ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្រេចគោលបំណងធំមួយក្នុងជីវិតត្រៀមបើកសាលាបង្រៀនដើរម៉ូត
ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាដ៏មានប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីមមាញឹកការងារសិល្បៈមួយរយៈ ដើមឆ្នាំ២០២៤នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្រៀនដើរម៉ូតតាមបែប Fashion និង បវរកញ្ញា ព្រមទាំងបង្ហាត់នូវគន្លឹះជាច្រើនទៀត។ នេះគឺជាក្តីស្រមៃមួយក្នុងជីវិតរបស់នាង ខណៈគ្រាន់តែបង្ហើបដំណឹងនេះហ្វេនៗជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមយ៉ាងខ្លាំង។
សម្រាប់វិស័យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រោមជ្រែងមុខមាត់កម្ពុជាយ៉ាងខ្លាំងធ្វើឱ្យវិស័យមួយនេះកាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀតព្រោះវិស័យបវរកញ្ញានៅកម្ពុជានៅមានកម្រិតនៅឡើយ។ ក្រោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានចំណាត់ល្អគួរសមនៅលើឆាកអន្តរជាតិគួបផ្សំនិងអត្តចរិតមានភាពរួសរាយទៅកាន់អ្នកជុំវិញខ្លួនរូបនាងមានការស្រលាញ់ចូលចិត្តពីបវរកញ្ញាផ្សេងៗទៀតជាច្រើនមានទាំងហ្វេនជាតិនិងអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់ រួមទាំងការងារនៅប្រទេសជារឿយៗទាំងជាបវរកញ្ញាកិត្តិយស និងជាពិធីការិនីជាដើម។
កេរ្តិ៍ឈ្មោះកាន់តែរីកសុះសាយ លេចមុខជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំផង ជាទូតសុឆន្ទៈផង និងកម្មវិធីនានាជាច្រើនទៀតនាដើមឆ្នាំ២០២៤នេះក៏មានដំណឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្រៀនដើរម៉ូតផងដែរ។ តាមរយៈផេកអ្នកគាំទ្រវិស័យបវរកញ្ញាមួយនិងមានភាពជិតដិតជាមួយបវរកញ្ញារូបនេះផ្ទាល់បានបង្ហើបប្រាប់អ្នកគាំទ្រថា «បើកក្បាលឆ្នាំ២០២៤ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រៀមបើកសាលាបង្ហាត់បង្រៀនដើរម៉ូតបែប Fashion – បវរកញ្ញា និងគន្លឹះជាច្រើនពាក់ព័ន្ធជាមួយវិស័យម៉ូឌែល ការថតរូប កាច់ស្ទាយ ជាច្រើនទៀត ហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងមកបង្រៀនអ្នកពីបទពិសោធន៍នៃការពិតក្នុងវិស័យមួយនេះដែលអ្នកមិនធ្លាប់ដឹង»។
គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 មុនក្លាយជាម្ចាស់មកុដក្នុងស្រុកកម្មវិធីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជាប់លំដាប់រងទី១ កម្មវិធី Miss Cambodia 2020។ កាលពីចុងខែធ្នូ បវរកញ្ញាមានប្រជាប្រិយភាពរូបនេះបាន បង្ហើបថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនាងនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយប្រកួតដណ្តើមយកមកុដតែម្តង៕











:max_bytes(150000):strip_icc()/FiberFoods-97e39f125cf14445a4ebf86d8132e70c.jpg)










ហេតុនេះហើយ ការខ្វះអុកស៊ីសែនក្នុងខួរក្បាលគឺមានការប្រែប្រួលដោយអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗ មានន័យថាបើសុខភាពយើងល្អការខ្វះអុកស៊ីសែនក្នុងខួរក្បាលមានរយៈពេលយូរ ប្រសិនបើសុខភាពយើងចុះខ្សោយការខ្វះអុកស៊ីសែនក្នុងខួរក្បាលនឹងមានរយៈពេលខ្លី ឬអាចនឹងស្លាប់ភ្លាមៗក៏ថាបាន នេះបើយោងតាមការសិក្សាឆ្នាំ ២០២១ នៅក្នុងទស្សនាវដ្តី Intensive Care Medicine៕
លោក នី ណាក់ បានសរសេរសារបង្ហោះលើហ្វេសប៊ុកដែលមានឈ្មោះថា”Iman KH” ដោយលើកឡើថា៖”FN,មួយម៉ឺនក្រុមហ៊ុនបើកថ្មីនៅ២០២៤។សង្ស័យរាប់តាំងពីក្រុមហ៊ុនលក់លៀសហាល ក្រុមហ៊ុនដើរសុំទាន ក្រុមហ៊ុនលក់ថ្នាំញៀន។ល។ បើកច្រើន បិទវិញអត់រាប់ឡើយ។ប្រ/ទខ្លាសេដ្ឋកិច្ចលក់តាំងពីភ្នំមិនសល់”។















