Home Blog Page 1338

ប្រទេសថៃត្រៀមបញ្ចុះតម្លៃអគ្គិសនីនៅដើមឆ្នាំ២០២៤

0

ប្រទេសថៃ ៖ លោក Phongphon Yodmuangcharoen អ្នកនាំពាក្យក្រសួងថាមពលថៃលើកឡើងថា តម្លៃអគ្គិសនីចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤ គឺមិនលើសពី៤,២០បាតក្នុង១គីឡូវ៉ាត់ ។ តួលេខនេះជាតួលេខដែលបានស្នើសុំ ចំណែកតម្លៃអគ្គិសនីជាក់ស្តែង គឺអាស្រ័យលើផ្នែកគ្រប់គ្រងរបស់ក្រសួងថាមពល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។Constructing Power in Malaysia - Construction Plus Asia

លោក Phongphon លើកឡើងថា ៖ «លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលបានជំរុញឱ្យក្រុមការងារស្វែងរកវិធីបញ្ចុះតម្លៃអគ្គិសនីឱ្យពលរដ្ឋនៅទូទាំងប្រទេស ហើយលោកនឹងព្យាយាមធ្វើឱ្យតម្លៃអគ្គិសនីធ្លាក់ចុះច្រើនជាងនេះទៀត ។ ហេតុនេះ តម្លៃអគ្គិសនីអាចស្មើប្រមាណ៤,២០បាតក្នុង១គីឡូវ៉ាត់ តាមរយៈការប្រើប្រាស់វិធានការជាច្រើនដើម្បីជួយសម្រួលតម្លៃអគ្គិសនីនៅប្រទេសថៃ» ។

លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលបានបញ្ជាក់ថា ពលរដ្ឋថៃទាំងអស់ដែលប្រើប្រាស់អគ្គិសនីមិនចាំបាច់ទទួលបន្ទុកបង់ថ្លៃអគ្គិសនីខ្ពស់ រហូតដល់វិលមុខនោះទេ ។ គម្រោងបញ្ចុះតម្លៃអគ្គិសនីជូនពលរដ្ឋ ក្នុងគោលបំណងកុំឱ្យប្រឈមមុខនឹងការប្រតិកម្មក្រោយពិធីបុណ្យចូលឆ្នាំសកលនាពេលខាងមុខ ។OERC Says Electricity Rate Measures Require Formation of New Government

ទោះយ៉ាងណា វិធានការនេះគ្រាន់តែជាការជួយសម្រាលបន្ទុកក្នុងជីវភាពរស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ ។ ក្រសួងថាមពលបញ្ជាក់ថា ការកែលម្អរចនាសម្ព័ន្ធឧស្ម័នធម្មជាតិ គឺជាកត្តាចម្បងពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី ហើយវានឹងគាំទ្រថាមពលអគ្គិសនីស្អាតរយៈពេលយូរបន្តទៀត ៕

សម្តេចហ៊ុនម៉ាណែត ត្រៀមកញ្ចប់ថវិកា១០០លានដុល្លារឲ្យប្រជាពលរដ្ឋប្រើប្រាស់ភ្លើងក្នុងតម្លៃថោក

0

ថ្លែងនៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គីសនី តាតៃលើ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះរដ្ឋាភិបាលត្រៀមថវិកាចំនួន ១០០លានដុល្លារ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាពីការចំណាយទៅលើថ្លៃភ្លើងខ្ពស់។May be an image of 6 people and text

សម្តេចបានមានប្រសាសន៍ថា មានប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះគឺកំពុងតែដំឡើងថ្លៃអគ្គីសនីខ្លាំងណាស់ ជាក់ស្តែងដូចជានៅប្រទេសសិង្ហបុរី និងអង់គ្លេសជាដើម។ ប៉ុន្តែបើក្រឡេកមកមើលកម្ពុជាវិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺនូវតែរក្សាបានតម្លៃភ្លើង មិនឡើងថ្លៃ ថែមទាំងបានធានានូវការទម្លាក់ថ្លៃភ្លើងមួយចំនួនទៀត ដូចជាការលើកឡើងរបស់ឯកឧត្តមកែវ រតនៈ ក៏ដូចជាទម្លាក់ថ្លៃភ្លើងលើកទឹកចិត្តរយៈពេល៣ខែសម្រាប់ឧស្សាហកម្មមួយចំនួន។ ក្នុង១ឆ្នាំៗគឺរដ្ឋខាតមិនស្ទើរនោះទេ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំនេះក៏បានគ្រោងទឹកប្រាក់ចំនួន១០០លានដុល្លារបន្ថែមទៀតដើម្បីឧបត្ថម្ភធន ក្នុងគោលបំណងទប់ថ្លៃភ្លើង ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងតម្លៃទាប គឺរដ្ឋសុខចិត្តខាតដើម្បីប្រជាពលរដ្ឋបានថ្លៃភ្លើងថោក។May be an image of 1 person

