សហរដ្ឋអាមេរិក៖ Deja Taylor ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីកូនប្រុសអាយុ ៦ ឆ្នាំរបស់នាងបានលួចកាំភ្លើងទៅរៀន និងបានបាញ់គ្រូបង្រៀនរបស់ខ្លួនឱ្យមានរបួសធ្ងន់ធ្ងរ។Mother of 6-year-old who shot teacher in Virginia gets 2 years in prison  for child neglect - TheGrioយោងតាមគេហទំព័រអន្តរជាតិ NBC News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូថា កូនប្រុសថ្នាក់ទី ១ របស់ Taylor បានយកកាំភ្លើងខ្លី ៩ មីលីម៉ែត្ររបស់ម្តាយគាត់ដោយឡើងលើថតដើម្បីឈានដល់កាបូបដែលមានកាំភ្លើងនៅផ្នែកខាងលើនៃតុរព្យួរខោអាវ។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី៦ ខែមករា មកម្លេះនៅពេលដែលក្មេងប្រុសនោះ បានលាក់កាំភ្លើងក្នុងកាបូបស្ពាយរបស់ខ្លួន ហើយបានទៅសាលាបឋមសិក្សា Rickneck ក្នុងទីក្រុង Newport News រដ្ឋ Virginia សហរដ្ឋអាមេរិក។ បន្ទាប់មកគាត់បានរំកិលកាំភ្លើងចូលទៅក្នុងហោប៉ៅរបស់គាត់ ហើយបានបាញ់ទៅលើគ្រូបង្រៀន Abby Zwerner អាយុ ២៥ ឆ្នាំ នៅមាត់ទ្វារបន្ទប់បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនមានការបាត់បង់ជីវិតឡើយ។ ទោះជាយ៉ាងណាក៏ដោយ Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានអះអាងថា កាំភ្លើងបានបំពាក់គន្លឹះសុវត្ថិភាព ដូច្នេះមិនត្រូវបានប៉ូលីសចាប់ខ្លួន ឬកាត់ទោសភ្លាមៗនោះទេ។Mom of Virginia boy who shot teacher sentenced for child neglect

បន្ទាប់មកនៅខែមេសាប៉ូលីសបានធ្វើការស៊ើបអង្កេតក៏បានដឹងថា Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានប្រើប្រាស់កញ្ឆា ក៏ដូចជាកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១ ខែផងដែរ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះនាងក៏ត្រូវបានតុលាការរដ្ឋកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំបន្ថែមទៀតពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរទៅលើមនុស្សជុំវិញខ្លួន។ ដូច្នេះទោសទាំងពីរនេះបានកាត់ទោសឱ្យ Taylor ជាប់ពន្ធនាគារសរុបជិត ៤ ឆ្នាំ នេះបើយោងតាមឯកសាររបស់តុលាការ ក៏បានឱ្យដឹងទៀតថា នាងក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវិកលចរិកផងដែរ។Mom of 6-year-old who shot his teacher sentenced to 2 years in prison in  state case - ABC News

គួរបញ្ជាក់ដែរថា អ្នកគ្រូម្នាក់ដែលត្រូវក្មេងប្រុសអាយុ ៦ ឆ្នាំបាញ់នោះ បច្ចុប្បន្នគាត់លែងធ្វើការឱ្យប្រព័ន្ធសាលា និងមិនបានបង្រៀនទៀតឡើយ។ គាត់បាននិយាយថា គាត់ខ្លាចការងារក្នុងបរិយាកាសនេះ ហើយគាត់ក៏បានចូលរួមការព្យាបាល ហើយត្រូវបានគេរកឃើញថាមានជំងឺស្ត្រេសក្រោយការប៉ះទង្គិច ព្រមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភទៀតផង៕