Home Blog Page 1340

អាមេរិកភ័យខ្លួន! ខណៈក្រុមហ៊ុនចិនដាក់បម្រាមហាមបុគ្គលិកគ្រប់រូបយកទូរស័ព្ទដៃ Iphone ចូលកន្លែងធ្វើការ

0

បើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មានចិនបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនកំពុងតែចាប់ផ្តើមអនុវត្តនូវវិធានការដោយហាមប្រាមបុគ្គលិកក្រុមហ៊ុនទាំងអស់យកទូរស័ព្ទដៃម៉ាក iphone និង ឧបករណ៍ភ្ជាប់ដែលជាម៉ាកយីហោបរទេសដទៃទៀត ចូលកន្លែងធ្វើការជាដាច់ខាត។China's Apple iPhone Ban Accelerates Across State Firms, Government -  Bloomberg

រយៈពេលជាងមួយទសវត្សន៍មកនេះ គឺប្រទេសចិនកំពុងតែព្យាយាមកាត់បន្ថយការប្រើប្រាស់ ដោយផ្នែកលើបច្ចេកវិទ្យាបរទេស ជំនួសមកវិញដោយគាំទ្រអ្វីដែលជារបស់ចិន ដូចជាក្រុមហ៊ុនមួយចំនួនបានប្តូរមកប្រើប្រាស់កម្មវិធី Software ចិន និងលើកកម្ពស់បន្ទះឈីប Semiconductor ដែលជាផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on Apple's iPhone accelerates, Global Enterprise - THE BUSINESS  TIMES

បើតាមរបាយការណ៍របស់ Bloomberg បានបញ្ជាក់ទៀតថា រយៈពេលប្រមាណ១-២ខែមុននេះ ក្រុមហ៊ុនរដ្ឋនិងស្ថាប័នរដ្ឋាភិបាលចិន នៅក្នុងខេត្តចំនួន៨នៃប្រទេសចិន មានដូចជាខេត្ត Zhejiang , Shandong , Liaoning, Hebei ជាដើមគឺសុទ្ធតែបានណែនាំនយោជិតរបស់ខ្លួនហាមប្រើប្រាស់ផលិតផលពីបរទេស ជាពិសេសទៅលើផលិតផល Apple/iphone របស់សហរដ្ឋអាមេរិក ជំនួសដោយការលើកស្ទួយផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on iPhone use accelerates

គួរបញ្ជាក់ផងដែរថា ការដែលចិនចេញនូវនិន្នាការបែបនេះ គឺដើម្បីបន្ថយនៅឥទ្ធិពលរបស់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកទៅលើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មសកល និងបច្ចេកវិទ្យា ដោយហេតុថាអាមេរិកនិងចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំលំដាប់ទី១និងទី២ទូទាំងសកលលោក។ ចិនព្យាយាមលើកកម្ពស់ផលិតផលរបស់ខ្លួនឯង ក៏ដូចជាបង្កើនកំណើនអ្នកប្រើប្រាស់របស់ខ្លួនព្រោះថាប្រជាជនចិននៅលើពិភពលោកយើងនេះ គឺមានរហូតដល់ទៅជាង១០០០លាននាក់។ ដូច្នេះហើយការដែលចង់ឲ្យផលិតផលមួយលក់ដាច់ខ្លាំងនិងវ៉ាដាច់នៅលើពិភពលោកគឺត្រូវតែផ្តើមចេញពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្លួនជាមុនសិន៕

ម្ដាយចូលគុ.កព្រោះកូនអាយុ ៦ ឆ្នាំលួចកាំភ្លើងបា.ញ់គ្រូ

0

សហរដ្ឋអាមេរិក៖ Deja Taylor ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីកូនប្រុសអាយុ ៦ ឆ្នាំរបស់នាងបានលួចកាំភ្លើងទៅរៀន និងបានបាញ់គ្រូបង្រៀនរបស់ខ្លួនឱ្យមានរបួសធ្ងន់ធ្ងរ។Mother of 6-year-old who shot teacher in Virginia gets 2 years in prison  for child neglect - TheGrioយោងតាមគេហទំព័រអន្តរជាតិ NBC News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូថា កូនប្រុសថ្នាក់ទី ១ របស់ Taylor បានយកកាំភ្លើងខ្លី ៩ មីលីម៉ែត្ររបស់ម្តាយគាត់ដោយឡើងលើថតដើម្បីឈានដល់កាបូបដែលមានកាំភ្លើងនៅផ្នែកខាងលើនៃតុរព្យួរខោអាវ។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី៦ ខែមករា មកម្លេះនៅពេលដែលក្មេងប្រុសនោះ បានលាក់កាំភ្លើងក្នុងកាបូបស្ពាយរបស់ខ្លួន ហើយបានទៅសាលាបឋមសិក្សា Rickneck ក្នុងទីក្រុង Newport News រដ្ឋ Virginia សហរដ្ឋអាមេរិក។ បន្ទាប់មកគាត់បានរំកិលកាំភ្លើងចូលទៅក្នុងហោប៉ៅរបស់គាត់ ហើយបានបាញ់ទៅលើគ្រូបង្រៀន Abby Zwerner អាយុ ២៥ ឆ្នាំ នៅមាត់ទ្វារបន្ទប់បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនមានការបាត់បង់ជីវិតឡើយ។ ទោះជាយ៉ាងណាក៏ដោយ Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានអះអាងថា កាំភ្លើងបានបំពាក់គន្លឹះសុវត្ថិភាព ដូច្នេះមិនត្រូវបានប៉ូលីសចាប់ខ្លួន ឬកាត់ទោសភ្លាមៗនោះទេ។Mom of Virginia boy who shot teacher sentenced for child neglect

