ្លះបានយកកៅអីមកដាក់ជាជួរនៅតាមឆ្នេរខ្សាច់ និងមានចំនួនលើសពីការកំណត់របស់អាជ្ញាធរ ។ រីឯភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរនេះ ពួកគេចង់យកក្រណាត់ ឬកន្ទេលមកក្រាលអង្គុយលេង គឺពិបាករកកន្លែងទំនេរណាស់ ។ ហេតុនេះ ភ្ញៀវទេសចរបានប្តឹង និងសំណូមពរឱ្យអាជ្ញាធរដាស់តឿនក្រុមអ្នកលក់ដូរទាំងនេះឱ្យគោរពតាមការព្រមព្រៀងគ្នាជាមួយអាជ្ញាធរ ។



លោក Hoang Phuc បានបន្តទៀតថា យើងតែងតែសម្អាតសំរាម ក៏ដូចជាកៀរគរបុគ្គលិកទៅប្រមូលសំរាមនៅកន្លែងទស្សនាកម្សាន្ត និងកន្លែងហែលទឹករបស់អ្នកទេសចរ ប៉ុន្តែវានៅតែមាន។ ម្ចាស់កប៉ាល់រូបនេះបានបន្ថែមថា យើងគួរតែច្នៃប្រឌិតបច្ចេកវិទ្យាប្រមូលសំរាម ជំនួសឱ្យវិធីសាស្ត្រដោយដៃបច្ចុប្បន្ន។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ចំនួនភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៣ លាននាក់ ដោយពេញមួយឆ្នាំត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ២.៥ លានដង បើប្រៀបនឹងឆ្នាំ ២០១៥ (ប្រមាណ ២.៦ លានទស្សនា) និងឆ្ងាយជាងឆ្នាំ ២០១៩ (ជិត ៤.៥ លានអ្នកទស្សនា) ៕

មិនតែប៉ុណ្ណោះ ក៏មានក្លិបហាត់ប្រាណ សាលារៀន និងហេដ្ឋារចនាសម្ព័នជាច្រើនទៀត ដែលនឹងត្រូវបានសាងសង់នៅលើគម្រោងសំណង់នេះ។





