ម៉្យាងវិញទៀត សម្តេចបានសង្កត់ធ្ងន់ទៅលើអាទិភាព២សំខាន់គឺ ទី១គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ មិនឲ្យពួកយើងមានការលំបាកដោយសារតែថ្លៃភ្លើងឡើងខ្ពស់ដូចជាប្រទេសជិតខាងមួយចំនួន។ និងទី២ គឺជួយរក្សាលំនឹងនិងស្ថេរភាពការអភិវឌ្ឍសេដ្ឋកិច្ចតាមវិស័យផ្សេងៗ មានន័យថាប្រសិនបើថ្លៃភ្លើងថោកនឹងជួយឲ្យវិស័យទាំងនោះដំណើរការបានល្អ ជាពិសេសគឺក្នុងដំណាក់កាលឆ្លងរាតត្បាតនិងបច្ចុប្បន្ននេះ ដែលជាលំបាក នេះហើយដែលយើងហៅថាជាគោលនយោបាយត្រឹមត្រូវ៕Tiada huraian foto disediakan.

ដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជាន់ខ្ពស់ចិននៅក្រុងហាណូយ

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Reuters រាយការណ៍ថា លោក Wang Yi មន្ត្រីទូតជាន់ខ្ពស់របស់ចិនបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប៉ុន្តែសារព័ត៌មាន Reuters មិនទទួលបានការបកស្រាយពីក្រសួងការបរទេសវៀតណាម និងចិនទេ ។

យោងតាមប្រភពព័ត៌មានពីជនជាតិវៀតណាម២នាក់និយាយថា ៖ «លោក Wang Yi នឹងចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលវៀតណាម និងចិន នៅទីក្រុងហាណូយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣» ។Wang Yi Attends the High-level Segment of the 49th Session of the United  Nations Human Rights Council

ប្រទេសចិនមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយវៀតណាមផ្នែកការទូត តាំងពីឆ្នាំ១៩៥០ មកម៉្លេះ បើទោះជាកើតមានសង្គ្រាមរយៈពេលខ្លី នៅឆ្នាំ១៩៧៩ ក្តី ។ លើសពីនេះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រទេសនាំចូលដ៏សំខាន់សម្រាប់ផ្នែកផលិតវៀតណាម ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនដែលបានទៅធ្វើទស្សនកិច្ចនៅវៀតណាម សន្យាថា នឹងបើកទីផ្សារចិនសម្រាប់ផលិតផលកសិកម្មវៀតណាម ខណៈប្រទេសទាំងពីរព្យាយាមជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ។Wang Yi travels to Vietnam • Table.Media

កាលពីខែតុលា ឆ្នាំ២០២៣ សារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ហើយពេលនោះ គម្រោងធ្វើដំណើរអាចនៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប៉ុន្តែមន្ត្រីទូតប្រចាំទីក្រុងហាណូយ ចំនួន៣រូបបាននិយាយនាពេលបន្ទាប់ថា ដំណើរទស្សនកិច្ចនេះនឹងពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៣ ។

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន បានកើនឡើង៥,៥% នៅឆ្នាំ២០២២ ស្មើនឹងទឹកប្រាក់១៧៥.៥០០លានដុល្លារអាមេរិក ខណៈការដឹកជញ្ជូនពីចិនមកកាន់វៀតណាម ស្មើនឹង៦៧% ។ នេះបើតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ៕Wang Yi: China, Vietnam should contribute more to world peace - CGTN

ផលិតផលថែរក្សាសម្រស់ទាំង ៥ ប្រភេទដែលស្ត្រីគួរចៀសវាង

0

ផលិតផលទាំង ៥ ប្រភេទនេះ សម្រាប់ស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ គួរតែចៀសវាង ព្រោះផលិតផលទាំងនេះនឹងធ្វើឱ្យស្បែកមុខរបស់អ្នកងាយនឹងរងគ្រោះ ក៏ដូចជាមានភាពស្ងួត ស្រអាប់ រួមទាំងងាយប្រតិកម្ម…ជាដើម។ ដូច្នេះ ខាងក្រោមនេះគឺជាផលិតផលដែលអ្នកគួរជៀសវាង៖

