ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ជេន ត្រូវបានភ្លើងឆាបឆេះអំឡុងពេលថត MV ថ្មីមានចំណងជើងថា «LAILA» ក្រោមការដឹកនាំរបស់តារាចម្រៀង នីកូ ដែលធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង។ អ្វីដែលកាន់តែព្រឺសប្បុរនោះ ជេន បានបង្ហើបថាម្តាយនាងយល់សប្តិឃើញគេសង់រោងបុណ្យមុខផ្ទះ។ ប៉ុន្តែដូចជាមានអ្វីមួយមកឃាំងធ្វើឱ្យម្តាយនាងមិនបានប្រាប់នាងពីការយល់សប្តិមិនល្អនោះឡើយមុនពេលនាងត្រូវភ្លើងឆាបឆេះ ខណៈនៅមានហេតុការណ៍ផ្សេងទៀតដ៏មិននឹកស្មានដល់។
មកទល់ពេលនេះស្ថានភាពរបស់ ជេន មានលក្ខណៈល្អប្រសើរច្រើនហើយបន្ទាប់ពីជួបហេតុការណ៍ភ្លើងឆាបឆេះដែលមានវីដេអូបែកធ្លាយលើបណ្តាញសង្គមកាលពីដើមខែមករា កន្លងនេះ ខណៈខាងក្រុមការងារ 3F Music ក៏បានចេញសេចក្តីប្រកាសពីដើមចមនាំឱ្យមានហេតុការណ៍នេះបានកើតឡើងដូចគ្នាទៅលើស្រីស្អាតជេន។
ជាមួយគ្នានេះតាមរយៈ TEASER របស់កម្មវិធី 3FUN នៅយប់ថ្ងៃទី១១ មករា តារាចម្រៀង ជេន បានផ្តល់បទសម្ភាសក្នុងកម្មវិធីនិយាយរឿងរ៉ាវដែលកើតឡើងចំពោះខ្លួនត្រូវភ្លើងឆាបឆេះទាំងស្នាមនៅត្រង់ក្បាលពោះនៅមិនទាន់ជាសះស្បើយ១០០ភាគរយនោះទេ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនព្រឺសម្បុរ ជេន បានបង្ហើបថាមុនពេលពេលនាងត្រូវភ្លើងឆាបឆេះពេលថត MV ម្តាយរបស់នាងបានយល់សប្តិឃើញគេសង់រោងបុណ្យមុខផ្ទះ ប៉ុន្តែដូចជាមានអ្វីមួយមកឃាំងឃាត់ធ្វើឱ្យម្តាយនាងមិនបានប្រាប់ពីការយល់សប្តិនោះឡើយ។ ជេន និយាយទាំងអួតដើមកទៀតថាម្តាយរបស់ខ្លួនមិនបានបន្ទោសឡើយចំពោះគ្រោះថ្នាក់នេះព្រមទាំងនិយាយទៀតថាបើមិនបានលោក នីកូ រត់ទៅឱបនាងភ្លាមៗទេនាងច្បាស់ជារងការរលាកខ្លាំងជាងនេះមិនខាន។ មិត្តរួមទ្រនំជាមួយ ជេន ក៏បានបង្ហើបទៀតថារូបគេក៏សោកស្តាយដូចគ្នាដែលបានបំផុសគំនិតក្នុងការយកក្រដាសសម្រាប់ដុតលេងសៀកមកថតនាំឱ្យមានរឿងនេះកើតឡើង។
លើសពីនេះការថត MV ថ្មីរបស់ ជេន មានលក្ខណៈខុសប្រក្រតីនៅពេលមានការ Zoom វីដេអូ ក្រុមការងារបានឃើញមានមុខមនុស្សផ្សេងទៀត ថែមទាំងមានអ្នកខ្លះក៏ជួបផ្ទាល់នៅខាងក្រៅទស្សនិកជនស្តាប់ហើយព្រឺសប្បុរតែម្តង។
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ ជេន មានចំណងជើងថា «LAILA» បានទម្លាក់ជាផ្លូវការនៅលើឆាណែល 3F music កាលពីថ្ងៃទី៨ មករា ហើយត្រូវបានហ្វេនសរសើរមិនដាច់ពីមាត់ថាមិនចាញ់MVរបស់ K-Pop ប៉ុន្មាននោះទេ ដោយក្នុងមួយបទនេះជាការផលិតខ្នាតធំសំលៀកបំពាក់ក្នុងបទចម្រៀងនេះមានដល់ទៅ២០ឈុតឯណោះ ជាពិសេសមួយបទនេះក៏បន្ថែមរសជាតិភ្លេងខ្មែរ និងការរ៉េបយ៉ាងល្អរបស់ ជេន ផងដែរ៕










