Home Blog Page 1331

មេរោគ Zombie! អ្នកវិទ្យាសាស្រ្តកំពុងតែបារម្ភអំពីការកើតជំងឺអាសន្នរោគថ្មីទូទាំងសកលលោក

0

ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសអំពី “មេរោគ Zombie” ដែលតោងជាប់ក្នុងដុំទឹកកអាយុកាលជិត ៥០ ០០០ ឆ្នាំថាអាចនឹងលេចចេញមក ក្រោយពីការរលាយបន្តិចម្តងៗនៃដុំទឹកកតំបន់ប៉ូលអាក់ទិក។

ការកើនឡើងនៃកម្តៅគឺកំពុងតែរីករាលដាល ព្រោះតែសកម្មភាពផ្សេងៗរបស់មនុស្សសព្វថ្ងៃដូចជា ការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថានជាដើម ដែលធ្វើឲ្យរលាយដុំទឹកកតំបន់ប៉ូល។ លើសពីនេះ គឺឃើញថាមានការបើកឧស្សាហកម្មមួយចំនួននៅតំបន់ប៉ូល ដូចជាការជីកយករ៉ែនៅស្រទាប់ក្រោមបំផុតនៃដុំទឹកកក ដែលភាគច្រើនមាននៅក្នុងប្រទេសកាណាដា ស៊ីបេរី និងអាឡាស្កា ក៏ដូចជាមានការដឹកជញ្ជូនដុំទឹកកតំបន់ប៉ូលយកទៅលក់នៅក្នុងស្រុកបានតម្លៃយ៉ាងកាក់កប ព្រោះថាអ្នកអាចដាក់ទឹកដោះគោជូរនៅក្នុងដុំទឹកកនោះ ហើយវានៅតែអាចបរិភោគបានរហូតដល់ទៅ ៥០ ០០០ឆ្នាំក្រោយ។Arctic zombie viruses in Siberia could spark terrifying new pandemic,  scientists warn | Health | The Guardian

មេរោគ Zombie បុរាណត្រូវបានរកឃើញរួចហើយនៅតំបន់ស៊ីបេរី ដែលគេបានពិសោធន៍ឃើញថាមានអាយុ ៤៨ ៥០០ ឆ្នាំ។ មេរោគ Zombie នេះគ្រាន់តែជាឈ្មោះហៅក្រៅប៉ុណ្ណោះ ព្រោះវាត្រូវបានគេស្គាល់ថាជាពូជ អតិសុខុមប្រាណ Methuselah ។ មេរោគនេះគឺមានឥទ្ធិពលឆ្លងដល់សារពាង្គកាយមនុស្ស ក៏ដូចជាធ្វើឲ្យមានផ្ទុះជំងឺអាសន្នរោគមួយដ៏សាហាវឆ្លងនៅទូទំាងសកលលោក។Scientists Revive 48,500-Year-Old 'Zombie Virus' Buried in Ice

ក្រុមអ្នកវិទ្យាសាស្រ្តក៏បានកំណត់អត្តសញ្ញាណរួចហើយថាមេរោគ Zombie នេះនឹងបណ្តាលឲ្យមនុស្សឆ្លងជំងឺមួយចំនួនពីមេរោគ pox និងវីរុស Herpes ដែលនឹងធ្វើឲ្យកើតពងបែក ដំបៅ និងរលួយនៅលើស្បែក។ អ្វីដែលកាន់តែបារម្ភនោះគឺមេរោគនេះនឹងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ហើយក្រុមអ្នកវេជ្ជសាស្រ្តគឺត្រូវតែរកវ៉ាក់សាំងដើម្បីទប់ស្កាត់ដូចទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ដែរ។Scientists revive 'zombie virus' in Siberian permafrost; what is 'zombie'  and should you worry? | The Times of India

ជាមួយនឹងការព្យាករណ៍ក៏បានបង្ហាញទៀតថានៅត្រឹមឆ្នាំ២០៤០ សមុទ្រអាកទិកនឹងគ្មានដុំទឹកកកទៀតទេ ដោយសារការការរលាយដុំទឹកកកព្រោះតែការកើនឡើងនៃកម្តៅ រួមបញ្ចូលជាមួយនឹងឧស្សាហកម្មមនុស្សនៅតំបន់អាក់ទិក ដូចជាការដឹកជញ្ជូនដុំទឹកកក និងការជីកយករ៉ែនៅទីនោះ។Scientists revive 'Zombie Virus' stuck under Siberian permafrost for 50,000  years - BusinessToday

ប្រតិបត្តិការរុករករ៉ែដ៏ធំកំពុងត្រូវបានគេគ្រោងទុកនៅតំបន់អាក់ទិច ដោយប្រតិបត្តិការចោះចូលទៅក្នុងស្រទាប់ដ៏ជ្រៅនៃដុំទឹកកដើម្បីទាញយកប្រេង និងរ៉ែ។ ជាមួយគ្នានេះ ប្រតិបត្តិការទាំងនោះនឹងបញ្ចេញបរិមាណដ៏ច្រើននៃមេរោគដែលកប់ខ្លួននៅក្នុងនោះ។ អ្នករុករករ៉ែប្រៀបដូចជាអ្នកគាស់ផ្នូរមេរោគនោះឲ្យងើបឡើងមកអ៊ីចឹង ដែលវានឹងបង្កគ្រោះមហន្តរាយដល់មនុស្សនៅទូទាំងភពផែនដី៕