១.ក្រែមផ្តល់សំណើម៖ ក្រែមផ្តល់សំណើមគឺល្អសម្រាប់សុខភាពស្បែក ប៉ុន្តែស្ត្រីគួរតែចៀសវាងក្រែមផ្តល់សំណើមណាដែលមានក្លិនក្រអូប ព្រោះសារធាតុក្រអូបនេះ នឹងធ្វើឱ្យកកស្ទះរន្ធញើស រួមទាំងនាំឱ្យមានការបែកញើស ដែលអាចបណ្តាលឱ្យរលាកស្បែក។ ដូច្នេះអ្នកគួរតែស្វែងរក “ក្រែមគ្មានក្លិន គ្មានជាតិប៉ារ៉ាបិន និងជាតិសំណើមគ្មានការរលាក”។វិធីថែរក្សាសម្រស់ និងផ្ទៃមុខសម្រាប់ស្រ្តីដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ - Khmerload

២.ប្រេងដូង៖ ប្រេងដូងត្រូវបានគេគិតថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក ប៉ុន្តែវាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់យ៉ាងពេញលេញនូវតួនាទីរបស់វាក្នុងការប្រឆាំងភាពចាស់នោះទេ។ ដូច្នេះសម្រាប់ស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ មិនគួរប្រើប្រាស់ប្រេងដូងនោះទេ ព្រោះវានឹងបណ្តាលឱ្យកើតមុន ក៏ដូចជាធ្វើឱ្យលទ្ធភាពកើតមុនកាន់តែអាក្រក់ទៅៗ។

៣.ក្រដាសជូតសម្អាតគ្រឿងសម្អាង៖ ក្រដាសជូតសម្អាតគ្រឿងសម្អាងដែលមានជាតិអាល់កុលខ្ពស់ គឺមិនល្អសម្រាប់ស្រ្តីអាយុលើសពី ៤០ឆ្នាំទេ។ ជំនួសឱ្យក្រដាស អ្នកគួរប្រើសំឡី ឬក្រណាត់ជូតទន់ៗ និងទឹកសម្អាតមុខទន់ភ្លន់ ព្រោះវាអាចចោលបាន ដែលកាត់បន្ថយហានិភ័យនៃការតុបតែងមុខ និងការប្រមូលផ្តុំបាក់តេរីនៅក្នុងការលាងសម្អាតជាបន្តបន្ទាប់។Custom Cosmetic Wipes | TaikiUSA

៤.អាល់កុល៖ ទឹកលាងមុខដែលសារធាតុអាល់កុលក៏អាចរួមចំណែកធ្វើឱ្យស្បែករបកនិងរមាស់ ស្បែកស្ងួត ឬស្បែកជ្រីវជ្រួញជាដើម។ ដូច្នេះចំពោះស្រ្តីអាយុលើសពី ៤០ឆ្នាំ គួរតែជៀសវាងផលិតផលដែលមានជាតិអាល់កុល។

៥.ហ្វូមលាងមុខដែលមានសារធាតុ Sodium Lauryl Sulfate៖ ស៊ុលហ្វាតត្រូវបានគេរកឃើញជាទូទៅនៅក្នុងហ្វូមលាងមុខ និងផលិតផលលាងសម្អាត ហើយអាចបណ្តាលឱ្យរលាកធ្ងន់ធ្ងរដល់ស្បែកចាស់ទុំ។ សារធាតុផ្សំនេះអាចធ្វើឱ្យរលាកស្បែកដែលងាយប្រតិកម្ម និងបណ្តាលឱ្យរមាស់ ឬឡើងក្រហមចំពោះមនុស្សមួយចំនួន៕វិធីសាស្ត្រ ជួយថែរក្សា ស្បែកមុខ ដែលងាយរងប្រតិកម្ម - TrueID

បុរសអាមេរិកម្នាក់នៅពីក្រោយខ្នងការទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងសង្គ្រាមវៀតណាម បានទទួលមរណភាព

0

អ្នកដឹកនាំគោលនយោបាយអាមេរិក លោក Henry Kissinger ដែលជាអ្នកនៅពីក្រោយខ្នងការពិភាក្សាលើព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជា អំឡុងសង្រ្គាមវៀតណាមចូលមកកម្ពុជាក្នុងឆ្នាំ១៩៦៩-១៩៧០ បានទទួលមរណភាពហើយនៅក្នុងវ័យ១០០ឆ្នាំ។Henry Kissinger, American diplomat and Nobel winner, dead at 100 - CNA
លោក Kissinger បានទទួលមរណភាពនៅក្នុងផ្ទះនៃរដ្ឋ Connecticut ដោយមូលហេតុនៃការស្លាប់ មិនត្រូវបានប៉ូលិសរដ្ឋអាមេរិកបង្ហាញឱ្យដឹងនោះទេ។

អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៩ ដល់ដើមឆ្នាំ១៩៧៣ ចំនួន២លាន៨សែនតោន ដែលគ្រានោះ លោក Kissinger ក៏បានទទួលស្គាល់ពីទង្វើរបស់លោក ដែលបណ្ដាលឱ្យប្រជាជនកម្ពុជារាប់សែននាក់បានបាត់បង់ជីវិត និងមានពិការភាពរាប់មុឺននាក់ផងដែរ។Henry Kissinger's bombing campaign likely killed hundreds of thousands of Cambodians − and set path for the ravages of the Khmer Rougeសូមបញ្ជាក់ថា ការដែលអាមេរិក ទម្លាក់គ្រាប់បែកជាច្រើនតោនមកកម្ពុជាដូច្នេះ ដោយបានយកលេសថា កំទេចពួកយៀកកុង៕Cambodian Incursion | Vietnam War Commentaries

ប្រភព៖ Britannica 

 

ជនបរទេសនិយាយថា គ្មានប្រទេសណាកខ្វក់ដូចវៀតណាម

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានចុះផ្សាយថា វៀតណាមជាប្រទេសមួយដែលការធ្វើចរាចរមានភាពរញ៉េរញ៉ៃបំផុត និងមានសំឡេងស៊ីប្លេរំខានទៀតផង ។ លើសពីនេះ នៅមានបញ្ហាផ្សេងទៀតដែលធ្វើឱ្យវៀតណាមខូចកេរ្តិ៍ឈ្មោះក្នុងវិស័យទេសចរណ៍ គឺបញ្ហាសំរាម និងភាពកខ្វក់ក្នុងទីក្រុង ។

នៅតាមបណ្តាខេត្តផ្សេងៗ ក៏ដូចជាទីក្រុងហាណូយ និងទីក្រុងដាណាង ពិបាកដោះស្រាយបញ្ហាបរិស្ថានកខ្វក់ណាស់ ហើយក៏ពិបាកផ្លាស់ប្តូរទម្លាប់ការចោលសំរាមរបស់ពួកគេផងដែរ ដោយសារពួកគេមិនបានខ្វល់ខ្វាយពីបរិស្ថាន និងទទួលការអប់រំមិនត្រឹមត្រូវ ។ ជនបរទេសនិយាយថា ពួកគេគ្មានទំនួលខុសត្រូវចំពោះសង្គមទេ ហើយម្នាក់ៗគិតតែពីការសប្បាយរៀងៗខ្លួន ។ ជនបរទេសប្រាប់ថា ពួកគេបានទៅកម្សាន្តនៅតាមប្រទេសនានាលើពិភពលោក ប៉ុន្តែគ្មានប្រទេសណាមួយកខ្វក់ដូចវៀតណាមទេ ។Vietnam in danger of becoming a dump as China says no to trash - Vietnam  Insider

ការចោលសំរាមផ្តេសផ្តាសនៅវៀតណាមត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គម ហើយអ្នកលេងបណ្តាញសង្គមនិយាយថា ប្រទេសថៃ និងប្រទេសផ្សេងៗ ក៏មានសំរាមផ្លាស្ទិកដែរ ដូចជា ថង់ដាក់ចំណីអាហារ, កែវកាហ្វេ, បំពង់បឺត និងដបទឹកសុទ្ធ ។ លើសពីនេះ ក៏មានបញ្ហាចរាចរណ៍ និងស្រវឹងក្នុងពេលបើកបរ ប៉ុន្តែប្រទេសថៃបានដោះស្រាយបញ្ហានេះ ដោយការអប់រំពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ទើបធ្វើឱ្យបច្ចុប្បន្ន ជនជាតិថៃមានទម្លាប់កើបសំរាមនៅតាមផ្លូវ សូម្បីតែក្រដាស១សន្លឹក ។ ពេលខ្លះ ពួកគេដាក់កាកសំណល់មួយចំនួនចូលហោប៉ៅខោ រួចយកទៅបោះចោលក្នុងធុងសំរាមដោយខ្លួនឯង ។Vietnam's long and winding road to plastic waste reduction