បន្ទាប់មកនៅខែមេសាប៉ូលីសបានធ្វើការស៊ើបអង្កេតក៏បានដឹងថា Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានប្រើប្រាស់កញ្ឆា ក៏ដូចជាកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១ ខែផងដែរ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះនាងក៏ត្រូវបានតុលាការរដ្ឋកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំបន្ថែមទៀតពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរទៅលើមនុស្សជុំវិញខ្លួន។ ដូច្នេះទោសទាំងពីរនេះបានកាត់ទោសឱ្យ Taylor ជាប់ពន្ធនាគារសរុបជិត ៤ ឆ្នាំ នេះបើយោងតាមឯកសាររបស់តុលាការ ក៏បានឱ្យដឹងទៀតថា នាងក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវិកលចរិកផងដែរ។Mom of 6-year-old who shot his teacher sentenced to 2 years in prison in  state case - ABC News

គួរបញ្ជាក់ដែរថា អ្នកគ្រូម្នាក់ដែលត្រូវក្មេងប្រុសអាយុ ៦ ឆ្នាំបាញ់នោះ បច្ចុប្បន្នគាត់លែងធ្វើការឱ្យប្រព័ន្ធសាលា និងមិនបានបង្រៀនទៀតឡើយ។ គាត់បាននិយាយថា គាត់ខ្លាចការងារក្នុងបរិយាកាសនេះ ហើយគាត់ក៏បានចូលរួមការព្យាបាល ហើយត្រូវបានគេរកឃើញថាមានជំងឺស្ត្រេសក្រោយការប៉ះទង្គិច ព្រមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភទៀតផង៕

វៀតណាមនាំចេញផ្លែឪឡឹកទៅកាន់ប្រទេសចិនជាផ្លូវការ

0

ប្រទេសវៀតណាម ៖ ឪឡឹកបានក្លាយជាដំណាំកសិកម្មលំដាប់ទី៦ របស់ប្រទេសវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ ខណៈប្រទេសទាំងពីរនេះបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការនាំចេញផ្លែឈើរួចរាល់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានការពាររុក្ខជាតិស្ថិតនៅក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងការិយាល័យគយប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ស្តីពីការនាំចេញផ្លែឪឡឹកស្រស់របស់វៀតណាមទៅកាន់ប្រទេសចិន ។Watermelon becomes sixth Vietnamese fruit officially exported to China |  SGGP English Edition

នៅក្រោមកិច្ចព្រមព្រៀងគ្នានេះ ផ្លែឪឡឹកស្រស់របស់វៀតណាមត្រូវតែមានគុណភាពល្អ និងគ្មានសត្វល្អិតបំផ្លាញ ស្របតាមការកំណត់របស់ប្រទេសចិនទៅលើគុណភាពផ្លែឈើ ។ បច្ចុប្បន្ន ប្រទេសវៀតណាមមានផ្លែឈើ និងទិន្នផលកសិកម្មចំនួន៦ប្រភេទអាចនាំចេញទៅកាន់ប្រទេសចិនបាន ដូចជា ៖ មង្ឃុត, ដើមចាហួយ, ទុរេន, ចេក, ដំឡូង និងឪឡឹក ។

ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ព្រមទាំងការិយាល័យគយចិន បានចុះកិច្ចព្រមព្រៀងនាំចេញផ្លែឪឡឹកទៅកាន់ប្រទេសចិន ។ វាជាជំហានដ៏សំខាន់ដើម្បីជំរុញការនាំចេញដំណាំកសិកម្មវៀតណាមជាផ្លូវការ និងការកំណត់ស្តង់ដារនាំចេញផ្លែឈើរវាងប្រទេសទាំងពីរ ។Signing the protocol to export Vietnamese watermelons to China, what should  farmers pay attention to? - Vietnam.vn

ការចុះកិច្ចព្រមព្រៀងនេះដើម្បីឱ្យប្រាកដចិត្តថា ការនាំចេញឪឡឹករបស់វៀតណាមស្របតាមច្បាប់ និងស្តង់ដារសុវត្ថិភាពរបស់ចិន ។ ហេតុនេះ ចម្ការឪឡឹក និងរោងចក្រវេចខ្ចប់ផ្លែឈើទាំងអស់សម្រាប់នាំចេញទៅប្រទេសចិន គឺត្រូវចុះឈ្មោះ និងទទួលបានការអនុម័តពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ព្រមទាំងការិយាល័យគយចិនផងដែរ ។

ប្រទេសវៀតណាមអាចនាំចេញឪឡឹកតាមរយៈច្រកព្រំដែន ដែលទទួលបានការអនុញ្ញាតពីការិយាល័យគយចិន ។ បច្ចុប្បន្ន វៀតណាមមានផ្ទៃដីដាំដុះឪឡឹកចំនួន១៦២កន្លែង និងរោងចក្រវេចខ្ចប់ជាង១.០០០កន្លែងសម្រាប់នាំចេញទៅប្រទេសចិន ។ រីឯតម្លៃជាមធ្យមនៃការនាំចេញផ្លែឪឡឹកទៅប្រទេសចិន គឺស្មើទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕ ប្រភព ៖ Thaibiz-vietnam