កូនខ្មែរគួរដឹងការពិត! អ្នកតាព្រះចៅ ដែលគ្រប់គ្នាតែងតែទៅបួងសួង និងកាត់ឆុងរាល់ឆ្នាំនៅឯបូជនីដ្ឋានវត្តភ្នំ តាមពិតជាដូនតាខ្មែរទេ

0

បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនភាគច្រើននាំគ្នាសម្រុកយ៉ាងភ្លុសទឹកភ្លុសដី ទៅធ្វើពិធីកាត់ឆុង ពោលគឺទៅបន់ស្រន់និងសែនព្រេងឲ្យអ្នកតាមួយអង្គនៅលើវត្តភ្នំ ដែលជឿថានឹងនាំសំណាងល្អ ផុតពីគ្រោះចង្រៃមុននឹងពិធីបុណ្យចូលឆ្នាំចិនមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6EiRfM5SC4LRNg4U1-5olnsPYgeTcTwg1I2l8qbCIT_ffAnXm6giqkhQ6b61v_v55FpijHrld55ESqxhhaHsZvC2oRBYuuO4XTQk-HzNI6WDqIgI9hxzcdo3Oo7RqbHU__wDBVrv4vvPYfNnERI2AXzJFXdNa3Rbp0RNHN3kvBJOycif8k_x49_OlsKQ/s1024/photo_2024-01-22_14-13-25.jpg

រមនីយដ្ឋានវត្តភ្នំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ និងជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ភាគច្រើននិយមទៅបន់ស្រន់នៅទីនោះ ព្រោះមានជំនឿថាជាទីកន្លែងស័កិ្តសិទ្ធបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKzC_9rZ9TgOxN7bPg8hIhaDEgHTMdDaZmLzuBYTktQB-FtwKidjqdZDLwe9dm37F2RT_dOE-_F8abPJQsEhwHahF7MYoVehdBBgsVZeiyz2egBmsFdi4LulD3lJKzG6JDcs6XG5bB0Z9GBffzzGAUcIiPVRHLKwXOSkg5UDWCYPMgnDY766ACvicevs/s1024/photo_2024-01-22_14-13-24.jpg

កាលពីដើមឡើយ នៅលើវត្តភ្នំនេះក៏ធ្លាប់ជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនផងដែរ ពោលគឺមានព្រេងនិទានមួយទាក់ទងនឹងប្រត្តិភ្នំពេញ ក្នុងអំឡុងឆ្នាំ ១៣៧២ គឺមានដូនចាស់ម្នាក់ឈ្នោះ «ពេញ» ដែលមានទីលំនៅនៅម្តុំទន្លេ៤មុខឬទន្លេចតុមុខសព្វថ្ងៃ។ ថ្ងៃមួយនោះគឺមានព្យុះទឹកជំនន់បោកបក់យ៉ាងខ្លាំង ដែលជាឥទ្ធិពលមកពីប្រទេសឡាវ បានធ្វើឲ្យរលំដើមគគីររាប់រយដើមអណ្តែតពាសពេញផ្ទៃទន្លេមេគង្គហូរចាក់មកទន្លេចតុមុខ។ លោកយាយពេញក៏បានប្រទះឃើញដើមគគីរធំមួយដើម ដែលនៅក្នុងប្រហោងនៃឈើនោះគឺមានព្រះពុទ្ធបដិមាសំរិទ្ធតូចៗចំនួន៤ព្រះអង្គ និងទេវរូបថ្មចំនួន១អង្គទៀត។ No photo description available.បន្ទាប់មក ដូនពេញក៏បានគៀរគងអ្នកភូមិនាសម័យកាលនោះឲ្យលើកដីពូនភ្នំនិងសង់វិហារប្រក់ស្បូវមួយនៅទីនោះ។ រួចក៏នាំយកព្រះពុទ្ធបដិមា៤អង្គនោះទុកនៅម្ខាង និងទេវរូបថ្ម១អង្គទៀតទុកនៅម្ខាងទៀតនៃភ្នំនេះ។ ដោយមើលឃើញថា ទេវរូបមួយអង្គនោះមានលក្ខណៈដូចឡាវ និងអណ្តែតមកពីស្រុកឡាវ ដូនពេញក៏បានដាក់ឈ្មោះថា «អ្នកតាព្រះចៅ» ហើយនាមនេះក៏បានជាប់មកដល់សព្វថ្ងៃនេះ។This 114 year-old photo of Wat Phnom was discovered in 2018 in a house in France | Cambodianess

ទោះជាយ៉ាងណា ក្រៅពីរឿងដំណាលបុរាណ វត្តភ្នំនេះក៏បានឆ្លងកាត់ការសាងសង់និងជួសជុលជាបន្តបន្ទាប់ផងដែរ ដោយក្សត្រដំបូងគេដែលបានតាំងរាជធានីនៅភ្នំពេញនេះគឺព្រះបាទពញាយ៉ាត អំឡុងឆ្នាំ ១៤៣៤ រីឯព្រះធាតុព្រះអង្គទៀតសោតក៏បានតម្កល់ទុកនៅក្នុងចេតីយវត្តភ្នំនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwPoQVi6beNChK0P_RTs9hkhUXdPV9HsxXAa4R2yBNWu54y3zZU9FOzMq6RPirArzWwK_NYBu7eLL7rliCkUPI6FAGx01k0p7Nz_j3Bzo69j7PwvTRDAXYZlcel67EGMaRoj9IXs4S29aW40aID6NSwugVxH0nJJAFhIglGd-QrGo6iPpaoMzWbSAZirs/s1280/photo_2024-01-22_14-13-21.jpg