ហេតុនេះ បើចង់ឱ្យប្រទេសមានបរិស្ថានស្អាត និងគ្មានការចោលសំរាមផ្តេសផ្តាសនៅតាមកន្លែងសាធារណៈ ឬតាមផ្លូវ រដ្ឋាភិបាលប្រទេសនីមួយៗត្រូវអប់រំកុមារតាំងពីថ្នាក់មត្តេយ្យ អំពីការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ទើបពួកគេមានទម្លាប់ល្អជាប់ខ្លួន និងប្រកាន់យកទម្លាប់ល្អនេះនៅពេលពួកគេធំឡើង ។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ជនបរទេសនិយាយថា នៅតាមឆ្នេរសមុទ្រវៀតណាមមានសំរាមច្រើនណាស់ ។ ហេតុនេះ វៀតណាមគួរតែពិន័យអ្នកចោលសំរាមផ្តេសផ្តាស និងអប់រំពីការចោលសំរាមនៅតាមសាលារៀនទូទាំងប្រទេស ។ បើធ្វើបែបនេះបាន នៅតាមភូមិតូចៗ ឬទីសាធារណៈផ្សេងៗនឹងមានខ្យល់អាកាសបរិសុទ្ធ ហើយភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត ។Beaches trashed in central, southern Vietnam - VnExpress International

ជនបរទេសខ្លះទៀតប្រាប់ថា នៅប្រទេសវៀតណាមស្ទះចរាចរណ៍ខ្លាំង និងមានគំនរសំរាមច្រើនបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ។ ជនជាតិវៀតណាមនិយាយឮសំឡេងខ្លាំងជាងគេនៅលើពិភពលោក រីឯភាពកខ្វក់ គឺវៀតណាមកខ្វក់បំផុត ។ ចំណែកនៅតាមភោជនីយដ្ឋានវៀតណាមវិញបានបោសសម្អាតតែម្តងប៉ុណ្ណោះ គឺបោសសម្អាតនៅពេលបិទទ្វារឈប់លក់ឱ្យអតិថិជន ។ ដូច្នេះ ជនបរទេសទៅលេងវៀតណាមតែម្តងប៉ុណ្ណោះ ពួកគេមិនចង់ទៅលេងទីនោះទៀតទេ ។

សរុបមក រដ្ឋាភិបាលវៀតណាមគួរចេញច្បាប់ឱ្យតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហាសំរាម និងអប់រំពីការចោលសំរាមចាប់ពីក្មេងថ្នាក់មត្តេយ្យឡើងទៅ ក៏ដូចជាអប់រំក្នុងក្រុមគ្រួសារផងដែរ ។ ការចោលសំរាមផ្តេសផ្តាសបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ជាពិសេស វិស័យទេសចរណ៍ ៕

ស្វាមីនាំភរិយាទៅប្រគល់ឱ្យម្តាយក្មេកវិញ ដោយសារនាងពូកែតែរឿងម្យ៉ាង

0

ប្រទេសឥណ្ឌូណេស៊ី ៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ World of Buzz បានចុះផ្សាយពីវីដេអូមួយកំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម TikTok ក្រោយពីស្វាមីបាននាំភរិយារបស់ខ្លួនទៅប្រគល់ឱ្យម្តាយក្មេកវិញ ដោយសារភរិយាមិនចេះធ្វើការងារផ្ទះ ហើយនាងពូកែតែរឿងម្យ៉ាងប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ហើយក្នុងវីដេអូគេឃើញស្វាមីរូបនេះបាននាំភរិយាទៅប្រគល់ឱ្យម្តាយក្មេកដល់មុខផ្ទះ ។ ក្រោយមក បុរសជាស្វាមីបានហៅម្តាយក្មេកមកជជែកជាមួយខ្លួន និងទទួលយកកូនស្រីទៅនៅជាមួយវិញ ។ ស្វាមីនិយាយថា ៖ «នាងមិនចេះធ្វើម្ហូបទេ ហើយបោកខោអាវក៏អត់ចេះដែរ នាងពូកែតែខាងទិញទំនិញអនឡាញប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgee8ZOP3QgCuhXwcEsCCyh8oUy8XiImOJVjsZI0psA6aF3EuJMhGDwWftyapwgETtVFISsybqBXcjl6buQb3D1mL6eCU2NwtJNwsWM9XDDC7GT_vYSB4nw3jq7lE_lb8Co1MpPJFJ1HKCyGMTo3ZoZmH2Xy5m7MwXyu_eefitCw8aSfz8n-UStviNA-rk/s1280/photo_2023-11-30_13-28-26.jpg