ក្រុមហ៊ុនបន្ទះឈីបរបស់ចិនជិត ១១,០០០ នឹងបិទនៅចុងឆ្នាំនេះ

0

បរទេស៖ ចំនួនក្រុមហ៊ុនបន្ទះឈីបរបស់ចិន semiconductor នឹងត្រូវបានបិទនៅចុងឆ្នាំនេះដែលឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ និងកង្វះទុនវិនិយោគ។
យោងតាមគេហទំព័រអន្តរជាតិ Tom’s Hardware ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូថា បច្ចុប្បន្នប្រទេសចិនមានអាជីវកម្មដែលទាក់ទងនឹងបន្ទះឈីប semiconductor សរុបជាង ២២,០០០ ប៉ុន្តែត្រូវបានឈប់ដំណើរការតាំងពីឆ្នាំ ២០១៩ រហូតដល់ ២០២៣ ដែលត្រូវបានកត់ត្រាសរុប ១០,៩០០។ ចំនួននេះស្មើនឹងក្រុមហ៊ុនចំនួន ៣០ ដែលបិទជារៀងរាល់ថ្ងៃនៃឆ្នាំ ដោយបង្ហាញពីស្ថានភាពលំបាកជាមួយនឹងវិស័យនៃការរចនា និងការផលិតបន្ទះឈីប semiconductor ។US Chip War With China May Already Be Lost: New Economy Saturday - Bloomberg

ដូច្នេះ ក្នុងចំណោមក្រុមហ៊ុនបន្ទះឈីបចំនួន ៣,២៤៣ ដែលប្រតិបត្តិការនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ ជាងពាក់កណ្តាលមានប្រាក់ចំណូលតិចជាង ១.៤ លានដុល្លារក្នុងមួយឆ្នាំ។ ពួកគេមិនត្រឹមតែមានការលំបាកក្នុងកិច្ចខិតខំប្រឹងប្រែងលក់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលរងការខាតបង់ជាបន្តបន្ទាប់ដោយសារតែមិនអាចប្រើប្រាស់សារពើភ័ណ្ឌដែលមាន។ ស្ថានភាពនេះគឺដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងនិន្នាការធ្លាក់ចុះនៃឧស្សាហកម្មបន្ទះឈីប semiconductor ។US curbs on China's microchip industry could throttle Xi Jinping's tech  ambitions | CNN Business

បញ្ហាភាគច្រើនគឺស្ថិតនៅក្នុងការគណនាខុសក្នុងកំឡុងឆ្នាំ ២០២១-២០២២ នៅពេលដែលក្រុមហ៊ុនជាច្រើនបានដឹកជញ្ជូនបន្ទះឈីបក្នុងបរិមាណច្រើនដើម្បីរៀបចំសម្រាប់តម្រូវការការងារពីចម្ងាយក្នុងអំឡុងពេល Covid-19។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរាតត្បាតបានរុញច្រានមកវិញ ដែលបណ្តាលឱ្យតម្រូវការធ្លាក់ចុះយ៉ាងខ្លាំង ហើយទីផ្សារចាប់ផ្តើមនៅទ្រឹងចាប់ពីចុងឆ្នាំ ២០២២។ នេះបណ្តាលឱ្យក្រុមហ៊ុនជាច្រើនមិនអាចលក់បន្ទះសៀគ្វីដែលពួកគេបានផលិត ខណៈដែលពួកគេបន្តបាត់បង់តម្លៃ។Semiconductors: The next frontier in the US-China tech battle | CNN Business

បញ្ហាប្រឈមមួយទៀត ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច គឺកង្វះដើមទុន។ វិនិយោគិនអាមេរិកបានកំណត់ប្រភពលុយយ៉ាងសំខាន់សម្រាប់ឧស្សាហកម្ម semiconductor របស់ចិន ខណៈដែលធុរកិច្ចនៅអឺរ៉ុបមិនមានឆន្ទៈក្នុងការចំណាយលុយនៅពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចូលជាធរមាន។
ទោះជាជួបការលំបាកយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិននៅតែជំរុញការវិនិយោគនៅក្នុងឧស្សាហកម្មបន្ទះឈីប ប៉ុន្តែមិនអាចរក្សាទុកការចាប់ផ្ដើមអាជីវកម្ម semiconductor ទាំងអស់នៅលើទីផ្សារបានទេ ដែលបណ្តាលឱ្យឧស្សាហកម្មបន្ទះឈីបរបស់ចិនធ្លាក់ចុះបន្តិចម្តងៗដែលប្រែទៅជាសាជីវកម្មធំ ជំនួសឱ្យការចែកចាយទៅជាអាជីវកម្មខ្នាតតូចៗវិញ៕

