ប្រទេសប្រេស៊ីល ៖ នៅដើមខែមករា ឆ្នាំ២០២៤ សារព័ត៌មាន New York Post បានចុះផ្សាយថា មានបុរសម្នាក់អាយុ៤០ឆ្នាំ មុខរបរចិញ្ចឹមគោ ត្រូវបានសត្វខ្លា១ក្បាលក្នុងកសិដ្ឋានវាយប្រហារមកលើរូបគាត់ ហើយមិត្តភក្តិរបស់គាត់ម្នាក់ទៀតបានព្យាយាមកាន់កាំបិតដើម្បីជួយសង្គ្រោះគាត់ ប៉ុន្តែពុំអាចជួយបានទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកសិដ្ឋានមួយកន្លែងក្នុងប្រទេសប្រេស៊ីល ។หัวใจจะวาย หนุ่มถูกเสือจากัวร์ขย้ำ ใครเห็นก็ว่าตายแน่ๆ รอดเหลือเชื่อเพราะ " มือถือระเบิด"

សារព័ត៌មានរាយការណ៍ទៀតថា ក្នុងថ្ងៃកើតហេតុ បុរសចិញ្ចឹមគោរូបនេះគិតថា គាត់មុខជាត្រូវស្លាប់ជាមិនខាន ដោយសារគាត់ពុំអាចរួចផុតពីសត្វខ្លា ប៉ុន្តែភ្លាមនោះ ទូរស័ព្ទដៃនៅក្នុងហោប៉ៅខោរបស់គាត់បានផ្ទុះឡើងនៅចំពោះមុខខ្លាដ៏កាចសាហាវ ដោយសារតែវាខាំជើងគាត់ ហើយវាខាំត្រូវទូរស័ព្ទដៃផងដែរ ។ គេជឿថា ទូរស័ព្ទក្នុងហោប៉ៅខោគាត់ដែលផ្ទុះឆេះនេះមិនបណ្តាលឱ្យខ្លាងា.ប់ទេ គឺវាគ្រាន់តែភ័យហើយរត់ចូលព្រៃវិញ ដោយសារទូរស័ព្ទផ្ទុះត្រូវមុខរបស់វា ។Cheetah - Wikipedia

មនុស្សមួយចំនួននិយាយថា ដោយសារសំឡេងទូរស័ព្ទផ្ទុះឡើងធ្វើឱ្យខ្លាដ៏ធំនេះបញ្ឈប់ការវាយប្រហារមកលើបុរសចិញ្ចឹមគោ ខណៈបុរសនេះស្ទើរតែក្លាយជាចំណីរបស់វាទៅហើយ ។

បន្ទាប់មក គេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារគាត់ត្រូវរបួសធ្ងន់ធ្ងរជាច្រើនកន្លែងនៅលើដៃ និងជើង ។ រីឯគ្រូពេទ្យប្រាប់ថា ជើងរបស់គាត់មានរបួសធ្ងន់ធ្ងរ និងរលាកខ្លាំង ដោយសារទូរស័ព្ទផ្ទុះឆេះ ហើយគាត់បាក់ដៃផងដែរ ៕