ព្រះសង្ហារ គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា  ដែលតំណាងឱ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា និងតំណាងឱ្យ រាជានិយមកម្ពុជា។

កូនខ្មែរជាច្រើនតែងប្រទះឃើញព្រះសង្ហារនៅមុខព្រះបរមរាជវាំង ដែលមានពាក្យថា” ព្រះចៅក្រុងកម្ពុជា” ក៏ប៉ុន្តែ ប្រហែលជាមិនសូវមានមនុស្សភាគច្រើន បានដឹងថាមួយៗនៅក្នុងរូបនោះតំណាងឱ្យអ្វីនោះទេ។

• ពន្លឺឆពណ្ណរង្សី នៅពីលើតំណាងឱ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុ រាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឱ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCocygFd-qFVk6zK4gxzXSciJG1D10NSeAjo6EFjfWSnGGwvwTvbrGITejDKFANWWyUBZ_VbBWIGmCiUrlQGWsHVsNEyaboqz360tOdy35K0zSYTjVm8TIqtaexV6c6NyE2G8oHTAIQFiUt2efTgwM6rfZ-NwLUXF-QKu8qKopLLmKG2TVqBzvt5vXHA8/s1373/Untitled-10.png
• មកុដរាជ្យ តំណាងឱ្យ មន្រ្តីរាជការ និងប្រជារាស្រ្ត ទាំងអស់គាំទ្រ និងលើកស្ទួយព្រះ មហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dwq6bbeQN6ArjFaH_GOmcXg-IqfzCATtOE4Nn76igEBxLUZUXm5E21S_PV4DKpJbWJjjfiw3eXrNufCYmlJmuENEh4ANNnn_-Iv-qcZyJsDFmiyvIC22STFundoNITFUn9GAybnK96WDdKkjzPJ1RZhKPa2D-59bHUnNj4g4gzEJkwJKGkS7Z65Iprw/s1373/Untitled-2.png
• ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យតំណាង ឱ្យអំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះ មហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmZEW1ggmyTbtg7qe5PFn3YZhKILrnSnQvKJDL0dzQC_0MVcyNg7FFv7bl3LhhTGDFKmJ5DNgputrZsDYhJMewcYrk-SqSrNL0Q_OQtO5Zde8BVJIZVeSXQGhcvqs2yq0tUa9TxDPi_ZxJyOyWh0SeHbtnRGISv4yzar-zBvd0UEQ1qTHOdclQvaZGE4/s1373/Untitled-3.png
• សញ្ញា នៅពីលើព្រះខ័នរាជ្យតំណាងឱ្យភាពនៃជោគជ័យ និងការអភិវឌ្ឍន៍រីកចម្រើនជានិច្ច និរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5PGD95ILDqGWnvY_I2PUAhZgrfT3OH-XTXiNIyTob_VaChhld4gBOJ2WZoz_mCgPGjtF_Zi48pXe2VKZ1JJHT_8om-C0e9bRT7kOsl7H9vV7oOb0QAhJxggoE11Xz4DvKfjp6FwfaedBRYkczZnG0gdIN4nQxQvB1GHB4Qjhl3BbenB1PClmhFW_VMg/s1373/Untitled-4.png
• ជើងពានទ្រព្រះខ័នរាជ្យ តំណាងឱ្យបល្ល័ងរាជ្យ ដែលជាអាសនៈកិត្តិយសនិងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9ul_ebI1VnfXzPNXE-8MHi5a7WM_tnLvTtZDp39tO7HzllWM4UBDbhNfwKxR-uVUinCCHA7qyS_wsFFgaCR2JTEgD5YGX8BNwWCcp8ZFOlyNkDUbjcSYbd7emW4k7xS5EIbkAVIZlk5PiT_DJayBobhscF1G1FiXDIOeYG1H4KAR-n02gqejFhZmpAo/s1373/Untitled-5.png
• រាជបល្ល័ង តំណាងឱ្យព្រះមហាក្សត្រ ដែលជាទីសក្ការៈព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រ ទ្រង់បានគ្រប់គ្រងប្រទេសប្រកប ដោយទសពិធរាជធម៌ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និងសម្ភារៈសម្រាប់ប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUwVdlTPAs83l1d3nCWr8Z47SHGY-fTghj6q2L75zhn1sQOI4NFf-VZDH_1v3kpjkzM0Utu_iyEJEF_FKeN3KlfylWasV6pD8LoeI5SkuJgOFiYxGbg7BtN2Xuv_-wB8q6Kr8502O6hHQAtH_9T8wjg7LumSpTI_TFbDZCcLj3fKZvc5W2-_U26zHd9M/s1373/Untitled-6.png
• ក្សេតឆ័ត្រទាំងពីរ(ឆ័ត្ររួត) ដែលបានបាំងគ្របជាកិត្តិយស ពីលើបល្ល័ងតំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រង របស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃ មហានគរខ្មែរដែលព្រះអង្គជាអ្នកថែរក្សា ប្រជារាស្ត្រហើយក៏តំណាងឱ្យភពទេវៈទាំងប្រាំបួនដែល មានទេវតាប្រកបដោយបារមីនិងឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44IY2GtH114LCuSS5TZrWih5a4p6a3yysSkoxBvue7AGS-7Z6A_ztEMrLBrsbFJ2EAaJmLQL56B5x0FYSIL3x7tGHKfcnV7Z2OPPmW1r55FGuXVWk8cg4eCtGS43ydoVwz6SJCtH657eKNdKEqaKEQJd-hg9whOjHQrBOY0jbUwTKrtrT7EmF-DWwvC0/s1373/Untitled-1.png
• រាជសីហ៍និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរតំណាងឱ្យអំណាច និងមហិទ្ធឫទ្ធិនៅក្នុង របបរាជាធិបតេយ្យកម្ពុជា និងតំណាងឲ្យព្រះសុពណ៌បាទុកា(ទ្រនាប់ជើងមាស)ទាំងពីរក្នុងចំនែក មួយនៃកេតនភណ្ឌទាំងប្រាំយ៉ាង សម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និងតំ ណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Nm1x-sKllOZKKjcgJqd4FIuwaEg4604rqw0nKeQRtdXKU9H8shru2WckFsswMU3oRttPH_cJUyfjhvhGC0Zfyvd8-r7OxgsQrRWdQw60ncP1miDgRy76CarXnAznjU9Yg6zTwxLE8h9qxzBs545s44DxD_KpDOKN0ngKfUKem-rx1IdFiodzhzjTqDc/s1373/Untitled-8.png
• ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងឱ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaww-Dtw_o9pI7ZtpYljGULmT9VqAL9Qk0q-DTVL_z-FQs29SpGV7G99rKK8i4-bu5hHTjF3fRsLI2SD8viuCt6-T4Wb5qicy8DZ3bkfVeW9aCBDQpjHOqzVG4NCxyM6ssO452bMVDwKiPFOa_KsgchlnKbV0g_k3_qby7opKwTaMtT1a_NXElRhEUueQ/s1373/Untitled-1.png