Home Blog Page 1337

ឈ្វេងយល់! ពាក្យ “កម្ពុជា” និង “ខ្មែរ” ខុសគ្នាដូចម្តេច?

0

ប្រជាជនកម្ពុជា ប្រាកដណាស់ធ្លាប់ឮ និងប្រើប្រាស់ពាក្យខ្មែរ និងកម្ពុជា សឹងតែរាល់ថ្ងៃនៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្តែក៏នៅតែមានមនុស្សចំនួនតូច មិនទាន់នៅឡើយពីភាពខុសគ្នារវាងពាក្យ “កម្ពុជា” និង “ខ្មែរ”។

ពាក្យ “កម្ពុជា” នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យនេះអាចសរសេរជា”កម្ពុជ ឬ កម្ពុជា” ក៏បាន។ ពាក្យ “កម្ពុជា” សម្តៅទៅលើឈ្មោះប្រទេសកម្ពុជា។

ដោយឡែកចំពោះពាក្យ “ខ្មែរ” នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាតបានបង្ហាញថា មានថ្នាក់ពាក្យជានាម មានន័យថា មនុស្សដែលកើតនៅក្នុងដែនកម្ពុជា។

ហេតុដូច្នេះសូមបបងប្អូន ប្រើប្រាស់ពាក្យទាំងនេះឱ្យបានត្រឹមត្រូវ និងសូមកុំមានការយល់ច្រឡំតទៅទៀត ថាពាក្យពីរនេះមានអត្ថន័យដូចគ្នា៕

 

ករណី Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី កំពុងកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់

0

បរទេស៖ ក្រសួងសុខាភិបាលសិង្ហបុរី និងម៉ាឡេស៊ីទាំងពីរបានព្រមានថាចំនួននៃការឆ្លង Covid-19 បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានណែនាំប្រជាជនឱ្យចាត់វិធានការបង្ការ។

យោងតាមប្រភពព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូថា ចំនួនករណី Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង 57.3% ជាមួយនឹងករណីជាង 3,600 ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍នៃថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែវិច្ឆិកា។ ប្រទេសនេះក៏បានកត់ត្រាចំនួនជាង 2,300 ករណីកាលពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែវិច្ឆិកាផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Muhammad Radzi Abu Hassan បាននិយាយថា 48% នៃករណីឆ្លងមេរោគ Covid-19 គឺមានអាយុចន្លោះពី 20 ទៅ 40 ឆ្នាំដែលក្នុងនោះមនុស្ស 98 នាក់បានបង្ហាញពីរោគសញ្ញាស្រាល។New Covid-19 cases up 57% to 3,600 last week | Free Malaysia Today (FMT)

យោងតាមលោកវេជ្ជបណ្ឌិត Hassan បានឱ្យដឹងទៀតថា ចំនួនករណី Covid-19 បានកើនឡើង ប៉ុន្តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ដោយមិនដាក់សម្ពាធលើកន្លែងព្យាបាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានណែនាំដល់បុគ្គលិក និងគ្រូពេទ្យត្រូវតាមដានយ៉ាងសកម្ម និងបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលចំនួនអ្នកជំងឺកើនឡើង ដោយយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ។ លោកបានមានប្រសាសន៍ថា “ក្រុមដែលមានហានិភ័យខ្ពស់ដូចជា មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះគួរតែពាក់ម៉ាស់នៅពេលចេញទៅក្រៅ”។malaysia covid | East Asia Forum

ហេតុនេះហើយ ក្រៅពីប្រទេសម៉ាឡេស៊ី ចំនួនអ្នកឆ្លង Covid-19 នៅសិង្ហបុរី ក៏កើនឡើងទ្វេដងផងដែរ។ ក្នុងអំឡុងថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែវិច្ឆិកាចំនួនអ្នកជំងឺវិជ្ជមាននៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងពី 10,700 ដល់ជាង 20,000 ករណី។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការរាតត្បាតកំពុងកើនឡើងដោយសារកត្តាជាច្រើនដូចជារដូវទេសចរណ៍បំណាច់ឆ្នាំ ហើយភាពស៊ាំរបស់ប្រជាជនកាន់តែចុះខ្សោយជាលំដាប់។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះស្ថានភាពនៅក្នុងប្រទេសសិង្ហបុរីនៅតែមានស្ថិរភាព ដោយមិនមានការបង្ហាញថា វ៉ារ្យ៉ង់ឆ្លងខ្ពស់ ឬបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះទេ។Malaysia's rapid vaccination can't outrun its COVID-19 failures

គួរបញ្ជាក់ដែរថា កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងនៃមេរោគផ្លូវដង្ហើមដូចជា គ្រុនផ្តាសាយ និង RSV (វីរុស syncytial ផ្លូវដង្ហើម) នៅអឌ្ឍគោលខាងជើង ដោយនិយាយថា ប្រទេសដែលមានអាកាសធាតុក្តៅអាចនឹងមានចំនួនអ្នកជំងឺ Covid-19 កើនឡើងម្តងទៀតនៅក្នុងខែរដូវរងារ៕

