បើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មានចិនបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនកំពុងតែចាប់ផ្តើមអនុវត្តនូវវិធានការដោយហាមប្រាមបុគ្គលិកក្រុមហ៊ុនទាំងអស់យកទូរស័ព្ទដៃម៉ាក iphone និង ឧបករណ៍ភ្ជាប់ដែលជាម៉ាកយីហោបរទេសដទៃទៀត ចូលកន្លែងធ្វើការជាដាច់ខាត។China's Apple iPhone Ban Accelerates Across State Firms, Government -  Bloomberg

រយៈពេលជាងមួយទសវត្សន៍មកនេះ គឺប្រទេសចិនកំពុងតែព្យាយាមកាត់បន្ថយការប្រើប្រាស់ ដោយផ្នែកលើបច្ចេកវិទ្យាបរទេស ជំនួសមកវិញដោយគាំទ្រអ្វីដែលជារបស់ចិន ដូចជាក្រុមហ៊ុនមួយចំនួនបានប្តូរមកប្រើប្រាស់កម្មវិធី Software ចិន និងលើកកម្ពស់បន្ទះឈីប Semiconductor ដែលជាផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on Apple's iPhone accelerates, Global Enterprise - THE BUSINESS  TIMES

បើតាមរបាយការណ៍របស់ Bloomberg បានបញ្ជាក់ទៀតថា រយៈពេលប្រមាណ១-២ខែមុននេះ ក្រុមហ៊ុនរដ្ឋនិងស្ថាប័នរដ្ឋាភិបាលចិន នៅក្នុងខេត្តចំនួន៨នៃប្រទេសចិន មានដូចជាខេត្ត Zhejiang , Shandong , Liaoning, Hebei ជាដើមគឺសុទ្ធតែបានណែនាំនយោជិតរបស់ខ្លួនហាមប្រើប្រាស់ផលិតផលពីបរទេស ជាពិសេសទៅលើផលិតផល Apple/iphone របស់សហរដ្ឋអាមេរិក ជំនួសដោយការលើកស្ទួយផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on iPhone use accelerates

គួរបញ្ជាក់ផងដែរថា ការដែលចិនចេញនូវនិន្នាការបែបនេះ គឺដើម្បីបន្ថយនៅឥទ្ធិពលរបស់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកទៅលើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មសកល និងបច្ចេកវិទ្យា ដោយហេតុថាអាមេរិកនិងចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំលំដាប់ទី១និងទី២ទូទាំងសកលលោក។ ចិនព្យាយាមលើកកម្ពស់ផលិតផលរបស់ខ្លួនឯង ក៏ដូចជាបង្កើនកំណើនអ្នកប្រើប្រាស់របស់ខ្លួនព្រោះថាប្រជាជនចិននៅលើពិភពលោកយើងនេះ គឺមានរហូតដល់ទៅជាង១០០០លាននាក់។ ដូច្នេះហើយការដែលចង់ឲ្យផលិតផលមួយលក់ដាច់ខ្លាំងនិងវ៉ាដាច់នៅលើពិភពលោកគឺត្រូវតែផ្តើមចេញពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្លួនជាមុនសិន៕