ស្វាមីបន្តថា ៖ «ខ្ញុំសោកស្តាយណាស់ដែលបានរៀបការជាមួយនាង ។ ខ្ញុំបានចំណាយប្រាក់យ៉ាងច្រើនដើម្បីរៀបចំពិធីមង្គលការ ហើយអ្វីដែលខ្ញុំទទួលបាន គឺនាងចេះតែទិញទំនិញអនឡាញប៉ុណ្ណោះ» ។

ស្វាមីបន្ថែមថា ៖ «ខ្ញុំប្រគល់នាងឱ្យម្តាយនាងហើយ ។ ខ្ញុំមិនដឹងថា ហេតុអ្វីត្រូវមករៀបការជាមួយមនុស្សមិនចេះធ្វើការងារផ្ទះ ។ ខ្ញុំបានប្រគល់អ្វីគ្រប់យ៉ាងឱ្យនាង ប៉ុន្តែខ្ញុំមិនទទួលអ្វីត្រឡប់មកវិញសោះ» ។

លើសពីនេះ ស្វាមីក៏បានរិះគន់ម្តាយក្មេកផងដែរ ដែលគាត់មិនបានអប់រំកូនស្រីអំពីការធ្វើជាភរិយា និងជាមេគ្រួសារដ៏ល្អ ។ ប៉ុន្តែម្តាយក្មេកឆ្លើយតបថា ៖ «អ្នកមិនគួរធ្វើដាក់កូនស្រីខ្ញុំដូចអ្នកបម្រើទេ ពីព្រោះយ៉ាងហោចណាស់ កូនស្រីខ្ញុំស្រស់ស្អាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_yr_SGwFCGe5hdfgMKPI3gJsffGyl6vfv9XOPLBCB-ue4neR4xqB9HlqRfdldEmrYtGiCmB9VFzgV8g0utfgYmg-1ckZ-byGSNgmvzsu4kqcCCm8ovpG1L2a1K5bwpuoX7qJhv7w9GZPZ_wYnM00zVrx_kORa1xwP2ReA1FDTr1wtao7AQfrWsF1a_8/s1280/photo_2023-11-30_13-28-25.jpg

ម្តាយក្មេកសួរត្រឡប់ទៅវិញថា ៖ «កាលពីមុន នៅពេលសេពគប់ឃើញថា ស្រុះស្រួលគ្នា ហេតុអ្វីពេលនេះ បែរជាផ្លាស់ប្តូរគ្រប់យ៉ាងអស់? តើបានគិតច្បាស់លាស់ហើយឬនៅថា សម្រេចចិត្តលែងលះគ្នា? តើឱ្យកូនស្រីខ្ញុំធ្វើជាអ្នកបម្រើរបស់អ្នក មែនទេ?» ។

ទោះយ៉ាងណា កូនប្រសាររូបនេះនៅតែប្រកាន់ជំហរតាមការសម្រេចចិត្តរបស់ខ្លួន ព្រមទាំងប្រាប់ថា ភាពស្រស់ស្អាតរបស់ភរិយាមិនអាចជួយនាងឱ្យចេះធ្វើការងារផ្ទះនោះទេ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvJaM6HphBUeEgXipHjEBCtN7c3VANqOdJ5qDGTxJsrc9dxohZ45byEoAoASGWYz_Pcj8SFDjJvWyTsWFqDLAAVuSQK_SCXkGTotm6l3D8d5lz1aUglU8chNB6k4p15kBNnz3zr5NOPTlg-JFAOF-qJlGu73DuIiQT6cf6c5KCEwLaPCnB8wfDrCSqlE/s1280/photo_2023-11-30_13-28-25%20(2).jpg

អាថ៌កំបាំងនៃការរស់នៅប្រកបដោយសុខភាពល្អពីស្ត្រីចំណាស់ជាងគេលើពិភពលោក

0

បរទេស៖ លោកយាយ Maria Branyas Morera អាយុ ១១៦ ឆ្នាំ ដែលបច្ចុប្បន្នគាត់រស់នៅក្នុងរដ្ឋ San Francisco នៃប្រទេសសហរដ្ឋអាមេរិក ត្រូវបានកត់ត្រាក្នុងសៀវភៅ Guinness Book of Records ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។
យោងតាមគេហទំព័រ CBS បានឱ្យដឹងថា លោកយាយ Maria Branyas Morera បានឆ្លងកាត់សង្គ្រាមលោកចំនួនពីរ គឺសង្រ្គាមស៊ីវិលអេស្ប៉ាញ និងថ្មីៗបំផុតគឺជំងឺរាតត្បាត Covid ១៩។ បច្ចុប្បន្នលោកយាយមិនមានបញ្ហាសុខភាពច្រើនទេ ទោះបីជាគាត់មានអាយុ ១១៦ ឆ្នាំក៏ដោយ ក៏ការគិតរបស់គាត់ច្បាស់ណាស់ ដោយគាត់ចងចាំយ៉ាងច្បាស់ពីពេលដែលគាត់មានអាយុ ៤ ឆ្នាំ ហើយមិនមានជំងឺសរសៃឈាមបេះដូងទេ។Maria Branyas Morera នៅថ្ងៃខួបកំណើតគម្រប់ 116 ឆ្នាំរបស់នាងនៅដើមឆ្នាំ 2023។ រូបថត៖ @Supercentenaria