អង្ករខ្មែរឈរត្រឹមលេខ២ ខណៈអង្ករប្រទេសក្បែរខាងយើងឈរនៅលេខ១ ជាអង្ករល្អបំផុតលើលោកឆ្នាំ២០២៣

0

នាថ្មីៗនេះ នៅក្នុងប្រទេសហ្វីលីពីន កម្មវិធីប្រកួតល្អលើលោក The Rice Trader បានចេញលទ្ធផលហើយក្នុងនោះអង្កររបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ២ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសវៀតណាម។

នៅក្នុងការប្រកួតនេះមានអង្ករចំនួន៣០ប្រភេទ ដោយយកមកពី១០ប្រទេសជាងជុំវិញពិភពលោក ត្រូវបានយកមកប្រកួតគ្នា ស្វែងរកពូជអង្ករល្អជាងគេប្រចាំឆ្នាំ ដើម្បីចែកជូនកសិករ ទៅតាមបណ្តាលប្រទេសជាសមាជិកចូលរួមកម្មវិធី យកទៅប្រើប្រាស់ និងផលប្រយោជន៍។

សូមបញ្ជាក់ថា កម្មវិធីប្រកួតល្អលើលោក The Rice Trader បានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ដោយទទួលបានឧបត្ថម្ភដោយក្រុមហ៊ុនអាមេរិក៕

ប្រភព៖ VN express

ស្ត្រីមេម៉ាយជប៉ុនភាគច្រើនធ្លាក់ខ្លួនក្រីក្រក្រោយពីស្វាមីស្លា.ប់

0

ប្រទេសជប៉ុន ៖ គេបានជ្រាបហើយថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាកំណើនមនុស្សចាស់នៅក្នុងប្រទេស ហើយជប៉ុនក៏ជាប្រទេសមួយដែលមានពលរដ្ឋអាយុវែងជាងគេនៅលើពិភពលោក ។ បច្ចុប្បន្ន ស្ត្រីជប៉ុនមានអាយុវែងជាងស្វាមីរបស់ខ្លួន ហើយធ្វើឱ្យចំនួនស្ត្រីវ័យចំណាស់ត្រូវរស់នៅតែម្នាក់ឯងកាន់តែច្រើន ។My mother begged me not to go': the Japanese women who married Koreans –  and never saw their family again | North Korea | The Guardian

វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនប្រជាជន និងសន្តិសុខសង្គមរបស់ជប៉ុនប៉ាន់ស្មានថា នៅឆ្នាំ២០៤០ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងស្មើរហូតដល់៧,៤% នៃចំនួនពលរដ្ឋជប៉ុនសរុប ហើយវាកើនឡើង២% ពីឆ្នាំ២០២០ ។ ក្រៅពីនេះ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅនឹងមានកំណើនកាន់តែខ្ពស់ រហូតដល់៨លាននាក់នៅឆ្នាំ២០៣០ ឬកើនឡើង១,៣លាននាក់ពីទសវត្សរ៍មុននេះ ។

តាមលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់របស់ Aya Abe ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tokyo Metropolitan University (TMU) ដែលជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេនៅប្រទេសជប៉ុនបង្ហាញថា ៣២% របស់ស្ត្រីមេម៉ាយដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រនៅឆ្នាំ២០១៨ ។ ចំណែកប្រាក់ចំណូលរបស់ស្ត្រីមេម៉ាយម្នាក់ៗ គឺតិចជាងពាក់កណ្តាល បើធៀបនឹងស្ត្រីមានអាយុដូចគ្នា ខណៈអត្រាភាពក្រីក្ររបស់បុរសពោះម៉ាយមានអាយុដូចគ្នា ស្មើនឹង២៣% ។My mother begged me not to go': the Japanese women who married Koreans –  and never saw their family again | North Korea | The Guardian

ចំពោះមូលហេតុបណ្តាលឱ្យស្ត្រីមេម៉ាយជប៉ុនធ្លាក់ខ្លួនក្រីក្រក្រោយពីស្វាមីស្លា.ប់ គឺមួយផ្នែកដោយសារបញ្ហាគម្លាតគ្នារវាងប្រាក់ឈ្នួលបុរស និងស្ត្រី ។ តាមទិន្នន័យចុងក្រោយនៅឆ្នាំ២០២២ បង្ហាញថា ប្រាក់ឈ្នួលអប្បបរមារបស់ស្ត្រីជប៉ុន គឺទាបជាងបុរស រហូតដល់២១,៣% ។

ចំនួនពលរដ្ឋវ័យចំណាស់នៅជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ខណៈកម្លាំងពលកម្មជាយុវជនធ្លាក់ចុះនោះ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ។ ដូច្នេះ វាជាបញ្ហាធំមួយដែលរដ្ឋាភិបាលជប៉ុនត្រូវតែស្វែងរកដំណោះស្រាយឱ្យបានឆាប់ ៕

កត្តាអ្វីខ្លះជំរុញឱ្យ Eras Tour របស់ Taylor Swift វាយលុកពិភពលោកហើយរកចំណូលបាន១៤លានដុល្លារត្រឹម១យប់?