ពលករមីយ៉ាន់ម៉ានៅប្រទេសថៃអំពាវនាវទៅកាន់ UN ជួយអន្តរាគមន៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ពលករមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលុបចោលការប្រមូលពន្ធចំនួន២% នៃប្រាក់ឈ្នួលរបស់ពួកគេ ។ ការអំពាវនាទៅកាន់អង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍នេះ ស្របគ្នានឹងប្រទេសនានាលើពិភពលោក ប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrJHfMgL7Y35CwDxvb9OtVNBCI2QcNzcXmDo3b7Y486Hfo-rO7qwoLA7vmY6QF2JNoPIUhufpj6-2EwAJtEdY3hed6-umIBWbSggeb_tnp5XJpYAiwPg1lSWJk8FKnc0N1QR1cfgTBAmLmBTrI-OoaK9mLIkMrWKV3ynuO-m719OgRPWXSn10bXSwWgA/s1280/photo_2023-12-18_09-03-48.jpg

លោក Tata Somchai អ្នកតំណាងពលករមីយ៉ាន់ម៉ានិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសគោលនយោបាយប្រមូលពន្ធពីពលករធ្វើការនៅក្រៅប្រទេស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋាភិបាលបានកំណត់ឱ្យពលករមីយ៉ាន់ម៉ាទាំងអស់ត្រូវបង់ពន្ធចំនួន២% នៃប្រាក់ចំណូលរបស់ពួកគេ ។ បើពលករមិនព្រមបង់ពន្ធឱ្យរដ្ឋាភិបាលតាមការកំណត់ទេ ស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ នឹងមិនបន្តសុពលភាពលិខិតឆ្លងដែនឱ្យពួកគេទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtJSJbPKEI53IpUMOgpBaxH2GJ31lsSt3Dhc3pkigi0JsanAn5SPhC1_k7WVyyG4IwENGV7zbNu98wKyGUufv2XZ5ZiRlX36HPgTeIplQZJvPZrSi4SULIcrF3-oRiOkdGeaHp5oYdSXMcFmxJDtHDAE17cr4bOaQwEnbOW8i3fcSoBCpaDPgxXxgll4/s1280/photo_2023-12-18_09-03-50%20(2).jpg

ហេតុនេះ ពលករមីយ៉ាន់ម៉ាសួរថា ទឹកប្រាក់ដែលរដ្ឋាភិបាលនឹងប្រមូលពីពលកររបស់ខ្លួនធ្វើការនៅប្រទេសថៃ ចំនួនជាង២លាននាក់ គឺស្មើទឹកប្រាក់ប្រមាណ៣០០លានបាតក្នុង១ខែ តើរដ្ឋាភិបាលនឹងយកប្រាក់នេះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាលើផ្នែកអ្វីខ្លះ? ដោយសារពលករចំណាកទាំងអស់ត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងពីដើមទី ក្នុងការរត់ការឯកសារមកធ្វើការនៅប្រទេសថៃ ។ លើសពីនេះ ពួកគេត្រូវផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីដោះស្រាយជីវភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGh1ysQ5z_zK3wC2VBKOqkmpJyUNFI7BzZgQrHWym_xhm40D0yfggDDnkwgXxxzTemTc1oo3O96UCui3aUQXhVfq22vWvq41-OKs4IENNwxU2D03DOuRJPWuqrzp5NjkAjvVQ6wCVOnQkKlr0eHWQQglPBkOGHYIOdnt1YHuJYxXY0DUYbpAIHVdnRBdk/s1280/photo_2023-12-18_09-03-50.jpg

ការប្រមូលផ្តុំគ្នារបស់ពលករមីយ៉ាន់ម៉ានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ បានចំណាយពេលអស់ជិត២ម៉ោង ។ គេសង្កេតឃើញមានប៉ូលិសថៃជាង២០នាក់មកជួយគ្រប់គ្រងស្ថានការណ៍នេះ មុនពេលពួកគេបញ្ចប់ការតវ៉ា និងបំបែកគ្នាត្រឡប់ទៅកាន់លំនៅឋានវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC9O4UXTTp-VgHxiqJLm-b2RQZqiZdA7XDvqaNiguKvQioAyDDMz7JyblJF0teYTdu0zmb3wqdUpCvK-n9KmtmFIDWwM2PSDHf3pGrefDmpwNZe2EHgUokB2xlgcuP03I7l2X9y0uYyaR5fgm5UG8Sb-j9nv44WSFSiuv60GDIJ6HemaczRn2s5xjX_nM/s1280/photo_2023-12-18_09-03-46.jpg ប្រភព ៖ Mono News

រដ្ឋាភិបាល ជំរុញការសិក្សាលើគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ

0

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស ដោយសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ក្នុងការជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ក្រុមការងារពិសេសនេះ មានភារកិច្ចដូចតទៅ៖

• ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ
• ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលនេះ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចេញ ចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងមមាញឹកខ្លាំងនៅក្នុងទីក្រុងភ្នំពេញ
• ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា គម្រោងផ្លូវរថភ្លើងធុនស្រាល ឬរថភ្លើងលើអាកាសរវាងទីក្រុងភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល អាចនឹងមានចំណត ឡើង-ចុះ នៅផ្សារអ៊ីអនម៉លមានជ័យ ឬ AEON៣៕May be an image of textMay be an image of text

 

អ្នកលេងបណ្តាញសង្គមចិនសរសើរពីភាពក្លាហានរបស់បុរសម្នាក់

0

ប្រទេសចិន ៖ វាបានក្លាយជាវីដេអូមួយល្បីល្បាញ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមនៅប្រទេសចិន នៅពេលបុរសជនជាតិចិនម្នាក់ ដែលគេហៅគាត់ថា «Spider-Man» បានព្យាយាមឡើងលើជញ្ជាំង Apartment មួយកន្លែងមានកម្ពស់៣ជាន់ ដើម្បីជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ឱ្យរួចផុតពីសេចក្តីស្លា.ប់ ។