លោកយាយ Maria បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ជារៀងរាល់ថ្ងៃគាត់មានសុខភាពល្អខ្លាំងណាស់ គ្រាន់តែមានបញ្ហាបន្តិចបន្តួចក្នុងការចល័ត និងការស្តាប់ប៉ុណ្ណោះ។ Maria បានបន្តទៀតថា គាត់ទទួលបានសុខភាពល្អបែបនេះ គឺដោយសារតែគាត់តែងតែញ៉ាំទឹកដោះគោជូរធម្មជាតិជារៀងរាល់ថ្ងៃ ហើយញ៉ាំក្នុងកម្រិតមធ្យម មិនតឹងរ៉ឹងពេកនោះទេ។ ដូច្នេះ ដើម្បីរស់នៅបានយូរអង្វែង ចាំបាច់ត្រូវមានរបៀបរស់នៅប្រកបដោយសណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ក៏ដូចជាទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ មិនខ្វល់ខ្វាយ មិនសោកស្តាយ គិតវិជ្ជមាន និងនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន។115-years-old Branyas Morera becomes the world's oldest living person

លោកយាយ Maria ជឿជាក់ថា ការដែលគាត់មានអាយុវែងអាចមកពីសំណាង និងហ្សែនល្អ ព្រោះក្នុងគ្រួសាររបស់គាត់ អ្នកខ្លះក៏មានអាយុលើសពី ៩០ ឆ្នាំដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាម Manel Esteller នាយកវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកឈាម Josep Carreras និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅសាកលវិទ្យាល័យ Barcelona រួមជាមួយអ្នកវិទ្យាសាស្ត្រអេស្ប៉ាញបានប្រមូលគំរូ DNA របស់លោកយាយ Maria ដើម្បីស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។Catalan News | World's oldest person, 116-year-old Maria Branyas, receives visit from president Aragonès

Esteller ក៏បានធ្វើការស្រាវជ្រាវដោយប្រៀបធៀបហ្សែនរបស់លោកយាយជាមួយនឹងកូនទាំងពីររបស់លោកយាយ រួមទាំងកូនស្រីដែលនៅរស់ និងកូនប្រុសម្នាក់ដែលបានស្លាប់ ដោយសង្ឃឹមថាការស្រាវជ្រាវកោសិការបស់ម៉ារីយ៉ានឹងផ្តល់នូវតម្រុយថ្មីអំពីរបៀបដោះស្រាយបញ្ហាសរសៃប្រសាទដែលទាក់ទងទៅនឹងអាយុ ឬជំងឺសរសៃឈាមបេះដូងនិងមហារីក៕

វៀតណាមបានក្លាយជាប្រទេសដែលផ្គត់ផ្គង់បង្គាធំទី ២ របស់ពិភពលោក

0

ហាណូយ៖ ប្រទេសវៀតណាមបានក្លាយខ្លួនជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេទីពីររបស់ពិភពលោកដែលមានចំនួន ១៣ ភាគរយទៅ ១៤ ភាគរយនៃតម្លៃសរុបទូទាំងពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម Xinhua ដែលបានរាយការណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបច្ចុប្បន្នកំពុងនាំចេញបង្គាទៅកាន់ប្រទេស និងដែនដីប្រហែល ១០០ ជុំវិញពិភពលោក។ ដូច្នេះទីផ្សារនាំចេញបង្គាធំជាងគេទាំងប្រាំរបស់វៀតណាមគឺអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។Vietnam becomes the second largest shrimp supplier worldwide - Vietshrimp  Aquaculture International Fair

បើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក្នុងអំឡុងឆ្នាំ ២០១០-២០២៣ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្កងទឹកប្រឡាក់ពី ៦៤៤ ០០០ ទៅ ៧៣៧ ០០០ ហិកតា។ នេះបើយោងតាមគយវៀតណាម បានឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលនាំចេញបង្គារបស់វៀតណាមឈានដល់ ២.៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។Vietnam becomes the second largest shrimp supplier worldwide – Vietnam  Fisheries Magazine