0

នៅថ្ងៃទី២៧ ខែវិច្ឆិកា Taylor Swift បានបញ្ចប់ការប្រគំតន្ត្រីឆ្នាំនេះនៅប្រទេសប្រេស៊ីលហើយនឹងបន្តដំណើរទេសចរណ៍នៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រគំតន្រ្តី Eras Tour បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៣ មានការប្រគំតន្រ្តីនៅក្នុងប្រទេសចំនួន ៦ រួមមានសហរដ្ឋអាម៉េរិក កាណាដា ម៉ិកស៊ិក អាហ្សង់ទីន និងប្រេស៊ីល ជាមួយនឹងការសម្តែង ៦០ Shows ដែលជាមធ្យមមានច្រើនជាងបីម៉ោងក្នុងមួយ Show។ ការប្រគំតន្រ្តីនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងធ្វើឡើងក្នុងប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី។How to get Taylor Swift Eras tour tickets, by people who haveទស្សនាវដ្ដី Forbes បាននិយាយថា ការប្រគំនេះរកចំណូលបានប្រហែល ១៤ លានដុល្លារក្នុងមួយយប់ ដោយអ្នកជំនាញប៉ាន់ប្រមាណថាប្រាក់ចំណូលរបស់ការប្រគំតន្រ្តីដំណើរទេសចរណ៍នេះអាចឈានដល់ជាង ៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថាតារាចម្រៀងរូបនេះជួយកន្លែងដែលនាងទៅប្រគំតន្រ្តីទាក់ទាញអ្នកទេសចរ រួមចំណែកក្នុងការបង្កើតប្រាក់ចំនួន ៥.៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិក។Taylor Swift announces 2023 'Eras Tour' of U.S. stadiums; international  dates to come

នៅក្នុងខែតុលា Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយសារភាពជោគជ័យនៃ កម្មវិធី Eras Tour និងឈានដល់ ២.២ ពាន់លានដុល្លារបន្ទាប់ពីកម្មវិធីនៅអាម៉េរិកខាងជើងដែលរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាអត្រាខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី។
កត្តានេះហើយមានអ្នកជំនាញ និងសារព័ត៌មានជាច្រើនបានអត្ថាធិប្បាយថា Eras Tour “បានវាយលុក” ពិភពលោកដោយសារការវិនិយោគ និងយុទ្ធសាស្ត្របង្កើតរូបភាពដ៏ឆ្លាតវៃរបស់របស់ Taylor ហើយនាងជាអ្នកជំនួញដ៏មានទេពកោសល្យ។Why Taylor Swift's Eras Tour Has Made So Much Money | TIMEយោងតាម variety eras tour review រៀបរាប់អំពីអាជីពទាំងមូលរបស់ Taylor ថាជាការវិនិយោគច្រើនបំផុត។ អ្នកចម្រៀងបានយកចិត្តទុកដាក់លើការរៀបចំជាច្រើនសូម្បី ឆាក ស្គ្រីន ក្បាច់រាំ ពន្លឺនិងសំឡេងត្រូវប្រកបដោយគុណភាពល្អ។ ជារៀងរាល់ពេលនៃការប្រគំតន្រ្តី តារាចម្រៀងរូបនេះ សម្តែងចម្រៀងប្រមាណ ៤៤បទ និងចម្រៀងពីរបទ ដែលមិនមានក្នុងបញ្ជី ដើម្បីបង្កើតការភ្ញាក់ផ្អើលជូនអ្នកគាំទ្រ។ លើសពីនេះ Taylor Swift បានលះបង់ខ្លួនឯងក្នុងការសម្តែងនីមួយៗ ដោយបង្ហាញពីជំនាញរាំ លេងឧបករណ៍តន្ត្រី និងការបញ្ចេញសំឡេងអស់ពីកម្លាំងកាយចិត្ត។Buy Last-Minute Taylor Swift Eras Tour Tickets for Canada, 2024 Dates – The  Hollywood Reporter

មិនត្រឹមតែផ្តោតលើសកម្មភាពនានាប៉ុណ្ណោះទេសូម្បីសំលៀកបំពាក់របស់តារាចម្រៀងរូបនេះក៏ត្រូវបានរចនាឡើងដើម្បីតំណាងឱ្យរចនាប័ទ្មនៃសម័យនីមួយៗ ពីម៉ាកល្បីៗដែលភាគច្រើនត្រូវចំណាយពេលជាង ៣០០ម៉ោងទៅលើសំលៀកបំពាក់របស់នាង។ មិនត្រឹមតែមានភាពស្រស់ស្អាតចំពោះខ្លួនឯងប៉ុណ្ណោះទេតែការរៀបចំទាំងមូលត្រូវធានាថាសំលៀកបំពាក់របស់នាង និងអ្នករាំ និងឆាកនឹងមានភាពចុះសម្រុងគ្នា។Taylor Swift Sets Eras Tour International Dates

