ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មហាជនថៃបានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលក្នុងវីដេអូនេះបង្ហាញពីព្រះចៅអធិការវត្តកំពុងអង្គុយសូត្រធម៌ជាមួយព្រះសង្ឃជាច្រើនអង្គទៀតក្នុងព្រះវិហារ ។ ក្នុងអំឡុងពេលសូត្រធម៌នោះ ស្រាប់តែព្រះចៅអធិការវត្តបានក្រោកឈរឡើង រួចដើរទៅទះក្បាលលោកនេន១អង្គជាច្រើនដៃ និងធាក់១ជើង ដែលបណ្តាលឱ្យឮសំឡេងខ្លាំងពេញព្រះវិហារ ។

ហេតុការណ៍នេះបានកើតឡើងនៅពេលព្រះចៅអធិការវត្តបាននាំព្រះសង្ឃជាច្រើនអង្គអង្គុយសូត្រធម៌នៅពេលល្ងាច ។ ក្រោយពីរឿងនេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជនថៃជាច្រើននាក់រិះគន់ពីទង្វើពុំសមរម្យរបស់ព្រះអង្គ ដោយមតិមួយចំនួនលើកឡើងថា វាជាទង្វើជ្រុលហួសហេតុពេក ។เจ้าคณะจังหวัดแจงปมตบถีบ 'สามเณร' ไม่ได้ใช้ความรุนแรง แค่อบรมสั่งสอน |  เดลินิวส์ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅកាន់វត្តនេះ និងជជែកជាមួយព្រះចៅអធិការវត្តណងគង់ និងជាប្រធានសង្ឃប្រចាំខេត្តខនកែន ព្រះនាម ថេវិសុទ្ធីគុណ ព្រមទាំងលោកនេន អាយុ១៤ឆ្នាំ ។ ព្រះចៅអធិការវត្ត ព្រះនាម ថេវិសុទ្ធីគុណ មានសង្ឃដីកាថា បាននាំព្រះសង្ឃ និងលោកនេន អង្គុយសូត្រធម៌ពេលល្ងាច ក្នុងនោះមានលោកនេន អាយុ១៤ឆ្នាំ មកសូត្រធម៌ក្នុងព្រះវិហារដែរ ហើយការសូត្រធម៌នេះ ព្រះអង្គបាន Live ក្នុងហ្វេសប៊ុក ។

ក្នុងអំឡុងពេលសូត្រធម៌ មានអ្នកចូលមើលការ Live ផ្ញើសារមកប្រាប់ព្រះចៅអធិការវត្តថា ៖ «មានលោកនេន១អង្គដេកលក់» ។ ហេតុនេះ ព្រះអង្គក៏ក្រោកឈរឡើង និងដើរទៅទះត្រង់កលោកនេន១ដៃ មិនមែនទះក្បាលដូចមហាជនលើកឡើងនោះទេ ។ ពេលព្រះអង្គទះកលោកនេនរួច ព្រះអង្គក៏សូត្រធម៌បន្តទៀត ។แชร์สนั่น! คลิปพระตบหัวเณรดังลั่นโบสถ์ แจงลงโทษหลังเณรนั่งหลับ : PPTVHD36

ព្រះចៅអធិការវត្តបន្តថា ជាធម្មតា បើលោកនេនប្រព្រឹត្តខុសវិន័យសង្ឃ ព្រះអង្គនឹងដាក់ទោស ។ រីឯអ្នករិះគន់ពីទង្វើនេះ ពួកគេគួរតែមកសួរព្រះអង្គថា តើមានរឿងអ្វីកើតឡើង? មិនមែនយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមានមតិរិះគន់ព្រះអង្គបែបនេះទេ ។

ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ពេលអាត្មាកំពុង Live ផ្ទាល់ពីការសូត្រធម៌ក្នុងព្រះវិហារ ស្រាប់តែលោកនេនដេកលក់ ហើយអាត្មាប្រាប់ថា ភ្ញាក់ឡើង ព្រោះយើងកំពុង Live ក្នុងបណ្តាញសង្គម តែលោកនេនមិនព្រមភ្ញាក់ ។ ដូច្នេះ អាត្មាក៏ដើរទៅទះកតែម្តង» ។ว่อนโซเชียล เจ้าคณะจังหวัดขอนแก่นตบเณรดังลั่นโบสถ์ - KKL ขอนแก่นลิงก์

រីឯលោកនេនដែលត្រូវបានព្រះចៅអធិការវត្តទះនោះ ក៏បានទៅថ្វាយបង្គំព្រះចៅអធិការវត្ត និងមានសង្ឃដីកាថា ចាប់ពីពេលនេះតទៅ នឹងមិនដេកលក់ទៀតទេពេលសូត្រធម៌ ។ បើថ្ងៃក្រោយ លោកនេនដេកលក់ទៀត នឹងយល់ព្រមទទួលទោស ។

អ្នកស្រី ឆាង៉ាវ៉ាត់ ឆារ៉ា ជាអ្នកភូមិនិយាយថា ព្រះចៅអធិការវត្ត គឺជាមនុស្សច្បាស់លាស់ ហើយព្រះសង្ឃគ្រប់អង្គក្នុងវត្តត្រូវតែគោរពតាមវិន័យយ៉ាងតឹងរ៉ឹង ។ ហេតុនេះ អ្នកស្រីគិតថា វាជារឿងធម្មតា ហើយការទះលោកនេនបណ្តាលឱ្យឮសំឡេងខ្លាំងបែបនេះ អាចបណ្តាលមកពីសូត្រធម៌ក្នុងព្រះវិហារ ។ បើទោះជាធ្វើអ្វីមួយ ឬនិយាយស្តីអ្វីបន្តិច វានឹងមានសំឡេងខ្ទរមកវិញ ហើយធ្វើឱ្យវីដេអូទះលោកនេន មើលទៅមានសភាពធ្ងន់ធ្ងរ ៕