លោក អ៊ីណូ ដែលជាតារាចម្រៀងក្នុងទ្រនំសាន់ដេបានបញ្ចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «អា.ឆ្កួ..ត»ហើយកន្លងមកនេះគេមិនដែលឃើញបទចម្រៀងណាមួយមានចំណងជើងសាហាវដូចនេះទេ។ បន្ទាប់ពីផលិតកម្មបញ្ចេញវីដេអូខ្លីបទថ្មីរបស់ អ៊ីណូ មួយបទនេះហើយបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមសម្រុកចូលទៅបញ្ចេញមតិយ៉ាងច្រើន។
លោក អ៊ីណូ មានឈ្មោះពិតថា សាន ពេជ្រសុភារិទ្ធ ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈសកម្មភាពនានារបស់លោកនាពេលកន្លងមក។ បទចម្រៀងរបស់លោក អ៊ីណូ នៅក្នុងទ្រនំសាន់ដេដែលទទួលបានការគាំទ្រជាងគេគឺបទ «ម៉ោងបាយនឹកអូន» «ក្បាច់គុណមនុស្សស្មោះ» និងបទ «អូនកុំយំ» ជាដើម។ ដ្បិតថាមិនមែនជាតារាចម្រៀងជួរមុខលំដាប់ប្រទេសក្តីប៉ុន្តែកេរ្តិ៍ឈ្មោះតារាចម្រៀងរូបនេះមានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន និងលេចមុខតាមការប្រគំតន្រ្តីនានាជារឿយៗមិនដែលដាច់។ បច្ចុប្បន្ននេះ លោកអ៊ីណូ មិនមែនត្រឹមតែជាតារាចម្រៀងតែប៉ុណ្ណោះទេ តែលោកក៏មានជំនួញផ្ទាល់ខ្លួនដូចគ្នា។
នាពេលថ្មីៗនេះផលិតកម្មសាន់ដេ បានបញ្ចេញវីដេអូ Teaser បទថ្មីរបស់លោក អ៊ីណូ មានចំណងជើងថា «អា.ឆ្កួ..ត» នឹងត្រៀមទម្លាក់ Full MV នៅថ្ងៃទី១០មករា នេះ។ ទោះយ៉ាងណា បទថ្មីរបស់តារាចម្រៀងដែលប្រឡូកសិល្បៈតាំងពីឆ្នាំ២០០៥រូបនេះបានធ្វើឱ្យទស្សនិកជនអត់ទ្រាំពុំបានដោយសារតែចំណងជើងបទចម្រៀងរបស់លោកប្លែកពីគេពេក។
អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «អាឆ្កួត ពីរោះមែន, ពីរោះណាស់ អាឆ្គួត, បទអាឆ្កួតអ៊ីណូចេញMVហើយ, ខ្ញុំមកទីនេះមានចេតនាអាន comments , ពូ Eno ឈ្លក់បាយ ឈ្លក់ទឹកមិនស្ទើរទេពេលអាន Comments Fan Fan, ពីរោះណាស់អាឆ្គួត,ឆ្កួតម៉ាធីម, ពេញឆ្កួតហើយធីមយើងពីរោះណាស់, មិនសូវពីរោះ ពីរោះត្រង់អាឆ្កូត»។
គួរបញ្ជាក់ថា បទថ្មីរបស់លោក អ៊ីណូ ខាងលើនេះ និពន្ធទំនុកច្រៀងដោយ ម៉ៅឃ្លី
និពន្ធបទភ្លេងថ្មី និង Melody ដោយ Tonosaki ៕
.jpg)
.jpg)