ក្មេងស្រីនេះបានជាប់ក្បាលនៅក្នុងប្រហោងដែកនៃ Apartment ដែលមានកម្ពស់៣ជាន់ ហើយដោយសារវាមានកម្ពស់ខ្ពស់ ទើបគ្មានអ្នកណាម្នាក់ហ៊ានឡើងទៅជួយនាងទេ ។ ប៉ុន្តែសំណាងល្អ មានបុរសម្នាក់សុខចិត្តប្រថុយជីវិតឡើងទៅជួយនាងដល់ជាន់ទី៣ ។

ហេតុការណ៍នេះបានកើតឡើងនៅខេត្តក្វាងទុង ប្រទេសចិន គឺនាងតូចនេះត្រូវបានក្រុមគ្រួសារទុកឱ្យនៅផ្ទះតែម្នាក់ឯង ហើយពួកគេបានចាក់សោរទ្វារពីក្រៅដើម្បីកុំឱ្យនាងដើរចេញពីផ្ទះ ។ បើតាមអ្នករស់នៅក្បែរនោះប្រាប់ថា ពួកគេក៏ពុំដឹងថា តើនាងបានជាប់ក្បាលក្នុងប្រហោងដែកដោយរបៀបណាទេ ។ នៅពេលឃើញបែបនេះ ពួកគេក៏ប្រញាប់រត់ទៅយកផ្ទាំងក្រណាត់ធំមួយមកចាំទ្រនៅខាងក្រោម ក្រែងនាងធ្លាក់ចុះមកដី ។

បើតាមវីដេអូបង្ហាញថា ក្មេងស្រីនេះបានជាប់ក្បាលក្នុងប្រហោងដែក ហើយខ្លួនប្រាណនាងមិនបានស្ថិតនៅលើ Apartment ទេ ។ នាងត្រូវបានចម្រឹងដែករឹតកយ៉ាងខ្លាំង និងពិបាកដកដង្ហើម ខណៈអ្នកនៅក្បែរនោះនាំគ្នាលើកផ្ទាំងក្រណាត់ធំមួយចាំទទួលនាងនៅខាងក្រោម ។

ក្រោយឃើញបែបនេះ បុរសម្នាក់ក៏សម្រេចចិត្តឡើងលើជញ្ជាំងទៅជួយនាង ហើយពេលទៅដល់ជាន់ទី៣ គាត់បានជួយលើកខ្លួនប្រាណនាងឡើងលើ ដើម្បីឱ្យនាងងាយស្រួលដកដង្ហើម និងកុំឱ្យដែករឹតកខ្លាំងពេក ។ ចុងក្រោយ គាត់ក៏អាចជួយសង្គ្រោះជីវិតនាងឱ្យរួចផុតពីសេចក្តីស្លា.ប់ និងធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនសរសើរគ្រប់ៗគ្នាថា គាត់ជា Spider-Man និងជាអ្នកក្លាហានពិតប្រាកដ ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ អ្នកលេងបណ្តាញសង្គមមួយចំនួនបានសំណូមពរថា សូមឪពុក-ម្តាយគ្រប់រូបគិតឱ្យបានគ្រប់ជ្រុងជ្រោយពីសុវត្ថិភាពកូនរបស់ពួកគេ ជាពិសេស ការទុកឱ្យកូនតូចៗនៅផ្ទះតែម្នាក់ឯង ។ ការចាក់សោរទ្វារពីខាងក្រៅ វាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្មេងៗ ជាពិសេស នៅពេលមានហេតុការណ៍ភ្លើងឆេះផ្ទះ ពួកគេនឹងស្លា.ប់ក្នុងភ្លើងមិនខាន ៕

ប្រភព ៖ Mono News

 

អាមេរិកបារម្ភពីបច្ចេកវិទ្យា AI មានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុ

0

សហរដ្ឋអាមេរិក ៖ អ្នកកំណត់គោលនយោបាយហិរញ្ញវត្ថុរបស់អាមេរិកបានបញ្ជាក់ថា បច្ចេកវិទ្យា AI មានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុជាលើកដំបូង ។ រីឯភ្នាក់ងារត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុបញ្ជាក់ថា បច្ចេកវិទ្យានេះបង្កហានិភ័យដល់សន្តិសុខហិរញ្ញវត្ថុ ប៉ុន្តែនៅពេលជាមួយគ្នានេះ វាក៏បានផ្តល់ឱកាសផងដែរ ។

អ្នកកំណត់គោលនយោបាយហិរញ្ញវត្ថុអាមេរិកបញ្ជាក់ថា បច្ចេកវិទ្យា AI មានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុជាលើកដំបូង បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ភ្នាក់ងារត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុបង្ហាញថា ការយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងសេវាកម្មហិរញ្ញវត្ថុនឹងជួបហានិភ័យ ។ លើសពីនេះ គេត្រូវតាមដានយ៉ាងដិតដល់ ដូចជា ៖ ហានិភ័យលើសុវត្ថិភាព ។ របាយការណ៍បញ្ជាក់ទៀតថា មន្ត្រីពាក់ព័ន្ធត្រូវតែមានចំណេះដឹង និងសមត្ថភាព ដើម្បីតាមដានបច្ចេកវិទ្យា AI ឱ្យបានដិតដល់ ។Why Janet Yellen makes so much sense as Treasury secretary | CNN Business

ចំណែកលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលើកឡើងថា ឧស្សាហកម្មហិរញ្ញវត្ថុនឹងយកបច្ចេកវិទ្យា AI មកប្រើប្រាស់បន្ថែមទៀតដើម្បីសម្របខ្លួនតាមបច្ចេកវិទ្យាទំនើប ។ ហេតុនេះ វាអាចជួយឱ្យប្រព័ន្ធផ្សេងៗដំណើរការយ៉ាងមានប្រសិទ្ធភាព ហើយយើងក៏ត្រូវមានច្បាប់គ្រប់គ្រងហានិភ័យផងដែរ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាទំនើប ។

កាលពីខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានប្រកាសឱ្យគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយកំណត់គោលដៅដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ ។ លោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថា AI នៅជុំវិញខ្លួនយើង វាធ្វើឱ្យជីវិតយើងល្អប្រសើរឡើង ប៉ុន្តែពេលខ្លះ វាអាចធ្វើឱ្យជីវិតយើងកាន់តែអាក្រក់បាន ។Stack Overflow joins Reddit and Twitter in charging AI companies for  training data | ZDNET

រដ្ឋាភិបាលអាមេរិក និងអ្នកសិក្សានៅជុំវិញពិភពលោក បានបង្ហាញការបារម្ភពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបយ៉ាងឆាប់រហ័ស ខណៈមានសំណួរមួយចំនួនលើកឡើងអំពីក្រមសីលធម៌, ភាពឯកជន, សន្តិសុខជាតិ និងការបំពានសិទ្ធិផ្សេងៗ ។

ចំណែកលទ្ធផលការស្ទង់មតិរបស់សាកលវិទ្យាល័យ Stenford ចង្អុលបង្ហាញថា អ្នកធ្វើការពាក់ព័ន្ធនឹងការស្រាវជ្រាវពីបច្ចេកវិទ្យា AI បានដាស់តឿនថា បុគ្គលិកជាច្រើននាក់ក្នុងក្រុមហ៊ុន ពួកគេមិនយកចិត្តទុកដាក់លើក្រមសីលធម៌ទេ បើទោះជាមានការអំពាវនាវឱ្យផ្តោតសំខាន់លើសុវត្ថិភាពក្តី ៕ ប្រភព ៖ TNN World

ឡុង ម៉ានីន យាយសួយ និងចំប៉ីខ្មៅ ចេញសារលើកទឹកចិត្តក្រោយដឹងថា ស្រីអូន ជាប់បំណុលវ័ណ្ឌក

0

បន្ទាប់ពីអ្នកនាង ស្រីអូន បង្ហើបថាខ្លួនអាចនឹងជាប់ពន្ធនាគារប្រសិនជាអតិថិជនប្តឹងអ្នកគាំទ្របានខម្មិនលើកទឹកចិត្តយ៉ាងច្រើន ខណៈអ្នកជំនួញអនឡាញ ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ យាយ សួយ រួមទាំង ចំប៉ីខ្មៅ ផង បានបង្ហោះសារលើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន ក្នុងពេលវេលាដ៏អាប់អួរនេះ។

នៅលើបណ្តាញសង្គមរបស់ ឡុង ម៉ានីន បានសរសេរថា «ពេលប្អូនមានបញ្ហាអីឆាតមកលើកទឹកចិត្តប្អូន សរសើរប្អូនរហូត ទឹកចិត្តបងស្រីល្អណាស់ តែហេតុអីមនុស្សល្អជួបតែរឿងពិបាកៗម៉េស ស៊ូៗណាបងស្រី ស៊ុន្ទរី នួន បងជាមនុស្សល្អទ្រាំបន្តិចទៀតរឿងល្អៗនឹងមករកបងវិញហើយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiBGIg3ksUjJ1HWt-EUspsBnhN5rToMjzyjIK-NzLZcMBWMG6oCM8qkRhiDPQ_M3Dutou5r6SVCFxfSIPG1hiif2jmtbz1f-m7u2lb_QIOy79ZsjHjqRcuH1GpeYLYnq2LeYtJ8D35-WkO9ij2LOHreWAy-PeEft-Ub-iw_SAS0qEtt7bfdZJ8npbuATI/s1440/410478527_933150741715820_6775941099361230175_n.jpg

ចំណែកឯ អ្នកលក់អនឡាញ យាយសួយ វិញ បានបង្ហោះថា «បងស្រីបងនៅជានារីរឹងមាំនិងពូកែសម្រាប់ប្អូនរហូត បងស្រី ប្អូននឹងស្រលាញ់បង បងជាidolប្អូនរហូតនារីពូកែនារីរឹងមាំទទួលបន្ទុកច្រើនម្នាក់ឯង មិនដែលប្រាប់អ្នកណាបើជាខ្ញុំបើមិនឆ្កួតក៏ឡប់ដែរ តែបងដោះស្រាយវាបានតែម្នាក់ឯង My idol នារីគ្រប់រូប ខ្ញុំអាណិតតែអូនតូចណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7xQaX7DQH2RPecsMp2rJF4ocBQW57T6L5E8nP9zk5Oc44V2MDa1xLrMGJgd5bHi_ZBgnvWR6UEt8SpuRuLvp5ZLCCxRrkcG1a8U2J6nNd_rOCPsVYLa91nZjS41iroeHunpznS8_39CytIgqbmo1IkuzS4QiivXtnEvhF-6OGbPiuc1GddGcm1N6gOfA/s1440/380978593_860596548972920_5581513726854180070_n.jpg