លើសពីនេះ អ្នកជំនាញជាច្រើននិយាយថា ការផ្សព្វផ្សាយដ៏ឆ្លាតវៃ និងយុទ្ធសាស្ត្របង្កើតរូបភាពរបស់ Taylor ជួយដំណើរទេសចរណ៍ទាក់ទាញការចាប់អារម្មណ៍។ តារាចម្រៀងរូបនេះបានប្រើប្រាស់បណ្ដាញសង្គមយ៉ាងពេញលេញដើម្បីផ្សព្វផ្សាយដំណើរកម្សាន្ត ដោយបង្ហោះរូបភាព វីដេអូ និងកាលវិភាគដែលទាក់ទងគ្នា។ នាងក៏បានចេញខ្សែភាពយន្តមួយដើម្បីបង្កើនការយល់ដឹងអំពីដំណើរទេសចរណ៍របស់នាងដូចគ្នា។ យោងតាម Box Office បានឱ្យដឹង ថាភាពយន្តឯកសារ The Eras Tour រកចំណូលបានជិត ២៥០ លានដុល្លារ ដោយបំបែកកំណត់ត្រានៃការកក់សំបុត្ររបស់ខ្សែភាពយន្ត Spider-Man: No Way Home (2021) ខណៈ គម្រោងនេះចំណេញច្រើនជាងថវិកាផលិត១០ទៅ២០លានដុល្លារ។Taylor Swift's The Eras Tour Is a 3-Hour Career-Spanning Victory Lap

អ្នកជំនាញផ្នែកតន្ត្រីមានប្រសាសន៍ថា “Taylor គឺជានាយកប្រតិបត្តិទីផ្សារឈានមុខគេក្នុងប្រវត្តិសាស្ត្រតន្ត្រី។ នាងដឹងយ៉ាងច្បាស់អំពីម៉ាកយីហោផ្ទាល់ខ្លួន” ។ ទំនាក់ទំនងជិតស្និទ្ធរវាង Taylor និងអ្នកគាំទ្ររបស់នាងបានជួយឱ្យ Eras Tour មានភាពល្បីល្បាញ។ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard បាននិយាយថា បទចម្រៀងរបស់តារាចម្រៀងរូបនេះ បង្កប់នូវមនោសញ្ចេតនា ស្នេហា មិត្តភ័ក្តិ និងទំនាក់ទំនងរបស់អ្នកស្តាប់ជាច្រើនជំនាន់។ អ្នកគាំទ្រជាច្រើនធំឡើងជាមួយនឹងទំនុកច្រៀងទាំងនោះ ហើយបាននាំកូនទៅចូលរួមការប្រគំតន្ត្រីរបស់តារាចម្រៀងរបស់ពួកគេ។Taylor Swift begins international leg of her Eras Tour in Mexico

Taylor បានប្រាប់អ្នកគាំទ្រក្នុងការប្រគំតន្រ្តីថានាងបានសរសេរអំពីអ្វីដែលនាងបានឆ្លងកាត់ក្នុងជីវិត ហើយមានអារម្មណ៍រំជួលចិត្តណាស់។ នាងគិតថានាងជាមនុស្សតែម្នាក់គត់ដែលមានអារម្មណ៍បែបនេះរហូតដល់អ្នកទាំងអស់គ្នាច្រៀងបទចម្រៀង ហើយនាងមិនឯកាទៀតទេ”។ឆ្លើយតបនឹងក្តីស្រលាញ់របស់តារាចម្រៀងរូបនេះ រាល់រាត្រីនៃការប្រគំតន្ត្រីមានអ្នកគាំទ្រជាង ៧០,០០០ នាក់ស្រែកហ៊ោ និងទះដៃគាំទ្រ idol របស់ពួកគេ។

ទាំងអស់នេះហើយធ្វើឱ្យតារាចម្រៀងប៉ុបវ័យ៣៣ឆ្នាំរូបនេះជោគជ័យខ្លាំងដំណើរទេសចរណ៍របស់ខ្លួនហើយក៏ជាអ្នកសិល្បៈដ៏ពូកែម្នាក់មិនចាញ់គេក្នុងវិស័យចម្រៀងបច្ចុប្បន្ន៕5 Things To Know Before Seeing Taylor Swift At “The Eras Tour” – The Torch

មិនធម្មតា! បុរសជនជាតិអាមេរិកម្នាក់សម្រកទម្ងន់ ១០០ គីឡូក្រាមក្នុងមួយឆ្នាំដោយគ្មានការហាត់ប្រាណ

0

សហរដ្ឋអាមេរិក៖ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Galanis អាយុ ៤២ឆ្នាំ រស់នៅក្នុងរដ្ឋ North Carolina ប្រទេសសហរដ្ឋអាមេរិក បានសម្រកទម្ងន់រហូតទៅដល់ ១០០ គីឡូក្រាមក្នុងមួយឆ្នាំដោយមិនមានការវះកាត់ ប្រើថ្នាំ ឬហាត់ប្រាណឡើយ។
យោងតាមប្រភពព័ត៌មាន News Week បានឱ្យដឹងថា កាលពីមុនលោក Gregory Galanis មានទម្ងន់ ១៩០ គីឡូក្រាមជាមួយនឹងកម្ពស់ ១.៨២ ម៉ែត្រ ដោយបច្ចុប្បន្នលោកមានទម្ងន់ត្រឹមតែ ៩០ គីឡូក្រាមប៉ុណ្ណោះ។ លោក Galanis បាននិយាយថា គាត់ចំណាយពេលត្រឹមតែមួយឆ្នាំ ដើម្បីសម្រកទម្ងន់ ដោយសារការផ្លាស់ប្តូររបបអាហាររបស់គាត់។