យ៉ាងណាមិញ នាចំណេរកាលក្រោយៗមកទៀត គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ«អ្នកតាព្រះចៅ» បន្ថែមទៀត ដែលនាំឲ្យមានការយល់ច្រឡំបន្តពីមួយជំនាន់ទៅមួយជំនាន់ថាជាអ្នកចិនទៅវិញ។ បច្ចុប្បន្នគេបានប្រទះឃើញថា ប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិននាំគ្នាសម្រុកទៅបូជាលើអ្នកតាព្រះចៅ ដើម្បីជាការកាត់ឆុងឆ្នាំថ្មី មុនពិធីបុណ្យចូលឆ្នាំចិននឹងមកដល់នាពេលខាងមុខនេះ ព្រោះថាបើឆុងហេងនឹងនាំមកលាភសំណាងធំ លុយហូរចូលច្រើនតែបើឆុងស៊យ នឹងនាំមកនូវគ្រោះចង្រៃ គ្រោះថ្នាក់ ខាតបង់លុយកាក់ មានជំងឺជាដើម។ រីឯពិធីកាត់ឆុងនេះទៀតសោត គឺគេនិយមសែន ស៊ុតទា២គ្រាប់ សាច់ជ្រូក៣ជាន់ឆៅ ក្រដាសសែន និងផ្លែឈើពី៣ទៅ៥មុខផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBZla80vSNXycCXhbrEioLO5YLa3Eflv7oTRshiV2oIw2tpCMc_l1vPHcN5nAFUjBpkW3T0WI_HLIlweImG4foN8bkjjNqfcbIw3tFjAM4DeCH-fa5tFdIuw0M_bTbYYSWcKfQSI8JVSK2P7sqVf8VtivgGl0G9LcZGyihiKe67SKhycu-uRijboY94g/s1280/photo_2024-01-22_14-13-28.jpg

ថៃទទួចឱ្យកម្ពុជា បើកច្រកពីព្រំដែនខេត្តព្រះវិហារ-សុីសាកេត ឡើងវិញ ក្រោយបិទអស់១៦ឆ្នាំ

0

ឆ្លៀតឱកាស ក្នុងដំណើរទស្សនិកច្ចទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ សមាជិកសភាគណបក្សភឿថៃនៅខេត្តស៊ីសាកេត ស្នើឱ្យនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាព្រមបើកច្រកព្រំដែន ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរពីខាងថៃ ចូលទៅទស្សនាប្រាសាទព្រះវិហារបាន។Srettha and Cambodian PM target big jump in bilateral trade | The Starការអនុញ្ញាតឱ្យបើកច្រកព្រំដែនបែបនេះ អាចនឹងឱ្យកម្ពុជា បាត់បង់ចំណូលដ៏ធំពីភ្ញៀវទេសចរ ដោយហេតុថាភ្ញៀវទេសចរ អចនឹងនាំគ្នាចូលតាមច្រកព្រំដែនសុីសាកេតប្រទេសថៃ ជំនួសការធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទៅទស្សនាប្រាសាទព្រះវិហារ។Cambodia marks anniversary of handover of Preah Vihear | Phnom Penh Postនេះមិនមែនជាលើកទីមួយនោះទេ ដែលខាងថៃបានស្នើឱ្យកម្ពុជា បើកឱ្យភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារនោះទេ ពោលគឺកាលសម្តេចតេជោហ៊ុនសែន នៅជានាយករដ្ឋមន្រ្តី អជ្ញាធរថៃ តែងតែសុំធ្វើការចរចារជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែខាងកម្ពុជាមិនយល់ព្រមនោះទេ។A Coming Thaw in Thai-Cambodian Ties? | Asia Societyសូមបញ្ជាក់ថា ចាប់តាំងីឆ្នាំ២០០៨ ថៃឈ្លានពានប្រាសាទព្រះវិហារមក បានធ្វើឱ្យមានការអសន្តិសុខជាខ្លាំងនៅតំបន់ប្រវត្តិសាស្ត្ររបស់កម្ពូជា ដែលបានធ្វើឱ្យខាងកម្ពុជា សម្រេចចិត្តបិទមិនអោយភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារអស់រយៈពេល១៦ឆ្នាំ៕KI Media: Cambodia, Thailand pull out from Preah VihearFull Day Siem Reap to Preah Vihear and Koh Ker Temple Tour - Siem Reap Shuttle Tours

 

 

ក្រសួង ចេញលិខិតព្រមានលុបអាជ្ញាបណ្ណជាលើចុងក្រោយ ដល់មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់

0

លោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ ដ៏ល្បីម្នាក់ប្រចាំខេត្តសៀមរាប ត្រូវបានក្រសួងទេសចរណ៍ ចេញលិខិតព្រមានជាលើចុងក្រោយ ជុំវិញការរៀបរាប់ពន្យល់នូវប្រវត្តិសាស្ត្រ ជំនឿផ្សេងៗដែលផ្ទុយពីការពិត។

