Home ព័ត៌មានអន្តរជាតិ ជណ្តើរយន្តអច្ឆរិយៈឡើងដល់លើកំពូលភ្នំប្រទេសចិនត្រឹមតែរយៈពេលប៉ុន្មាននាទី

ជណ្តើរយន្តអច្ឆរិយៈឡើងដល់លើកំពូលភ្នំប្រទេសចិនត្រឹមតែរយៈពេលប៉ុន្មាននាទី

167
0

ភ្នំដ៏ស្រស់ស្អាតមួយនៅឯប្រទេសចិន ឥឡូវនេះគឺបានសាងសង់ជណ្តើរយន្តឡើងភ្នំដែលមានប្រវែងរាប់រយគីឡូមែត្ររួចរាល់ហើយ ដែលភ្ញៀវទេសចរណ៍ទាំងអស់អាចជិះជណ្តើរយន្តនេះឡើងដល់ខាងលើកំពូលភ្នំ ប្រកបដោយភាពងាយស្រួលនិងចំណេញពេលវេលាបំផុត។

ភ្នំ Tanyu ក្នុងតំបន់ Chun’an នៃខេត្ត Zhejiang ជាភ្នំដ៏ស្រស់ស្អាតមួយក្នុងចំណោមភ្នំស្រស់ស្អាតទាំងអស់របស់ប្រទេសចិន។ ភ្នំនេះគឺមានកម្ពស់ត្រឹមតែ ៣៥០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារដោយសារតែកាលៈទេសៈផ្លូវមិនល្អ ក៏ដូចជាអ្នកឡើងភ្នំត្រូវធ្វើដំណើរវែងឆ្ងាយដើម្បីឡើងដល់កំពូលភ្នំនេះ ទើបធ្វើឲ្យមានការលេចចេញនូវគ្រោងការសាងសង់ជណ្តើរយន្តទំនើបដើម្បីឡើងភ្នំតែម្តង។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ជណ្តើរយន្តនេះបានផ្តល់នូវលក្ខណៈងាយស្រួល ជាពិសេសក្មេងៗនិងមនុស្សចាស់ អាចឡើងដល់លើកំពូលភ្នំដ៏ស្រស់ស្អាតបានដូចគ្នាដោយពុំចាំបាច់ហត់ឡើយ។ អ្នកឡើងភ្នំទាំងអស់ចំណាយពេលត្រឹមតែប្រមាណ១០នាទីតែប៉ុណ្ណោះ នឹងបានទៅដល់លើកំពូលភ្នំហើយប្រកបដោយសុវត្ថិភាពខ្ពស់។

ថ្វីបើការជិះជណ្តើរយន្តឡើងភ្នំធ្វើគឺជាមធ្យោបាយដ៏ងាយស្រួលក៏ពិតមែន ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលយល់ឃើញថាការធ្វើបែបនេះនឹងមិនទទួលបានបទពិសោធន៍ពិតៗពីការឡើងភ្នំតាមរបៀបធម្មតានោះទេ។ វានឹងធ្វើឲ្យបាត់បង់នូវតម្លៃទាំងនោះ ហើយមនុស្សម្នាគឺនឹងកាន់តែខ្ជិលទៅៗ។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ទោះជាយ៉ាងណា វីដេអូដែលបានដាក់បង្ហោះឲ្យបានឃើញជណ្តើរយន្តកម្ពស់ ៣៥០ ម៉ែត្រនៅភ្នំ Tanyu ប្រទេសចិនថ្មីៗនេះបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះក៏មិនមែនជាភ្នំតំបូងគេដែលមានជណ្តើរយន្តទំនើបសម្រាប់ឡើងនោះទេ ព្រោះថាតំបន់ទេសចរណ៍ Shenxianju នៅ Taizhou ក៏មានជណ្តើរយន្តប្រវែង ១០៤ ម៉ែត្រដែលត្រូវបានគេស្គាល់ថាជា South Sky Ladder ដែលត្រូវបានដំឡើងកាលពី ៣ ឆ្នាំមុនផងដែរ៕Escalators on mountain stir debate in China - YouTube