Galanis បានបន្តទៀតថា គាត់បានស្វែងយល់ពីរបៀបសម្រកទម្ងន់តាមបែបវិទ្យាសាស្ត្រ និងគណិតវិទ្យា ដោយពេលនោះគាត់មិនអាចហាត់ប្រាណបានទេព្រោះគាត់ធ្ងន់ខ្លួនពេក។ Galanis បានរៀនអំពីចំនួនកាឡូរីដែលគាត់ត្រូវការទទួលទានជារៀងរាល់ថ្ងៃដើម្បីសម្រកទម្ងន់ និងអត្រាមេតាបូលីសផ្ទាល់ខ្លួនរបស់គាត់តាមពេលវេលា ដោយដឹងថាអាហារណាដែលគាត់គួរញ៉ាំដើម្បីឱ្យឆ្អែតបានយូរ។ បុរសវ័យ ៤២ ឆ្នាំរូបនេះបានបន្ថែមទៀតថា គាត់ឈប់បរិភោគសាច់គោ សាច់ជ្រូក និងសាច់មាន់ទាំងអស់ ក៏ដូចជាឈប់ផឹកស្រាទាំងស្រុងផងដែរ ដោយប្តូរមកទទួលទានត្រីគ្មានខ្លាញ់ បន្លែបៃតង ផ្លែឈើ oatmeal cinnamon នឹងចៀសវាងទឹកជ្រលក់គ្រប់ប្រភេទ។

ក្នុងអំឡុងពេលដំណើរការសម្រកទម្ងន់លោក Galanis បានប្រើកម្មវិធី Healthline ដើម្បីគណនាអត្រាការរំលាយអាហាររបស់គាត់ដោយផ្អែកលើទម្ងន់ និងកម្រិតសកម្មភាពរបស់គាត់ជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍ថា ដើម្បីរក្សាការសម្រកទម្ងន់ប្រកបដោយនិរន្តរភាព យើងគួរតែររួមបញ្ចូលគ្នានៃអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ រួមទាំងការសម្រាកឱ្យបានគ្រប់គ្រាន់។ លើសពីនេះទៀត មនុស្សគួរតែកំណត់គោលដៅជាក់លាក់ និងជាក់ស្តែង ដូចជាការដើរ ១៥ នាទីក្នុងមួយថ្ងៃ បីដងក្នុងមួយសប្តាហ៍ និងតាមដានវឌ្ឍនភាព ដើម្បីទទួលបានសុខភាពល្អ ក៏ដូចជារាងកាយមាំមួនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuP_1zlJC62QqbRJ4EXuYEnYU3jbNPb-jqwKGF5AdyLNUNBcFQ7Zvigo_mlcJ8QX0-czMJe8NCCJtj6Bv4c4HGpie2e8ILnyDazHWHvn5Gl0Vq-djTBXZDrDYzypyAWMthTUMWYsOpnejB8zZ7_cXWw7nL71A-fG_0w-b0mL7zdySJoIBhBJDHvfIFUc0/s1200/man-loses-more-200-pounds.png

សុគា គីមលាង ជានាដការីមួយរូបលើកស្ទួយវប្បធម៌ជាតិឱ្យអ្នកជំនាន់ក្រោយស្គាល់អ្វីជារបស់ខ្មែរ

0

ភាពស្រស់ស្អាតរបស់នាដការី សុគា គីមលាង ហៅ Konant បានឆាបឆក់បេះដូងពីគ្រប់មជ្ឈដ្ឋានមិនថាក្មេងចាស់ប្រុសឬស្រីជាពិសេសរូបនាងត្រូវមហាជកោតសរសើរយ៉ាងខ្លាំងនូវការលើកស្ទួយវប្បធម៌ជាតិបានគ្រប់ទម្រង់ឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរមិនមែនជារបស់ប្រទេសផ្សេង។May be an image of 8 people, boat and text

តាមរយៈគណនីមួយបានកោតសរសើរទៅ សុគា គីមលាង ថានាងជានាដការីមួយរូបដែលបានឆ្លងកាត់និងបញ្ចប់ការសិក្សាពីសាលាត្រឹមត្រូវ និង ជាតារាមួយដួងដែលបានផ្សព្វផ្សាយវប្បធម៌ខ្មែរចេញមកបានគ្រប់ទំរង់ មានភាពទាក់ទាញបំផុត និងឥតខ្ចោះ។ លើសពីនេះ ស្រីស្រស់រូបនេះបានជំរុញចិត្តប្រជាជនខ្មែរគ្រប់ស្រទាប់ ជាពិសេសយុវជនខ្មែរឱ្យមានមោទនភាពជាខ្លាំង និង ពុះកញ្ជ្រោលក្នុងការគាំទ្រ ស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិខ្លួនឡើងវិញ។ សកម្មភាពកន្លងមករបស់នាដការីរូបនេះបានលើកឡើងពីទម្រង់របាំបុរាណនីមួយៗ ធ្វើឱ្យយុវជនខ្មែរមួយចំនួនបានភ្ញាក់ខ្លួនស្គាល់ពីអ្វីដែលជារបស់ជាតិខ្លួន ដែលធ្លាប់តែច្រលំថាជារបស់គេទាំងដែលគេលួចចម្លងវប្បធម៌ខ្មែរ។May be an image of 1 person and temple