នៅក្នុងករណីនេះ ប្រសិនបើ លោក ហៀក សេងហួត នៅតែអនុវត្តន៍ផ្ទុយពីការព្រមានរបស់ក្រសួងទេសចរណ៍ទៀត នោះលោកនឹងត្រូវព្យួរអាជ្ញាបណ្ណ ឬឈានដល់ការដកអាជ្ញាបណ្ណមគ្គុទេសក៍ទេសចរណ៍របស់លោកទាំងស្រុងតែម្តង។May be an image of 3 people and text

ការណ៍ដែលក្រសួងចេញលិខិតព្រមានជាលើកចុងក្រោយបែបនេះ គឺបន្ទាប់ពីលោក ហៀក សេងហួត បានប្រព្រឹត្តិទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។May be an image of 3 people and slow loris

លើសពីនេះទៅទៀត លោកហៀក សេងហួត ក៏បានចូលរួមក្នុងសកម្មភាពជាមួយស្ត្រីម្នាក់ ដែលតាំងខ្លួនថាជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ដែលការធ្វើបែបនេះឱ្យប៉ះពាល់ជាខ្លាំងដល់វប្បធម៌ខ្មែរ៕May be an image of text

កង់ឈើកំពុងល្បីល្បាញនៅមីយ៉ាន់ម៉ា ខណៈប្រេងឥន្ធនៈឡើងថ្លៃ

0

ប្រទេសមីយ៉ាន់ម៉ា ៖ ជាងឈើនៅទីក្រុង Tonggo រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បានប្រឹងប្រែងផលិតកង់ពីឈើដើម្បីធ្វើជាយានជំនិះសម្រាប់ធ្វើដំណើរ ក្នុងអំឡុងពេលមីយ៉ាន់ម៉ាកើតសង្គ្រាមនៅក្នុងប្រទេស ហើយស្របពេលប្រេងឥន្ធនៈមានតម្លៃថ្លៃ និងពិបាករកទិញផងដែរ ។ ហេតុនេះ ពលរដ្ឋមីយ៉ាន់ម៉ាភាគច្រើននិយមជិះកង់កាន់តែច្រើន ។

សង្គ្រាមរវាងកងទ័ពអារ៉ាកានជាមួយកងទ័ពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ជាច្រើន ។ គេឃើញថា មនុស្សភាគច្រើនបានស្វែងរកវិធីផ្សេងៗ ដើម្បីធ្វើឱ្យជីវិតពួកគេអាចរស់នៅប្រសើរឡើង ។

ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គមនៅប្រទេសមីយ៉ាន់ម៉ាបានចែកចាយរូបភាពកង់១គ្រឿង និងមានបុរសវ័យកណ្តាលម្នាក់ជិះកង់នេះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍នោះ គឺវត្ថុទាំងអស់ដែលគេយកមកផលិតជាកង់សុទ្ធតែជាបន្ទះឈើ ។ ទោះយ៉ាងណា រូបភាពកង់ដែលគេចែកចាយនេះពុំបានបញ្ជាក់លម្អិតច្រើនទេ គ្រាន់តែប្រាប់ថា វាជាកង់ផលិតឡើងពីស្នាដៃរបស់ជាងឈើម្នាក់នៅរដ្ឋ Rakhine ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ Myanmar Pressphoto Agency បានសម្ភាសន៍ម្ចាស់កង់ឈើ និងយកព័ត៌មានលម្អិតមកចុះផ្សាយថា អ្នកផលិតកង់ឈើ១គ្រឿងនេះ ឈ្មោះ កូ សរមិនធូន រស់នៅទីក្រុង Tonggo ខេត្ត Tonggo ស្ថិតនៅចំណុចកណ្តាលនៃរដ្ឋ Rakhine ។

លោក កូ សរមិនធូន បាននិយាយប្រាប់ Myanmar Pressphoto Agency ថា មូលហេតុដែលលោកផលិតកង់ឈើនេះ ដោយសារលោកមើលឃើញថា ស្ថានការណ៍ប្រយុទ្ធគ្នាបានកើតឡើងនៅរដ្ឋ Rakhine ហើយធ្វើឱ្យការធ្វើដំណើររបស់ពលរដ្ឋមីយ៉ាន់ម៉ាទៅកាន់ទីកន្លែងផ្សេងៗជួបការលំបាកយ៉ាងខ្លាំង ដោយសារការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមនុស្សចេញ-ចូល ។ លើសពីនេះ ផ្លូវជាច្រើនកន្លែងត្រូវបិទ ហើយគេហាមរថយន្ត និងម៉ូតូឆ្លងកាត់ផងដែរ ។

កត្តាសំខាន់ គឺតម្លៃប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ាបានឡើងថ្លៃ ហើយការខ្វះខាតប្រេង គឺជាឧបសគ្គសំខាន់ក្នុងការធ្វើដំណើរតាមរថយន្ត និងម៉ូតូ ។ ហេតុនេះ មនុស្សភាគច្រើនបានធ្វើដំណើរដោយកង់ ហើយធ្វើឱ្យតម្លៃកង់កើនឡើងជាបន្តបន្ទាប់ ។รถจักรยานที่ทำจากไม้ของ โก ส่อมินทูน ชาวเมืองตองโก๊ะ รัฐยะไข่

