ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យបវរកញ្ញាបន្ទាប់ពីកម្មវិធីប្រកួត Miss Grand Cambodia សម្រាប់ថ្នាក់រាជធានីខេត្ត បានដំណើរការជាបណ្តើរៗ។ ទោះយ៉ាងណាលំដាប់រងទី២ Miss Grand Cambodia 2023 អ៊ិន លក្ខិណា ចេញមកបង្ហោះសារទៅផេកអ្នកគាំទ្របវរកញ្ញាក្រោយពីយកឈ្មោះនាងទៅធ្វើជាប្រធានបទក្នុងការLiveដោយបណ្តុះបង្អាប់រូបសម្រស់និងភាសារបស់នាង។ ជាមួយគ្នានេះ អ៊ិន លក្ខិណា ក៏បញ្ជាក់ថាបើបន្តយករូបខ្លួននិងឈ្មោះនាងទៅធ្វើរបៀបនេះទៀតនឹងធ្វើតាមផ្លូវច្បាប់។
នៅយប់ថ្ងៃទី១១ ខែមករា កញ្ញា អ៊ិន លក្ខិណា បានចេញមកបង្ហោះសារថា «សួស្ដីបងសូមបងមានសីលធម៌ផងបង ហេតុអ្វីយកឈ្មោះខ្ញុំនិយាយក្នុង LIVE ហេតុអ្វីយកខ្ញុំជាប្រធានបទរបស់ផេកបង ? មុខមាត់ខ្ញុំមិនសូវបាន ភាសាខ្ញុំមិនបានតែខ្ញុំហ៊ានចូលប្រកួតចុះបងវិញហ៊ានអត់ សូមកុំយកឈ្មោះខ្ញុំទៅនិយាយក្នុង live ឬក៏ផុសរូបខ្ញុំបន្ដទៀត បើនៅតែបែបនេះទៀតខ្ញុំនឹងធ្វើតាមផ្លូវច្បាប់»។ ការដែលស្រីស្អាតរូបនេះចេញមកបង្ហោះទាំងយប់អាធ្រាត្រនេះបន្ទាប់ពីមានផេកបវរកញ្ញាមួយបាននិយាយពី លក្ខិណា ឱ្យពង្រឹងភាសាបរទេសរបស់នាងស្របពេលការប្រកួត Miss Grand Cambodia 2024 លំដាប់រងទី២រូបនេះចង់ចូលប្រកួតម្តងទៀត។
ងាកទៅកាន់ផេកបវរកញ្ញាមួយមានឈ្មោះថា « Beauty Pageant Reviewer»វិញក៏បានបង្ហោះសារនៅលើបណ្តាញសង្គមដែរថា «ពេលមកប្រកួតឆាតមកអង្វរបងជួយផុសប្អូនផង ជួយ ផុសប្រម៉ូតប្អូនផងឡើងរលួ.យ នែ! ដល់លូវម៉េចភ្លេចពាក្យសុំគេជួយចឹង? គេនិយាយការពិតម៉េចទទួលយកអត់បាន? ខ្ញុំជាផេក បវរកញ្ញាគឺនិយាយអីដែលពិត វិភាគរឿងជាក់ស្តែង គ្រាន់តែ ថាឱ្យពង្រឹងអង់គ្លេសបន្ថែមចាំមកវិញ ហើយទទួលយកអត់បាន?ខ្ញុំអត់មានចង់ផុសរូបយើងទេ តែអ្នកឯងទេមកសុំខ្ញុំ! ចង់ ឃើញភស្តុតាងអ្នកឯងមកសុំខ្ញុំឱ្យផុសអ្នកឯងអត់?»។ ទោះយ៉ាងណាខ្លឹមសារការបង្ហោះរបស់ផេកអ្នកគាំទ្របវរកញ្ញាខាងលើនេះបានលុបចេញវិញព្រមទាំងរូបភាពដែលធ្លាប់បង្ហោះពី អ៊ិន លក្ខិណា ក៏ម្ចាស់ផេកបានលុបផងដែរ។
គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា គឺជាបវរកញ្ញាមួយរូបធ្លាប់ចូលរួមប្រកួតកម្មវិធីជាច្រើនដូចជា Miss Cambodia 2019 Miss World Cambodia 2019 និងកម្មវិធី Miss Grand Cambodia 2021 និង Miss Grand Cambodia 2023 ដោយ លក្ខិណា ពុំទាន់ទទួលបានតំណែងឯកឡើង ខណៈ លក្ខិណា ធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងតំណែងជា Miss Supranational Cambodia 2022៕.jpg)











