Elon Musk ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿង.ញៀន
បរទេស៖ មហាសេដ្ឋីពិភពលោក Elon Musk ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀនមុនពេលចូលរួមកិច្ចប្រជុំ SpaceX ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្យាសម្បទានរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មាន Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថ្មីៗនេះថា Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X និងជាស្ថាបនិក SpaceX បានប្រើប្រាស់ថ្នាំញៀនដូចជា ketamine, LSD, កូកាអ៊ីន, ecstasy និងផ្សិត psychedelic ជាញឹកញាប់នៅឯពិធីជប់លៀងឯកជន។
នេះបើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឧប្បត្តិហេតុនៃការប្រើប្រាស់គ្រឿងញៀនរបស់គាត់រួមមានការប្រើប្រាស់អាស៊ីតនៅឯពិធីជប់លៀង Los Angeles ក្នុងឆ្នាំ ២០១៨, ការជក់កញ្ឆាជាសាធារណៈក្នុងឆ្នាំ ២០១៨ ដូចគ្នា, និងការប្រើប្រាស់ផ្សិត psychedelic នៅម៉ិកស៊ិកក្នុងឆ្នាំ ២០១៩ រួមទាំងការប្រើថ្នាំ ketamine នៅឯពិធីជប់លៀង Art Basel ក្នុងទីក្រុង Miami នៅឆ្នាំ ២០២១។ ដូច្នេះ ការប្រើប្រាស់គ្រឿងញៀនគឺជាការខុសច្បាប់ទាំងស្រុងនៅ SpaceX និង Tesla ហើយនឹងអាចប៉ះពាល់ដល់តួនាទីដឹកនាំរបស់មហាសេដ្ឋីរូបនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Musk បានច្រានចោលការចោតប្រកាន់នេះ ដោយបានអះអាងថា នៅក្នុងខ្លួនរបស់គាត់មិនមានសារធាតុថ្នាំញៀនឡើយ។ Musk បានបន្តទៀតថា ហេតុផលសម្រាប់ការប្រើប្រាស់ថ្នាំទាំងនេះគឺដោយសារ គាត់មានជំងឺ Stress ក៏ដូចជាប្រឈមនឹងការខ្វះដំណេករ៉ាំរ៉ៃផងដែរ។ មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះក៏បាននិយាយដែរថា ជាទូទៅគាត់តែងតែសម្រាកនៅក្នុងការិយាល័យ Tesla និង SpaceX ហើយធ្វើការស្ទើរតែជានិច្ច។
យោងតាមអ្នកនិពន្ធ Walter Isaacson ដែលពិពណ៌នាអំពីជីវប្រវត្តិរបស់ Musk បានឱ្យដឹងថា មហាសេដ្ឋីរូបនេះពិតជាមិនចូលចិត្តការប្រើប្រាស់គ្រឿងញៀនពិតមែន ប៉ុន្តែដោយសារបញ្ហាសុខភាពទើបគាត់ប្រើ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើថ្នាំញៀនគឺខុសច្បាប់និងជាការបំពានគោលការណ៍សហព័ន្ធ ដែលនេះអាចប៉ះពាល់ដល់កិច្ចសន្យាសម្បទានរដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក៕







:max_bytes(150000):strip_icc()/coconut-oil-and-coconuts--palm-branches-close-up-1314573256-db8f4eab6c77432ca4470672ee6b4ecf.jpg)























ការសាងសង់រូបសំណាកនេះ គឺដើម្បីជាការរំលឹកនឹកគុណដល់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូដំបូងបានអប់រំទូន្មានប្រៀនប្រដៅសម្តេចតេជោ កាលពីសម្តេចនៅវ័យកុមារភាពឲ្យមានចំណេះចេះដឹងក្លាយជាបញ្ញវ័ន និងជាវីរជនឆ្នើមរបស់កម្ពុជា។
បុស្បុកតម្កល់រូបសំណាកណេះ គឺធ្វើតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ធ្វើអំពីស្ពាន់៕