លោក កូ សរមិនធូន បន្តថា កត្តាទាំងនេះហើយ ទើបធ្វើឱ្យលោកព្យាយាមបង្កើតកង់ឈើដោយដៃឡើងមក ដោយពឹងផ្អែកលើចំណេះដឹងដែលលោកមាន និងស្វែងរកវត្ថុដែលងាយស្រួលរកផងដែរ ។ ហេតុនេះ លោកក៏ធ្វើកង់ឈើ១គ្រឿងនេះ ហើយវត្ថុស្ទើរទាំងអស់ដែលលោកយកមកធ្វើ គឺលោកប្រើប្រាស់បន្ទះឈើ ។ ប៉ុន្តែច្រវ៉ាក់របស់វា លោកបានយកពីគ្រឿងយន្តចាស់ និងយកកៅស៊ូចាស់មករុំព័ទ្ធជុំវិញកង់ ដើម្បីឱ្យងាយស្រួលជិះនៅតាមផ្លូវ ។

លោកបន្ថែមថា ក្រោយពីរូបភាពកង់ឈើរបស់លោកបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យបច្ចុប្បន្ននេះ មានមនុស្សជាច្រើនទាក់ទងមកលោក ដើម្បីឱ្យលោកផលិតកង់ឈើបែបនេះឱ្យបានច្រើនគ្រឿងថែមទៀត ។ ប៉ុន្តែលោកប្រាប់ថា ការផលិតកង់នីមួយៗត្រូវសិក្សាឱ្យបានលម្អិត និងចំណាយពេលវេលាផងដែរ ។

ទោះយ៉ាងណា នៅក្នុងខ្លឹមសារដែលផ្សព្វផ្សាយដោយ Myanmar Pressphoto Agency ពុំបានបញ្ជាក់ឱ្យបានលម្អិតថា តើដើមទុនក្នុងការផលិតកង់ឈើនេះត្រូវចំណាយអស់ប្រាក់ប៉ុន្មានទេ ៕

ការផឹកស្រាផ្តល់នូវផលប៉ះពាល់យ៉ាងច្រើនមហាសាលដល់សុខភាព និងសង្គម

0

គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវភាគច្រើនបានកើតឡើងដោយសារការផឹកស្រាស្រវឹង និងបើកបរនៅតាមផ្លូវ ក្នុងនោះមានមនុស្សជាច្រើននាក់បានស្លាប់ចោលក្រុមគ្រួសារ និងបងប្អូន ដែលបង្កឡើងដោយសារពួកស្រវឹងហើយបើកបរ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឱ្យសាច់ញាតិអ្នកស្លាប់មានវិប្បដិសារីអស់មួយជីវិត ព្រោះការបាត់បង់បង្គោលគ្រួសារ ហើយពួកគេត្រូវធ្លាក់ទៅក្នុងសភាពលំបាក ។From the bench: when is a traffic accident the victim's fault?

នៅទីបំផុត កូនចៅពុំបានរៀនសូត្រចប់ចុងចប់ដើម និងគ្មានអនាគតល្អប្រសើរ ដោយសារឪពុក-ម្តាយពួកគេបានស្លាប់ចោលទាំងគ្មានកំហុស ដែលកើតឡើងដោយសារការបើកបររបស់ពួកស្រវឹងមួយចំនួន ។ តើយើងគួរបន្ទោសអ្នកណាចំពោះការស្លាប់របស់មនុស្សម្នានៅតាមផ្លូវជាបន្តបន្ទាប់? តើស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវចំពោះគ្រួសារអ្នកស្លាប់?

លោកវេជ្ជបណ្ឌិត ព្រីឆា សិរិថងថាវ៉ន មកពីមន្ទីរពេទ្យសិរិរ៉ាជ ប្រទេសថៃ លើកឡើងថា ៖ «ការផឹកស្រាពុំបានផ្តល់ប្រយោជន៍អ្វីទេ ពីព្រោះនៅពេលផឹកស្រាចូលក្នុងរាងកាយ ពេលដំបូង វានឹងធ្វើឱ្យអ្នកនោះបាត់បង់ការគ្រប់គ្រងស្មារតី ។ លើសពីនេះ ការផឹកស្រាជាទម្លាប់នឹងបណ្តាលឱ្យយើងកើតជំងឺផ្សេងៗដូចជា ជំងឺខួរក្បាល, បេះដូង និងតម្រង់នោម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8r3IqnOlKRoodHXYS6UyPE6cl-pvwhEYqt8LLg5-W2k8nCRhJHuqHIboNBiTSS7_yqX2LYlGW-BBpaNvXxCvPLzeAS4samBv_6DssTzE7iighKE4gnFvDVMWt25yiPweMvnRuoQSUZtPAouyUPX6w8IVmIOuwreVPqNqTvYICd6ENqPjNXg8EJwPyPJs/s1200/bartender-serving-beer.webp

លោកបន្តថា ៖ «ការផឹកស្រាជាប្រចាំនឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល គឺការចងចាំចុះខ្សោយ និងបណ្តាលឱ្យតានតឹងផ្លូវចិត្តទៀតផង ។ ពេលខ្លះ អ្នកផឹកស្រាតែងតែគិតថា នឹងមានអ្នកណាម្នាក់មកធ្វើបាបខ្លួន ។ លើសពីនេះ វាអាចបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់, រលាកតម្រងនោម និងធ្វើឱ្យមានឈាមហូរក្នុងប្រព័ន្ធរំលាយអាហារ» ។

