Apple គ្រោងនឹងបញ្ឈប់ការផលិតបន្ទះឈីប 5G
បរទេស៖ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple ក្នុងការបង្កើតម៉ូដឹមបណ្តាញ 5G ផ្ទាល់របស់ខ្លួនបានបរាជ័យជាច្រើនលើកច្រើនសារ ដោយគម្រោងនេះអាចនឹងត្រូវបានបញ្ឈប់នាពេលបច្ចុប្បន្ន។
យោងតាមគេហទំព័រ Macrumors ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា មហិច្ឆតាអភិវឌ្ឍន៍បន្ទះឈីប 5G របស់ក្រុមហ៊ុន Apple បានបរាជ័យ។ ដូច្នេះ ក្រុមហ៊ុនបានផ្អាកការស្រាវជ្រាវ និងបញ្ចប់ការវិនិយោគរយៈពេលច្រើនឆ្នាំនៅក្នុងគម្រោង។
មូលហេតុនៃការបរាជ័យក្នុងការផលិតបន្ទះឈីប 5G គឺដោយសារ Apple បានជួបប្រទះបញ្ហាបច្ចេកទេសជាច្រើន ហើយត្រូវកែប្រែទាំងស្រុងនូវម៉ូដឹមរបស់ Intel ដោយសារតែការបន្ថែមមុខងារថ្មីធ្វើឱ្យមុខងារដែលមានស្រាប់មិនអាចដំណើរការបាន។ ពួកគេក៏ត្រូវតែប្រុងប្រយ័ត្នផងដែរដើម្បីកុំឱ្យបំពានលើប៉ាតង់ដែលក្រុមហ៊ុន Qualcomm ទទួលបាន។ ក្រុមបច្ចេកវិជ្ជាផ្នែករឹងរបស់ Apple ក៏ត្រូវបានផ្សព្វផ្សាយតាមគម្រោងផ្សេងៗគ្នាជាច្រើនផងដែរ ដែលធ្វើឱ្យការដោះស្រាយកំហុសចំណាយពេលច្រើន។/cloudfront-us-east-2.images.arcpublishing.com/reuters/ZZ3VIEPMOZIVJJDG4VGDPLBKQI.jpg)
គួររំលឹកដែរថា កន្លងមកការមិនចុះសម្រុងគ្នា រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm គឺជាហេតុផលចម្បងដែលម្ចាស់ iPhone សម្រេចចិត្តបង្កើតម៉ូដឹម 5G ផ្ទាល់ខ្លួន។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានប្តឹងក្រុមហ៊ុន Qualcomm ពីបទគិតថ្លៃអាជ្ញាប័ណ្ណខ្ពស់ពេក។ Apple ក៏បានព្យាយាមប្តូរទៅប្រើម៉ូដឹម Intel សម្រាប់ iPhone 11 ប៉ុន្តែ Intel មិនអាចផលិតបន្ទះឈីប 5G ដែលបំពេញតាមស្តង់ដាររបស់វាបានទេ។ ដូច្នេះហើយ Apple ត្រូវបង្ខំចិត្តធ្វើសន្តិភាព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយ Qualcomm ក្នុងខែកញ្ញា។
គួរបញ្ជាក់ដែរថា កាលពីដើមខែកញ្ញាក្រុមហ៊ុននេះ មានគម្រោងផលិតបន្ទះឈីប 5G នៅឆ្នាំ ២០២៤ ប៉ុន្តែបន្ទាប់មកបានផ្លាស់ប្តូរផែនការទៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ដែលរំពឹងថានឹងត្រូវបានបំពាក់ដោយបន្ទះឈីប 5G ថ្មីគឺ iPhone SE ដែលមានតម្លៃទាបជាការសាកល្បង មុនពេលក្រុមហ៊ុនចាប់ផ្តើមដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ Apple នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយវាយឺតជាងដៃគូប្រកួតប្រជែងជាច្រើនឆ្នាំ ដោយសារកំណែដែលកំពុងអភិវឌ្ឍមិនទាន់គាំទ្របច្ចេកវិទ្យា mmWave នៅឡើយ៕





















សៀវភៅនេះមានឈ្មោះថា “សោយ” ដែលបានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។
សៀបភៅ “សោយ” នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃ៤៥ដុល្លារ សម្រាប់ភាសាអង់គ្លេស និង៣៩ដុល្លារ សម្រាប់ភាសា ដែលបងប្អូនអាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ “Chef Nak” ផ្ទាល់តែម្តង។
.jpeg)
ក្រៅពីចាប៉ីដងវែង ក៏នៅមានរបស់ជាច្រើនទៀតផងដែរ ដែលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលរួមមាន៖





ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។
ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។