ស្នាដៃរបស់ សុគា គីមលាង មួយចំនួនបានក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងជំនាន់ក្រោយរាប់រយឆ្នាំ មិនឱ្យមានការភាន់ច្រលំជាមួយអ្នកជិតខាង បែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចម្លងកែបន្លំយកទៅ ព្រោះរាល់ពេលសិល្បការិនីរូបនេះធ្វើឡើងបានឆ្លងកាត់ការពិនិត្យ និងសិក្សាច្បាស់លាស់អំពីអ្វីដែលខ្លួននឹងយកមកបង្ហាញទៅកាន់ទស្សនិកជន។May be an image of 1 person
សុគា គីមលាង បានធ្វើឱ្យមហាជនចាប់ភ្លឹកយ៉ាងខ្លាំងកាលពីពិធីបុណ្យអុំទូកបន្ទាប់ពីរូបនាងបានធ្វើជាអ្នករាំក្បាលទូកនៅឯខេត្តសៀមរាប។ សម្រស់របស់នាងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនពោលសរសើរសូម្បីតែជាមនុស្សស្រីដូចគ្នាក៏សរសើរភ្លឹកពីសម្រស់ដ៏ផូរផង់របស់នាងផងដែរ។May be an image of 1 person

កាលពីខែកញ្ញា កន្លងទៅនេះ នាដការី សុគា គីមលាង បានផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីរូបនាងបានរាំរបាំអប្សរាលើភ្នំទឹកកកនៅប្រទេសនូវែលសេឡង់ដោយមានទាំងលើកទង់ជាតិកម្ពុជា រហូតដល់ជនជាតិថៃមួយចំនួនមិនចេះអៀនខ្មាស និងនៅមិនសុខបានកាត់តដាក់ទង់ជាតិថៃផងដែរ៕May be an image of 1 personMay be an image of 1 personMay be an image of 1 person, candle holder and text

ទីបំផុតពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃនឹងបានចុះបញ្ជីក្នុងអង្គការយូណេស្កូហើយ

0

ប្រទេសថៃ៖ ប្រទេសថៃបានកំពុងត្រៀមខ្លួនដើម្បីអបអរសាទរការដាក់បញ្ចូលពិធីបុណ្យ Songkran ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការសហប្រជាជាតិ (UNESCO) ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣នេះ។
យោងតាមប្រភពព័ត៌មាន Nation Thailand ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថា នៅឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រទេសថៃ ត្រូវបានគេស្គាល់ថាជាពិធីបុណ្យ Songkran ដែលស្ថិតក្នុងបញ្ជីសម្រាំងរបស់អង្គការយូណេស្កូចាប់តាំងពីខែមករា នឹងត្រូវបានដាក់ឈ្មោះជាផ្លូវការជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងអំឡុងពេលកិច្ចប្រជុំនេះ។Songkran Festival Phuket - Aleenta Phuket Resort & Spa

ក្នុងនោះមានវប្បធម៌អរូបីចំនួនបួនដែលបានបញ្ចូលទៅក្នុងបញ្ជីបណ្តោះអាសន្នគឺ របាំថៃបុរាណ ខុនម៉ាស្សាថៃ របាំប្រជាប្រិយណូរ៉ា និងពិធីបុណ្យសង្ក្រាន្តដែលត្រូវបានបញ្ជូនទៅពិចារណាក្នុងឆ្នាំ ២០២០។ យោងតាមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ បានឱ្យដឹងទៀតថា នៅថ្ងៃទី ៧ ខែធ្នូខាងមុខនេះ ខ្លួននឹងរៀបចំព្រឹត្តិការណ៍អបអរសាទរនៅទីលាន Lan Khon Muang ក្នុងទីក្រុងបាងកក ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្រី ថាថាវីស៊ីន។10 Places To Enjoy Songkran In Thailand

ការប្រារព្ធពិធីនេះនឹងរួមបញ្ចូលនូវសកម្មភាពពិធីបុណ្យសង្ក្រាន្តប្រពៃណីដូចជាការប្រោះទឹកលើព្រះពុទ្ធរូប Phra Phuttha Sihing ហើយនឹងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងបាងកក និងនាយកប្រតិបត្តិនៃការិយាល័យវប្បធម៌ខេត្ត។ ដូច្នេះការចូលរួមក្នុងក្បួនដង្ហែសង្ក្រាន្តនេះ ក៏នឹងមានរាជិនីសម្រស់ថៃ-ដាណឺម៉ាក គឺកញ្ញា Anntonia Porsild ដែលជាលំដាប់រងទី ១ ក្នុងការប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ ២០២៣ ដោយនាងនឹងស្លៀកសម្លៀកបំពាក់ជាព្រះនាងមហាថន ទេវី ដែលតំណាងឱ្យថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។Songkran Festival Day Tour with Tuk Tuk Water Battle in Bangkok, Thailand -  Klook Philippines