លោកបន្ថែមថា ៖ «ការផឹកស្រា មិនត្រឹមតែធ្វើឱ្យខូចសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលបានកើតឡើងនៅក្នុងពិធីបុណ្យតូច-ធំ គឺភាគច្រើនបណ្តាលមកពីការផឹកស្រាស្រវឹង រួចបើកបរ ។ ហេតុនេះ វាបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8WXDsk9KTZljtAl7ckE3fWoAofT2EkLOky4bJlpv_ZX57vZ9msoZpdh2AKnkohsSWjmt4OXrfMk7ZUuZnoGxNhCPobJXW91cvFzwcbb62B6WwsSCd5zmpSMAQTNpNLZdPCyebqmXPV67XvxGd76n0SlnOZcQA13p0wvMV81_0gIox-n2FGC7vvUfIjE/s1280/1-61.jpg

លោកបញ្ជាក់ថា ការផឹកស្រាបានបំផ្លាញគ្រប់ផ្នែកទាំងអស់ដល់រាងកាយ ដូចជា ៖ វាធ្វើឱ្យរាងកាយចុះខ្សោយ, មិនអាចគ្រប់គ្រងខ្លួនឯងបាន, មានក្លិននៅជាប់ខ្លួន និងខ្វះទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ។ ហេតុនេះ យើងគួរតែបញ្ឈប់ការផឹកស្រាឱ្យបាន ។

ចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រីឆា សិរិថងថាវ៉ន បានផ្តាំផ្ញើទៅកាន់អ្នកផឹកស្រា និងក្រុមអ្នកផឹកស្រាទាំងអស់ថា ត្រូវតែគិតដល់គ្រោះថ្នាក់ផ្សេងៗដែលនឹងកើតឡើង ហើយពួកគេពុំត្រូវបើកបរយានជំនិះក្នុងពេលស្រវឹងទេ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរនៅតាមផ្លូវ ។ ចំណុចសំខាន់ សង្គមជាតិត្រូវហាមឃាត់ផ្ទាំងឃោសនាស្រាបៀរនៅតាមផ្លូវ ព្រោះផ្ទាំងឃោសនាស្រាបៀរទាំងនេះនឹងជំរុញឱ្យអ្នកបើកបរចង់ផឹកស្រា ៕

ស្ងាត់ៗ! តម្លៃសាំងធម្មតា ហក់ឡើងថ្លៃ ខណៈម៉ាស៊ូតនៅតម្លៃដដែល

0

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត នៅថេរដដែល តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។

បើប្រៀបធៀបតម្លៃ ដែលក្រសួងបានកំណត់កាលពីលើកមុន មានការឡើងបន្តិចបន្តួច ដោយសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ៕

 

មនុស្សជាង ៩០ នាក់បានបាត់.បង់.ជីវិត.នៅសហរដ្ឋអាមេរិកដោយសារ…

0

បរទេស៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិកបានប្រឈមមុខនឹងភាពត្រជាក់ដ៏គ្រោះថ្នាក់ជាមួយនឹងព្យុះទឹកកក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩១ នាក់ស្លាប់ទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុ។
យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានរាយការណ៍កាលពីថ្ងៃទី២១ ខែមករាថា តំបន់ត្រជាក់បំផុតគឺនៅភាគខាងកើតសហរដ្ឋអាមេរិក ដោយមានការប្រកាសអាសន្នអំពីខ្យល់ត្រជាក់ដ៏គ្រោះថ្នាក់ និងព្រិលទឹកកកធ្ងន់ធ្ងរលាតសន្ធឹងដល់ភាគខាងជើងរដ្ឋផ្លរីដា ដែលបណ្តាលឱ្យមនុស្សរាប់សិបលាននាក់ប្រឈមនឹងភាពត្រជាក់។ បាតុភូតនេះកើតឡើងដោយសាររលកនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកហូរចូលសហរដ្ឋអាមេរិក។Death toll tops 60 across U.S. as arctic blast leaves dangerous icy  conditions

ដូច្នេះហើយ យ៉ាងហោចណាស់មានមនុស្សចំនួន ៩១ នាក់បានបាត់បង់ជីវិតទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងពេកនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ហេតុនេះហើយ រដ្ឋដែលបានរាយការណ៍ពីការស្លាប់ជាច្រើនទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុរួមមាន៖ រដ្ឋ Tennessee, Illinois, Pennsylvania, Mississippi, Washington, Kentucky, Wisconsin, New York, New Jersey…។At least 2 dead as bomb cyclone brings subzero conditions and warnings to  millions

អ្នកជំនាញបាននិយាយថា ស្ថានភាពត្រជាក់ រួមជាមួយព្រិលទឹកកកអាចនឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។ ខ្យល់ត្រជាក់ពីតំបន់អាក់ទិកនឹងរួមផ្សំជាមួយសំណើមនៅតំបន់ឆ្នេរ ដើម្បីបង្កើតភាពត្រជាក់លាតសន្ធឹងពីអូក្លាហូម៉ា ដល់រដ្ឋអ៊ីលីណយ។ អ្នកជំនាញក៏បានផ្តល់អនុសាសន៍ថា មនុស្សត្រូវតែស្លៀកសំលៀកបំពាក់ច្រើនស្រទាប់ ហើយយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលអាចកើតមាននៃការថយចុះកម្តៅ។ អាកាសធាតុត្រូវបានគេរំពឹងថានឹងឡើងកម្តៅនៅពាក់កណ្តាលសប្តាហ៍ ដែលបណ្តាលឱ្យទឹកកករលាយ ហើយអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងទឹកជំនន់នៅតំបន់មួយចំនួនទៀតផង។More than 50 dead as freezing temperatures expected to linger

