បរទេស៖ មហាសេដ្ឋីពិភពលោក Elon Musk ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀនមុនពេលចូលរួមកិច្ចប្រជុំ SpaceX ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្យាសម្បទានរបស់រដ្ឋាភិបាលរាប់ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មាន Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថ្មីៗនេះថា Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X និងជាស្ថាបនិក SpaceX បានប្រើប្រាស់ថ្នាំញៀនដូចជា ketamine, LSD, កូកាអ៊ីន, ecstasy និងផ្សិត psychedelic ជាញឹកញាប់នៅឯពិធីជប់លៀងឯកជន។Elon Musk reacts to drug use claims as SpaceX management expresses concerns  | World News - Hindustan Times

នេះបើតាមរបាយការណ៍បានឱ្យដឹងទៀតថា ឧប្បត្តិហេតុនៃការប្រើប្រាស់គ្រឿងញៀនរបស់គាត់រួមមានការប្រើប្រាស់អាស៊ីតនៅឯពិធីជប់លៀង Los Angeles ក្នុងឆ្នាំ ២០១៨, ការជក់កញ្ឆាជាសាធារណៈក្នុងឆ្នាំ ២០១៨ ដូចគ្នា, និងការប្រើប្រាស់ផ្សិត psychedelic នៅម៉ិកស៊ិកក្នុងឆ្នាំ ២០១៩ រួមទាំងការប្រើថ្នាំ ketamine នៅឯពិធីជប់លៀង Art Basel ក្នុងទីក្រុង Miami នៅឆ្នាំ ២០២១។ ដូច្នេះ ការប្រើប្រាស់គ្រឿងញៀនគឺជាការខុសច្បាប់ទាំងស្រុងនៅ SpaceX និង Tesla ហើយនឹងអាចប៉ះពាល់ដល់តួនាទីដឹកនាំរបស់មហាសេដ្ឋីរូបនេះផងដែរ។Elon Musk's alleged drug use raises eyebrows among SpaceX, Tesla board  members

ទោះជាយ៉ាងណាក៏ដោយ Musk បានច្រានចោលការចោតប្រកាន់នេះ ដោយបានអះអាងថា នៅក្នុងខ្លួនរបស់គាត់មិនមានសារធាតុថ្នាំញៀនឡើយ។ Musk បានបន្តទៀតថា ហេតុផលសម្រាប់ការប្រើប្រាស់ថ្នាំទាំងនេះគឺដោយសារ គាត់មានជំងឺ Stress ក៏ដូចជាប្រឈមនឹងការខ្វះដំណេករ៉ាំរ៉ៃផងដែរ។ មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះក៏បាននិយាយដែរថា ជាទូទៅគាត់តែងតែសម្រាកនៅក្នុងការិយាល័យ Tesla និង SpaceX ហើយធ្វើការស្ទើរតែជានិច្ច។Elon Musk Claims “Not Even Trace Amounts” Of Drugs In His System After  Report Detailed Drug Concerns From Tesla, SpaceX Execs

យោងតាមអ្នកនិពន្ធ Walter Isaacson ដែលពិពណ៌នាអំពីជីវប្រវត្តិរបស់ Musk បានឱ្យដឹងថា មហាសេដ្ឋីរូបនេះពិតជាមិនចូលចិត្តការប្រើប្រាស់គ្រឿងញៀនពិតមែន ប៉ុន្តែដោយសារបញ្ហាសុខភាពទើបគាត់ប្រើ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើថ្នាំញៀនគឺខុសច្បាប់និងជាការបំពានគោលការណ៍សហព័ន្ធ ដែលនេះអាចប៉ះពាល់ដល់កិច្ចសន្យាសម្បទានរដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក៕