ក្បួនដង្ហែ Songkran នេះក៏នឹងមានការសម្តែងរបាំប្រពៃណី និងតន្ត្រីពីតំបន់ចំនួន ៤ នៃប្រទេសថៃ ក្នុងគោលបំណងលើកកម្ពស់ប្រពៃណីរបស់ប្រទេសថៃ និងអញ្ជើញភ្ញៀវទេសចរឱ្យចូលរួមក្នុងការប្រារព្ធពិធីជាក់ស្តែងនៅក្នុងខែមេសាឆ្នាំក្រោយ និងនៅទូទាំងព្រះរាជាណាចក្រផងដែរ៕

ស៊ឹម ច័ន្ទពន្លឺ និង ថន លក្ខិណា ត្រូវអ្នកគាំទ្រសង្ស័យមានទំនាក់ទំនងស្នេហាបន្ទាប់ពីឃើញកាយវិការស្និទ្ធស្នាល

0

បន្ទាប់ពីពិធីការិនី ថន លក្ខិណា បង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមទិកតុកអមជាមួយកាយវិការស្និទ្ធស្នាលជាមួយតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិមានបំណងឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ខណៈអ្នកមួយចំនួនសង្ស័យថាតារាទាំងពីរដួងនេះកំពុងមានទំនាក់ទំនងស្នេហា។ មិនត្រឹមតែប៉ុណ្ណោះបើក្រឡេកទៅលើបណ្តាញសង្គម ស៊ឹម ច័ន្ទពន្លឺ វិញចាប់តាំងពីប្រលងចម្រៀងមកទល់ពេលនេះរូបលោកបង្ហោះរូបភាពគូជាមួយពិធីការិនីរូបនេះច្រើនជាងគេគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJRPa3b4YLJjXac-3VkK9OkGim8GzD5jAs_ZpvRitw4Wkx0MhhXO0hS6fi36DN7alZRrN_nZk0VWtG1DeV0iD2ZoKSw_F1mOpxXAIb8P7S4susJp0ferg0cfZ0oQgP09SwDakUDllN176ivPdMXQ8_da1_5__C93bDaWR0ST_wgfwE3b_NvwCFnxGe9g/s1284/297388479_151221377561780_8228230964655176637_n.jpg

កាលពីពេលថ្មីៗកន្លងទៅនេះកញ្ញា ថន លក្ខិណា ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស និងមានឱកាសក្តោបក្តាប់កម្មវិធីធំៗជាច្រើន បានបង្ហោះវីដេអូខ្លីមួយជាមួយលោក ស៊ឹម ច័ន្ទពន្លឺ ដោយបានដាក់បទចម្រៀងលោក ឆន សុវណ្ណារាជ និងអ្នកនាង ពេជ្រ សោភា មានចំណងជើងថា «ស្រលាញ់អូន 366 ថ្ងៃ»។ មិនត្រឹមតែដាក់បទចម្រៀងផ្អែមល្ហែមតែប៉ុណ្ណោះទេប៉ុន្តែកាយវិការរបស់ ថន លក្ខិណា និង ស៊ឹម ច័ន្ទពន្លឺ ប្រកបដោយភាពស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWHj0wEj81q2wNtOIF7gn5TO0pzO4QLUz00GPyLeBEtqcGIcvwhoFbc7WjKH8DLVMfbxzA66A_qwCrrIy3OzFkJafg5jPz1IPtl7Wi07V7FuavdOlzWrduY2tfx8dhFJ-7M-OpY80b0KQQMO6H_TqP4QBG_foNEKLnaijbCMa4ntqfeAtRg6otwIskxM/s1672/305839077_5505539989492975_7889230519522778272_n.jpg

បន្ទាប់ពីឃើញអ្នកទាំងពីរបញ្ចេញសកម្មភាពដូចនេះហើយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាត អ្នកខ្លះក៏សួរអ្នកទាំងពីរថាពេលណារៀបការ អ្នកផ្សេងទៀតក៏ចង់ឱ្យពួកគេក្លាយជាសង្សារគ្នាព្រោះអ្នកទាំងពីរមិនទាន់ប្រកាសចំណងស្នេហ៍នៅឡើយ រីឯអ្នកមួយចំនួនផ្តើមសង្ស័យថាកញ្ញា លក្ខិណា និងលោកគ្រូពេទ្យសង្ហារូបនេះមានទំនាក់ទំនងលើសពីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYOwg4JrMVme6XUnefuHn3eXZe9iRocRehZJ-rPLkTGGpnJ8mLq2C6_x9vYfOfvTRhcs-QviHXBgkP5pIdljos1E8ubGm5EgMa9wXBgpdHTwsTYInpB2hiQuuD83owEqFR7E2uCz1X3Y7S0wLqohPxGcPnviuRlXF8ruVxY8foTyNg0lXpXmZPAmIWg4U/s960/310090624_167619635921954_3767508128327819304_n.jpg

ស្របពេលមានអ្នកគាំទ្រមួយចំនួនសង្ស័យពីទំនាក់ទំនងនោះខាងកញ្ញា ថន លក្ខិណា បានចូលទៅឆ្លើយតបថា គ្រាន់តែជាការសម្តែង ថតលេងប៉ុណ្ណោះ ខណៈមួយគូនេះត្រូវអ្នកគាំទ្រលើកឡើងថាពួកគេទាំងពីរនាក់សមគ្នាខ្លាំង។

