បរទេស៖ Lionel Messi បានឈ្នះពានរង្វាន់កីឡាករបុរសល្អបំផុតប្រចាំឆ្នាំ ២០២៣ ក្នុងកម្មវិធី FIFA’s The Best Awards សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយបានផ្តួល Kylian Mbappe និង Erling Haaland ដើម្បីឈ្នះពានរង្វាន់កំពូល។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះបានជាប់ជាកីឡាករបុរសល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍ដោយបានយកឈ្នះតារាឆ្នើមពីរនាក់ទៀតក្នុងដំណើរការ។Lionel Messi wins The Best FIFA Men's Player award for 3rd time - Futbol on  FanNation

ទោះជាយ៉ាងណាក៏ដោយ យោងតាមលទ្ធផលដែលបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍ Messi និង Haaland ទទួលបានពិន្ទុសរុបដូចគ្នាគឺ ៤៨។ ប៉ុន្តែ Messi បានឈ្នះដោយសារមានការបោះឆ្នោតច្រើនពីប្រធានក្រុមបុរស ខណៈដែល Mbappe បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ៣៥ ពិន្ទុ។Who voted for Messi, Mbappe, Putellas in Best FIFA Awards? - ESPN

ដូច្នេះហើយ គិតមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ The Best សរុបចំនួន ៨ ដង ដែលច្រើនជាងកីឡាករផ្សេងទៀត ដោយត្រូវបានទទួលស្គាល់នៅឆ្នាំ ២០១៩, ២០២២ និង ២០២៣។ បន្ទាប់ពីបានឈ្នះ Ballon d’Or លើកទីប្រាំបីរបស់គាត់នៅឆ្នាំ ២០២៣ និង FIFA World Cup ឆ្នាំ ២០២២ កីឡាករអាហ្សង់ទីនរូបនេះក៏បានជាប់ជាកីឡាករល្អបំផុតនៅលើពិភពលោកដោយ FIFA ផងដែរ។

គួរបញ្ជាក់ដែរថា Messi រួមជាមួយ Mbappe និង Haaland មិនបានចូលរួមក្នុងពិធីនេះទេ។ ដោយសារកីឡាករអាហ្សង់ទីនបានស្នាក់នៅក្នុងទីក្រុង Miami ដើម្បីហ្វឹកហាត់ជាមួយក្រុម Herons សម្រាប់ការប្រកួតដំបូងរបស់ពួកគេក្នុងយុទ្ធនាការឆ្នាំ ២០២៤៕