ទោះជាយ៉ាងណាក៏ដោយ ការដាច់ចរន្តអគ្គិសនីក៏បានកើតឡើងនៅក្នុងរដ្ឋជាច្រើនផងដែរ ដោយរដ្ឋ Oregon នៅតែស្ថិតក្នុងភាពអាសន្ន ខណៈដែលព្យុះទឹកកកជាច្រើនបានបោកបក់មកក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្សជាង ៤៥,០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់។ ដូច្នេះរដ្ឋជាច្រើនត្រូវតែណែនាំប្រជាជនឱ្យប្រើប្រាស់ទឹកឆ្អិន ពីព្រោះបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ជាច្រើនត្រូវបានកក ហើយមិនអាចផ្គត់ផ្គង់ទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានទេ៕

មហាជនរិះគន់ប្រធានាធិបតីហ្វីលីពីនជិះឧទ្ធម្ភាគចក្រទៅមើលការប្រគំតន្ត្រី

0

ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr. ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីលោក និងភរិយា ប្រើប្រាស់ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅទស្សនាការប្រគំតន្ត្រីដ៏ល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» នៅខេត្តភាគខាងជើងទីក្រុងម៉ានីល ។Philippines' Marcos draws ire for helicopter use for Coldplay concert - VnExpress International

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមតន្ត្រីល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» បានមកប្រគំតន្ត្រីនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន Philippine Arena ដែលមានទំហំធំបំផុតនៅលើពិភពលោក ហើយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងភរិយា ក៏បានទៅចូលរួមទស្សនាផងដែរ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងនោះ ដោយសារលោកបានប្រើប្រាស់ឧទ្ធម្ភាគចក្រប្រធានាធិបតីទៅមើលការប្រគំតន្ត្រី ។

ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីនលើកឡើងថា មានមនុស្សចំនួន៤ម៉ឺននាក់នាំគ្នាធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ហើយបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមផ្លូវ ។ ហេតុនេះ ដោយសារខ្លាចមានគ្រោះថ្នាក់ ទើបលោកប្រធានាធិបតីចាំបាច់ត្រូវជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ។PSG: Marcos rode presidential chopper to Coldplay concert for his safety | GMA News Online

ប៉ុន្តែមហាជនទូទៅមិនស្តាប់ការបកស្រាយទេ ហើយពួកគេរិះគន់ថា លោកប្រធានាធិបតីចាយវាយប្រាក់ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ James Patrick Aristorinas បានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ថា ៖ «ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ ដូចជា ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅលើការងារផ្សេងខុសពីការងារប្រទេសជាតិ ចាត់ទុកថា គឺជាការប្រើប្រាស់អំណាចខុសច្បាប់ ឬប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋក្នុងផ្លូវខុស » ។May be an image of 6 people

រីឯអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតនិយាយថា ៖ «យើងបានចំណាយប្រាក់ទៅលើថ្លៃប្រេងឥន្ធនៈឧទ្ធម្ភាគចក្រ និងការរក្សាសុវត្ថិភាព ។ តើអ្នកណាទៅដឹងថា យើងត្រូវចំណាយប្រាក់លើថ្លៃសំបុត្រមើលតន្ត្រីឱ្យគ្រប់គ្នានោះ» ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. គឺជាកូនប្រុសរបស់អតីតប្រធានាធិបតី Marcos ជាមេដឹកនាំផ្តាច់ការរបស់ប្រទេសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែមេដឹកនាំផ្តាច់ការរូបនេះត្រូវបានពលរដ្ឋធ្វើការបះបោរពេញប្រទេសដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់លោក ហើយលោកក៏បានចុះចេញពីអំណាចនៅពេលនោះ ៕

លើសពីអាណិត! ពលករមីយ៉ាន់ម៉ា លាម៉ែ លាឪ លាបងប្អូន មកធ្វើការនៅស្រុកថៃ ជួបរឿងអាក្រក់រហូតដល់ផ្ញើឆ្អឹងស្រុកគេ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានពលករមីយ៉ាន់ម៉ាម្នាក់ត្រូវបានឈ្មួញកណ្តាលជនជាតិឥណ្ឌា សម្លាប់នៅបន្ទប់ជួលស្ថិតនៅផ្លូវសាកែង៉ាម តំបន់បាងខុនធៀន ទីក្រុងបាងកក ប្រទេសថៃ ហើយបានលាក់ទុកសាកសពក្នុងទូរទឹកកក ។ រីឯឈ្មួញកណ្តាលរូបនេះបានរត់គេចខ្លួនទៅប្រទេសឥណ្ឌាហើយ ។