ជាមួយគ្នានេះដែរជុំវិញមានការសង្ស័យពីអ្នកគាំទ្រក្រឡេកទៅមើលបណ្តាញសង្គមរបស់លោក ស៊ឹម ច័ន្ទពន្លឺ វិញ មនុស្សស្រីដែលលោកបង្ហោះច្រើនជាងគេគឺជាពិធីការិនី ថន លក្ខិណា ចាប់តាំងពីប្រកួតរហូតមកដល់បច្ចុប្បន្នក្លាយជាតារាចម្រៀងប្រចាំហង្សមាស។ យ៉ាងណាមិញទំនាក់ទំនងអ្នកទាំងពីរអ្នកគាំទ្រពុំទាន់អស់សង្ឃឹមនៅឡើយទេព្រោះអនាគតអ្នកទាំងពីរគ្រាន់តែជាមិត្តរួមអាជីពសិល្បៈឬលើសពីនេះមិនទាន់ច្បាស់នៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxIPPoiw4zPcWJgi5_R21Ht_QsfgDZZng9vxL9oMetj4PxntRoQr_wvoQH3fVLNsB9B8NSwQx-MJbPXfRfz3fwXOJyBt6TRqGjwn_7sf56a-OzNfp1uifHP8KmRR7TLW3XNTEwMejRDyoSXx7lt4D6gGf3EaawJg1s9rzDmj7xtpjbRUL5osQdXgSOs4/s2048/381643385_318922704124979_6782077057910053255_n.jpg

ធម្មតាតែមិនធម្មតា! បទចម្រៀង វណ្ណដា នៅ Spotify មានអ្នកស្តាប់រហូតដល់១៧៥ប្រទេស

0

ស័ក្តិសមជាសិល្បករល្បីល្បាញពិតមែននៅក្នុងកម្មវិធីតន្រ្តី Spotifyបទចម្រៀងរបស់ តារារ៉េប វណ្ណដា មានការStreamរហូតដល់១៦លានដង ខណៈអ្នកស្តាប់មានរហូតដល់១៧៥ប្រទេសក្នុងចំណោម១៩៥ប្រទេសនៅទូទាំងពិភពលោក។ សមិទ្ធផលដ៏អស្ចារ្យនេះ វណ្ណដា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រខ្លួននឹងឆ្ពោះទៅមុខជាមួយគ្នាបន្តទៀតសម្រាប់ឆ្នាំ២០២៤។No photo description available.

Spotify ដែលជាកម្មវិធីផ្តល់នូវសេវាកម្មជាច្រើនដូចជា សេវាកម្ម Digital Music, Podcast និង Video Streaming ជាដើមហើយមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ តារាចម្រៀង វណ្ណដា បានបង្ហាញពីសមិទ្ធផលរបស់ខ្លួននៅក្នុងកម្មវិធីដោយបទចម្រៀងរបស់លោកមានការ Stream រហូតដល់ ១៦លាន អ្នកស្តាប់៨៩០.៧K សរុបជាម៉ោង៩៧៧K ហើយមានអ្នកស្តាប់រហូតដល់១៧៥ប្រទេស។No photo description available.

ជារួមអាចនិយាយថា វណ្ណដា ជាសិល្បករខ្មែរដែលមានការស្តាប់នៅក្នុងកម្មវិធីខាងលើនេះច្រើនជាងគេក្នុងចំណោមសិល្បករខ្មែរផ្សេងជាមួយការស្តាប់ប្រចាំខែចំនួន១៣០K។ បទរបស់ វណ្ណដា ដែលពេញនិយមនៅ Spotify មានការស្តាប់ច្រើនជាងគេរួមមានបទ Bong , Queen Bee , Run The Town , កំលោះស្រុកខ្មែរ និង Hanuman Night ។No photo description available.

គួរបញ្ជាក់ផងដែរថា អស់រយៈពេល៤ខែមកហើយតាំងពីទម្លាក់បទ មហិច្ឆិតា ដើម្បីអបអរឆាណែលយូធូបរបស់ខ្លួនមានចំនួន៤លាន subscribers វណ្ណដា នៅមិនទាន់ទម្លាក់បទថ្មីនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំស្នាដៃថ្មីរបស់តារាចម្រៀងរូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinfxJzupp4iZi49P1Ta3ir1gEmW-K6cT-vH4Fa_H2iNrBmS0KcDfs2LG21Eqrm1LdjS1d7ywmmTqO16utROxkNZn85zAUKp7gbeM8fCZS4sbC9Xg0oePyVFgLw_L18I-f5sbdjfl5fVrY6E2M0Bl3Nc-znTQDWBVoRacU3gOHzNfepv1_qAXf2PNDF8rQ/s1080/405411569_902009251278222_8467390108696926809_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmlF4KoE4ahaMK9x3x7XRKzbbRgv3ws4RG7iUh0cwaslu4chi-3uOyhlmdn0LvEf9oUl1nRJmB1ZbDwnRcuSJzTWhNd223hDPu57RmHaDuijgkxattTTeGE6THL1GARjeK0x0FO_VhihaAEPqc2U3kLp32kNsvWQZhBG0HqkFq81w8AWq1JE5GUEdcR0/s1361/Capture%20(109).PNG