សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានចៅក្រមស្រីម្នាក់ត្រូវបានចុងចោទប្រុសលោតធាក់ភ្លាមៗនៅក្នុងតុលាការ បន្ទាប់ពីរូបគេមិនពេញចិត្តនឹងការកាត់ក្តីរបស់ចៅក្រមរូបនេះ ។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងឡាសវេហ្គាស រដ្ឋណែវ៉ាដា សហរដ្ឋអាមេរិក ។Nevada judge back to work day after attack | CTV News

បើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ចៅក្រមស្រីកំពុងតែអង្គុយវិនិច្ឆ័យក្តីជនជាប់ចោទ អំពីករណីធ្វើបាបរាងកាយសមាជិកគ្រួសាររបស់ខ្លួន ។ ពេលនោះ ចៅក្រមអានសាលក្រមមិនទាន់ចប់ស្រួលបួលផង ស្រាប់តែចុងចោទមិនពេញចិត្តយ៉ាងខ្លាំង ហើយរូបគេក៏លោតឡើងលើតុចៅក្រម និងវាយតប់ចៅក្រមភ្លាមៗ ។Las Vegas judge orders attacker back to court 'by any and all means  necessary'

ចំណែកមន្ត្រីតុលាការផ្សេងទៀតបាននាំគ្នាជួយហាមឃាត់ និងចាប់ខ្លួនជនបង្កហេតុកុំឱ្យវាយដំចៅក្រម រហូតដល់កើតចលាចលពេញតុលាការ ។ ហេតុការណ៍នេះបណ្តាលឱ្យចៅក្រម និងមន្ត្រីតុលាការជាច្រើនរូបទៀតរងរបួស ខណៈជនបង្កហេតុត្រូវបានគេបញ្ជូនទៅកន្លែងឃុំខ្លួន និងរង់ចាំការកាត់ក្តីជាថ្មីអំពីបទវាយតប់រាងកាយចៅក្រម និងមន្ត្រីតុលាការជាច្រើនរូប ។Las Vegas defendant leaps over bench and attacks judge - YouTube

គួរបញ្ជាក់ថា តុលាការបានកាត់ក្តីជនជាប់ចោទម្នាក់នេះពីបទវាយធ្វើបាបមនុស្សនៅក្នុងក្រុមគ្រួសាររបស់ខ្លួនជាញឹកញាប់ ។ នៅថ្ងៃកើតហេតុ រូបគេបានស្នើសុំឱ្យតុលាការសម្រាលទោសឱ្យខ្លួន ដោយសារមានជំងឺផ្លូវចិត្ត និងមិនគួរជាប់ពន្ធនាគារទេ ។ ប៉ុន្តែនៅពេលចៅក្រមកាត់ក្តីឱ្យរូបគេជាប់ពន្ធនាគារ ទើបធ្វើឱ្យជនជាប់ចោទមិនពេញចិត្ត និងទប់អារម្មណ៍លែងជាប់ ទើបកើតហេតុកាណ៍វាយចៅក្រមបែបនេះ ៕