ក្រោយការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចលើកឡើងថា បុរសមីយ៉ាន់ម៉ាបានស្លាប់នៅក្នុងបន្ទប់ជួល ដែលមានជនជាតិឥណ្ឌាជាឈ្មួញកណ្តាលស្វែងរកពលករមកធ្វើការនៅប្រទេសថៃ បានមកជួលបន្ទប់នេះឱ្យពលករស្នាក់នៅ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ នៅក្នុងបន្ទប់ជួល មានជនជាតិមីយ៉ាន់ម៉ាចំនួន៥នាក់ស្នាក់នៅ និងរង់ចាំឱ្យគេបញ្ជូនទៅធ្វើការនៅតាមកន្លែងផ្សេងៗ ។พล.ต.ต.นพศิลป์ พูลสวัสดิ์ รอง ผบช.น.នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនជាតិមីយ៉ាន់ម៉ា៤នាក់បានចេញពីបន្ទប់ជួលទៅធ្វើការនៅខាងក្រៅ ហើយនៅសល់ជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតពុំទាន់ទទួលបានការងារធ្វើទេ ។ ក្រោយមក ជនជាតិមីយ៉ាន់ម៉ាផ្សេងទៀតបានត្រឡប់មកយកកាបូបនៅបន្ទប់ជួលវិញ ប៉ុន្តែមិនអាចចូលបន្ទប់បាន ពេលនោះ រូបគេក៏ទម្លុះទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមិត្តភក្តិខ្លួនត្រូវបានគេសម្លាប់ញាត់ក្នុងទូរទឹកកក ។

សមត្ថកិច្ចឱ្យដឹងថា ជំហានដំបូង ត្រូវរង់ចាំសួរចម្លើយសាក្សីជាជនជាតិមីយ៉ាន់ម៉ាចំនួន៤នាក់សិន ដោយសារសភាពសពត្រូវបានគេកាត់ដៃទាំងពីរ និងមានរបួសនៅត្រង់ពោះ និងជើងផងដែរ ។ ហេតុនេះ សមត្ថកិច្ចជឿថា អ្នកស្លាប់អាចឈ្លោះប្រកែកគ្នាជាមួយឈ្មួញកណ្តាលជនជាតិឥណ្ឌា ដោយសារសមត្ថកិច្ចបានឃើញភាពខុសប្រក្រតីនៅបន្ទប់ដេក, បន្ទប់ទឹក និងចំណុចកើតហេតុ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

សមត្ថកិច្ចផ្នែកស៊ើបអង្កេតបានប្រមូលភស្តុតាងទាំងអស់ដើម្បីសន្និដ្ឋានថា តើហេតុការណ៍នេះកើតឡើងដោយសារអ្វី? គេរាយការណ៍ថា ឈ្មួញកណ្តាលជនជាតិឥណ្ឌារូបនេះទើបតែចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងចេនណៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។

មិត្តភក្តិរបស់សព និយាយថា អ្នកស្លាប់ឈ្មោះ អាសេខែ អាយុ៣៥ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា បានមកស្វែងរកការងារធ្វើនៅប្រទេសថៃ ។ ចំណុចកើតហេតុ គឺជាកន្លែងស្នាក់នៅសម្រាប់ពលករមីយ៉ាន់ម៉ារង់ចាំទៅធ្វើការ ដែលមានលោក SUNDARAVEL PRAGADEESH KUMAR អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា ជាឈ្មួញកណ្តាលស្វែងរកការងារឱ្យពលករនៅប្រទេសថៃ និងមានការិយាល័យនៅសាធុប្រាឌីត ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

ការចាយវាយក្នុងការស្វែងរកការងារនៅប្រទេសថៃ គឺពលករម្នាក់ៗត្រូវចំណាយប្រាក់ចំនួន១៥.០០០បាត និងចំណាយប្រាក់ថ្លៃឯកសារចំនួន៧.០០០បាតទៀត ។ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក SUNDARAVEL បានមកជួលអគារនេះដើម្បីឱ្យពលករមីយ៉ាន់ម៉ាស្នាក់នៅ ហើយពលករមីយ៉ាន់ម៉ាចំនួន៥នាក់ បានចូលស្នាក់នៅទីនេះ នៅថ្ងៃទី១៨ ខែមករា ។

នៅថ្ងៃ១៩ ខែមករា ឈ្មួញកណ្តាលជនជាតិឥណ្ឌាបានមកទទួលពលករមីយ៉ាន់ម៉ា ចំនួន៤នាក់ទៅធ្វើការ ហើយនៅសល់ពលករមីយ៉ាន់ម៉ាម្នាក់ស្នាក់នៅក្នុងបន្ទប់ម្នាក់ឯង ។ ក្រោយមក មិត្តភក្តិរបស់អ្នកស្លាប់បានទូរស័ព្ទមកជជែកជាមួយអ្នកស្លាប់ជាធម្មតា ប៉ុន្តែឃើញបើកញើសពេញខ្លួន ហើយពួកគេក៏វីដេអូខលទៅឈ្មួញកណ្តាលជនជាតិឥណ្ឌាផងដែរ ដោយឈ្មួញកណ្តាលប្រាប់ថា កំពុងតែមកទទួលអ្នកស្លាប់ទៅធ្វើការ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

បន្ទាប់មក មិត្តភក្តិរបស់អ្នកស្លាប់ មិនអាចទាក់ទងអ្នកទាំងពីរបានទេ (គឺឈ្មួញកណ្តាលជនជាតិឥណ្ឌា និងពលករមីយ៉ាន់ម៉ា) ទើបពួកគេធ្វើដំណើរមករកមិត្តរបស់ខ្លួននៅបន្ទប់ជួល ហើយឃើញមិត្តស្លាប់ក្នុងសភាពបែបនេះ ៕