ប្រេងឆាជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ចម្អិនអាហារ ពិសេសម្ហូបប្រភេទឆា ចៀន ឬបំពង ដោយគ្រួសារមួយចំនួនតែងតែប្រេងសណ្តែកសៀង ឬប្រេងអង្ករ ឬប្រេងសណ្តែកដីជាដើម។ ប៉ុន្តែការប្រើប្រេងទាំងនេះគឺមិនល្អសម្រាប់សុខភាពនោះទេ ដូច្នេះហើយតើប្រេងប្រភេទណាដែលគ្រួសាររបស់អ្នកគួរប្រើសម្រាប់ចម្អិនអាហារជារៀងរាល់ថ្ងៃ?The Best Oil for Frying | Taste of Home

១.ប្រេងដូង៖ ប្រេងដូងគឺជាជម្រើសល្អបំផុតសម្រាប់សុខភាព ព្រោះប្រេងដូងមានគុណភាពខ្ពស់ក្នុងការជួយពង្រឹងប្រព័ន្ធស៊ាំ ក៏ដូចជាជួយសម្រកទម្ងន់បានយ៉ាងល្អផងដែរ។ ការប្រើប្រេងដូងជាបន្តបន្ទាប់ក៏ធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយទៀតផង។7 Simple Ways to Use Coconut Oil for Strong, Beautiful Hair

២.ខ្លាញ់សត្វ៖ ខ្លាញ់សត្វដូចជា ខ្លាញ់ជ្រូក ខ្លាញ់គោ ខ្លាញ់ក្របី…អាចជាជម្រើសដ៏ល្អសម្រាប់ការឆា ចៀន ឬបំពង ដោយសារវាមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងការខូចខាតនៅពេលចម្អិន។ អាស៊ីតនៅក្នុងខ្លាញ់សត្វភាគច្រើនមានខ្លាញ់ឆ្អែត ដែលនេះនឹងធ្វើឱ្យពួកគេធន់នឹងសីតុណ្ហភាពខ្ពស់។Make Your Own Crispy Pork Cracklings And Lard Oil Recipe In 10 Minutes -  SingaporeBeauty

៣.ប្រេងអូលីវ៖ ប្រេងអូលីវគឺជាប្រេងមួយក្នុងចំណោមប្រេងដែលមានសុខភាពល្អបំផុតព្រោះវាធន់នឹងកំដៅដូចជាខ្លាញ់សត្វ និងមានអាស៊ីតខ្លាញ់ monounsaturated ជាច្រើន។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់បេះដូង ហើយពិសេសល្អសម្រាប់អ្នកមានកូលេស្តេរ៉ូលខ្ពស់។Olive Oil for Curly Hair – Rizos Curls

៤.ប្រេងផ្លែបឺរ៖ ប្រេងផ្លែបឺរមានសារធាតុផ្សំស្រដៀងនឹងប្រេងអូលីវ ដែលភាគច្រើនជាខ្លាញ់ monounsaturated fats និង polyunsaturated fats លាយបញ្ចូលគ្នា។ ប្រេងផ្លែបឺរ ជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺមហារីក ដោយប្រេងនេះបានជួយកាត់បន្ថយខ្លាញ់អាក្រក់ និងបង្កើនកម្រិតខ្លាញ់ល្អ។7 Benefits of Avocado Oil for Skin & Face: How to Use It – VedaOils USA

៥.ប្រេង Walnut៖ ប្រេង Walnut គឺជាប្រភេទប្រេងរុក្ខជាតិ សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ការពារយើងពីជំងឺបេះដូង ហើយក៏ផ្ទុកសារធាតុម៉េឡាតូនីន ដែលជួយការពារស្បែកពីកាំរស្មី UV និងជួយរក្សាប្រព័ន្ធខាងក្នុងរាងកាយផងដែរ៕7 Promising Benefits of Walnut Oil