អ្នកមួយចំនួនជ្រាបមកហើយថាតារាកំប្លែងនាយ ពាក់មី មេក្រុមផ្ការីកគ្រប់រដូវ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្តាំទៅតារាសម្តែង ហេង នរៈកក្កដា អតីតកីឡាកររួមក្រុមធ្វើអ្វីធ្វើទៅកុំឱ្យតែឌឺដងខ្លួន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើនដោយបានលើកឡើងថាលេងកីឡាដើម្បីសុខភាព និងសប្បុរសធម៌សោះបែរជាឌឺដងគ្នាដូចរឿងភាគរួមទាំងមតិជាច្រើនទៀត។May be an image of 1 person

កាលពីពេលថ្មីៗមកនេះតារាសម្តែង ហេង នរៈកក្កដា បានបង្ហោះប្រយោគមួយថា «ខ្ញុំតែងតែផ្តល់នៅលទ្ធផលដែលខ្ញុំជោគជ័យ ជូនចំពោះមនុស្សមួយចំនួនតូចដែលមើលស្រាលនៅសមត្ថភាពខ្ញុំ ចេះឯងឱ្យក្រែងចេះគេ»។ ប្រយោគនេះបានធ្វើឱ្យតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសលោកចែម ចាន់រ៉ា ហៅនាយ ពាក់មី តបតទៅ ហេង នរៈកក្កដា ទាំងកណ្តាលយប់ ឈានចូលថ្ងៃទី១១ ខែមករាថា «( កក្កដា ! សង្ឃឹមថាសំណេរនេះ ប្អូនមិនសំដៅលើបងចុះ ) បងចាំមិនភ្លេចទេ ប្អូនលេងក្រុមយើងសុខៗ ប្អូនទៅជួបបង ហេង ឡុង ដើម្បីបង្កើតក្រុមថ្មី ហើយយកកីឡាករក្រុមយើងទៅគ្មានប្រាប់បងមួយម៉ាត់ដែលជាបងជាអ្នកបង្កើត ផ្ការីកគ្រប់រដូវ ។ យើងបានធ្វើរឿងល្អៗជាមួយគ្នាជាច្រើន មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ បងខឹងណាស់ តែអរគុណបងហេងឡុង ដែលគាត់អាណិតបង គាត់ក៏រំសាយក្រុមនោះវិញ ហើយប្អូនក៏ទៅបង្កើតក្រមថ្មីរាល់ថ្ងៃនេះ តែប្អូនធ្វើអីធ្វើទៅសុំកុំឌឺដងបង បងសុំតែសុខទេ ជូនពរប្អូននិងក្រុមថ្មីបានជោគជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA92SG93rrn5NKRX1n3QZp2ZfF5LLThbRqseIcCKyJwGWvdZu5vFtYT5hm1N57AJ0RRYz52e5s-eqKJQ_dFx5s706dVzfQQC9hAhT6D4boG8RcNDN67Usi-ISgyPpYaXSvA2gu1lzv4NqbineR34AmRAJVvr_SoJ5g9oMCij-CKoQfvXoDjHe2sD7zcmQ/s1440/361280437_831904138501677_7578175211854982736_n.jpg

ការផ្លោងពាក្យសម្តីនេះដែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយ៉ាងច្រើនដោយអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិនៅលើផេក KBN NEWS ថា «យូរៗទៅលេងឈ្លោះ ឌឺដង ផ្លែផ្កា ប្រកាន់យកដាក់ខ្លួនតែគ្នាឯងមើលតែខ្លួនឯងម្នាក់ៗ អស្ចារ្យធ្វើមើលកីឡាករអាជីព គួរតែស្ងាត់ៗទៅគេលេងក្រុមណាលេងទៅសិទ្ធិគេថាអ្វីៗថាទៅ ក្រែងលេងសើចឌឺដងបានតើហីបើគិតតែខឹងមិនមានប្រភពហេតុផលច្បាស់លាស់ កុំចេះខឹងអី។មួយវិញទៀតបើប្រកាន់ច្រើនចឹងគួរតែឈប់លេងបាល់ រំសាយក្រុម ឈប់លេងបាល់ អស់ទៅ។ យូរៗទៅកីឡាករក្រុមបាល់ជម្រើសជាតិ លេងមានអ្នកចាប់អារម្មណ៍ លេងមានអ្នកគាំទ្រដោយអ្នកគាំទ្រអាល័យវ៉ល់ៗជាមួយក្រុមបែបនេះវិញហើយ។យល់ថាបង្កើតប្រកួតបាល់ដើម្បីសប្បុរសធម៌ តែកុំបង្កើតរឿងវ៉ល់ឥតប្រយោជន៍ពេក»។May be an image of 5 people, people playing soccer and people playing football

អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានបញ្ចេញមតិថា «ឱ!ខ្មែរអើយគ្រាន់តែក្រុមបាល់ទាត់លេងដើម្បីមនុស្សធម៌និងសុខភាពសោះក៏បានឈ្លោះគ្នាដែរ,មេរោគជា ហេង ឡុង ក្រុមគេកំពុងមានបែរទៅយកសមាជិកគេទៅបង្កើតក្រុម១ទៀត,ធ្លាប់ថាឱ្យគេមែន, លេងកីឡាដើម្បីសុខភាព និង សប្បុរសធម៌ សោះ ឌឺដងគ្នាដូចរឿងភាគបើដើរចេញហើយនៅឌឺដងធ្វើអី ចរិកតួឯកណាស់ខ្មែរ ដូចគ្នាសោះអារឿងអត់ប្រយោជន៍ចង់ចាញ់ឈ្នះគ្នាណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4teJcJE7l6MBwv-FzrwmPrQ2_Dtt1xV8_eki_zYwufd9nThLic2LrBHhw-eZV_YcUSWVdEwfg8CR5-9UhF5-eP7Qy2E2hxGmuRU9t4kUgcT6yaLEGvxH5ssvH_gbKqTj-Z0Y6S-qqkmHnvvle-e9V1ppskJtKMGNfV5gtnXMYFKQ4g6qtKvHMoF4Zejw/s1890/Untitled-1.jpg

គួរបញ្ជាក់ផងដែរថាការប្រកួតរបស់ក្រុមផ្ការីកគ្រប់រដូវដែលមាននាយ ពាក់មី ដឹកនាំ បាននាំយកថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន៣ដងហើយដោយទឹកប្រាក់ចុងក្រោយមានចំនួន ៧ ៧៧៧ ដុល្លារ៕