គួរបញ្ជាក់ដែរថា ប្រទេសដែលនាំចេញបង្គាច្រើនជាងគេលើពិភពលោកមាន ឥណ្ឌា អេក្វាទ័រ វៀតណាម ឥណ្ឌូណេស៊ី ថៃ ចិន និងបង់ក្លាដែស។ ប្រទេសទាំងនេះមានច្រើនជាង ៨០ភាគរយនៃការនាំចេញបង្គាពិភពលោក។ អាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប ជាអ្នកនាំចូលបង្គាធំៗពីប្រទេសទាំងនេះ៕Vietnam becomes the third-largest seafood distributor in the world - Meksea

ចំនួនយុវវ័យកូរ៉េខាងត្បូងនឹងធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល៣០ឆ្នាំ

0

ប្រទេសកូរ៉េខាងត្បូង ៖ ការិយាល័យស្ថិតិកូរ៉េខាងត្បូងលើកឡើងថា ចំនួនយុវវ័យនៅប្រទេសកូរ៉េខាងត្បូងនឹងធ្លាក់ចុះរហូតដល់ពាក់កណ្តាលក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុច្រើនបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈអត្រាកំណើតធ្លាក់ចុះមកនៅកម្រិតទាបបំផុត ។

សេចក្តីរាយការណ៍បញ្ជាក់ថា ពលរដ្ឋកូរ៉េខាងត្បូងមានអាយុចាប់ពី១៩ឆ្នាំ ទៅ៣៤ឆ្នាំ នៅឆ្នាំ២០២០ មានចំនួន១០.២១៣.០០០នាក់ ស្មើនឹង២០,៤% នៃចំនួនពលរដ្ឋសរុបនៅប្រទេសកូរ៉េខាងត្បូង ។ គេរំពឹងថា តួលេខនេះនឹងធ្លាក់ចុះនៅសល់ត្រឹមតែ៥.២១៣.០០០នាក់ នៅឆ្នាំ២០៥០ ។ គេសង្កេតឃើញថា ចំនួននេះបានធ្លាក់ចុះជាបន្តបន្ទាប់ គឺពីចំនួន១៣.៨៤៩.០០០នាក់ នៅឆ្នាំ១៩៩០ មកនៅសល់ត្រឹមតែ១២.៨៨៣.០០០នាក់ នៅឆ្នាំ២០០០ និងនៅសល់ត្រឹម១០.៩៦៧.០០០នាក់ នៅឆ្នាំ២០១០ ។Poll Shows Half of Korean Teenagers Have Thought of Suicide - WSJ

សមាមាត្រចំនួនយុវវ័យធៀបនឹងពលរដ្ឋសរុបអាចធ្លាក់ចុះរហូតដល់១០% នៅឆ្នាំ២០៥០ ។ ចំណែកអត្រាប.ន្តពូ.ជ ឬចំនួនកូនជាមធ្យមដែលស្ត្រីកូរ៉េខាងត្បូងរំពឹងថា នាងនឹងមានកូនក្នុងជីវិត ប៉ុន្តែវានឹងធ្លាក់ចុះមកនៅកម្រិតទាបជាថ្មីនៅឆ្នាំ២០២២ ។

របាយការណ៍បញ្ជាក់ថា សមាមាត្រយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងរហូតដល់៨១,៥% នៅឆ្នាំ២០២០ ។ ចំនួនយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងយ៉ាងឆាប់រហ័ស គឺពី៥៤,៥% នៅឆ្នាំ២០០០ មកស្មើនឹង៦៣,២% នៅឆ្នាំ២០០៥ និង៦៨,៩% នៅឆ្នាំ២០១០ ។In South Korea, the young rise up against a president—and a society -  Macleans.ca

ចំណែកសមាមាត្រស្ត្រីវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានកើនឡើងពី៤២,៣% នៅឆ្នាំ២០០០ មកស្មើនឹង៥៥,២% នៅឆ្នាំ២០១០ និង៦១,១% នៅឆ្នាំ២០២០ ។ ដូចគ្នានេះ សមាមាត្របុរសវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានធ្លាក់ចុះពី៦៦% នៅឆ្នាំ២០០០ មកស្មើនឹង៦៤,៧% នៅឆ្នាំ២០១០ និង៦៣,៩% នៅឆ្នាំ២០២០ ៕North Korea relations second to unemployment for South Korea's youth -  CSMonitor.com