មិនខុសពីអ្នកទាំងពីរប៉ុន្មាននោះទេ ងាកទៅកាន់ ចំប៉ីខ្មៅ វិញក៏បានលើកទឹកចិត្តដល់អ្នកនាង ស្រីអូន ដែរថា «បើគាត់ជាមនុស្ស ចុះចាញ់និងព្រហ្មលិខិត ម្ល៉េះសមគាត់ចុះចាញ់តាំងពីគាត់នៅខេត្តរតនៈគីរី ពេលនេះប្រហែលជាកំពុងកាប់គាស់ដំឡូងបាត់ទៅហើយ ។
មនុស្សគាត់មិនព្រម ចុះចាញ់តាំងពីដំបូង បើគាត់ព្រមចុះចាញ់ គាត់មិនមែនមកដល់ចំនុច មួយដែលអាចនិយាយបានថា «១ម៉ឺននាក់ មាន១ នាក់ » មានន័យថា គាត់ខ្លាំង ខ្លាំងពីក្មេងស្រីជនបទ មកជាមនុស្សមានឥទ្ធិពលក្នុងសង្គម ក៏ជាមនុស្សជួយសង្គមបានច្រើនដ្បិតការជាប់គាំងរបស់គាត់ មិនមែនជាកំហុសគាត់ ក៏បងស្រីអូននៅតែមានទំនួលខុសត្រូវ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhux2-pF1PTIMK_LWpw1NLqiAPhO00nedmK4UABnR8EyS8m0u3aquUz0TDtl_r5BwZD-Vm4LBSByI4UrVhOumG9fx-xgp1OpOzO7cCuIG-sRlg1BvyWzk0pwRn7Xxnek1-tfZCEToPCKr6XqiA62GoAhei75CzdEo1tqySKVojLx_hjZMNCE5iaSWrywow/s2048/405233475_1806905409780494_5939804086202028818_n.jpg

ចំប៉ីខ្មៅ បន្ថែមទៀតថា «បើអ្នកគិតថាគាត់ជាមនុស្សគួរឱ្យគោរព សម្រាប់បងប្អូនដែលមានលទ្ធភាព ហើយសល់លុយ គិតថានឹងមានចេតនា ទិញដីទុក បងៗអាចពិចារណាជួយទិញដីគាត់ទៅ ព្រោះមនុស្សកើត តែដីមិនកើតទៀតទេ អរគុណ ទិញទុកចែកកូនៗ ចៅៗក៏បាន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtvG3129pW9FivShic1cOYZaiXEBRJ7k16a6sjvDDzxMRe4DaWAcJBlyx9swIcp0NDE5ci964gSz67XbgT1gSlmSGYWp2okqxIkVCTLeJOv0sLxkyGOcmYCF84dRvUrnPlfhHcwIOQqufP6Z_VB7xqKCPqc0kZEHKON9avT9u3q8YeJlaIOF0_vfo0N8/s755/%E1%9F%A1%20(14).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRMdOI0OgOKi52hxLu6pHFFlM6x5dGYIfCjqlV737zBn-_mT7MUqFvIdGYls7gEDnZJal2HlaLTGGIAOMxs3cQI5d3UJxLM4ezstZbJI4TqdiXAFK5SgWe9pddFwMRgEdEeW7TM4_90srKYTEHxc7YMSEIM-cLxxvEDcesa0qr1pup55P_onzTcLbBuXw/s733/2%20(5).PNG

លោកជំទាវ ហ៊ុន ស៊ីណាត ថាខ្លួនមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះកូនក្រមុំទេ

0

លោកជំទាវ ហ៊ុន ស៊ីណាត បាននិយាយលើបណ្តាញសង្គមដោយអារម្មណ៍មិនអស់ចិត្តព្រមទាំងបញ្ជាក់ថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែការដែលលោកជំទាវធ្វើជាអ្នកដឹកដៃនេះគឺដើម្បីផ្តល់កិត្តិយសទៅម្ចាស់កម្មវិធីដែលបានអញ្ជើញប៉ុណ្ណោះ។ ការដែលលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកបញ្ជាក់នេះបន្ទាប់ពីមានអ្នកលើកឡើងថាលោកជំទាវ ដឹកដៃកូនកំលោះ កូនក្រមុំម្តងបានចំនួន៤ទៅ៥ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqRSams2nydiRRgsBNi1I0Zo85C2lUEQIYdFsTYS3qwebIg6rCsTDBA1OlZ-ku-LDyhRzzLB688i_mMeQGELunrPVlv669f1z7OVeDogEXWkBB4UY5aDA-Eas9wJWPo-4Pz62GjOX-_pSmziCIxE21Hjz6DRZoPxBXn6byoajc_1zGMHD-AOVC2reZME/s1619/400035395_1087385652259209_3200487327280190363_n.jpg

ដូចមហាជនអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាលោកជំទាវ ហ៊ុន ស៊ីណាត ជារឿយៗបង្ហោះរូបភាពធ្វើជាអ្នកដឹកដៃកូនកំលោះឬកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍រហូត ពេលខ្លះមានថ្ងៃជាន់គ្នាទៀត។ ជាក់ស្តែងកាលពីថ្ងៃទី៣ វិច្ឆិកា លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើជាអ្នកដឹកដៃស្វាមីលោកស្រី ទ្រី ដាណា ហើយនៅថ្ងៃទី២ វិច្ឆិកា លោកជំទាវធ្វើជាអ្នកដឹកដៃនៅសៀមរាបផងដែរខណៈនៅថ្ងៃទី៧ លោកជំទាវក៏បានធ្វើជាអ្នកដឹកដៃតារាចម្រៀង ឃុន វត្ថា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3lJdlG9ze5fDh7MJwssPb87oG4FVfxJieeWON-qOeiZ4JvObBZfeRKHNDfwDwwOOJJB4JUuvoRfM9JeQVBat8huYn1frQ2q64KUS_4sX4ATiaoQ3jFus93NdAwgGt6sVQmTxgrYqQK4s7NmzkS4KvrViCw9hIlXMCa1ps7r3CsnUEMC1Ux6B3b5seCE/s2048/406860781_903907577757817_4172777753300928911_n.jpg

យ៉ាងណាមិញ ការទទួលបានក្តីស្រលាញ់ពីកូនកំលោះកូនក្រមុំជាច្រើនគូនេះដែល លោកជំទាវ ហ៊ុន ស៊ីណាត បែរជាមានពាក្យសម្តីឌឺដងដោយនិយាយថាលោកជំទាវ ធ្វើជាអ្នកដឹកដៃមួយរោងទទួលបាន៤ទៅ៥ម៉ឺនដុល្លារឯណោះ រហូតលោកជំទាវថាខ្លួនមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃនោះទេ ហើយបើបានដូចនេះខ្លួនក្លាយជាសេដ្ឋីនីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJyoBr3Sm9TSig8jeIrm7wsnjm0JeZ4zTzvJmtG6_3OLeYvxQmVUHU0RGRIt-aEv2C93DQih2thUsrXFGzxt_XN8AXn5EpVGT2uTWtkiSo9QzzJVHoCU5woMUxyelGJdCyqis9RKPLlHXKG09azG9gb8jdNAwWdg_MomQabEvmYK4EKUg1WwOQae3mxCc/s2048/408927074_919048769586084_6780374547023684379_n.jpg

លើបណ្តាញសង្គមលោកជំទាវ ហ៊ុន ស៊ីណាត កាលពីថ្ងៃទី១៣ ធ្នូ លោកជំទាវមានប្រសាសន៍ថា «ខ្ញុំចាប់ផ្ដើមយកការច្រៀងបណ្ដើរៗហើយចូលឆ្នាំ២០២៤ ក្នុងខែ ១ បង្ហើយដឹកដៃ៣រោងចូលនិវត្តដឹកដៃ មែនទែនហើយក៏សូមផ្ដាំទៅអ្នកថាខ្ញុំនេះដឹកដៃម៉ារោង ថ្លៃ៤ ៥ ម៉ឺនដុល្លារនោះមកដឹកម្ដងទៅ អស់សំណើចណាស់ខ្ញុំ ដឹកដៃគ្រាន់តែថ្លៃដឹកធ្វើសេដ្ឋនីហើយ»។ លោកជំទាវ បន្តទៀតថា« កុំភ្លេចអ្នកដែលថានោះទៅសួរម្ចាស់ដើមការទៅដឹងហើយ។ ម្យ៉ាងទៀតខ្លួនខ្ញុំផ្ដល់កិត្តិយសឱ្យកូនក្រមុំកូនកំលោះខ្ញុំមិនមែនអ្នកស៊ីឈ្នួលដឹកដៃទេសូមជ្រាប ទាន់!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfBc9ILtb45o4u5eeSM6lGgQdY_qXu5V0N3LxuwmiGYgK13W92eIh3EtBEPUex8Xziw8Y1xArFXE5oLrBtbIV7QMbw3DfZuoYcdpTDSWC6mKratZoF9Oh7jvEVfPFch1AZxUHwOeeth4Kxc38y30MJ8BxyOD1bj-mxNtYlkcWnYiwZUdWlFVjleEERLQI/s713/11%20(2).PNG

បន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយខាងលើនេះហើយលោក ឌួង ឆាយ ក៏បានចូលទៅបញ្ចេញមតិដែរថា « អ្នកមីងគុណធម៌ដឹកដៃពិធីអាពាហ៍ពិពាហ៍ពូមីងបងប្អូនគ្រប់គ្នាមិនថានៅខេត្ត រឺ នៅភ្នំពេញ មិនគិតរោងតូច រឺ រោងធំឱ្យតែអ្នកមីងមានសុខភាពល្អគឺលោកជួយដឹកដៃគ្រប់គូដែលលោកស្រលាញ់រាប់អាន។ សូមកុំនិយាយអ្វីបំភ្លើសការពិត បាបកម្មណាស់»។ នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏ធ្វើជាអ្នកដឹកដៃក្នុងថ្ងៃមង្គលរបស់លោកឌួង ឆាយ ផងដែរ៕