ភ្នំពេញ៖ កាលពីរាត្រីទី០៧មករា ឆ្នាំ២០២៤ នៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានប្រារពកម្មវិធីអបអរសាទរនូវជោគជ័យដ៏ល្អបំផុត ក្នុងឆ្នាំ២០២៣ និងឆ្នាំកន្លងមក រួមជាមួយនិងតំណាងចែកចាយទូទាំងប្រទេស ក្រោមបរិយាកាសសប្បាយរីករាយបំផុត។

លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានសំដែងនូវអំណរគុណ ដល់ដៃគូសហការដែលជាតំណាងចែកចាយទូទាំងប្រទេស ដោយលោកបានលើកឡើងពីរបាយការណ៍អាជីវកម្ម និងប្រវត្តិខ្លះលើកមកបង្ហាញភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីបានដឹងពីយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រុមហ៊ុននៅពេលអនាគតដ៏ខ្លីខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwvQTotC-imMkstTvmrvwLXmH0bRRjAbssbNdbbBrEzsOAmElzoOQyASXhZnaIIzyv5wb5lrfX0uHagft3dZ-a7p0_l19uuRW3pXwdSGzU-6J7fSlNlQST5UaFxq8RP4sVJ8MMsUySxj5_Dze7PS6UJwmHpTtqP8hZdRd4pS86FZJcP3F_nMybXigOZ6c/s5760/751A8872.jpg

ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ ពីរាជរដ្ឋាភិបាលកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៣ ដោយដំបូងឡើយក្រុមហ៊ុនបានសាងសង់លើផ្ទៃដី​៣ហិកតា និងបានដំណើរការផលិត ​ផលិតផលទឹកដោះគោដំបូងរបស់ខ្លួន នៅ​ខែកញ្ញា ឆ្នាំ២០១៥​​ និងបន្តការផលិតនិងចែកចាយនៅលើទីផ្សារកម្ពុជា។ គិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានគាំទ្រពីមហាជន លើផលិតផលរបស់ខ្លួន និងមានការរីកចម្រើនជាលំដាប់។ ដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគបន្ថែម គឺកើនដល់ជិត ៤១លានដុល្លារ និងបានពង្រីកទំហំទីតាំងរោងចក្រផលិតផលរបស់ខ្លួនកើនទ្វេដង នៅលើផ្ទៃដីសរុប៦ហិកតា។

ជាមួយសុទ្ធិដ្ឋិនិយមនិងមោទនៈភាពលើការធ្វើអាជីវកម្មជោគជ័យនៅកម្ពុជា រយៈពេលកន្លងមក ក្រុមហ៊ុនបានបង្កើត និងផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ៦០០នាក់ និងបានបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាប្រមាណជា ៨លាន ទៅ១០លានដុល្លារក្នុង១ឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8Zo3L1iN7xD2yTrVFlkYGcxGSLiEogHe-iIgmt4Fep2l-Eq2yRfTKieVr6DzgZrDFKciQf3MT_VdQimSWDYiuvMrS4Cpl4SUmxgt9aEW9Ql2QW7ZUK24UuuRktOluaLMOIyx8kqni0CQoxKnIU9clYpjeoXTojQL7aouP7QTyhUvqj1CLnc2qtUGK7s/s5760/751A8870.jpg

លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ​ យើង​ខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ​ទីផ្សារប្រកបដោយនិរន្តភាព និង​ដើម្បីពង្រីកទំហំទីផ្សាររបស់យើងអោយកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។​​ ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ​ក្រុមហ៊ុនបានផលិតផល១​ប្រភេទ បន្ថែមទៀតគឺ៖ ​ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ​ 1,284Kg  ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំងនិងមានការពេញនិយមគាំទ្រ ពីអតិថិជនទាំងអស់ ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVu3xHEJVMxupuOLtJp8D22btHFkQY65FkaNZPTkRiOV3p0p0Tjzutbv43PWNYZXInaK_mCapTZrLN-wTiPzn9s8GnnxFx7bBcov0IaaAp-bP0DCWaMcDQRMk5rcKg_n-stdxn8KZ3ZGSow2ag3fcTw1Ay9anYZNBQGJsYJFGtygTUtUD3f3eFnFZAUw/s5760/751A8867.jpg

ដើម្បីឆ្លើយតបទៅនិងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ។ ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំ​​ព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់​រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់។ ​ក្រុមហ៊ុនមានការរំពឹងទុកជាមុនថា ការសហការធុរកិច្ចក្នុងឆ្នាំ២០២៤​​នេះនឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០-១៥%​នោះឡើយ ​ដោយសារយើងមាន យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន ។​  យុទ្ធសាស្រ្តគន្លឹះឆ្នាំ២០២៤គឺ៖

  • ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាម​បណ្តាញសង្គម និង ឌីជីថល (Social and digital media)
  • ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូលក់និងចែកចាយបន្ត
  • ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូទាំងប្រទេស ។

ជាការថ្លែងអំណរគុណដល់ដៃគូតំណាងចែកចាយទាំងអស់ ក្រុមហ៊ុននឹងផ្តល់ជូននូវការលក់ដោយបញ្ចុះថ្លៃពិសេសជាច្រើនជូនដល់អតិថិជន។

 

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!

ប្រភពអត្ថបទពីក្រុមហ៊ុនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAdIrRCcAPIaMWvEeuc7wjIuIwDJXw_x307YEfMadHrIr-mN4NktCpiHEhe91HA0aiuzXIda2StlZEByTIECs67vfdAX-9OfM-yV3vbuW5lxQec2NHgLyK0n3CA0B4X1myfx7zSUaAodu3bZ3v4l_Tg4NxPAlCPU07zgnYgD6vYlJoRGJDaK4j5-2UbE0/s3456/IMG_5548.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziZnmGLb1nDBp2_-B__zdH0azjguGeceMXybpnHw8UVus_-r22MQxpN7wNT-n7F8e7syaZEO9GqkitGzMYDR5Dpk_IW-lQo7XwVq18aKuGe17dpJjI_kcQmF7bxzys9a9ix_cJXpiZr7kzxSlYNWeECn1rTJZwksqtmh0FBFL7XHqpUjPe78pobH_854/s3456/IMG_5552.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrZqCTMZzM45AViapmwvVbVH7WIKo9ri0AWZhk66GXHY7k2rZr1eSnuRbx32yywFzFaeIw_qxk_WM2QkgUdodaQzqWJUJhOv234_5CaJ6IiwhM-4zs-9kWCqLFmi4rhKe__xRNEyyH5_yDPOKPJjyaSf8N5dNFDtsHeX-TmNzWLebm9HOoALwFy9alrCM/s3456/IMG_5602.JPG